-
ខេត្តកណ្ដាល ចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន ។ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ រួមមាន ៖ ភូមិព្រែកត្រឡាច ភូមិកំពង់ដរ ភូមិជ្រោយតាកែវ ភូមិព្រែកតាឃិន ភូមិព្រែកតាទៀង ភូមិព្រែកតាសេក ភូមិដើមពោធិ៍ និងភូមិព្រែកភូមិ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់…
-
កម្ពុជា ផ្ញើសារលិខិតជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិពីហានិភ័យនៃការគំរាមកំហែងក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានសរសេរលិខិតដាច់ដោយឡែក ផ្ញើជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើងនិងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយបំផុតរវាងកម្ពុជា-ថៃ។នេះបើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ថ្លែងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៥នេះឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងថា៖ បច្ចុប្បន្ន កិច្ចព្រមព្រៀងបទឈប់បាញ់ កំពុងប្រឈមនឹងការគំរាមកំ ហែងកាន់ តែធ្ងន់ ធ្ងរឡើង ដោយសារយោធាថៃបានបន្តរំ លោភបំពានលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់ កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានសុពលភាពតាមផ្លូវច្បាប់ ។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ៖«ឯកឧត្តមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការបរទេសកម្ពុជាបានសរសេលិខិត២ច្បាប់ផ្សេងគ្នាដាក់ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ និងអគ្គលេខាធិការអង្កការសហប្រជាជាតិអំពីការគំរាមកំហែងយ៉ាងផុយ ស្រួល នូវបទឈប់បាញ់ រវាងកម្ពុជា និងថៃ»។ អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា នៅក្នុងលិខិតបានលើកឡើងថាកិច្ចព្រមព្រៀងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើន និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែល…
-
អគ្គនាយកស៊ីម៉ាក់៖ក្នុងសង្រ្គាម៥ថ្ងៃភាគីថៃបានប្រើកាំភ្លើងធំ១១៥មម អមដោយកូនគ្រាប់បែកចង្កោម

ឯកឧត្តម ហេង រតនា ប្រតិភូទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកដោយបង្ហាញអំណះអំណាងថា តាមការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ លោកអគ្គនាយកបានបង្ហាញពីគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមនេះថា “កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម”។ ជាមួយរូបភាពជាច្រើនសន្លឹក ឯកឧត្តម ហេង រតនា បានបន្ថែមថា កម្លាំងអង្គភាពស៊ីម៉ាក់បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមអគ្គនាយកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។ សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ ទាក់ទិននឹងការប្រើប្រាស់អាវុធប្រល័យដោយភាគីថៃនេះដែរ ផ្អែកតាមព័ត៌មានកំណត់ត្រានៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះដោយភាគីថៃមានចំនួន១.៥៤៩គ្រាប់។ខណៈនេះអង្គភាពស៊ីម៉ាក់ កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ដោយ៖មុនី
-
បញ្ហាព្រំដែន គឺមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ចាំបាច់ត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ ទាក់ទិនទៅនឹង បញ្ហាព្រំដែនគឺមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា” កម្ពុជាសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការតាំងចិត្តរបស់ខ្លួនដោយឥតងាករេក្នុងការគោរពការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ រួមនឹងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងដែរថា ៖ ការប្តេជ្ញាចិត្តរបស់កម្ពុជា គឺធ្វើការប្រកបដោយស្មារតីស្ថាបនា និងដោយស្មោះត្រង់ សហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងដៃគូពាក់ព័ន្ធទាំងឡាយ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងមុខងារប្រកាសលទ្ធផលមន្រ្តីការទូតជាន់ខ្ពស់ចំនួន ៤៦នាក់ជាប់ជាស្ថាពរខណៈមន្រ្តីអ្នកច្បាប់ជាប់ ៧នាក់

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះបានបញ្ចប់ការបូកពិន្ទុ និងប្រកាសលទ្ធផលជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បេក្ខជន ចំនួន ៤៦នាក់ បានជាប់ជាស្ថាពរ ក្នុងចំណោមប៉ុស្តិ៍តម្រូវការជាក់ស្តែចំនួន ៥០នាក់ និងការប្រឡងប្រជែងជ្រើសរើសមន្រ្តីអ្នកច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី មានតែ ៧នាក់ប៉ុណ្ណោះដែលប្រឡងជាប់ជាស្ថាពរ ខណៈតម្រូវការ ៨នាក់ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផលជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ និងមន្ត្រីការទូតជាន់ខ្ពស់ ដោយមានការចូលរួមពី សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ ជាច្រើនរូប។ លោកជំទាវ ពេជ្រ ពុទ្ធិសាធបព៌ានាគី រដ្ឋលេខធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រឡងប្រកបដោយសុក្រិត្យភាពខ្ពស់ ដែលបានសបញ្ជាក់ឱ្យឃើញថាការដាក់ចេញនូវនីតិវិធីនៃការប្រឡងជ្រើសរើសមន្រ្តីរាជការនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលជំរុញឱ្យការអនុវត្តន៍ អភិក្រម អ្នកចេះគឺជាប់ ជាប់ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត។ គួរបញ្ជាក់ថា…
-
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤៣ស្ថាប័ន ស្មើ ៧៤នាក់បានចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចុះពិនិត្យជនភៀសសឹកនៅ វត្ត រត្តនឧត្តម មុននីគិរីសែនជ័យ ឬហៅថា វត្តភ្នំកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ គួរបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤៣ស្ថាប័ន មាន ៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ ដែលបានទទួលស្វាគមន៍អនុព័ន្ធយោធាបរទេសកាលពីថ្ងៃម្សិលម៉ិញ (ថ្ងៃទី ១០ ខែ សីហា)បានប្រាប់ថា បច្ចុប្បន្នជនភៀសសឹក នៅខេត្ត ឧត្តរមានជ័យ មានសរុប ២៤៧៥គ្រួសារ ឬប្រមាណ ៧២៧២ នាក់ ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ប្រាប់ថាការមករស់នៅរបស់បងប្អូនប្រមូលផ្តុំគ្នាច្រើនអាចធ្វើឱ្យប៉ះពាល់បញ្ហាសុខភាព, កុមារពុំបានចូលរៀន និងក្រៅពីនេះបញ្ហាកសិកម្មរបស់ពួកគាត់ទទួលរងខូចខាតដោយសារពុំបានថែទាំដិតដល់ ។ ដោយឡែក ឯកឧត្តម ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ ដែលបានទទួលជួបអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី…
-
ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដោយឡែក ភាគីថៃវិញបានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រ ឈ្លានពានដោយស្ងៀមស្ងាត់ ដូចជាការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការបាញ់ជំពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែលកងទ័ពថៃធ្វើនេះគឺជាការឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិត បង្កហេតុដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ប្រសិនបើភាគីកម្ពុជាអស់ការអត់ធ្មត់។ ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងបំពាន នៅក្រោយ កិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើតលេសដើម្បីបិទបាំងអំពើល្មើសរបស់ខ្លួន។ ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បីមានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បីមានលេសរុលចូលទឹកដីកម្ពុជា ពួកគេអះញអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះគឺជាការបង្ករឿងជាចំហរដោយមិនខ្មាសអៀនព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច «ស្វាស៊ីបាយរួចលាបមាត់ពពែ»។ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះមានព័ត៌មានថា ទាហានថៃបានដើរជាន់មីនបណ្តាលឱ្យរបួស៣នាក់ក្នុងនោះម្នាក់ដាច់ជើងទាំងសងខាង។ នេះមិនមែនជាលើកទី១ទេដែលទាហានថៃដើររុលចូលក្នុងដីមានមីនប្រឆាំង មនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែរាល់លើក ពួកគេតែងចោទកម្ពុជាជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះជាកាកសំណល់សល់ពីសម័យសង្គ្រាមសោះ។ រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយគ្រាន់តែលើកសំណួរមួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃឬលើដីកម្ពុជា? បើជាន់មីននៅលើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មីននៅលើទឹកដីកម្ពុជា មានន័យថា…
-
ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ នៅជិតប្រាសាទតាមាន់ ដែលត្រូវ កងទ័ពអាកាសថៃបាញ់កំទេច បានធ្វើការផ្តន្ទាទោស និងប្រាប់ឱ្យថៃសងសំណង

(ឧត្តរមានជ័យ)៖ ដោយបង្ហាញពីភាពសោកស្តាយ និងលាយឡំជាមួយកំហឹងដែលកងទ័ពអាកាសឈ្លានពានថៃ វាយប្រហារស្ថានីយប្រេងឥន្ធនៈដែលជារបស់ខ្លួនផ្តាល់កើតចេញពីការខិតខំរកស៊ីទាំងលំបាកលំបិន ហើយត្រូវបំផ្លាញដោយសារកងទ័ពថៃនោះម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅជិតប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់មានជ័យ ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ បានធ្វើការផ្តន្ទាទោស និងប្រាប់ឱ្យថៃសងសំណងវិញ។ បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា អ្នកស្រី ម៉ុង លីនដា នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ តេលា នៅជិតប្រាសាទតាមាន់បានឱ្យដឹងថានៅថ្ងៃកើតហេតុគឺថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៥ អ្នកស្រីនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅកាន់តំបន់ផ្សេងដើម្បីគេច ចេញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ។ថ្ងៃនោះដែរកន្លែងស្ថានីយចាក់ប្រេងរបស់គាត់ត្រូវបានកងទ័ពអាកាសប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែក ។ នៅពេលបានលឺដំណឹងអ្នកស្រី និងព្រមទាំងស្វាមីមានការតក់ស្លុតយ៉ាងខ្លាំងក្លា និងសោកស្តាយខ្លាំងណាស់។ ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថាដោយសារការវាយកំទេចនេះបានធ្វើឱ្យដំបូល និងកញ្ចក់ស្ថានីយរបស់អ្នកស្រីត្រូវបានធ្លុះធ្លាយ និងខូចខាតអស់មួយចំណែកធំ។ទោះបីយ៉ាងណាស្តុកសាំងដែលនៅពេញទីនោះមិនបង្កឱ្យឆាបឆេះទេ បើឆេះវិញគឺ នឹងខូចខាតអស់ជាក់ជាពុំខាន ។ តាមរយៈការខូចខាតដោយសារការវាយប្រហារពីសំណាក់កងទ័ពថៃនេះដែរ អ្នកស្រី លីនដាបានឱ្យដឹងថាបើវាយតម្លៃការខូចខាតនោះគឺអស់ប្រមាណ ៧០០០ ទៅ ៨០០០ដុល្លារ ហេតុនេះកងទ័ពថៃត្រូវតែសងថ្លៃខូចខាតដល់ពួកគាត់វិញ។ ស្រ្តីរូបនេះបានលើកឡើងដោយក្តីឈឺចាប់ថា ទីកន្លែងនេះជារបស់ប្រជាពលរដ្ឋ ហេតុនេះកងទ័ពថៃត្រូវតែសងសំណងដល់ក្រុមគ្រួសារគាត់វិញ ។ គួរបញ្ជាក់ថា ការវាយប្រហាររបស់កងទ័ពថៃឈ្លានពានចាប់ពីថ្ងៃទី ២៤…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ ៕ ដោយ ៖ វណ្ណលុក
-
ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័នរួម៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្ត ឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥នេះបានដឹកនាំអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចុះពិនិត្យជនភៀសសឹកនៅ វត្ត រត្តន ឧត្តម មុននីគិរីសែនជ័យឬហៅថា វត្តភ្នំកំបោរស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។គួរបញ្ជាក់ថាក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័នរួម៧៤នាក់ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្ត ឧត្តរមានជ័យនេះ។បើតាម ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល ខេត្ត ឧត្តរមានជ័យ ដែលបានទទួលស្វាគមន៍អនុព័ន្ធយោធាបរទេសកាលពីថ្ងៃម្សិលម៉ិញ (ថ្ងៃទី ១០ ខែ សីហា)បានប្រាប់ថា បច្ចុប្បន្នជនភៀសសឹក នៅខេត្ត ឧត្តរមានជ័យ មានសរុប ២៤៧៥គ្រួសារ ឬប្រមាណ៧២៧២ នាក់។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ប្រាប់ថាការមករស់នៅរបស់បងប្អូនប្រមូលផ្តុំគ្នាច្រើនអាចធ្វើឳ្យប៉ះពាល់បញ្ហាសុខភាព, កុមារពុំបានចូលរៀន និងក្រៅពីនេះបញ្ហាកសិកម្មរបស់ពួកគាត់ទទួលរងខូចខាតដោយសារពុំបានថែទាំដិតដល់។ដោយឡែក ឯកឧត្តម ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ ដែលបានទទួលជួបអង្គការសង្គមស៊ីវិលនារសៀលថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥នេះបានឱ្យដឹងថា៖ជនភៀសសឹកដែលមកស្នាក់នៅជំរុំជនភៀសសឹកនៅ វត្ត ភ្នំកំបោរ នេះមានចំនួន៣ឃុំគឺ…