Category: នយោបាយ

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាប្រាប់ឱ្យថៃគោរពកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេសម៉ាឡេស៊ី

    អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាប្រាប់ឱ្យថៃគោរពកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ បន្ទាប់ពីប្រទេសថៃបង្កបញ្ហាមិនចេះឈប់ឈរ និងចុងក្រោយបំផុតនេះមេបញ្ជាការភូមិភាគទី២របស់ថៃ បានចេញមកថានឹងប្រកាសវាយកាន់កាប់ប្រាសាទតាក្របី ដែលជារបស់ដូនតាខ្មែរថែមទៀតនោះ ក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅដល់ភាគីថៃត្រូវតែ គោរពកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេសម៉ាឡេស៊ីឱ្យបានខ្ជាប់ខ្ជួនដែលប្រទេសអន្តរជាតិគេបានដឹងលឺអស់ទៅហើយនោះ ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជានៅតែបានបន្តអំពាវនាវដល់ភាគីថៃឱ្យគោរព កិច្ចព្រមព្រៀងចំនួន ១៣ចំណុចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ីឱ្យបានម៉ឺងម៉ាត់ ។ អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា”កម្ពុជាសូមអំពាវ នាវឱ្យមាន ការអនុវត្តឱ្យភាគី ថៃ ធ្វើការអនុវត្តឱ្យ បានពេញលេញនូវកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេស ម៉ាឡេស៊ី។ កម្ពុជាត្រូវបានលើកទឹកចិត្តដ៏ខ្លាំក្លាតាមរយៈការអបអរសាទដ៏ទូលំទូលាយ របស់ សហគមន៍តំបន់ និងអន្តរជាតិ ក្នុងនោះក៏មានបណ្តាប្រទេសដៃគូរអាស៊ាន និងតួអង្គពាក់ព័ន្ធ សំខាន់ៗដ៏ទៃទៀត។ ឯកឧត្តមបានលើកឡើងថា ចំពោះកិច្ចព្រមព្រៀងចំនួន ១៣ នៅប្រទេសម៉ាឡេស៊ី របស់គណៈ កម្មការព្រំដែនទូទៅ នៅថ្ងៃទី៧ សីហា ឆ្នាំ២០២៥ កម្ពុជាសូមស្វាគមន៍ចំពោះពីបណ្តាប្រទេស នានា សូមឲ្យមានការអនុវត្ត ដោយសុចរិត និងទាន់ពេលវេលា នូវរាល់ចំណុចដែល ដែល…

  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងរងការឈ្លានពានពីថៃ មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ

    សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងរងការឈ្លានពានពីថៃ មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា កំពុងរងការឈ្លានពានពីថៃ មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនា ដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះ សាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបូរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារ ត្រូវរត់ចោលផ្ទះសំបែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។ សម្ដេចតេជោ ដាក់ជាសំនួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ ។ សម្ដេចតេជោ បានបន្ថែមថា ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាមដាន ១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិត របស់គាត់ ៕…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖កងយោធពលខេមរភូមិន្ទ ព្រមទាំងអន្តរជាតិ នឹង បន្ត​ទាមទារឱ្យដោះលែងកងទ័ពកម្ពុជា ១៨នាក់បញ្ជូនត្រឡប់មកវិញ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖កងយោធពលខេមរភូមិន្ទ ព្រមទាំងអន្តរជាតិ នឹង បន្ត​ទាមទារឱ្យដោះលែងកងទ័ពកម្ពុជា ១៨នាក់បញ្ជូនត្រឡប់មកវិញ

    (ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក មានរយៈពេល ១៣ថ្ងៃ​ហើយ​ដែលទាហានកម្ពុ ជាចំនួន ១៨នាក់ត្រូវបានទាហានថៃចាប់ខ្លួន ហើយមិ​នទាន់បានបញ្ជូនមកវិញនោះទេ។ កម្ពុជាបានស្នើនិងទទូចឱ្យថៃសូមបញ្ជូនទាហានកម្ពុជាទាំង១៨រូប ត្រឡប់មកវិញជា​បន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តា​ប្រទេស​ជាថៃ គូរ និងស្ថាប័នអន្តរជាតិជាច្រើន។ នេះបើតាមការលើកឡើងពី​សំ​ណា​ក់​លោកជំទាវឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ថ្លែងនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ក្រសួងការពារជាតិ កងយោធពល​ខេមរភូមិន្ទ ព្រមទាំងអន្តរជាតិនឹងបន្តទាមទារ និងបន្តទា មទារហូតដល់ថៃបំពេញ​កាតព្វ​កិច្ច របស់ខ្លួន គោរពច្បាប់អន្តរជាតិ ហើយយើងមិនទុកឱ្យសមា ជិកនៅឯកោ​ជា​ដាច់ខាត។ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ដែរថាកម្ពុជាបានប្តេជ្ញាគោរពតាម ប្រកបដោយស្ថាបនា និងយ៉ាងស្មោះត្រង់ និងសហការយ៉ាងជិតស្និតជាមួយប្រទេស​ថៃ ម៉ាឡេស៊ី និងបណ្តាប្រទេសជា សមាជិក អាស៊ានផ្សេងទៀត ដើម្បីអនុវត្តនូវបទ​ឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញនិងដោះស្រាយវិវាទដោយ​សន្តិ​វិធីស្របតាមធម្មនុញ្ញាអង្កការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន។ លោកជំទាវ ឧត្តមសេនីយ៍ ឯក ម៉ាលី សុជាតា…

  • កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ឈប់បាញ់ ដោយមិនត្រឹមតែមាត់ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង

    កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ឈប់បាញ់ ដោយមិនត្រឹមតែមាត់ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែមាត់ ប៉ុន្តែតាម រយៈសកម្មភាពជាក់ស្តែង ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្ត បទឈប់បាញ់​រវាង​កម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សូមគូសបញ្ជាក់ជាថ្មី អំពីគោលជំហរ​ដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់​គោល​ការណ៍​សន្តិភាពជាចម្បង ព្រមទាំងការអនុវត្តយ៉ាងពេញលេញ នូវបទឈប់បាញ់ ហើយសង្ឃឹមថា ថៃ នឹងប្រកាន់គោលជំហរដូចគ្នា ប្រកបដោយភាពស្មោះត្រង់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងនាមក្រសួងការពារជាតិ បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូ ដែលបានខិតខំ ប្រឹងប្រែងជួយឱ្យសម្រេចបាន នូវបទឈប់បាញ់នេះ ដោយជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដោយខ្លួនឯង ដែលទាហានថៃ បានលួចដាក់ ចេញឲ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា ៕ អត្ថបទ ៖…

  • ក្រសួងបរិស្ថាននៅតែបន្តចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋយកទៅដាំ ដើម្បីឱ្យ​ស្របតាមរដូវកាល មានភ្លៀងធ្លាក់ឆ្នាំ២០២៥

    ក្រសួងបរិស្ថាននៅតែបន្តចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋយកទៅដាំ ដើម្បីឱ្យ​ស្របតាមរដូវកាល មានភ្លៀងធ្លាក់ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោម​ប្រ​ធាន​បទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់សារធារណជន និង​ភាគីពាក់ព័ន្ធ រាប់ម៉ឺននាក់ ទៅទទួលយកកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស និងតាមថ្នាលបណ្តុះកូនឈើនានា របស់សហគមន៍ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតង​នៅក្នុងប្រទេសកម្ពុជា។ មន្ទីរបរិស្ថានរាជធានី ខេត្ត បានចែកជូនសាធារណៈជន ក្នុងថ្ងៃទី៩~១០ ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ៥ ៥២២ដើម ក្នុងនោះមាន១~កូនត្នោតចំនួន ៥១៦ដើម២~កូនឈើព្រៃចម្រុះចំនួន ៤ ៦៩០ដើម៣~កូនឈើហូបផ្លែចំនួន ៨៦ដើម៤~កូនឈើលម្អចំនួន ២៣០ដើម។ ជាមួយនឹងលទ្ធផលនេះ ក្រសួងបរិស្ថានបានចែកកូនឈើ់ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ សរុបចំនួន១,៥លានដើម រួចមហើយ។ ក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះសង្ឃ យុវជនកម្ពុជា បន្រ្តីរាជការ និងបុគ្គលិក នៃគ្រឹះស្ថានសាធារណៈ…

  • អ្នកនាំពាក្យក្រសួងការពារកម្ពុជា ៖ ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃ ក៏ជាការ​រំលោ​ភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ​របស់​គណៈកម្មាធិការព្រំដែនទូទៅGBC

    អ្នកនាំពាក្យក្រសួងការពារកម្ពុជា ៖ ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃ ក៏ជាការ​រំលោ​ភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ​របស់​គណៈកម្មាធិការព្រំដែនទូទៅGBC

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មាន ដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់​របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់​ពី​ការ​បង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងគិតទុកជា​មុន។ ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រម​ព្រៀង​បទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញ​នៃគណៈ​កម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការ​មិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវបទ​ឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកប​ដោយ​ភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុង​សុខ​សន្តិភាព​ ។ ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស​ប្រ​ទេស​ដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទ​ឈប់បាញ់​ដ៏លំបាក​មួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ…

  • ព្រះសង្ឃ ៖ កងទ័ពសៀមប៉ុនប៉ងកំទេច វត្តប្រសាទតាមាន់សែនជ័យ ដែលជាទោស​ឧក្រិដ្ឋកម្មលើវិស័យសាសនា

    ព្រះសង្ឃ ៖ កងទ័ពសៀមប៉ុនប៉ងកំទេច វត្តប្រសាទតាមាន់សែនជ័យ ដែលជាទោស​ឧក្រិដ្ឋកម្មលើវិស័យសាសនា

    (ឧត្តរមានជ័យ)៖ ក្រុមយោធាថៃក្នុងការប្រយុទ្ធឈ្លានពានទឹកដីកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥បានធ្វើការវាយប្រហារលើជនស៊ីវិល និងពិ​សេសបានព្យាយាមវាយប្រហារកំទេចវត្តប្រាសាទតាមាន់សែនជ័យ ដែល​ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ក្បែរនឹងតំបន់ប្រាសាទ​តាមាន់​ថែមទៀត។ មានសង្ឃដីការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលក្រុមអនុព័ន្ធយោធា បរទេសចំនួន ៩ប្រទេស សរុបមានចំនួន ១៤នាក់ដែលបានចុះពិនិត្យទីតាំងរងគ្រោះ​ដោយការវាយប្រហារពីសំណាក់កងទ័ពថៃ ព្រះអង្គ ឡាយ លន ព្រះគ្រូសង្ឍ​សូត្រស្តាំ​ប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីការថាកងទ័ពថៃ បាន ប៉ុនប៉ងកំទេចវត្តអារ៉ាមមួយនេះចោល ដោយក្នុងនេះប្រើនូវយុទ្ធសាស្រ្តវាយទាំង​តាមយន្តហោះF-16 និងកំាំភ្លើងធំផ្លោង កំទេចទាំងព្រះវិហារ កុដិលោក សាលាឆាន់ រោងបាយ ត្រូវបានធ្លុះធ្លាយអស់គ្មានសល់។ការវាយប្រហារយ៉ាងខ្លាំងក្លានេះបាន​ធ្វើហេរដ្ឋារចនាសម្ព័ន្ធវត្តទាំងមូល ទទួលរងខូចខាតទាំងស្រុង។ ព្រះអង្គមានសង្ឃដីការថា យន្តហោះF-16 របស់កងទ័ពថៃបានមកវាយប្រហារ ២លើក ដោយមួយលើកៗវាយប្រហារ២គ្រាប់ និងក្រៅពីនេះ​បានវាយប្រហារ​ដោយគ្រប់ផ្លោងជញ្រ្ជុំ គ្រប់ទីតាំងវត្តក្នុងបំណងកំទេចគ្រប់កន្លែងក្នុងវត្ត។ ព្រះគ្រូ សូត្រស្តាំប្រចាំនៅវត្តប្រាសាទតាមាន់សែនជ័យបានមានសង្ឃដីការ​បន្ថែមថា ៖ យោធាថៃធ្វើនេះសាហាវហួសហេតុខ្លាំងមែនទែន ដែលមិនគួរណាវាយប្រហារ​វត្តអារ៉ាម បម្រើលើវិស័យព្រះពុទ្ធសាសនាបែបនេះឡើយ ។ ព្រះអង្គចាត់ទុកថា​ជាទង្វើឧក្រិដ្ឋកម្ម មាន ចិត្តសាហាវយង់ឃ្នងវាយប្រហារលើជនស៊ីវិល និងពិសេស​លើ​វិស័យសាសនា ។…

  • ស៊ីម៉ាក់ ៖ អនុព័ន្ធយោធា បរទេសចុះ ពិនិត្យគ្រាប់បែកទម្លាក់ពីយន្តហោះថៃ​ប្រភេទ MK-84នៅឃុំគោកមន

    ស៊ីម៉ាក់ ៖ អនុព័ន្ធយោធា បរទេសចុះ ពិនិត្យគ្រាប់បែកទម្លាក់ពីយន្តហោះថៃ​ប្រភេទ MK-84នៅឃុំគោកមន

    (ភ្នំពេញ)៖នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ នៅចំនុចគ្រាប់បែកទម្លាក់ពី​យន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេស​ចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។ សូមបញ្ជាក់ថាគ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយ​ប្រមាណ ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦! ។ សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ​ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន ១០គ្រាប់​ ហេីយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃេីញនេះផងដែរ។ បេីផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ មានគ្រាប់​បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។​ អង្គភាព CMAC កំពុងដំណេីរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរង​ផល​​ប៉ះពាល់​ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ​ ដេីម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ដោយ ៖ ម៉ាដេប៉ូ

  • ក្រុមអនុព័ន្ធយោធា សាទរពីការធ្លាក់ចុះជនភៀសសឹកនៅ ខេត្តឧត្តរមានជ័យ ក្រោយ បទឈប់បាញ់

    ក្រុមអនុព័ន្ធយោធា សាទរពីការធ្លាក់ចុះជនភៀសសឹកនៅ ខេត្តឧត្តរមានជ័យ ក្រោយ បទឈប់បាញ់

    (ឧត្តរមានជ័យ)៖ ក្រុមអនុព័ន្ធយោធា បរទេសប្រចាំប្រទេសកម្ពុជា(MACPP) ចំនួន ៩ប្រទេស ដែលបានចុះពិនិត្យជនភៀសសឹកនៅ វត្តរត្តនឧត្តម មុនីគិរីសែនជ័យ ហៅវត្ត(ភ្នំកំបោរ)ស្ថិតនៅ ភូមិដូនកែវ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមាន​ជ័យ បានលើកឡើងក្រោយពីបទឈប់បាញ់ ដែលធ្វើឱ្យស្ថានការណ៍ ស្ងប់ស្ងាត់ ហើយ​អាច​ទុកចិត្តបាននាំគ្នាវិលត្រឡប់ទៅលំនៅដ្ឋានវិញច្រើនគ្រួសារ​នាពេលនេះ។ ទាក់ទិនក្នុងរឿងនេះ លោក វរសេនីយ៍ទោ Paul Payne អនុព័ន្ធការពារជាតិ​កាណាដា​ប្រចាំកម្ពុជា បានចុះទៅពិនិត្យជំរំបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន នៅវត្ត(ភ្នំកំបោរ) នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥នេះបានបង្ហាញ​ក្តីសាទរចំពោះការធ្លាក់ចុះនៃជនភៀសសឹក តាមរយៈការឱ្យដឹងពី អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអំពីផលប៉ះពាល់នៃការប៉ះទង្គិចនៅតាមព្រំដែននាពេលថ្មីៗកន្លងមក។ លោកបានបញ្ជាក់ថា៖«ខ្ញុំបានកត់សម្គាល់ឃើញជំរំមួយដែលត្រូវបានរចនាឡើងសម្រាប់ផ្ទះគ្រួសារមួយចំនួនដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះក្នុងតំបន់នោះ”។ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) របស់ប្រទេសជប៉ុន ដែលបានបំពេញដំណើរ បេសកម្មនេះដែរបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ដោយបង្ហាញការសោកស្តាយបំផុតចំពោះអ្នកដែលបានរងផលប៉ះពាល់ដោយជម្លោះកាលពីពេលថ្មីៗនេះ ។ លោកថា”លើកនេះ ខ្ញុំបានទៅលេងប្រាសាទ និងសាលារៀនមួយកន្លែងនៅជិត​ព្រំដែន​​ដែលរងការខូចខាតដោយសារការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជា​ជម្រកសម្រាប់ជម្លៀស។ ខ្ញុំស្ងើចសរសើរ​ចំពោះស្នាមញញឹមរបស់ជនស៊ីវិលដែល​រងផលប៉ះពាល់ដោយជម្លោះដែលបានស្វាគមន៍ខ្ញុំនិង ខ្ញុំសង្ឃឹមថាអ្នកដែលជម្លៀស​នឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ”។ គួរបញ្ជាក់ថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ដែល បាន…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារ​យោធិន​ពលីក្នុងខេត្តចំនួន៣

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារ​យោធិន​ពលីក្នុងខេត្តចំនួន៣

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ​បាន​អញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលី ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិន​ពលីនា​ថ្ងៃនេះ មានចំនួន៤គោលដៅ៖ គោលដៅទី១៖ គ្រួសារសព លោក អនុសេនីយ៍ឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, គោលដៅទី២៖ គ្រួសារសព លោក​វរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុកឈូក ខេត្តកំពត, គោលដៅទី៣៖ គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិតនៅក្នុង ស្រុកអង្គរជ័យ ខេត្ត​កំពត, និង គោលដៅទី៤៖ គ្រួសារសព…