Category: នយោបាយ

  • អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិកប្រកាសស្វាគមន៍កិច្ចប្រជុំ GBC កម្ពុជា-ថៃ

    អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសស្វាគមន៍ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ហៅកាត់ GBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា នៅទីក្រុង គូឡា ឡាំពួ ដោយចាត់ទុកថា « ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខ ដើម្បីពង្រឹងការអនុវត្តបទឈប់បាញ់ និង ការបង្កើតយន្តការសង្កេតការណ៍ អាស៊ាន»។ យោងតាមសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រី Marco Rubio ចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានរៀបរាប់ទៀតថា «លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថា រដ្ឋាភិបាលកម្ពុជា និង ថៃ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត របស់ប្រទេសទាំងពីរ ក្នុងការបញ្ចប់ជម្លោះនេះ។ យើងនៅតែដឹងគុណ ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់លោក និង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់ នៃ ឆន្ទៈរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះ»។…

  • សភាពការណ៍នៅតាមព្រំដែនរក្សាបានភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច

    សភាពការណ៍នៅតាមព្រំដែនរក្សាបានភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច

    (ភ្នំពេញ)៖ គិតរាប់ចាប់តាំងតែពីម៉ោង១២រំលងអធ្រាត្រ មកដល់វេលាម៉ោង ៦,០០ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នៅទិសខាង ខេត្ត ព្រះវិហារ និង ឧត្តរមានជ័យ សភាពការណ៍ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់។ បញ្ជាក់នាព្រឹកថ្ងៃទី ០៨ ខែសីហានេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បើទោះជាសភាពការណ៍តាមព្រំដែនស្ងប់ស្ងាត់យ៉ាងណាក្តី ប៉ុន្តែ កងកំលាំងរបស់កម្ពុជា នៅតែប្រុង ប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់ការចូលមកដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងទ័ពថៃ ។ កងកំលាំងកម្ពុជាយើងមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួន យ៉ាងខ្ជាប់ខ្ជួន ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើង ចំពោះអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់កាលពី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីវិញ ត្រូវបានលោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កម្ពុជាក៏បានស្នើឱ្យមានការដោះលែងកងកំលាំងកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សបំផុត។ ក្រសួងការពារជាតិកម្ពុជា និង កងយោធពលខេមរភូមិន្ទបានប្តេជ្ញាថាមិនទុកចោលសមាជិកខ្លួនណាម្នាក់ឡើយ ៕ ដោយ ៖ ម៉ាដេប៉ូ ,វេង…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន

    (ភ្នំពេញ)៖ ក្រោយការសម្រេចបានលទ្ធផល នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់ទៅថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី ០៧ ខែ សីហា)ក្នុងទីក្រុង កូឡាំពួរ ប្រទេស ម៉ាស៊ី ដោយក្នុងលទ្ធផលនៃកិច្ចប្រជុំនេះមានការសាទរគាំទ្រពីសំណាក់ យ៉ាងខ្លាំងក្លា ពិសេស ពី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ក្រសួងការបរទេសចិន ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ៖ ក្រៅអំពីបង្ហាញការសាទរពីសំណាក់ប្រទេសធំៗចំនួនពីរ គឺ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រសួងការបរទេសចិនហើយ ក្នុងថ្ងៃដដែលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានផ្ញើលិខិតផ្លូវការមួយទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។ ឯកឧត្តម វ៉ាង…

  • ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប

    ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប

    (ខេត្តកែប)៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៦៧នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ១ពាន់កន្លែង៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ពិធីបួងសួងសុំសុខសន្តិភាពបានប្រារព្ធនៅទីសក្ការៈបូជាធំៗចំនួនបីក្នុងខេត្តសៀមរាប

    ពិធីបួងសួងសុំសុខសន្តិភាពបានប្រារព្ធនៅទីសក្ការៈបូជាធំៗចំនួនបីក្នុងខេត្តសៀមរាប

    សៀមរាប៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង និងឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្របាន​អញ្ជើញជាអធិបតី ដឹកនាំពិធីបួងសួងសុំសុខសន្តិភាពដល់ព្រះរាជាណា​ចក្រ​កម្ពុជា នៅទីសក្ការៈ​បូជាចំនួនបីស្ថិតនៅក្នុងខេត្តសៀមរាប។ ទីសក្ការៈបូជាទាំង៣ដែលបានប្រារព្ធពិធីបួងសួងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥មាន ១.ព្រះអង្គចូលបរិនិព្វាន លើភ្នំគូលែន ,២.ព្រះអង្គ​គោកធ្លក នៅក្នុងតំបន់អភិរក្សអង្គរ,៣.ព្រះអង្គចេក ព្រះអង្គចម និងរូបសំណាកមេទ័ព នៅមុខព្រះរាជដំណាក់សៀមរាប។ ពិធីបួងសួងនេះដែរយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាទីគោរពសក្ការៈ​។ ក្នុងឱកាសនេះសម្តេចមហាមន្ត្រី គុយ សុផល បានឧទ្ទិសថ្វាយចំពោះព្រះ​តេជ​ះ​បារមីនៃព្រះបរមអតីត​ព្រះមហាក្សត្រ​គ្រប់ព្រះអង្គព្រមទាំង​ទេវតា​ទាំង១០,០០០ លោកធាតុក្នុងលោក សូមបានប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្រ្តគ្រប់ស្រទាប់។សម្តេចបានបន្តបួងសួង​សម្រាប់វីរកង​ទ័ពខ្មែរជួរមុខ ដែលបានលះបង់សាច់ឈាម និងអំណាចគ្រប់យ៉ាងដើម្បី​ការពារសូរិយោដីជាតិ សូមបានទទួលជោគជ័យ និងសុវត្ថិភាពគ្រប់​កាលៈទេសៈ។ ព្រមទាំងសូមឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ចម្រុងចម្រើនសម្បូរ​សុខសាន្ត​ជានិច្ចនិរន្តរ៍៕ដោយ៖​ប៊ុន​រដ្ឋា

  • ឯកឧត្តម ហ៊ុន ម៉ានី៖ថ្ងៃនេះជាខួបនៃទិវាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧​ នៃរដ្ឋសភា

    ឯកឧត្តម ហ៊ុន ម៉ានី៖ថ្ងៃនេះជាខួបនៃទិវាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧​ នៃរដ្ឋសភា

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃនេះ​(៧សីហា)ជាខួបនៃទិវាប្រវត្តិសាស្រ្ត​មួយ​របស់​ព្រះរាជាណាចក្រកម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នៅនីតិកាលទី៧​ នៃរដ្ឋសភា។លទ្ធផល​នៃការបោះឆ្នោតថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ឱ្យឃើញ​ច្បាស់​នូវឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបន្តជឿជាក់លើការដឹក​នាំ​របស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងភាពរឹងមាំនៃការគាំទ្រ​នេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សបានធ្វើការសម្រេចក្នុងការផ្ទេរអំណាចទៅថ្នាក់ដឹកនាំជំនាន់ក្រោយដើម្បីបន្តវេន និងទទួលខុសត្រូវ​លើជោគវាសនាប្រទេសជាតិ។ ឯកឧត្តមបន្តថា រយៈពេល២ឆ្នាំ នៃការបំពេញតួនាទីដឹកនាំនេះ ប្រជាពល​រដ្ឋ​មានការកក់ក្តៅ និងមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាតិ​សំខាន់ៗ​នានាដែលបានកើតឡើងជាបន្តបន្ទាប់។​ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាបានបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន គឺ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាព ដែលបាន​គិតគូរយ៉ាងយកចិត្តទុកដល់សុខុមាលភាព ជីវភាព និងភាពសុខដុមរមនា​សង្គមរបស់ប្រជាជន តាមរយៈកម្មវិធីនយោបាយអាទិភាព និងវិធានការ​គន្លឹះ ដែលជាជំហានដំបូង នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លានពាន និងការ​បំផ្លិច​បំផ្លាញដោយសារជម្លោះប្រដាប់អាវុធ តាម​ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការ ទាំងការទូត ផ្លូវច្បាប់ និងការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបាន​កេងប្រវញ្ចបានឡើយ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី​នាយករដ្ឋមន្រ្តី ស្មារតីរួបរួមមហាសាមគ្គីនៃប្រជា​ពលរដ្ឋខ្មែរគ្រប់ទិសទី បានបន្តឈរយ៉ាងរឹងមាំក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារ​ទឹកដី​នៅសមរភូមិមុខ ដែលត្រូវបានប្រែក្លាយជាកម្លាំង​ដ៏មហិមានៅទូទាំងប្រទេស និងសកលលោក៕ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព ២រូបដែលបានពលីជីវិតនៅលើសមរភូមិ

    ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព ២រូបដែលបានពលីជីវិតនៅលើសមរភូមិ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានសម្តែងនូវការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនឹងយកចិត្តដាក់ ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសព បានយ៉ាងសមរម្យបំផុត។…

  • ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី

    ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ ក្រសួងការពារជាតិបានបញ្ជាក់ប្រាប់ដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិជ្រាបជាព័ត៌មាន ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្ដេច​ធិបតីអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោ​គជ័យនូវកិ​ច្ចប្រ​ជុំ​វិសាមញ្ញនៃ​គ​ណៈ​ក​ម្មា​ធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមា​ន​ការ​ចូ​ល​រួ​ម​ស​ង្កេត​កា​រ​ណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

    សម្ដេច​ធិបតីអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោ​គជ័យនូវកិ​ច្ចប្រ​ជុំ​វិសាមញ្ញនៃ​គ​ណៈ​ក​ម្មា​ធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមា​ន​ការ​ចូ​ល​រួ​ម​ស​ង្កេត​កា​រ​ណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

    យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់សម្ដេច​ធិបតីបានបញ្ជាក់ថា កិច្ចប្រជុំនេះជាការអនុ​វ​ត្តនូ​វ​ចំណុ​ច​ដែ​លបា​ន​ឯកភាពគ្នា រវាងសម្ដេច​ និង ឯកឧត្ដម Phumtham Wechayachai​ នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​បញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិ​ងឯកភា​ពគ្នាលើល​ក្ខខ​ណ្ឌ​នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោ​យអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំ​ក្រុ​មអ្ន​ក​សង្កេ​តការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់​មួយ​ខែ​ក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគី​ទាំងពីរអា​ចកោះ​ប្រ​ជុំ​ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ នៅក្នុងឱកាស​នោះ កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរ​បស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ។ នេះបើតាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ថា ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្ត ទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន ។ ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នា រវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ…