Category: នយោបាយ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន

    (ភ្នំពេញ)៖ ក្រោយការសម្រេចបានលទ្ធផល នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់ទៅថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី ០៧ ខែ សីហា)ក្នុងទីក្រុង កូឡាំពួរ ប្រទេស ម៉ាស៊ី ដោយក្នុងលទ្ធផលនៃកិច្ចប្រជុំនេះមានការសាទរគាំទ្រពីសំណាក់ យ៉ាងខ្លាំងក្លា ពិសេស ពី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ក្រសួងការបរទេសចិន ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ៖ ក្រៅអំពីបង្ហាញការសាទរពីសំណាក់ប្រទេសធំៗចំនួនពីរ គឺ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រសួងការបរទេសចិនហើយ ក្នុងថ្ងៃដដែលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានផ្ញើលិខិតផ្លូវការមួយទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។ ឯកឧត្តម វ៉ាង…

  • ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប

    ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប

    (ខេត្តកែប)៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៦៧នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ១ពាន់កន្លែង៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ពិធីបួងសួងសុំសុខសន្តិភាពបានប្រារព្ធនៅទីសក្ការៈបូជាធំៗចំនួនបីក្នុងខេត្តសៀមរាប

    ពិធីបួងសួងសុំសុខសន្តិភាពបានប្រារព្ធនៅទីសក្ការៈបូជាធំៗចំនួនបីក្នុងខេត្តសៀមរាប

    សៀមរាប៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង និងឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្របាន​អញ្ជើញជាអធិបតី ដឹកនាំពិធីបួងសួងសុំសុខសន្តិភាពដល់ព្រះរាជាណា​ចក្រ​កម្ពុជា នៅទីសក្ការៈ​បូជាចំនួនបីស្ថិតនៅក្នុងខេត្តសៀមរាប។ ទីសក្ការៈបូជាទាំង៣ដែលបានប្រារព្ធពិធីបួងសួងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥មាន ១.ព្រះអង្គចូលបរិនិព្វាន លើភ្នំគូលែន ,២.ព្រះអង្គ​គោកធ្លក នៅក្នុងតំបន់អភិរក្សអង្គរ,៣.ព្រះអង្គចេក ព្រះអង្គចម និងរូបសំណាកមេទ័ព នៅមុខព្រះរាជដំណាក់សៀមរាប។ ពិធីបួងសួងនេះដែរយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាទីគោរពសក្ការៈ​។ ក្នុងឱកាសនេះសម្តេចមហាមន្ត្រី គុយ សុផល បានឧទ្ទិសថ្វាយចំពោះព្រះ​តេជ​ះ​បារមីនៃព្រះបរមអតីត​ព្រះមហាក្សត្រ​គ្រប់ព្រះអង្គព្រមទាំង​ទេវតា​ទាំង១០,០០០ លោកធាតុក្នុងលោក សូមបានប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្រ្តគ្រប់ស្រទាប់។សម្តេចបានបន្តបួងសួង​សម្រាប់វីរកង​ទ័ពខ្មែរជួរមុខ ដែលបានលះបង់សាច់ឈាម និងអំណាចគ្រប់យ៉ាងដើម្បី​ការពារសូរិយោដីជាតិ សូមបានទទួលជោគជ័យ និងសុវត្ថិភាពគ្រប់​កាលៈទេសៈ។ ព្រមទាំងសូមឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ចម្រុងចម្រើនសម្បូរ​សុខសាន្ត​ជានិច្ចនិរន្តរ៍៕ដោយ៖​ប៊ុន​រដ្ឋា

  • ឯកឧត្តម ហ៊ុន ម៉ានី៖ថ្ងៃនេះជាខួបនៃទិវាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧​ នៃរដ្ឋសភា

    ឯកឧត្តម ហ៊ុន ម៉ានី៖ថ្ងៃនេះជាខួបនៃទិវាប្រវត្តិសាស្រ្តមួយរបស់កម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧​ នៃរដ្ឋសភា

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃនេះ​(៧សីហា)ជាខួបនៃទិវាប្រវត្តិសាស្រ្ត​មួយ​របស់​ព្រះរាជាណាចក្រកម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នៅនីតិកាលទី៧​ នៃរដ្ឋសភា។លទ្ធផល​នៃការបោះឆ្នោតថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ឱ្យឃើញ​ច្បាស់​នូវឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបន្តជឿជាក់លើការដឹក​នាំ​របស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងភាពរឹងមាំនៃការគាំទ្រ​នេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សបានធ្វើការសម្រេចក្នុងការផ្ទេរអំណាចទៅថ្នាក់ដឹកនាំជំនាន់ក្រោយដើម្បីបន្តវេន និងទទួលខុសត្រូវ​លើជោគវាសនាប្រទេសជាតិ។ ឯកឧត្តមបន្តថា រយៈពេល២ឆ្នាំ នៃការបំពេញតួនាទីដឹកនាំនេះ ប្រជាពល​រដ្ឋ​មានការកក់ក្តៅ និងមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាតិ​សំខាន់ៗ​នានាដែលបានកើតឡើងជាបន្តបន្ទាប់។​ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាបានបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន គឺ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាព ដែលបាន​គិតគូរយ៉ាងយកចិត្តទុកដល់សុខុមាលភាព ជីវភាព និងភាពសុខដុមរមនា​សង្គមរបស់ប្រជាជន តាមរយៈកម្មវិធីនយោបាយអាទិភាព និងវិធានការ​គន្លឹះ ដែលជាជំហានដំបូង នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លានពាន និងការ​បំផ្លិច​បំផ្លាញដោយសារជម្លោះប្រដាប់អាវុធ តាម​ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការ ទាំងការទូត ផ្លូវច្បាប់ និងការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបាន​កេងប្រវញ្ចបានឡើយ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី​នាយករដ្ឋមន្រ្តី ស្មារតីរួបរួមមហាសាមគ្គីនៃប្រជា​ពលរដ្ឋខ្មែរគ្រប់ទិសទី បានបន្តឈរយ៉ាងរឹងមាំក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារ​ទឹកដី​នៅសមរភូមិមុខ ដែលត្រូវបានប្រែក្លាយជាកម្លាំង​ដ៏មហិមានៅទូទាំងប្រទេស និងសកលលោក៕ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព ២រូបដែលបានពលីជីវិតនៅលើសមរភូមិ

    ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព ២រូបដែលបានពលីជីវិតនៅលើសមរភូមិ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានសម្តែងនូវការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនឹងយកចិត្តដាក់ ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសព បានយ៉ាងសមរម្យបំផុត។…

  • ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី

    ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី

    (ភ្នំពេញ)៖ ក្រសួងការពារជាតិបានបញ្ជាក់ប្រាប់ដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិជ្រាបជាព័ត៌មាន ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្ដេច​ធិបតីអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោ​គជ័យនូវកិ​ច្ចប្រ​ជុំ​វិសាមញ្ញនៃ​គ​ណៈ​ក​ម្មា​ធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមា​ន​ការ​ចូ​ល​រួ​ម​ស​ង្កេត​កា​រ​ណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

    សម្ដេច​ធិបតីអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោ​គជ័យនូវកិ​ច្ចប្រ​ជុំ​វិសាមញ្ញនៃ​គ​ណៈ​ក​ម្មា​ធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមា​ន​ការ​ចូ​ល​រួ​ម​ស​ង្កេត​កា​រ​ណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

    យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់សម្ដេច​ធិបតីបានបញ្ជាក់ថា កិច្ចប្រជុំនេះជាការអនុ​វ​ត្តនូ​វ​ចំណុ​ច​ដែ​លបា​ន​ឯកភាពគ្នា រវាងសម្ដេច​ និង ឯកឧត្ដម Phumtham Wechayachai​ នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​បញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិ​ងឯកភា​ពគ្នាលើល​ក្ខខ​ណ្ឌ​នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោ​យអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំ​ក្រុ​មអ្ន​ក​សង្កេ​តការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់​មួយ​ខែ​ក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគី​ទាំងពីរអា​ចកោះ​ប្រ​ជុំ​ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។ នៅក្នុងឱកាស​នោះ កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរ​បស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ។ នេះបើតាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ថា ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្ត ទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន ។ ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នា រវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរ…

  • ប្រទេសថៃ កំពុងប្រើប្រាស់យុទ្ធនាការព័ត៌មានមិនពិត ដើម្បីបំភាន់ភ្នែកអន្តរជាតិ ស្របពេលដែលកិច្ចសន្ទនាឈប់បាញ់កំពុងដំណើរការ

    ប្រទេសថៃ កំពុងប្រើប្រាស់យុទ្ធនាការព័ត៌មានមិនពិត ដើម្បីបំភាន់ភ្នែកអន្តរជាតិ ស្របពេលដែលកិច្ចសន្ទនាឈប់បាញ់កំពុងដំណើរការ

    (ភ្នំពេញ)៖ នាពេលនេះ ថៃបានកំពុងបានប្រើប្រាស់នូវអំពើទុច្ចរិតដោយបានប្រើប្រាស់នូវយុទ្ធនាការព័ត៌មានមិនពិតសំដៅធ្វើយ៉ាងណាបំភាន់ និង បំភ្លៃ ដល់សហគមន៍អន្តរជាតិជុំវិញបញ្ហាជម្លោះព្រំដែន។ លើកឡើងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថា ៖ កម្ពុជាកត់សម្គាល់ដោយស្រងាកចិត្តនូវយុទ្ធនាការព័ត៌មានមិនពិតដែលបាននិងកំពុង ដំណើរការដោយភាគីថៃ ស្របពេលដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងកិច្ចសន្ទនាសម្រាប់ការអនុវត្តឱ្យពេញលេញនូវបទឈប់បាញ់ ។ យុទ្ធនាការនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបំភាន់សហគមន៍អន្តរជាតិ ការបកស្រាយដោយខុសស្គងនូវជំហររបស់កម្ពុជា ហើយនិងការបង្វែងការចាប់អារម្មណ៍ពីសកម្មភាពរបស់ ខ្លួនឯងផ្ទាល់។ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថាកម្ពុជាបានបង្ហាញឱ្យឃើញច្បាស់ជាប់ជានិច្ច នូវសុច្ឆន្ទៈ ការអត់ធ្មត់ និងការតាំងចិត្តចំពោះសន្តិភាព របស់ខ្លួន ។ ពិសេសតាមរយៈការគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ជាមួយគ្នានេះកម្ពុជាបានចូលរួមយ៉ាងសុទ្ធចិត្ត យ៉ាងសកម្មក្នុងការចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដើម្បីស្វែងរកដំណោះស្រាយផ្លូវការទូត និងតាមកិច្ចចរចា ចំពោះវិបត្តិបច្ចុប្បន្ន។រៀបចំដំណើរការចុះពិនិត្យរបស់អ្នកការទូតបរទេស និងបណ្តាទីភ្នាក់ងារសហប្រជាជាតិនៅតាមទីតាំងជនភៀសខ្លួន។ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថាកម្ពុជា មិនដែលបង្កប្រទូសសារ៉ាយណាមួយឡើយ ហើយសកម្មភាពយោធារបស់កម្ពុជាមានលក្ខណៈការពារខ្លួននៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសបានធ្វើការបញ្ជាក់បន្ថែមថា កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់…

  • កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់នៅរសៀលថ្ងៃនេះ

    កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់នៅរសៀលថ្ងៃនេះ

    ភ្នំពេញ៖កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងចាប់ផ្តើមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥​នេះ​នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងភាគថៃដឹកនាំដោយរដ្ឋមន្ត្រីស្តីទីថៃលោកឧត្តមសេនីយ៍ Natthaphon Narkphanit ។តាមគម្រោងក៏នឹង​មាន​តំណាងមក​ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ តាមរយៈសេចក្តីរាយការណ៍របស់លោក ពុយ គា ទីភ្នាក់ងារក្យូដូ ជប៉ុន រាយការណ៍ពីទីក្រុងគូឡាឡាំពួ​បានឱ្យដឹងថា ដោយឡែកកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋានរវាងកម្ពុជា-ថៃ រយៈពេលបីថ្ងៃកន្លងមក (ថ្ងៃទី៤-៦ខែសីហា បានឯកភាព​គ្នាជាគោលការណ៍លើចំណុចមួយចំនួនស្ដីពីការអនុវត្តបទឈប់បាញ់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានការព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសង្កេតការណ៍បណ្តោះអាសន្នដែលជាអនុព័ន្ធការពារជាតិអាស៊ានដើម្បីត្រួតពិនិត្យលើការប្រតិបត្តិជាក់ស្តែង។ ក្រុមអ្នកសង្កេតការបណ្តោះអាសន្នអាស៊ានមាន៧ប្រទេស​រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។ នៅមានចំណុចសេសសល់​មួយ​ចំនួនទៀតដែលត្រូវពិនិត្យនិងពិភាក្សាឡើងវិញក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នារសៀលថ្ងៃទី៧ ខែសីហានេះ។ ក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី៧ ខែសីហា​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំ​ក្រុម​លេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ រយៈពេល៣ថ្ងៃមកនេះ គឺពីថ្ងៃទី៤ ដល់ទី៦សីហាកន្លងនេះ មានសញ្ញាវិជ្ជមាន​ជាច្រើនរវាងភាគីទាំងពីរ។ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ បានផ្លាស់ប្តូរនូវចំណុច​សំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ។ធាតុចូលជាច្រើនរបស់កម្ពុជា…