Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿង​ប៉ង​ធ្វើឃាតខ្ញុំ និង សម្តេចធិបតី ពិបាកឱ្យជឿណាស់

    សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿង​ប៉ង​ធ្វើឃាតខ្ញុំ និង សម្តេចធិបតី ពិបាកឱ្យជឿណាស់

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានសូមកុំឱ្យពង្រីករឿងថៃបានអាវុធមកពីណា ហើយ​រឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្ដាញសង្គមដថា ប៉ុន្មានថ្ងៃនេះមានការ​ផ្សព្វ​ផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការ​ផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បី​ធ្វើឃាដលើ ហ៊ុន សែន និងហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដ​ពីសំ​ណាក់​មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះ​បើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូម​មេត្តា​កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការ​ឈប់បាញ់ និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌​មក​រៀបចំផែនការសម្លាប់ខ្ញុំ…

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ ការលើកឡើងពីភាគីថៃ ជុំវិញការរចរចាបញ្ហា​ព្រំដែន របស់កម្ពុជា ជារឿងគ្មានលក្ខណៈត្រឹមត្រូវ និងខុសពីការពិត

    អ្នកនាំពាក្យក្រសួងការបរទេស ៖ ការលើកឡើងពីភាគីថៃ ជុំវិញការរចរចាបញ្ហា​ព្រំដែន របស់កម្ពុជា ជារឿងគ្មានលក្ខណៈត្រឹមត្រូវ និងខុសពីការពិត

    (ភ្នំពេញ)៖ កម្ពុជា សុំបំភ្លឺ ក៏ដូចជាបដិសេធ ចំពោះក្រសួងការបរទេសថៃ ដែលបាន​លើក​ឡើង​កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ថា កម្ពុជាត្រឡប់មករកកិច្ចចរចា​ជាមួយថៃវិញនោះគឺ គ្រាន់តែទទួលបានទំនុកចិត្តតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះពុំមានលក្ខណៈត្រឹមត្រូវឡើយ ហើយក៏ជាការមើល​រំលង​កិច្ច​ខិត​ខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យភាពតានតឹងថយចុះ និងការរក្សាសន្តិភាព។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាង​កម្ពុជា-ថៃ»​ នារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឱ្យបាន​ដឹងថា​៖” កម្ពុជាសូមអះអាងជាថ្មីម្តងទៀតពីការតាំងចិត្តដ៏រឹងមាំ និងប្រកបដោយ​មិត្តភាព​របស់ខ្លួនក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ជាមួយប្រទេសថៃ តាមរយៈ​មធ្យោ​បាយសន្តិវិធី”។ ”កម្ពុជាសូមធ្វើការ​បដិសេធ​យ៉ាងដាច់អហង្កាចំពោះការលើកឡើងរបស់ថៃអំពីការ​បង្ក​រឿងរបស់កម្ពុជា ហើយក៏សូមសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ​ការបន្ត​សកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃនៅតាមបណ្តោយព្រំដែន​នៃប្រទេស​ទាំងពីរ ដែលសកម្មភព​នេះ​មិនត្រឹមតែជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀងឈ​ប់បាញ់​ប៉ុណ្ណោះទេ ប៉ុន្តែ​ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងខាងទូតដែល​កំពុងតែ​ដំណើរការដើម្បីធ្វើឱ្យភាពតានតឹងមានការថយចុះ”។ ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកនូវការអត់ធ្មត់​ជាអតិ​បរមា​នៅចំពោះមុខនៃការបង្ករឿងរបស់ថៃ ហើយមានការតាំងចិត្តដ៏ពេញលេញ​ចំ​ពោះ​ដំណោះស្រាយដោយសន្តិវិធី។ កន្លងមកតាមការពិតខាងយោធាថៃ គឺជា​អ្នក​ចាប់ផ្តើមធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា តាមរយៈការទន្ទ្រាន​ជាបន្តបន្ទាប់​ចូលមកក្នុងទឹកដីរបស់កម្ពុជា ដែលសកម្មភាពនេះគាំទ្រដោយការបាញ់ផ្លោង រួម​នឹងប្រតិបត្តិការតាមផ្លូវការអាកាសថែមទៀតផង។ ឯកឧត្តមបានបន្តថា សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការលើកឡើង​ដោយ​គ្មាន​មូលដ្ឋានរបស់ភាគីថៃ ដែលបានចោទប្រកាន់កម្ពុជាថាជាអ្នកបាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត ដែលការចោទប្រកាន់នេះមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់​លាស់ ហើ​យក៏ជាការប៉ុនប៉ងដោយចេតនាក្នុងការបង្វែរការចាប់អារម្មណ៍​ពីការពិត​ដែលបានកើតមានឡើង…

  • សម្ដេចតេជោ ៖ កម្ពុជាត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំងដើម្បីចរចារកសន្តិភាពបាន

    សម្ដេចតេជោ ៖ កម្ពុជាត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំងដើម្បីចរចារកសន្តិភាពបាន

    ភ្នំពេញ ៖ នៅក្នុងសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ៦ សីហា ២០២៥ សម្ដេចបានបញ្ជាក់ថា កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន ។ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឡើងក្រោយមានព័ត៌មានថា ថៃមានផែនការធ្វើឃាតមេដឹកនាំកម្ពុជា ពោលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ។ សម្ដេចបញ្ជាក់ថា រឿងនេះវាពិបាកនឹងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្ត សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នោះដែរ។ សម្ដេចបានបន្ត ថាកម្ពុជាត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំងដើម្បីចរចារកសន្តិភាពហើយថៃក៏ត្រូវការមេដឹកនាំកម្ពុជាណា ដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបព្រោះខ្មែរទូទាំងពិភពលោក មានស្មារតី សាមគ្គី ឯកភាពជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបព្រោះខ្មែរទូទាំងពិភពលោក មានស្មារតី សាមគ្គី ឯកភាពជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត មានការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទារឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចធិបតី ផ្ទាល់ ហើយសម្តេច ក៏សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។ ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សជាទីបំផុត៕

  • ជនភៀសសឹកចំនួន ២៩៨គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ជនភៀសសឹកចំនួន ២៩៨គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    (ឧត្តរមានជ័យ)៖ បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយចែកជូនជនភៀសសឹកចំនួន ២៩៨គ្រួសារ មកពីស្រុកបន្ទាយអំពិល និងក្រុងសំរោង ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវព្រះរាជសវនីយ៍សាកសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទ្រង់ តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គទ្រង់មិនបានយាងមកជួបដោយផ្ទាល់ក៏ដោយតែទឹកព្រះទ័យយកចិត្តទុកដាក់បារម្ភពីបងប្អូនកូនចៅនៅតែមានជាក់ស្តែងដូចជាការផ្តល់ព្រះរាជអំណោយជូនដល់បងប្អូនភៀសសឹកនៅពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលអនុញ្ញាត និងសម្របសម្រួលទីស្នាក់នៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនេះ ។ សូមបញ្ជាក់ថា គ្រួសារភៀសសឹកនីមួយៗទទួលបានព្រះរាជអំណោយរួមមាន៖ មុង១ ភួយ១…

  • ឯកឧត្តម អ៊ុន ចាន់ដា បន្តនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

    ឯកឧត្តម អ៊ុន ចាន់ដា បន្តនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបាធាយ

    (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ពលរដ្ឋភៀសសឹក មកពីបណ្តាខេត្ត ចំនួន ៥ ជាប់តំបន់ព្រំដែន រួមមាន ខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តព្រះវិហារ ចំនួន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ ដែលកំពុងជួបលំបាកជីវភាព និងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន ៦៣គ្រួសារ កើតមាននៅ ២ឃុំ ( ត្រប់-សណ្តែក) ក្នុងស្រុកបាធាយ។ ពិធីនេះរៀបចំឡើង នៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ស្ថិតក្នុងភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ ។…

  • មន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើដល់អ្នកទទួល និងចែករំលែកព័ត៌មាន រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    មន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើដល់អ្នកទទួល និងចែករំលែកព័ត៌មាន រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

    (កំពង់ចាម)៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើដល់អ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេស អ្នកប្រើប្រាស់បណ្តាញសង្គម គ្រប់ប្រភេទ សូមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ពីព្រោះថា បើប្រជាពលរដ្ឋយើង ចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាព ទៅឲ្យសមាជិកដទៃ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន នោះសង្គមគ្រួសារ និងសង្គមជាតិទាំងមូល នឹងទទួលបានព័ត៌មានពិត ។ ស្នើឡើងបែបនេះ នាឱកាសក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ចាម ដឹកនាំដោយ លោក ចិន សារ៉ាត អនុប្រធានមន្ទីរព័ត៌មាន ចុះធ្វើយុទ្ធនាការផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលបានរៀបចំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នេះ ។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុកចំការលើ មេឃុំ និងកងម្លាំងសមត្ថកិច្ច ព្រមទាំង តំណាងគណអាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ប្រមាណជិត ២០០នាក់ ។ លោក…

  • សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ព ១រូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន

    សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ព ១រូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គមបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ គួររំលឹកផងដែរថា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ ១រូប ក្នុងចំណោម ១៨រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ថ្ងៃហើយ  ។…

  • ឯកឧត្តម គួច ចំរើន ទិញដី និងកាត់ឈ្មោះប្លង់រឹងជូនភរិយាសព រិន វាសនា យុទ្ធជពលីសមរភូមិប្រយុទ្ធតំបន់មុំបីខេត្តព្រះវិហារ

    ឯកឧត្តម គួច ចំរើន ទិញដី និងកាត់ឈ្មោះប្លង់រឹងជូនភរិយាសព រិន វាសនា យុទ្ធជពលីសមរភូមិប្រយុទ្ធតំបន់មុំបីខេត្តព្រះវិហារ

    (ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកណ្តាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះប្រគល់ប្លង់ដី ដោយបានកាត់ប្លង់រឹងស្រាប់ជូនដល់ ភរិយាសព រិន វាសនា យុទ្ធជនពលីសមភូមិមុខ ។ បើយោងតាមបណ្តាញសង្គមផ្លូវការ របស់ ឯកឧត្តម គួច ចំរើន នៅក្នុងពិធីសំណេះសណណាល ឯកឧត្តម គួច ចំរើន បានលើកឡើងថា «ទិញដី កាត់ឈ្មោះ ប្លង់រឹង ជូនក្មួយស្រី ភរិយាសព រិន វាសនា យុទ្ធជនពលី អង្គភាពកងពលតូចលេខ ៩ វរៈសេនាតូច ៣៩៣ មានអាស័យដ្ឋាន ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល សម្រាប់សង់ផ្ទះស្នាក់នៅជាមួយកូនៗ ២នាក់ទៀត ។ សូមឧទ្ទិសកុសលជូនវិញ្ញាណខន្ធសព បានទៅកាន់សុគតិភព» ព្រិន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣…

  • ក្រសួងការងារ សូមច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”

    ក្រសួងការងារ សូមច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។ លោក ស៊ុន មេសា បញ្ជាក់ថា ៖ “ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។ ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។ ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២…