Category: នយោបាយ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ

    (ព្រៃវែង)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់គណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ព្រិន្ទបាលឯក សំរិទ្ធ ព្រី ដែលបានពលីក្នុងសមរភូមិ ដែលពិធីបុណ្យសពធ្វើនៅគេហដ្ឋាន នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ស្ថិតក្នុងមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម វេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារសព ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «មរណភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់លោកព្រិន្ទលបាលឯក សំរិទ្ធ ព្រី គឺជាការបាត់បង់វីរយុទ្ធជន ដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តមោះមុតក្នុងសមរភូមិ ប្រយុទ្ធស៊ូប្តូរជីវិត តាមពាក្យស្លោក ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។…

  • អាមេរិកបញ្ជាក់ជំហរ ចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន ឲ្យបានលឿនបំផុត ដើម្បីសន្តិភាពកម្ពុជា-ថៃ

    អាមេរិកបញ្ជាក់ជំហរ ចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន ឲ្យបានលឿនបំផុត ដើម្បីសន្តិភាពកម្ពុជា-ថៃ

    (ម៉ាឡេស៊ី)៖ សហរដ្ឋអាមេរិក បានបង្ហាញពីការត្រៀមខ្លួនក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដរវាងកម្ពុជា-ថៃ តាមរយៈការអនុវត្តកិច្ចការជាបន្តបន្ទាប់រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយនឹងនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៦ សីហា ២០២៥ ម្សិលមិញ ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិកទាំង២រូប បានបញ្ជាក់ប្រាប់ឯកឧត្តមក្នុងជំនួបនោះ ពីជំហររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។ ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ទៀតថា នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព ហើយលោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT)…

  • ព្រឹទ្ធសភា សម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហានមោះមុត របស់វីរយុទ្ធជន ដែលលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា

    ព្រឹទ្ធសភា សម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហានមោះមុត របស់វីរយុទ្ធជន ដែលលះបង់កម្លាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា

    (ព្រះវិហារ)៖ ព្រឹទ្ធសភា បានសម្តែងនូវគារវកិច្ចគោរពចំពោះវីរភាពអង់អាចក្លាហានមោះមុត របស់វីរយុទ្ធជន ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាតំនាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តររាគមន៍លេខ៨ និងទីបញ្ជាការអន្តរាគមន៍ទួល ៩៥ នៅក្នុងបរិវេណសាលាខេត្តសៀមរាប និងបានចុះសាកសួរសុខទុក្ខ វីរយុទ្ធជនរងរបួសចំនួន ៣០នាក់ ក្នុងពេលប្រយុទ្ធជាមួយកងទ័ពឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅរសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធពរជ័យរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរយុទ្ធជន ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលស្នាមរបួសបង្កឡើងដោយសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃថោកទាបរបស់កងទ័ពថៃ មកលើបូរណភាព ដែនដីកម្ពុជា។ ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ និងសម្តែងនូវគារវកិច្ច គោរពចំពោះវីរភាពអង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជន ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់…

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការផ្ដល់ព័ត៌មានមិនពិតហើយវិលត្រលប់មករកកិច្ចសន្ទនាដោយសុចិត

    អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការផ្ដល់ព័ត៌មានមិនពិតហើយវិលត្រលប់មករកកិច្ចសន្ទនាដោយសុចិត

    ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាញសារព័ត៌មានរបស់ថៃជាច្រើនបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលនាំឱ្យមានការយល់ច្រឡំមកលើកម្ពុជា ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម​ ជុំ សុន្ទរី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន​វេលាម៉ោង១១​ថ្ងៃទី ០៧ សីហា ២០២៥​ឱ្យដឹងថា កម្ពុជាទាមទារឱ្យថៃ បញ្ឈប់ការផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយវិលត្រលប់មករកកិច្ចសន្ទនាដោយសុចិត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ឯកឧត្តមបន្តថា ព័ត៌មានមិនពិតរបស់ប្រទេសថៃ បានធ្វើឱ្យមាន​ផលប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​នៃប្រទេសទាំងពីរ ហើយក៏ជាការ​គំរាមកំហែងចំពោះ វឌ្ឍន​ភាព​ដែល​សម្រេច​បានក្រោ​មកិច្ច​ព្រមព្រៀងឈប់បាញ់គ្នា ។ កម្ពុជានៅ​តែមា​នកា​រតាំង​ចិត្ត​នូវ​រាល់​ការដោះស្រា​យ​បញ្ហា​ទាំងអស់ដោយសន្តិវិធី តាមរយៈយន្តការការទូត ជាពិសេសគឺគណៈកម្មាធិការកិច្ចព្រំដែនទូទៅ ដែលបាន​ផ្ដល់នូវលទ្ធផលមួយចំនួន ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងប្រទេស​សមាជិក​អាស៊ាន បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិ បណ្ដាប្រទេសដែលសង្កេតការណ៍ ពិសេស​ប្រធាន​អាស៊ានបច្ចុប្បន្ន ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន សូមឱ្យ​គាំទ្រយន្តកា​រ​សត្យា​នុម័ត ដើម្បីត្រួតពិនិត្យសភាពការណ៍ ដូចជាការស្នើឡើងនូវយន្តការត្រួតពិនិត្យរបស់អាស៊ាន ។ កម្ពុជាក៏សូមអំពាវនាវដល់ប្រព័ន្ធឃោសនាទូទៅ សូមឱ្យស្វែងរកការពិត​ជាសត្យានុម័ត​ដោយគាំ​ទ្រដ​ល់យ​ន្តការផ្ទៀងផ្ទាត់ឯករាជ្យ ដូចជាការស្នើឡើងនូវក្រុមត្រួតពិនិត្យរបស់អាស៊ាន និង​ជៀស​​វាងនូវការផ្សាយការបកស្រាយជាឯកតោភាគី ដែលមិនគិតគូរ​ទៅ​ដល់​ការ​ពិត​ដែល​កើត​មានឡើង និងការបង្ហាញ ឱ្យច្បាស់នូវការតាំងចិត្តរបស់កម្ពុជាចំពោះការអត់ធ្មត់ ហើយ​និង​ការ​ទូត ៕

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖អាមេរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និង បង្កើតក្រុមការងារអ្នកសង្កេtការណ៍ អាស៊ានឱ្យបានលឿនបំផុត

    អ្នកនាំពាក្យក្រសួងការពារជាតិ៖អាមេរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និង បង្កើតក្រុមការងារអ្នកសង្កេtការណ៍ អាស៊ានឱ្យបានលឿនបំផុត

    ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថាសហរដ្ឋអាមេរិកបានបញ្ជាក់ពីគោលជំហររបស់ ខ្លួនដោយនឹងចូលរួមគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន​ឱ្យបានលឿនបំផុតសំដៅបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈ​រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថាក្រៅពីបង្ហាញការប្តេជ្ញាចិត្តជម្លោះព្រំដែនកម្ពុជានេះសសហរដ្ឋអាមេរិកក៏នឹងធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំងប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារទំនើបៗជាច្រើន​ទៀត។ បើតាមការលើកឡើងរបស់អ្នកនាំពាក្យខាងលើការបង្ហាញពីការចូលរួមដោះស្រាយបញ្ហាជម្រោះព្រំដែនរវាងកម្ពុជា-ថៃពីសំណាក់សហរដ្ឋអាមេរិកនេះធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិកាលពីថ្ងៃពុធទី៦ ខែសីហា បានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក​ និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេស​ម៉ាឡេស៊ី។ លោកជំទាវបានគូសរំលេចខ្លឹមសារនៃជំនួបនេះថា លោក Edgard Kagan បានបង្ហាញពីជំហររបស់សហរដ្ឋ​អាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើម ដោយដឹកនាំពីភាគី​ម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។លោកទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឱ្យការ​អនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភារ និងបច្ចេកទេស​សំខាន់ៗ ដើម្បីបង្កើតក្រុមការងារ អ្នកសង្កេតការណ៍អាស៊ាន (AMT)…

  • សម្ដេចធិបតី បង្ហាញការរំភើបដោយបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី​ឯកភាពជា​តិរបស់ពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

    សម្ដេចធិបតី បង្ហាញការរំភើបដោយបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី​ឯកភាពជា​តិរបស់ពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំមានការរំភើប​ដោយក្នុង​មួយ​រយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរ​នៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាម​ទារ​ឱ្យថៃ​ដោះ​លែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់​កងទ័ពថៃ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូន​ប្រជា​ពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាព​ទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែល​ជា​​កត្តា​សំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់​នូវស្មារតី​ស្រឡាញ់​សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និង​ការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃឱ្យ​បានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមាន​ការ​ចូល​រួម​សង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នា​អំពីការ​ជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។ ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រង​របស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាម​រយៈគ្រប់​យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជា​វិញ​ឱ្យបានឆាប់រហ័សជាទីបំផុត ៕ ដោយ ៖ វណ្ណលុក

  • បេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ក្រសួងការបរទេសចំនួន៧១នាក់ត្រូវបន្តប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់

    បេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ក្រសួងការបរទេសចំនួន៧១នាក់ត្រូវបន្តប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់

    (ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរការកំណែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ គណៈ​កម្មការប្រឡងប្រជែង សម្រាំងបានបេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្របខ័ណ្ឌ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ (ស្រី ២៨នាក់) ក្នុងចំណោម ៨០៣នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រ​ធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកា នៃ​គណៈ​កម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នក​សង្កេត​ការណ៍ ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល បានពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡង​ប្រជែង​ជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១)។ យោងតាមការបញ្ជាក់នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងកាលពីពេលកន្លងទៅ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រសួងនិងធ្វើការជ្រើសរើសជំនាញចំនួន៣ ក្នុងនោះទី១មន្រ្តីការទួត​ជាន់ខ្ពស់ផ្នែកច្បាប់ ទី២មន្រ្តីការទួតផ្នែកទំនាក់ទំនងអន្តរជាតិ និងទី៣ មន្រ្តីការទួត​ជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ។ លោកជំទាវបន្ថែមថា ការប្រឡងជ្រើសរើសមន្រ្តីការទួត​ជាន់ខ្ពស់នេះ គឺបន្ទាប់ពីទទួលគោលការណ៍ពិសេសពីសម្តេចធិបតីនាយករដ្ឋមន្រ្តី គឺ​និងធ្វើការជ្រើសរើស៣ឆ្នាំជាប់គ្នា ដោយនៅក្នុង១ឆ្នាំជ្រើសរើសបានចំនួន…

  • មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការបើកសិក្ខាសាលាស្តីពីប្រវត្តិចលនាអន្តរជាតិ​រវាង​ក្រសួងព័ត៌មាន និងកាកបាទក្រហកម្ពុជាបានផ្តល់ប្រយោជន៍សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន

    មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ការបើកសិក្ខាសាលាស្តីពីប្រវត្តិចលនាអន្តរជាតិ​រវាង​ក្រសួងព័ត៌មាន និងកាកបាទក្រហកម្ពុជាបានផ្តល់ប្រយោជន៍សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន

    (ភ្នំពេញ)៖ សិក្ខាសាលាមួយដែលបានធ្វើការផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ពិសេស​មន្រ្តីរាជការនៃក្រសួងព័ត៌មានត្រូវបានចាត់ទុកថាផ្តល់ប្រយោជន៍​សំខាន់​ពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះច្បាប់ មនុស្សធម៌ អន្តរជាតិក្នុងបរិការណ៍​សាកលលោកបច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានថ្លែងពិធីក្នុងបើកសិក្ខាសាលា នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន បានបញ្ជាក់​ថា សិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការ​ផ្សព្វផ្សាយ​ពី​គោល​ការណ៍ និងតួនាទីរបស់កាកបាទក្រហម។ ឯកឧត្តម លើកឡើងថា៖ «វាជាសិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះគឺ​ស្របពេលនឹងស្ថាន ភាពរបស់កម្ពុជា ដែលបានកំពុងរងការឈ្លានពាន​ពីសំណាក់​ភាគីថៃជាជាអមិត្តបានធ្វើការឃ្លានពានលើដែនអធិបតេយ្យកម្ពុជា។ កាកបាទ​ក្រហម​គឺជាស្ថាប័នដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួប​ទុក្ខភ័យ​ដោយមិនប្រកាន់ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ”។ ឯកឧត្តម ជុំ កុសល បានថ្លែងដែរថា កាកបាទក្រហម និង អឌ្ឍច័ន្ទ ក្រហម កម្ពុជា មានតួនាទីជាចម្បងក្នុងការផ្តល់ជំនួយ និងការការពារសិទ្ធិ ដល់ជន រងគ្រោះក្នុង​ស្ថានភាពសង្គ្រាម ដោយការពារជីវិតជនរងគ្រោះ ដោយធានាថាសេចក្តី ថ្លៃថ្នូរ និងជីវិតមិនត្រូវបានរើសអើង ឬបំពានទោះបីជាមានសង្គ្រាមកើតឡើង ក៏ ដោយ ។ ទាក់ទិនក្នុងរឿងនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានឱ្យដឹងថាសិក្ខាសាលានេះ ក៏នឹងចូលរួមលើកកម្ពស់…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖សភាពការណ៍តាមព្រំដែននៅតែរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជាមិនទទួលយកការប្រឈមមុខដាក់គ្នាក្នុងជម្លោះឡើយ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖សភាពការណ៍តាមព្រំដែននៅតែរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជាមិនទទួលយកការប្រឈមមុខដាក់គ្នាក្នុងជម្លោះឡើយ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានថ្លែងថាឈានមកដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះសភាពការណ៍តាមព្រំដែនរវាងកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ ទោះបីយ៉ាងណាកងកម្លាំងកម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារទឹកដី។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់​រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់នៅ​ព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ស្ថានភាពតាមខ្សែបន្ទាត់​ព្រំដែន នៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់គិតចាប់តាំង​តែពីម៉ោង ១២,០០រំលងអាធា្រតុថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥មកដល់ពេលវេលាម៉ោង ៦,០០នាទីព្រឹកថ្ងៃដដែលនេះ។ ចំពោះកងម្លាំងកម្ពុជាក៏កំពុងស្ថិតនៅក្នុង​ការប្រុង​ប្រយ័ត្នខ្ពស់ បំផុតក្នុងការបំពេញតួនាទីរបស់ខ្លួន។កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុត​ចំពោះ​ការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី​កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីផងដែររបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលសម្រេចបានតាមរយៈខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ត្រាំ សហរដ្ឋអាមេរិក និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួម​យ៉ាងសកម្មពី​ប្រទេសចិន។បទឈប់បាញ់នេះបានទទួលការគាំទ្រ និងស្វាមគមន៍យ៉ាងកក់ក្តៅ​ពីសហគមន៍អន្តរជាតិ និងបានឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថា៖ក្នុងនាមជាប្រទេសដែល​មាន​ទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពកម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ​នៃបទឈប់បាញ់ដោយជ្រើសរើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយ​មិនទទួលយកការប្រឈមមុខដាក់គ្នា នឹងជម្លោះឡើយ ។ ការប្រកាន់ខ្ជាប់យ៉ាង​មុតមាំរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះបង្ហាញពីគោរពចំពោះ ការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់មិត្តអន្តរជាតិ និងបំណងប្រាថ្នា​របស់​កម្ពុជាក្នុងការរួមចំណែកសន្តិភាព…

  • ក្រសួងការពារជាតិ ៖ ថៃកំពុងប្រឌិតពីរឿងទាហាន (BHQ) ខ្មែរម្នាក់លាក់ខ្លួនធ្វើ​សកម្មភាព​នៅទឹកដីថៃ

    ក្រសួងការពារជាតិ ៖ ថៃកំពុងប្រឌិតពីរឿងទាហាន (BHQ) ខ្មែរម្នាក់លាក់ខ្លួនធ្វើ​សកម្មភាព​នៅទឹកដីថៃ

    (ភ្នំពេញ)៖ ការផ្សព្វផ្សាយរបស់សារព័ត៌មាន ក៏ដូចជាអាជ្ញាធរថៃ ដោយចោទប្រកាន់​គ្មានមូលដ្ឋានទាល់តែសោះ ហើយបាន បង្កើតសាច់រឿងគ្មានភស្តុតាង មិនទាន់មាន​ការ​ស៊ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មក​លើ​ទាហានខ្មែរម្នាក់មកពីវិទ្យាការដ្ឋានអង្គរក្សហៅកាត់ថា BHQ លាក់ខ្លួននៅទឹកដីថៃ​ដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក​ជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ការពារជាតិ​កម្ពុជា បានថ្លែងដោយធ្វើការច្រានចោលទាំងស្រុងចំពោះសារព័ត៌មានថៃ​ដែលបានផ្សាយប្រឌិតថាទាហានខ្មែរម្នាក់លាក់ខ្លួននៅថៃដើម្បីបញ្ជូនចលនាយោធាថៃមកកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថាថៃបានផ្សាយព័ត៌មានមិនពិតដោយប្រឌិតលើកឡើងថា ប៉ូលិសខេត្តប៊ុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់មកពីវិទ្យាការដ្ឋាន​អង្គរក្ស​ហៅកាត់ថា BHQ នឹងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះដើម្បីធ្វើ​សកម្ម​ភាព​យោធា។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ”កងយោធពល​ខេមរ​ភូមិន្ទ​មិនអនុញ្ញាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួន​បែបក្នុងរូបដែល​ខាងភាគីថៃបានបង្ហាញចូលប្រើការក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងជាដាច់ខាត”។ ក្រសួងការពារជាតិកម្ពុជា ស្នើភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សាយព័ត៌មានមិនពិត ប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ដែលបង្ហាញពីភាពគ្មានវិជ្ជាជីវៈសោះឡើយ៕ ដោយ៖ម៉ាដេប៉ូ និង វេង លីមហួត