Category: នយោបាយ

  • អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស ក្នុងពេលប្រយុទ្ធ ជាមួយកងទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន៤ ក្នុងរាជធានីភ្នំពេញ

    អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស ក្នុងពេលប្រយុទ្ធ ជាមួយកងទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន៤ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន ៤០នាក់ ដែលបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា ។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនវីរយុទ្ធជនយើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។ ទន្ទឹមគ្នានោះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរព ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃត្រូវតែរុះរើបន្លាសលួស និងដកគ្រឿងចក្រចេញជាបន្ទាន់ពី(តំបន់អានសេះ)ដែលជាដែនអធិបតេយ្យភាពកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃត្រូវតែរុះរើបន្លាសលួស និងដកគ្រឿងចក្រចេញជាបន្ទាន់ពី(តំបន់អានសេះ)ដែលជាដែនអធិបតេយ្យភាពកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការពារជាតិសុំជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយមិនត្រឹមតែតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ។ ក្នុងនេះត្រូវបញ្ឈប់រាល់អរិភាពទាំងឡាយ ដោយត្រូវតែរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយយ្យភាព(តំបន់អានសេះ)របស់កម្ពុជា ដែលភាគីថៃមិនអាចយកលេសណាមួយមកបំភ្លៃការពិតរឿងនេះបានឡើយ ។ នេះជាការថ្លែងបញ្ជាក់ពីំណាក់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។ បញ្ជាក់នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ៖ ទាក់ទិនទៅនឹងតំបន់អានសេះក្រសួងការពារជាតិកម្ពុជាសូមគូសបញ្ជាក់ជាថ្មីថាកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រៀមព្រៀងបទឈប់បាញ់ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងនៅប្រទេសប្រទេសម៉ាឡេស៊ីកន្លងមក ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញការសោកស្តាយចំពោះទង្វើរបស់ថៃកាលពីម៉ោង១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ កងកំលាំងប្រដាប់អាវុធ និងប្រើប្រាស់ គ្រឿងចក្រ កាយដី ចល័តចូលនៅតំបន់អានសេះ ដែលជាដែន អធិបតេយ្យកម្ពុជា ហើយថែមទាំងរាយបន្លាលួស បើទោះបីជាមានការរារាំង ហាមឃាត់យ៉ាងខ្លាំងពីសំណាក់ កងកំលាំងរបស់កម្ពុជា យ៉ាងណាក៏ដោយ ។ លោកជំទាវអ្នកនាំពាក្យលើកឡើងថាទីតាំងដែលកងកំលាំងថាបានចល័តគ្រឿងចក្រមកឈូសឆាយនោះគឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងនៅក្រោមការគ្រប់គ្រងរបស់ កងកំ លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីយប់រំលងអាធ្រាតុថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ទង្វើគ្រប់យ៉ាងរបស់យោធាថៃជាការរំលោភបំពាន យ៉ាងគឃ្លើន…

  • ឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តសៀមរាប

    ឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងពេល ឯកឧត្តម ហេង សួរ អមដោយឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាខេត្តក្រុងនានា​ក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា បងប្អូនពលករខ្មែរ…

  • មេធំអ៊ីស្រាអែលនឹងប្រាប់កងទ័ព ពីផែនការសង្គ្រាមនៅហ្គាហ្សា ក្នុងសប្តាហ៍នេះ

    មេធំអ៊ីស្រាអែលនឹងប្រាប់កងទ័ព ពីផែនការសង្គ្រាមនៅហ្គាហ្សា ក្នុងសប្តាហ៍នេះ

    បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃ ប្រទេសអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃចន្ទ ទី៤ ខែសីហា ថា លោកនឹងណែនាំ កងទ័ព អំពីផែនការសង្គ្រាម នៅតំបន់ហ្គាហ្សា ក្នុងសប្តាហ៍នេះ។ លោក នាយករដ្ឋមន្ត្រី បានអះអាងថា លោកនឹងកោះប្រជុំ គណៈរដ្ឋមន្ត្រីមួយ ដើម្បីសម្រេចថា តើត្រូវបន្តធ្វើសង្រ្គាម នៅហ្គាហ្សា ក្នុងរូបភាពយ៉ាងណា។ លោក បានមានប្រសាសន៍ថា «នៅចុងសប្តាហ៍នេះ ខ្ញុំនឹងកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីណែនាំកងទ័ព អំពីរបៀបដើម្បីសម្រេចបាន នូវគោលបំណង សង្រ្គាម បីចំណុច ធំៗ ដែលយើងបានកំណត់»។ លោក Benjamin បានរំលឹកឡើងវិញ ថា គោលដៅសង្រ្គាម ទាំងបី របស់អ៊ីស្រាអែល នៅតែជា «ការកម្ចាត់សត្រូវ ,ការដោះលែងចំណាប់ខ្មាំងរបស់យើង និង ការសន្យាថា តំបន់ហ្គាហ្សា នឹងមិនបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតទេ»៕ ប្រភពពី AFP…

  • រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET)

    រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET)

    (ភ្នំពេញ)៖ ក្នុងកាលៈទេសៈ ដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋដែលសមាជិកគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស ។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា បើតាមការឱ្យដឹកពីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើន ជាពិសេសកម្លាំងពលកម្មដែលមានជំនាញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា នឹងអាចស្រូបយកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនឹងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកម្លាំងពលកម្មច្រើន ជាពិសេសកម្លាំងពលកម្មដែលមានជំនាញ។ សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងកម្ពុជារក្សាជំហរយ៉ាងរឹងមាំ របស់រាជរដ្ឋាភិបាល អនុវត្តបទឈប់បាញ់ ខណៈព្រឹកនេះ នៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងកម្ពុជារក្សាជំហរយ៉ាងរឹងមាំ របស់រាជរដ្ឋាភិបាល អនុវត្តបទឈប់បាញ់ ខណៈព្រឹកនេះ នៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់

    (ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជា បន្ដឈរជើងយ៉ាងរឹងមាំ ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ ។ លោកជំទាវ ឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌ នៃបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្មោះត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត ។ សូមរំលឹកថា តាមព័ត៌មានដែលទទួលបានកាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃ គ្រោងបើកការវាយលុកតាមបណ្តោយព្រំដែន…

  • កម្ពុជា ថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ និងទាមទារឱ្យគោរពអធិបតេយ្យភាព បូរណភាពកម្ពុជា

    កម្ពុជា ថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ និងទាមទារឱ្យគោរពអធិបតេយ្យភាព បូរណភាពកម្ពុជា

    (ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជា ប្រកាសថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ ហើយទាមទារឱ្យថៃ គោរពអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ហើយចៀសវាងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត ។ ការចេញមកថ្កោលទោសចំពោះភាគីថៃ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រឹងប្រែងប្រឌិត និងផ្សាយផ្សាយព័ត៌មានក្លែងក្លាយ លើគ្រប់រូបភាព ដើម្បីវាយប្រហារមកលើប្រទេសកម្ពុជា ដោយគ្មានភស្តុតាងពិតប្រាកដណាមួយ។ ផ្ទុយទៅវិញទេ ថៃនាវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ បានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រមួយចំនួន ចូលតំបន់អានសេះ ដែលជាអធិបតេយ្យកម្ពុជា ដោយបានរាយបន្លាលួសផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបន្តបង្ករឿងដោយកងទ័ពរបស់ថៃ ហើយទាមទារឱ្យភាគីថៃ សូមឱ្យគោរពដ៏ពេញលេញនូវអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ហើយនឹងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ សូមឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា​…

  • កម្ពុជាបដិសេដយ៉ាងអហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

    កម្ពុជាបដិសេដយ៉ាងអហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

    ភ្នំពេញ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេដយ៉ាងដាច់អហង្ការ ទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ក្នុងពេលដែលពួកគេផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ និងថា។ បើតាម ឯកឧត្តមអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះដូចខាងក្រោម៖– កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទំនាស់នាពេលបច្ចុប្បន្ននេះទេ ផ្ទុយទៅវិញកម្ពុជាតែងតែប្រកាន់យកនូវជំហរអត់ធ្មត់ជាអតិបរមា នៅចំពោះមុខការបង្ករឿងផ្នែកយោធារបស់ភាគីថៃ។ – សភាពការណ៍តានតឹងនៅតាមបណ្ដោយព្រំដែននាពេលនេះ គឺកើតចេញពីការទន្ទ្រានចូលជាបន្តបន្ទាប់នៅក្នុងទឹកដីរបស់កម្ពុជា ដែលរំលោភបំពានទៅលើកិច្ចព្រមព្រៀងដែលមាន ដោយរំលោភបំពានលើ MOU 2000 និងច្បាប់អន្តរជាតិនានា។ – ការលើកឡើងរបស់ភាគីថៃអំពី «ស្វ័យការពារ» គឺពុំមានមូលដ្ឋានសម្អាងអ្វីសោះឡើយ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពឆ្លើយតបដោយសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន បន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងរបស់ភាគីថៃ – ការលើកឡើងរបស់ថៃដែលថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការប៉ុនប៉ងដើម្បីបង្វែងកំហុង និងគេចវេះពីការទទួលខុសត្រូវលើការរំលោភបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ។ – កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាពុំដែលយកជនស៊ីវិលជាគោលដៅរបស់ខ្លួនដូចដែលថៃបានចោទនោះទេ។ – កម្ពុជានៅតែគោរពបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្តប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងនេះ…

  • យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងចាប់ផ្តើមពីថ្ងៃនេះតទៅ

    យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងចាប់ផ្តើមពីថ្ងៃនេះតទៅ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ ពិធីប្រកាសបើកយុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងមុខងារសាធារណៈ និងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការធ្វើជំរឿននេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះ បម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍដលល់វិស័យមុខងារសាធារណៈ និងជាសមាសភាពដ៏សំខាន់មួយ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ទិន្នន័យ នៃជំរឿន នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការវាយតម្លៃមូលធនមនុស្សនៅតាមក្រសួងស្ថាប័ន អង្គភាពនីមួយៗ។ ការរៀបចំរចនាសម័្ពន្ធរបស់ក្រសួងស្ថាប័ន និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយ ការខ្វះនិងលើសទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង ការកែលម្អប្រព័ន្ធបើកប្រាក់បៀរវត្ស…

  • រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត

    រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់ថា រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស…