Category: នយោបាយ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ភាគីថៃ រំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀត លើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ភាគីថៃ រំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀត លើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ពិសេសនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ ។ គួររំលឹកផងដែរថា កម្ពុជា ទើបតែបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា ។ ទង្វើនេះ គឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណង ចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព,…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ២រូបទៀត នៅខណ្ឌច្បារអំពៅ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ២រូបទៀត នៅខណ្ឌច្បារអំពៅ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូបទៀត ៖ ទី១នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង,ទី២នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមការងា បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប៖ ទី១ឈ្មោះ លៀម សំពៅមាស ជាមន្រ្តីប៉ូលីស ការពារព្រំដែន ច្រកអានសេះ, ទី២ឈ្មោះ ពោល វ៉ៃ ជាវីរៈកងទ័ព ឈរជើងនៅភ្នំទ្រព្យ អ្នកទាំងពីរបានពលីជីវិត នៅក្នុង អំឡុងពេលប៉ះទង្គិច ជម្លោះព្រំដែនរវាង កម្ពុជា – ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដា កន្លងទៅ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុផលអ្វីទៅ ដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?

    សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុផលអ្វីទៅ ដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរនៅបណ្ដាញសង្គមរបស់សម្ដេច នាវេលា ថ្ងៃទីត្រង់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា ហេតុផលអ្វីទៅ ដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ? សម្ដេចតេជោ បានបញ្ជាក់នៅបណ្ដាញសង្គមដូច្នេះថា ៖ ក្រោយសម្រាកបានជាង ២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់ នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួន ប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត ។ សម្ដេចតេជោ បានបន្តថា ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំ ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា ១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព ។ សម្ដេចតេជោ បានចោទជាសំនួរថា ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ? ។ សូមរំលឹកថា គិតចាប់តាំងពីថ្ងៃកើតហេតុនៃការចាប់ខ្លួនទាហានកម្ពុជា ពីសំណាក់ភាគីថៃ កាលពីថ្ងៃទី២៩ ខែកក្កដា…

  • ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ត្រៀមកិច្ចប្រជុំ ការកសាងទំនុកចិត្តគ្នា ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា នៅម៉ាឡេស៊ី

    ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ត្រៀមកិច្ចប្រជុំ ការកសាងទំនុកចិត្តគ្នា ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា នៅម៉ាឡេស៊ី

    (ភ្នំពេញ)៖ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ត្រៀមកិច្ចប្រជុំ ការកសាងទំនុកចិត្តគ្នា ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា នៅម៉ាឡេស៊ី ពោល គឺមុនកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី៧ ខែសីហា ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ។ លោកជំទាវ ឧត្តមសេនីយ៍ បន្ថែមថា ក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) មានកិច្ចប្រជុំមួយចំនួន…

  • សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់

    សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់

    មានប្រសាសន៍លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃចន្ទ ទី ៤ ខែសីហានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលេចឲ្យឃើញថា ក្រុមកងទ័ពថៃ បានចាប់ខ្លួនកងទ័ពកម្ពុជាដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។កងទ័ពកម្ពុជាប្រមាណ ២០នាក់ត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ កាលពីថ្ងៃទី ២៩ ខែកក្កដា គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកិច្ចព្រមព្រៀងលើបទឈប់បាញ់ចូលជាធរមាន។សម្តេចបានលើកមកពន្យល់ថា កិច្ចព្រមព្រៀងដែលចុះហេត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី ២៩ ខែកក្កដា បានចែងពីការហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងកម្លាំងទ័ព។ក៏ប៉ុន្តែក្រុមទាហានថៃ បានចល័តទ័ពចូលមកចាប់កងទ័ពកម្ពុជាក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងប៉ុណ្ណោះ។សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា នេះគឺ«ជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់»។កាលពីសប្តាហ៍មុនប្រទេសថៃ បានប្រគល់កងទ័ពកម្ពុជាចំនួន២រូបមកឲ្យរដ្ឋាភិបាលកម្ពុជាវិញ។ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដោយសារស្ថានភាពសុខភាពរបស់ពួកគេមានសភាពធ្ងន់ធ្ងរ។សម្តេច ហ៊ុន សែន ក៏បានចោទជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបទៀត មកឲ្យកម្ពុជាវិញ?ក្នុងន័យនេះ សម្តេចក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំឲ្យកាកបាទក្រហមអន្តរជាតិចូលរួមបំពេញតួនាទីក្នុងការដោះស្រាយស្ថានការណ៍ផ្នែកមនុស្សធម៌ ចំពោះកងទ័ពកម្ពុជាទាំង ១៨នាក់ នេះ។ផ្អែកតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ជាតិ និងអន្តរជាតិចាប់អារម្មណ៍ចំពោះស្ថានការណ៍នយោបាយ និងមនុស្សធម៌ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានគោរព និងកងទ័ពកម្ពុជាត្រូវបានដោះលែងជាបន្ទាន់៕ ប្រភព អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកថ្ងៃនេះ សភាពការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកថ្ងៃនេះ សភាពការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅជួរមុខ មានសភាពស្ងប់ស្ងាត់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតចាប់ពីម៉ោង ៦ និង ១០នាទីព្រឹក ដល់ម៉ោង ១១នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខ តាមបន្ទាត់ព្រំដែន ទើសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា ។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្ថែមថា កងកម្លាំងរបស់យើង ក៏នៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានខ្ជាប់ខ្ជួន ។ លោកជំទាវ ក៏បានបញ្ជាក់ថា កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត…

  • ឯកឧត្តម ឃួង ស្រេង ៖ គិតត្រឹមថ្ងៃទី០៣ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជន ទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈគិតជាទឹកប្រាក់ ប្រមាណ ១លាន ៥សែនដុល្លារអាមេរិក

    ឯកឧត្តម ឃួង ស្រេង ៖ គិតត្រឹមថ្ងៃទី០៣ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជន ទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈគិតជាទឹកប្រាក់ ប្រមាណ ១លាន ៥សែនដុល្លារអាមេរិក

    (ភ្នំពេញ)៖ គិតមកដល់ព្រឹកថ្ងៃទី០៣ សីហា ២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ដែលជាអំណោយរបស់សប្បុរសជនានា ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមក ក្នុងនោះថវិកាទទួលបានជាង ៦៧ម៉ឺនដុល្លារ ហើយបើសរុបទាំងគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក នេះពិតជាបង្ហាញ ឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិ ទាំងមូល ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ សីហានេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេងក៏ បានឱ្យដឹងថា ចំពោះគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបានពីសប្បុរសជន រដ្ឋបាលរាជ ធានី ភ្នំពេញ បានចាត់ឱ្យអភិបាលរង ១នាក់ ដឹកនាំបញ្ជូនយកទៅ ផ្ដល់ជូនទៅដល់ អាជ្ញា ធរXខេត្ត និងកងទ័ពជួរមុខភ្លាមៗ បើទោះបីយើងមិនបានយកទៅប្រគល់ជូន កងទ័ព ជួរមុខដោយផ្ទាល់ដៃ…

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកចង្ក្រានហ្គាសធន់តូចចល័ត ៥០០០គ្រឿង និងកំប៉ុងហ្គាស ១ម៉ឺនកំប៉ុង ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅ ខេត្ដឧត្ដរមានជ័យ

    រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកចង្ក្រានហ្គាសធន់តូចចល័ត ៥០០០គ្រឿង និងកំប៉ុងហ្គាស ១ម៉ឺនកំប៉ុង ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅ ខេត្ដឧត្ដរមានជ័យ

    (ភ្នំពេញ)៖ លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង បាននាំយកចង្ក្រានហ្គាសធនតូចចល័តចំនួន ៥០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១ម៉ឺនកំប៉ុងប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកសំរោង ខេត្ដឧត្ដរមានជ័យ តាមរយៈឧត្ដមសេនីយឯក ច័ន្ទ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមឧត្ដមសេនីយឯក ច័ន្ទ លំផាត បានអរគុណ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសធន់តូចចល័ត មកផ្តល់ជូននាពេលនេះគឺចំពេលដែលបងប្អូនប្រជាពលរដ្ឋភៀសខ្លួនយើងកំពុងមានការខ្វះខាត ចង្ក្រានហ្គាសតូចងាយស្រួលចល័ត យកតាមខ្លួនចម្អិនអាហារ ។ លោក អ៊ីមរ៉ន ហាស្សាន់ អរគុណចំពោះទឹកចិត្តសប្បុរសជននានានៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីសឹកសង្រ្គាម មាន ៤ ស្រុក និង ២៤ឃុំ មាន ១៤៥៧៣គ្រួសា ស្មើ ៣៦៧៤២នាក់ ក្នុងនោះកុមារ ៦៦៧នាក់ និង ជនចាស់ជរា ១៤៧៥នាក់…

  • ឱកាសការងារជិត ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែលទើប​ត្រឡប់​មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ

    ឱកាសការងារជិត ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែលទើប​ត្រឡប់​មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ

    (ខេត្តកំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ អមដោយ​ឯកឧត្តម លី វេត អភិ​បាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីនៃ​មន្ទីរការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់​ធំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​អញ្ជើញ​បើក​កម្ម​វិធី «វេទិ​កា​ការងារ» របស់ទីភ្នាក់​ងា​រជាតិមុខ​របរ និងកា​រងារ (NEA) នៃក្រ​សួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅឃុំ​កំព​ង់​ចិនត្បូង និង​ឃុំរុង​រឿង ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដើម្បីផ្តល់ឱកា​ស​ការងារ​ជូ​នប្រជា​ពលរដ្ឋ និងជាពិសេស​បងប្អូន​ពល​​ករខ្មែរ ដែល​​ទើប​​ត្រឡប់​​មកពីប្រទេ​សថៃឱ្យ​ទទួលបានកា​រងា​រភ្លាមៗពីក្រុ​មហ៊ុន​ធំៗចំនួន ១០ ដែលមានតម្រូវការ​កម្លាំងព​ល​ក​ម្មជិត ៧ពាន់កន្លែង៕ ដោយ៖ង៉ាន់ ទិត្យ

  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ​សម្រេច​លើរបៀបវារៈចំនួន៤

    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ​សម្រេច​លើរបៀបវារៈចំនួន៤

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨ និង ៣០ នាទី ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ មានដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសុពលភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង​ជាសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ១រូប តំណាងព្រឹទ្ធសភា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣-កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៤-ផ្សេងៗ ៕ ដោយ វណ្ណលុក