Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ច​ទៅ​ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទស្សនកិច្ច​ទៅ​ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់​ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួម​ពី​ប្រធាន ព្រមទាំងតំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ ជំនាញរបស់អង្គការ​សហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុ ប២៦រូប ។ គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មជូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែល​មានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមានផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌល​សុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបាន បំផ្លិចបំផ្លាញដោយសារ ការទម្លាក់​គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេល​ថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី២៨ខែកក្កដា ចូលជាធរមាន។ គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទ​បន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះ​អាសន្ន​នៅ​ទីតាំងទាំងពីរនេះ។ គណៈកម្មាធិការជាតិ…

  • ថៃឈប់ឈ្លានពាន និងចង់បានអ្វីដែលជារបស់ខ្មែរទៀតទៅ​

    ថៃឈប់ឈ្លានពាន និងចង់បានអ្វីដែលជារបស់ខ្មែរទៀតទៅ​

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៤ សីហា ឆ្នាំ២០២៥ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ៖ ថៃឈប់ឈ្លានពាន និងចង់បានអ្វីដែលជារបស់ខ្មែរទៀតទៅ​ អ្នកយកបានច្រើនហើយ ទុកអ្វីដែលជារបស់ខ្មែរប៉ុណ្ណឹងទៅសមល្មមហើយ។ កម្ពុជា ឆ្អែតនឹងសង្គ្រាមជាច្រើនរយឆ្នាំហើយ សង្គ្រាមបង្កើតនៅការបែកបាក់ ព្រាត់ប្រាស់និរាស ទុក្ខវេទនារាប់ម៉ឺនសែនលានជំពូកគ្មានអ្វីពណ៌នាបាន។ Thailand, you should stop invading and desiring what belongs to Khmer. You’ve taken so much; leave what is Khmer—that’s enough. Cambodia has experienced prolonged conflict for centuries. War has caused division, destruction, and great suffering among…

  • ឯកឧត្តម គួច វែងស្រ៊ុន ៖ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹង​សត្រូវឈ្លានពាន សូមទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នក​ជំនាញ​បានហើយ

    ឯកឧត្តម គួច វែងស្រ៊ុន ៖ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹង​សត្រូវឈ្លានពាន សូមទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នក​ជំនាញ​បានហើយ

    (ភ្នំពេញ)៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា ព័ត៌មាន​ គឺត្រូវតែលឿន រហ័ស និងពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ដាច់ខាតមិនអាចរហ័ស និងមិនអាចបង្ហាញគ្រប់នោះទេ។ សូមបងប្អូនទាំងអស់ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នកជំនាញបានហើយ។ សូមបងប្អូនទទួលបន្ទុកផ្សព្វផ្សាយតែការពិតដែលកើតមានអំពីសម្លេងរបស់ប្រជាជនកម្ពុជា ត្រូវការតែសន្តិភាព, ប្រជាជនប្រុសស្រីកំពុងរងទុក្ខវេទនាដោយក្លាយជាជន ភៀសសឹក, ខ្លះកំពុងបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងបង្ហាញពីឆន្ទៈពិត​ប្រា​កដ និងបេះដូងដ៏បរិសុទ្ធរបស់យើងទៅកាន់ពិភពលោកឱ្យបានដឹង។ យើងនិយាយតែការពិតទៅ យើងមិនខ្វះពាក្យនិយាយនោះទេ ព្រោះពិភព​លោក​បាន​នឹង​កំពុងមើលមកយើង។ គេព្យាយាមកុហក បោកប្រាស់ ប្រឌិតរឿង និងច្នៃគ្រប់​រូប​ភាព ដើម្បីកុហកប្រជាជនខ្លួនឯង កុហកយើង និងកុហកពិភពលោក តែក៏ត្រូវបាន​បង្ហាញចេញជាបន្តបន្ទាប់ ដូចពាក្យចាស់ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញ​ចេះស្ទាត់គង់​មានភ្លេច ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ម៉ោងជាង ៦ព្រឹកនេះសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ម៉ោងជាង ៦ព្រឹកនេះសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ៖ គិតចាប់ពីម៉ោង ០០៖១នាទីអធ្រាត្ររហូតមកដល់ម៉ោង ៦៖១០នាទីព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃក្នុងនេះដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ជាដើម មានសភាពស្ងប់ស្ងាត់ធម្មតាពុំទាន់មានអ្វីប្រែប្រួលទេ ។ បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាក្រោយសភាពការណ៍តាមព្រំដែនឡើងកម្តៅបន្តិចវិញដោយសារភាគីកងទ័ពថៃបង្ហាញពីសកម្មភាពជម្លៀសប្រជាពលរដ្ឋចេញពីព្រំដែននោះ នាពេលនេះសភាពស្ងប់ស្ងាត់ ខណៈដែលកងកម្លាំងរបស់កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីរបស់ខ្លួន ។ អ្នកនាំពាក្យដដែលបានថ្លែងដែរថា ៖ ពេលនេះកម្ពុជា បាននិង កំពុងតែអនុវត្ត និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ ។លោកជំទាវបន្តថាយើងសម្រេចបាននូវលទ្ធផលជាជំហានៗយ៉ាងច្រើនចាប់ពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់នេះ ។រហូតមកទល់នឹងពេលនេះបណ្តាអនុព័ន្ធយោធាអាស៊ាន(អន្តរកាល)កំពុងចុះសង្កេតការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទៅលើទីតាំងដែលធ្លាប់មានការវាយប្រយុទ្ធគ្នា ដើម្បីធ្វើការពិនិត្យទៅលើការអនុវត្តបទឈប់បាញ់។សម្រាប់ការចូលរួមរបស់បណ្តាប្រទេសជាដៃគូ គឺឆ្លុះបញ្ចាំងឱ្យឃើញពីគោលបំណងប្រាថ្នារួមនៅក្នុងការអនុវត្ត​បទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពី កម្ពុជា-ថៃ ។ លោកជំទាវ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ឱ្យប្រជាពលរដ្ឋប្រយ័ត្នព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់នាំឱ្យបំពុលអារម្មណ៍ និងស្ថានការណ៍ច្របូកច្របល់

    អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ឱ្យប្រជាពលរដ្ឋប្រយ័ត្នព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់នាំឱ្យបំពុលអារម្មណ៍ និងស្ថានការណ៍ច្របូកច្របល់

    (ភ្នំពេញ)៖ នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្ននោះគឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់មកបំពុលសតិអារម្មណ៍ និង ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់។នេះគឺជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។ ថ្លែងក្នុង «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថាដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ពិត ព័ត៌មាន ផ្លូវការ ត្រូវតាមដានព័ត៌មានអ្នកនាំពាក្យរាជរដ្ឋាភិបាល និងព័ត៌មានថ្នាក់ដឹកនាំរបស់កម្ពុជាដូចជាគេហទំព័រហ្វេសប៊ុក សម្តេច បវរធិបតី ហ៊ុន ម៉ាណែត គេហទំព័រហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន គេហទំព័រក្រសួងការពារជាតិ គេហទំព័រក្រសួងក្រសួងព័ត៌មាន និងសាធារណៈមតិដែលសុទ្ធដឹសឹងជាប្រភពផ្លូវការ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគោរពយ៉ាង ម៉ឹងម៉ាត់ ឥតប្រែប្រួលចំពោះបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ជំហររក្សាសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិកម្ពុជា ដែលសមស្របនឹងអ្វីសហគមន៍អន្តរជាតិចង់បាន ហេតុនេះហើយ កម្ពុជាមិននៅតែឯកឯងនោះទេ សហគមន៍អន្តរជាតិឈរនៅជាមួយ ជាមួយកម្ពុជា ពិសេសប្រទេស៣សំខាន់ ហើយចូលរួម ដោយផ្ទាល់រហូតដល់មានបទឈប់បាញ់ គឺសហរដ្ឋអាមេរិក ចិន…

  • សម្តេចតេជោ ៖ យើងនឹងឈានទៅពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨រូប ដែលថៃមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ

    សម្តេចតេជោ ៖ យើងនឹងឈានទៅពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨រូប ដែលថៃមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ

    (ភ្នំពេញ)៖ តាមរយៈ បណ្ដាញសង្គមនាវេលាទាបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បងប្អូនលង់លក់អស់ទៅហើយ នៅឡើយតែខ្ញុំ និងសហការីមួយចំនួននៅជាមួយខ្ញុំ នៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេល ឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៊ីព្រឹកស្អែក ។ ដោយឡែកនៅទីបញ្ជាការមួយទៀត មាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ ។ យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត ។ ថ្ងៃមុន Starbucksស្ករ ១០០ % ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ ០% ដើម្បីបង្ការជំងឺទឹកនោមផ្អែម ៕ ដោយ ៖ វណ្ណលុក

  • ក្រុមអនុព័ន្ធយោធាអាស៊ាននឹងចុះពិនិត្យសង្កេតការណ៍ចាប់ពីពេលនេះទៅ នៅខេត្តឧត្តរមានជ័យ និងព្រះវិហាររយៈពេល២សប្តាហ៍ពេញ

    ក្រុមអនុព័ន្ធយោធាអាស៊ាននឹងចុះពិនិត្យសង្កេតការណ៍ចាប់ពីពេលនេះទៅ នៅខេត្តឧត្តរមានជ័យ និងព្រះវិហាររយៈពេល២សប្តាហ៍ពេញ

    អ្នកនាំពាក្រសួងការពារជាតិបានឱ្យដឹងថា៖កាលពីថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៥)ក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលជាមួយអនុព័ន្ធយោធាថៃប្រចាំប្រទេសកម្ពុជាដើម្បីឱ្យក្រុមអនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ចុះទៅសង្កេតការណ៍នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ព្រំដែនកម្ពុជាថៃចាប់ពីថ្ងៃទី០៣ខែសីហា ឆ្នាំ ២០២៥តទៅ។ ក្នុងថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២0២៥ កន្លងមក ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានអន្តរកាលដែលមកពី៦ប្រទេសរួមមានដូចជា៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដែលមានការដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីបានចេញដំណើរពីភ្នំពេញកាលពីថ្ងៃម្សិលម៉ិញ ឆ្ពោះទៅកាន់ខេត្ត ឧត្តរមានជ័យនិងព្រះវិហារដែលជាទីតាំងទទួលរងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធកម្ពុជា និងយោធាថៃដើម្បីពិនិត្យ និងការអនុវត្តបទឈប់បាញ់។ បេសកម្មនេះមានរយៈពេល២សប្តាហ៍ពេញ៕

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងអនុវត្តកិច្ចការយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជា ចំនួន ១៨នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួន បន្ទាប់ពីមានការព្រមព្រៀងឈប់បាញ់។ ការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ត្រូវបានបញ្ជាក់ថា ជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍការទំនាក់ទំនង និងការជួយសង្រ្គោះផ្នែកមនុស្សធម៌។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទងទៅកាន់បណ្តាមេបញ្ជាការកងទ័ព នៅតំបន់ខាងមុខ ដើម្បីជំរុញឲ្យគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានការរំលោភនឹងសន្ធិសញ្ញាព្រំដែនពីភាគីម្ខាងទៀត។សម្តេចតេជោ ក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ស្ករ Starbucks ដោយបានថ្លែងថា៖ «ថ្ងៃមុន Starbucks ស្ករ ១០០% ថ្ងៃនេះ Starbucks ស្ករ ៣០% ហើយនឹងឈានទៅស្ករ…

  • ប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបជួបជុំគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិថ្កោលទោសទាហានថៃឈ្លានពានកម្ពុជា

    ប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបជួបជុំគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិថ្កោលទោសទាហានថៃឈ្លានពានកម្ពុជា

    ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសនានានៅសហភាពអឺរ៉ុបដូចជាអាល្លឺម៉ង់ បែលហ្ស៊ិក ដាណឺម៉ាក ស៊ុយអ៊ែត បារាំង និងហុល្លង់ បានមកជួបជុំគ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃជួបជុំគ្នានេះ គឺដើម្បី៖១- ថ្កោលទោសទាហានថៃឈ្លានពានកម្ពុជា២- ថ្កោលទោសទាហានថៃ ប្រើយន្តហោះF16 ទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៣- ថ្កោលទោសទាហានថៃ ដែលប្រើគ្រាប់បែកចង្កោម និងគ្រាប់បែកផ្សែងពុល ទម្លាក់លើវត្តអារាម សាលារៀន ភូមិប្រជាពលរដ្ឋស្លូតត្រង់រស់នៅ៤- ថ្កោលទោសទាហានថៃដែលបានចាប់ទាហានខ្មែរដោយរំលោភលើបទឈប់បាញ់គ្នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ។ ទាហានថៃត្រូវដោះលែងទាហានខ្មែរ១៨នាក់ដោយគ្មានលក្ខខណ្ឌ៥-ថ្កោលទោសទាហានថៃបានរំលោភសេចក្តីសម្រេចICJ 1962 និងICJ 2013 របស់តុលាការយុត្តិធម៌អន្តរជាតិ

  • គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំង ១៨រូប មកកម្ពុជាវិញទេ

    គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំង ១៨រូប មកកម្ពុជាវិញទេ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ មិនទាន់បញ្ជូនកងកម្លាំងយើងចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នោះ មកកម្ពុជាវិញនៅឡើយទេ ក្រៅតែពីកងកម្លាំងយើងចំនួន ០២រូប ដែលមានរបួសដែលយើងទទួលបានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ដូច្នេះកម្ពុជា នៅតែបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាយ៉ាងយកចិត្តទុកដាក់ ។ ស្របជាមួយគ្នានេះ កម្ពុជា ក៏បានស្នើម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់កងកម្លាំងរបស់យើងមកកម្ពុជាវិញ ។ លោកជំទាវ ឧត្តមសេនីយ៍ បញ្ជាក់ថា ក្រសួងការពារជាតិ និងកងយុទ្ធពលខេមរភូមិន្ទសូមគោបញ្ជាក់យ៉ាងមុតមាំថា យើងនឹងបន្ទុកសមាជិករបស់យើងណាម្នាក់ចោល ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន…