Category: នយោបាយ

  • ប្រមុខបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់ នៅខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន

    ប្រមុខបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់ នៅខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន

    (ឧត្ដរមានជ័យ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំប្រមុខបេសកកម្មការទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះត្រួតពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹកនៅក្នុងខេត្តផងដែរ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួន ដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្ត ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ។ ប្រមុខការទូតកម្ពុជា ក៏បាននាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត ចុះពិនិត្យមើលទីតាំងវត្តតាមាន់សែនជ័យ ដែលកងទ័ពថៃ ប្រើយន្តហោះ F-16…

  • កងទ័ពកម្ពុជា ២រូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ

    កងទ័ពកម្ពុជា ២រូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ

    (ភ្នំពេញ)៖ កងទ័ពកម្ពុជា ២រូប ដែលថៃ ទើបបានបញ្ជូនមកដល់ប្រទេសកម្ពុជា នាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្ណាំ២០២៥ ជាមួយនឹងស្ថានភាពរបួសទាំងផ្លូវកាយ និងផ្លូវចិត្ដ ដោយបច្ចុប្បន្ន ពួកគេកំពុងស្ថិតក្រោមការមើលថែ និងព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ។ នៅក្នុងនោះ មានការមើលថែព្យាបាលទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាននាម៉ោង ៤រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏បានអរគុណភាគីថៃ ដែលបញ្ជូនកងទ័ព ២រូបខាងលើត្រឡប់មកវិញ ប៉ុន្ដែបន្ដអំពាវនាវយ៉ាងទទូចឱ្យភាគីថៃ បញ្ជូនបន្ថែមកងទ័ពកម្ពុជា ១៨រូបផ្សេងទៀត ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ថៃ ដោយគោរពទៅតាមគោលការណ៍ច្បាប់ មនុស្សធម៌អន្ដរជាតិ។ កម្ពុជា ក៏នឹងបន្ដចរចាឱ្យអស់លទ្ធភាព ដើម្បីយកកងទ័ពកម្ពុជា ត្រឡប់មកវិញឱ្យបានឆាប់បំផុត ជាមួយនឹងសុវត្ថិភាពរបស់ពួកគេ ៕ ដោយ ៖ វណ្ណលុក

  • គណៈប្រតិភូរដ្ឋសភានិងក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច អញ្ជើញ​គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន សំរិទ្ធ ព្រី ដែលបានពលីជីវិត​ក្នុង​បុព្វហេតុ​ការពារបូរណភាពទឹកដី

    គណៈប្រតិភូរដ្ឋសភានិងក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច អញ្ជើញ​គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន សំរិទ្ធ ព្រី ដែលបានពលីជីវិត​ក្នុង​បុព្វហេតុ​ការពារបូរណភាពទឹកដី

    ព្រៃវែង៖គណៈប្រតិភូជាច្រើនក្នុងនោះរួម មាន គណៈប្រតិភូរដ្ឋសភាជាតិ និងគណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ និង​ក្រុម​ការងារថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥​បានអញ្ជើញចូលរួម​ពិធី​បុណ្យគម្រប់ខួប៧ថ្ងៃ និងគោរព​វិញ្ញាណក្ខន្ធសព វីរយុទ្ធជន សំរិទ្ធ ព្រី នៅស្រុកបន្ទាយចក្រី ខេត្តព្រៃវែង ដែលបាន​ពលីជីវិត​ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ។ ក្នុងឱកាសនេះឯកឧត្ដម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ប្រធាន​អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បាន​សម្តែង​នូវ​​ការរំលែកទុក្ខជាមួយ​គ្រួសារយុទ្ធជនពលី ដោយចាត់ទុកថា នេះគឺជាការបាត់បង់យុទ្ធជន​ដ៏អង់​អាចក្លាហាន កូនជាទី​ស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារ​ធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។ ឯកឧត្តម ហ៊ឺ បាវី និងក្រុមការងារក៏បាននាំយកថវិកាបរិច្ចាគ ដែលទទួល​បានពីសប្បុរសជនជិត ២៥លានរៀល និង ៤ពាន់​ដុល្លារអាមេរិក ប្រគល់ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជន សំរឹទ្ធ ព្រី ផងដែរ ៕ដោយ៖ វណ្ណលុក

  • កងទ័ពកម្ពុជាពីររូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ

    កងទ័ពកម្ពុជាពីររូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ

    ភ្នំពេញ៖ កងទ័ពកម្ពុជាពីររូបដែលថៃទើបបានបញ្ជូនមកដល់ប្រទេស​កម្ពុជា នាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ជាមួយនឹង​ស្ថានភាពរបួសទាំងផ្លូវកាយនិងផ្លូវចិត្ដ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិត​ក្រោម​ការមើលថែ និង​ព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុម​គ្រូពេទ្យ ។ក្នុងនោះមានការមើលថែព្យាបាលទាំងសុខភាពផ្លូវកាយ និង​សុខភាពផ្លូវចិត្ដ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង​ការពារ​ជាតិនៅក្នុងសន្និសីទសារព័ត៌មាននាម៉ោង ៤រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ​ជាតិបានបន្តថា ជាមួយគ្នានេះក្រសួង​ការពារ​ជាតិ ក៏បានអរគុណភាគីថៃ ដែលបញ្ជូនកងទ័ពពីររូបខាងលើត្រឡប់មកវិញ ប៉ុន្ដែបន្ដអំពាវនាវយ៉ាង​ទទូច​ឱ្យភាគីថៃ បញ្ជូន​បន្ថែម​កងទ័ពកម្ពុជា ១៨រូបផ្សេងទៀត ដែលស្ថិត​ក្នុង​ការគ្រប់គ្រងរបស់ថៃ ដោយគោរពទៅតាមគោលការណ៍ច្បាប់ មនុស្ស​ធម៌​អន្ដរជាតិ។ កម្ពុជាក៏នឹងបន្ដចរចាឱ្យអស់លទ្ធភាព ដើម្បីយកកងទ័ព​កម្ពុជា ត្រឡប់មកវិញឱ្យបានឆាប់បំផុត ជាមួយនឹងសុវត្ថិភាពរបស់ពួកគេ ៕ដោយ៖វណ្ណលុក

  • រដ្ឋមន្រ្តីការបរទេសកម្ពុជា នាំអង្គទូត និងអង្គការអន្តរជាតិចំនួនបួន ចុះមើលផលប៉ះពាល់ពីការប៉ះទង្គិចរវាងកម្ពុជា-ថៃ

    រដ្ឋមន្រ្តីការបរទេសកម្ពុជា នាំអង្គទូត និងអង្គការអន្តរជាតិចំនួនបួន ចុះមើលផលប៉ះពាល់ពីការប៉ះទង្គិចរវាងកម្ពុជា-ថៃ

    ឧត្តរមានជ័យ៖ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំអង្គទូតចំនួន២២​និងអង្គការអន្តរជាតិ​ចំនួនបួនផ្សេងទៀតអញ្ជើញពិនិត្យ​ជាក់ស្តែងកន្លែងរងគ្រោះដោយសារការ​ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ២៤ដល់យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ គណៈប្រតិភូអង្គទូត និងអង្គការអន្តរជាតិត្រូវបានទៅពិនិត្យមើលផ្ទះ​សម្បែង​ប្រជាពលរដ្ឋខ្មែរនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ដែលទទួលរងការវាយប្រហារដោយកងទ័ពថៃនៅមុន​មានកិច្ចព្រមព្រៀង​ឈប់​បាញ់។ពិនិត្យមើលទីតាំងដែលកងទ័ពថៃ​ប្រើ​យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅ​ឡើយ។ ទៅពិនិត្យវត្តប្រាសាទតាមាន់សែនជ័យ ដែលកងទ័ពថៃ​ប្រើ​យន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះបណ្តាល​ឱ្យ​លោកតាអាចារ្យ​ម្នាក់បាត់បង់ជីវិតនិងមានជនស៊ីវិលមួយចំនួនរងរបួស។ ប្រតិភូក៏បានអញ្ជើញទៅពិនិត្យជនភៀសសឹកនៅវត្តរតនឧត្តម មុនីគិរី​សែនជ័យ ហៅវត្តកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់​សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ នៅចំពោះមុខបណ្តាអង្គទូត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ប្រកាន់ខ្ជាប់​នូវ​បទឈប់បាញ់ និង​ប្តេជ្ញា​ចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយ​វិវាទដោយសន្តិវិធី និងរក្សា​ឱ្យ​បាននូវអធិបតេយ្យបូរណភាព​ទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយការប្រយុទ្ធនេះដែរ ក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃការ​អនុវត្ត​​បទ​ឈប់​​បាញ់រវាង​កម្ពុជា-ថៃ នាល្ងាចថ្ងៃទី១ ខែសីហាឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់ថា នេះជាដំណើរចុះពិនិត្យផលប៉ះពាល់​នៃ​ការប៉ះទង្គិចរវាងកម្ពុជា-ថៃ របស់​តំណាងទូតប្រចាំ​កម្ពុជាមានរយៈពេល២​ថ្ងៃ…

  • អ្នកនាំពាក្យព្រឹទ្ធសភា៖សម្ដេចតេជោ តែងក្រើនរម្លឹកដល់វីរកងទ័ពជាប្រចាំ​ឱ្យប្រកាន់ខ្ជាប់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតី​ជាមនុស្សជាតិ

    អ្នកនាំពាក្យព្រឹទ្ធសភា៖សម្ដេចតេជោ តែងក្រើនរម្លឹកដល់វីរកងទ័ពជាប្រចាំ​ឱ្យប្រកាន់ខ្ជាប់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតី​ជាមនុស្សជាតិ

    ភ្នំពេញ៖ជាមួយរូបថតមួយសន្លឹកនាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញទំនាក់ទំនងអំពីការទូន្មានក្រើនរំលឹករបស់សម្ដេចតេជោ។ សំណេរមានខ្លឹមសារថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ប្រឹក្សានិង​ក្រើន​រម្លឹកដល់វីរកងទ័ពយើងជាប្រចាំ ឱ្យ​ប្រកាន់​ខ្ជាប់​យ៉ាងម៉ឺងម៉ាត់នូវ​ស្មារតី​ច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ ពោលគឺយើងមិនត្រូវធ្វើទង្វើ​សាហាវព្រៃផ្សៃ​ដើម្បីបំពេញ​តាមកំហឹងសងសឹង ប្រាសចាកភាព​ជា​មនុស្ស​ទេ ទោះបីជាសត្រូវនៅក្នុងពេលចម្បាំង តែគេក៏ជាមនុស្សជាតិដូចយើង​ដែរ។ ជាការកត់សម្គាល់សំណេរនេះបានធ្វើឡើងខណៈដែលកងទ័ពកម្ពុជាចំនួនពីររូប ក្នុងចំណោម១៨រូបដែលកងទ័ពថៃចាប់យកទៅគ្រប់គ្រង​ត្រូវ​បាន​ប្រគល់ឱ្យកម្ពុជាវិញតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ មានសុខភាព​ទ្រុឌទ្រោម។ទន្ទឹមនេះនៅថ្ងៃទី១ ខែសីហា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់ញត្តិបន្ទាន់​ទៅស្នងការ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅទីក្រុងហ្សឺណេវ ពាក់​ព័ន្ធ​នឹង​ករណី​យោធាថៃ​ ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់៕ដោយ៖វណ្ណលុក

  • ២២អង្គទូត និង៤អង្គការអន្តរជាតិចុះមើលស្ថានភាពផ្ទះប្រជាពលរដ្ឋ សាលារៀននិងវត្តអារាមដែលរងគ្រោះដោយការវាយប្រហារដោយកងទ័ពសៀម

    ២២អង្គទូត និង៤អង្គការអន្តរជាតិចុះមើលស្ថានភាពផ្ទះប្រជាពលរដ្ឋ សាលារៀននិងវត្តអារាមដែលរងគ្រោះដោយការវាយប្រហារដោយកងទ័ពសៀម

    ឧត្តរមានជ័យ៖អង្គទូតដែលមានសរុបចំនួន ២២ និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀតបានចុះពិនិត្យមើលអំពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារការវាយប្រហារផ្លូវអាកាសក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ២៤ដល់យប់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ដំណើរដឹកនាំអ្នកអង្គទូត និងអង្គការអន្តរជាតិនេះធ្វើឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនេះគេឃើញមានការចូលរួមត្រួតពិនិត្យមើលនៅ ផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ដែលទទួលរងការវាយប្រហារដោយកងទ័ពថៃនៅមុនមានកិច្ចព្រមព្រៀងឈប់បាញ់។ ក្រៅពីនេះក៏មានវត្ត ប្រាសាទតាមាន់សែនជ័យ ស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយយន្តហោះថៃ ,សាលារៀនបឋមសិក្សា ប្រសាទតាមន្តសែនជ័យដែលទទួលរងការវាយប្រហារដោយយន្តហោះថៃធ្វើឱ្យសាលារៀនមួយខ្នងខូចខាតខ្ទេចខ្ទាំ និងបានចុះត្រួតពិនិត្យជនភៀសសឹកនៅ វត្ត រតន ឧត្តម មុនីគិរីសែនជ័យ ហៅវត្តកំបោ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ស្រុកសំរោង ខេត្ត ឧត្តរមានជ័យ។អភិបាលរងស្រុកសំរោង លោក ចន ផល្លីន បានឱ្យដឹងថាជនភៀសសឹកគិតចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥នេះមានសរុប ៣៩០៥ គ្រួសារ។ក្នុងចំណោមនេះពុំទាន់មានគ្រួសារច្រើនទេវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ៕ដោយ៖ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃបញ្ជូនកងកម្លាំងកម្ពុជា១៨រូបទៀតមកកម្ពុជាវិញឱ្យបានឆាប់រហ័ស តាមការគោរពច្បាប់មនុស្សធម៌អន្តរជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃបញ្ជូនកងកម្លាំងកម្ពុជា១៨រូបទៀតមកកម្ពុជាវិញឱ្យបានឆាប់រហ័ស តាមការគោរពច្បាប់មនុស្សធម៌អន្តរជាតិ

    ភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលវេលាម៉ោង​៤ ថ្ងៃទី០១ សីហា ២០២៥ បានបន្តអំពាវនាវដល់ភាគីថៃបញ្ជូនកងកម្លាំងកម្ពុជាចំនួន១៨រូបទៀត ដែលទាហានថៃបានចាប់កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន ។ លោកជំទាវបានមានប្រសាសន៍ថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នៅតែបន្តអំពាវនាវម្ដងហើយម្ដងទៀត សូមឱ្យភាគីថៃបញ្ជូនកងកម្លាំងកម្ពុជា១៨រូបផ្សេងទៀត ប្រគល់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស ដែលជាការគោរពទៅតាមគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ។ ជាមួយគ្នានេះ កម្ពុជា​ក៏នឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនកងកម្លាំងរបស់យើង ត្រលប់មកវិញឱ្យបានឆាប់ជាមួយនឹងសុវត្ថិភាព របស់ពួកគាត់ ។ លោកជំទាវបន្ថែមថា កម្ពុជាក៏សូមទាមទារដល់អ្នកសារព័ត៌មាន និងបណ្ដាញសង្គមថៃ បញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត លាបពណ៌បំផុសបំផុល ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើង ដែលមិនឆ្លុះបញ្ចាំងនូវឆន្ទៈនៃប្រទេសទាំងពីរដែលកំពុងធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកនូវសុខសន្តិភាព ជូនប្រជាជនទាំងសងខាង ។ លោកជំទាវក៏បានអរគុណផងដែរ ដល់ភាគីថៃ ដែលបានបញ្ជូនកងកម្លាំង២រូបមកកម្ពុជាវិញនៅព្រឹកម៉ោង១១ថ្ងៃទី០១ សីហា ២០២៥នេះ ហើយកងកម្លាំងទាំងពីរក៏កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ៕

  • ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi កោតសសើរ កម្ពុជាដែលជាប្រទេសគំរូ

    ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi កោតសសើរ កម្ពុជាដែលជាប្រទេសគំរូ

    (ភ្នំពេញ)៖ លោកស្រី Charity Tusiime Head Program Audit Anglophone ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi បានលើកពីកម្ពុជាដែលជាប្រទេសគំរូលើការអនុវត្តន៏បានល្អប្រសើរដោយបានចូលរួមជាមួយ Gavi លើតម្លាភាព និងគណនេយ្យភាព កំឡុងសវនកម្មនេះ ដែលគ្របដណ្តប់ដោយគម្រោង ពីឆ្នាំ២០២០និងបាន ដល់ ឆ្នាំ២០២៤ នៅរាជធានី-ខេត្ត មួយចំនួន។ ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi ថ្លែងកោតសសើរបែបនេះ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ខណៈចូជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីរាយការណ៍ពីលទ្ធផលរបស់ សវនកម្ម គម្រោងដែលទទួលបានជំនួយពីអង្គការ។ លោកស្រីប្រធានកម្មវិធី បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាលកម្ពុជា ដោយបានជម្រាបជូនអំពី កិច្ចការសវនកម្មគម្រោងរាល់ ៥ ឆ្នាំម្តង សម្រាប់ប្រទេសដែលបានទទួលជំនួយពី Gavi។ ជាលទ្ធផល នៃសវនកម្ម បង្ហាញថា កម្ពុជាបានផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល បានល្អ និងការគ្រប់គ្រងវ៉ាក់សាំងបានល្អផងដែរ ។…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព កំពុងសម្រាកព្យាបាលរបួស នៅខេត្តព្រះវិហារ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព កំពុងសម្រាកព្យាបាលរបួស នៅខេត្តព្រះវិហារ

    (ព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរងបួស ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ចំនួន ១០១នាក់ នាមន្ទីរពេទ្យបង្អែក ១៦មក ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំង ១០១នាក់ ដោយ មានអ្នកខ្លះរងរបួស ដោយសារគ្រាប់ អ្នកខ្លះដោយសារ សារធាតុផ្សេងពុល របស់កងទ័ពថៃ ក្នុងអំឡុងពេលនៃការផ្ទុះអាវុធប៉ះទង្គិចគ្នា កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា…