-
ឆ្នាំ២០២៤ កម្ពុជា បានសម្រេចគោលដៅសកលចំនួនពីរ ក្នុងការឆ្លើយតបការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ និងបានកាត់បន្ថយអត្រាឆ្លង មេរោគអេដស៍ថ្មីជាបន្តបន្ទាប់

(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ កម្ពុជា បានសម្រេចគោលដៅសកលចំនួនពីរ ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា និងបានកាត់បន្ថយអត្រាឆ្លង មេរោគអេដស៍ថ្មីជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយធ្វើការពិភាក្សាពិគ្រោះយោបល់រួម លើសេចក្តីព្រាងរបាយការណ៍កែលម្អ ឬកែសម្រួលចំណុចខ្វះខាត មុននឹងដាក់ជូនជាផ្លូវការទៅរាជរដ្ឋាភិបាល ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីគណៈរដ្ឋមន្រ្តី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រហូតមកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំសម្របសម្រួលការអនុវត្ត ដោយមានការចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល និងតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ ក្នុងការឆ្លើយតបជាពហុវិស័យចំពោះការរីករាលដាលនៃមេរោគអេដស៍…
-
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ បាននា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ដឹកនាំថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤គ្រួសារ ស្មើនឹង ៥៥៥នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន ៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងនៅវត្តឧត្តរគិរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង…
-
សម្ដេចតេជោ ជូនពរយុទ្ធជនទាំងពីររូប ដែលថៃ បញ្ជូនមកកម្ពុជាវិញ ឆាប់ជាសះស្បេីយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមនាថ្ងៃត្រង់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានជូនពរយុទ្ធជនទាំងពីររូប ដែលថៃ បញ្ជូនមកកម្ពុជាវិញ ឆាប់ជាសះស្បេីយ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្ដាញសង្គមថា មុននេះបន្តិច ក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូ របស់ លោក ប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអនុគ្រោះ ទម្លាក់ពន្ធចំពោះកម្ពុជា ពី ៤៩ភាគរយ (49%) មកនៅត្រឹម ១៩ភាគរយ (19%) ។ សម្ដេចបន្តថា មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស ៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់ នៅពេលកងទ័ពកម្ពុជា ២នាក់ ដែលរងរបួស ដែលភាគីថៃ ចាប់ នៅក្រោយបទឈប់បាញ់រយៈពេល ៨ម៉ោង ត្រូវភាគីថៃ បញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព ។ សម្ដេចតេជោ…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្រាញននៀល ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងអំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វីរយុទ្ធជនជួរមុខ។ លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសទាំងអស់ សម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខ ក្រុមគ្រួសារសពវីរៈយុទ្ធជន នៅខេត្តកំពត-កែប ដែលបានពលីនៅសមរភូមិមុខ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-កែប នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈយុទ្ធជនជួរមុខ៣រូប កំពុងតម្កល់ធ្វើបុណ្យនៅខេត្តកំពត និងខេត្តកែប ដែលបានពលីដោយការប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ ១ – លោកវីរៈសេនីយ៍ត្រី សូត្រ ពេជ្រ អាយុ៥០ឆ្នាំ នៅអង្គភាពទីបញ្ជាការមុខកងទ័ពជើងគោក ប្រចាំទិសយោធភូមិភាគទី៤ (ស្រែណូយ) បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅភូមិជ័រដុំ ឃុំក្រាំងស្បូង ស្រុកឈូកខេត្តកំពត ។ ២ – លោកពលបាលឯក ឈូក វ៉ាន់ត្រួយ អាយុ៤៤ឆ្នាំ នៅអង្គភាពទ័ពពិសេស៩១១ បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។៣ – លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា អាយុ២៧ឆ្នាំ នៅអង្គភាពទ័ពពិសេស៩១១ បានពលីនៅសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ សពកំពុងតម្កល់ធ្វើបុណ្យនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប…
-
ពលរដ្ឋភៀសសឹកចំនួន ៣៩គ្រួសារ ដែលបានមកស្នាក់បណ្ដោះអាសន្ននៅស្រុកបាធាយទទួលបានអំណោយ អភិបាលខេត្តកំពង់ចាម

កំពង់ចាម៖ លោក អូត ឈាងលី អភិបាលស្រុក និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយ របស់ ឯកឧត្តម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់ប្រឈម នៃសង្គ្រាមខ្មែរ-ថៃ ចំនួន ៣៩គ្រួសារ ហើយបានមកស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងឃុំ ចំនួន ៥ នៃស្រុកបាធាយ ខេត្តកំពង់ចាម ។ ពលរដ្ឋជាជនភៀសសឹកបានទទួលអំណោយជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន៕ដោយ៖លីពៅ
-
កម្ពុជាបានស្នើឱ្យសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសចិន ចូលរួមអង្កេតការណ៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងថៃ បានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥ ជាថ្ងៃប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក្នុងកិច្ចប្រជុំនោះដែរ កម្ពុជាបានស្នើឱ្យសហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ី និងប្រទេសចិន ចូលរួមធ្វើជាអ្នកអង្កេតការណ៍ផងដែរ ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម៉ោង៧ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតាបានមានប្រសាសន៍ថា កម្ពុជាបានឯកភាពតាមសំណើរបស់ភាគីក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយកម្ពុជាក៏បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលនិងផ្ដល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ ។ លោកជំទាវបន្តថា ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមកិច្ចប្រជុំ ក្នុងនាមជាអ្នកអង្កេតការណ៍ដោយសារប្រទេសទាំង៣នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅយ៉ាងស្ថាបនា និងប្រកបដោយផ្លែផ្កា ។ គួរបញ្ជាក់ថា ក្នុងប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា…
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណប្រធានាធិបតី ដែលសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា មកត្រឹម ១៩ភាគរយ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកត្រឹម ១៩ភាគរយ (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបង្ហោះសារដែលមានខ្លឹមសារថា “សូមអរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ(Donald Trump) ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា “នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមប្រធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ទី២៨ ខែកក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជាឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សម្ដេចធិបតីបន្តថាឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា…
-
ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង ស្តីពី ទប់ស្កាត់ការបំពុលដោយផ្លាស្ទិកសម្រាប់សមាគមន៍ និងទន្លេមេគង្គនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង ស្តីពី “ទប់ស្កាត់ការបំពុលដោយផ្លាស្ទិកសម្រាប់សមាគមន៍ និងទន្លេមេគង្គនៅកម្ពុជា” ដោយមានការចូលរួមពីលោក Chen Cong អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា តំណាងមកពីក្រសួងបរិស្ថាន សាកលវិទ្យាល័យ សាលារាជធានី ខេត្ត មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងអ្នកពាកព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា បច្ចុប្បន្ន សំណល់ប្លាស្ទិកដែលបានបោះចោលភាគច្រើន ជាប្លាស្ទិកដែលប្រើតែមួយដងបោះចោល ដោយថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ពាន់ថង់/ឆ្នាំ ប្រមាណជា ១២ ថង់/ខ្នងផ្ទះ/ថ្ងៃ ។ សំណល់ប្លាស្ទិកទាំងនោះ មួយចំនួនបានប្រមូលទៅទីលានចាក់សំរាម ប៉ុន្តែមួយចំនួនទៀតដែលសល់ ត្រូវបានចោល និងហូរចូលក្នុងទន្លេ បឹងបួរ រួចបន្តហូរចូល សមុទ្រ និងបានបង្ករការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ជីវៈជម្រុះ វដ្តអាហារ…
-
UN ព្រមានថា ក្រុមរដ្ឋឥស្លាម និងអាល់កៃដា កំពុងចាប់កំណើតនៅស៊ីរី និងទ្វីបអាហ្វ្រិក

អ.ស.ប ៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម និងក្រុមជ្រុលនិយមអាល់កៃដា រួមទាំងដៃជើងរបស់ពួកគេ កំពុងលេចឡើងកាន់តែខ្លាំងក្លាបំផុតនៅក្នុងតំបន់នៃទ្វីបអាហ្រ្វិក ពិសេសស៊ីរី ដែលជាប្រទេសត្រូវបានក្រុមឧទ្ទាទាំងពីរចាត់ទុកថា ជា “មូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការខាងក្រៅ”។ សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដាថា របាយការណ៍របស់អ្នកជំនាញយូអិនផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ បានឱ្យដឹងថា ក្រុម Jama’at Nasr al-Islam wal-Muslimin ដែលមានទំទាក់ទំទងជាមួយក្រុមអាល់កៃដានៅអាហ្វ្រិកខាងលិច ហៅកាត់ថា JNIM និងក្រុម al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅអាហ្វ្រិកខាងកើត កំពុងបន្តព្យាយាមពង្រីកទឹកដីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ អ្នកជំនាញដែលឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមជ្រុលនិយមទាំងពីរនេះ បាននិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទិននឹងក្រុមភេរវករបរទេសដែលវិលត្រឡប់ទៅកាន់អាស៊ីកណ្តាល និងអាហ្វហ្គានីស្ថាន ក្នុងគោលបំណងបំផ្លាញសន្តិសុខក្នុងតំបន់។ ក្រុមអ្នកជំនាញក៏បានព្រមានដែរថា ក្រុមរដ្ឋអ៊ីស្លាមនៅតែបន្តតំណាងឱ្យការគំរាមកំហែងដ៏សំខាន់បំផុតចំពោះទ្វីបអឺរ៉ុប និងអាមេរិក។ តួយ៉ាង នៅសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញបាននិយាយថា ផែនការវាយប្រហារភេរវករជាច្រើន ត្រូវបានជំរុញដោយជម្លោះនៅហ្គាហ្សា រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់ ឬដោយបុគ្គលចាត់បញ្ជូនដោយក្រុម IS ដែលត្រូវបានគេស្គាល់ថា ជាពួក ISIL។ បើតាមរបាយការណ៍របស់អ្នកជំនាញ, ប្រាក់ខែអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានកាត់បន្ថយពី៧០មកត្រឹម៥០ដុល្លារក្នុងមួយខែ និង ៣៥ដុល្លារក្នុងមួយគ្រួសារ ទាបជាងពេលណាៗទាំងអស់ ក្រោយត្រូវបានផ្តួលរលំ…