Category: នយោបាយ

  • កម្ពុជា​ បដិសេធ​​ការចោទប្រកាន់​របស់​ថៃ​ថា​ កម្ពុជា ​បង្ហោះ​ដ្រូនចូលទឹកដី​ថៃ និងស្នេីឱ្យថៃ ឈប់​បង្ហោះ​ដ្រូនចូលដែនអាកាសកម្ពុជា​ទៀត

    កម្ពុជា​ បដិសេធ​​ការចោទប្រកាន់​របស់​ថៃ​ថា​ កម្ពុជា ​បង្ហោះ​ដ្រូនចូលទឹកដី​ថៃ និងស្នេីឱ្យថៃ ឈប់​បង្ហោះ​ដ្រូនចូលដែនអាកាសកម្ពុជា​ទៀត

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ​បដិសេធ​​រាល់ការចោទប្រកាន់​របស់​ថៃ​ថា​ កម្ពុជា​បង្ហោះ​ដ្រូនចូលទឹកដី​ថៃ និងស្នេីឱ្យឈប់​បង្ហោះ​ដ្រូនចូលដែនអាកាសកម្ពុជា​ទៀត ។ ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកជំទាវ បានគូសបញ្ជាក់ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយដោយសារព័ត៌មានថៃថាកម្ពុជា សូមច្រានចោលការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយថ្មីៗនេះ ថៃបានផ្សាយព័ត៌មានមួយចំនួនបានយករូបភាពវីដេអូក្លែងក្លាយ មកធ្វើអត្ថាធិប្បាយ និងបកស្រាយជាខ្លឹមសារបំភ្លៃមិនពិតលាបពណ៌ថា ដ្រូន របស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ករឲ្យមានការកើនឡើងនូវកំដៅដោយមិនចាំបាច់ ។ លោកជំទាវឧត្តមសេនីយ៍ បានគូបញ្ជាក់ថា កម្ពុជា ទទូចឱ្យពួកគេបញ្ឈប់ជាបន្ទាន់នៅទង្វើទាំងអស់នោះ ។ ជាមួយគ្នានេះ កម្ពុជា ក៏អំពាវនាវឲ្យភាគីថៃជៀសវាងការបង្ហោះទៅដ្រូនរបស់ខ្លួន ចូលក្នុងដែនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្រប ចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ ៕ អត្ថបទ ៖ វណ្ណលុករូប…

  • ទូតកាណាដា ៖ កម្ពុជា-ថៃត្រូវតែបន្តកិច្ចសន្ទនាដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងរក្សាបទឈប់បាញ់ឱ្យបានឋិតថេរ

    ទូតកាណាដា ៖ កម្ពុជា-ថៃត្រូវតែបន្តកិច្ចសន្ទនាដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងរក្សាបទឈប់បាញ់ឱ្យបានឋិតថេរ

    (សៀមរាប)៖ កម្ពុជា និង ថៃត្រូវតែបន្តកិច្ចសន្ទនា ដោយសំដៅធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរចាប់ផ្តើមស្វែងរកសន្តិភាពយូរអង្វែង ហើយក៏ដូចជាដើម្បីរក្សាបទឈប់បាញ់ឱ្យបានឋិតថេរ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ដែលកំពុងស្នាក់នៅ ក្នុងវត្តបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក David Verbiwski បានឱ្យដឹងថា៖កម្ពុជា និងប្រទេសថៃចាំបាច់ណាស់នាពេលនេះត្រូវតែរកវិធីដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ដែលទាំងនេះគឺដើម្បីបញ្ចៀសជម្លោះវិវាទទាំងពេលបច្ចុប្បន្ន និងព្រមទាំងទៅថ្ងៃអនាគតផងដែរ។ ដោយឡែកទាក់ទិនទៅនឹងជនភៀសសឹកវិញត្រូវបាន លោក David Verbiwski លើកឡើងថា “ពេលមកដល់ទីនេះអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ នៅតំបន់ព្រំដែនក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា ជាច្រើនបានភៀសខ្លួនដើម្បីរកទីសុវត្តិភាព ។ចំនួនប្រជាជនដែលត្រូបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេមានចំនួនច្រើន។ លោកបានបញ្ជាក់ដែរថា បំណងប្រាថ្នាធំបំផុតរបស់យើងគឺចង់ឃើញប្រជាជន និងកុមាររាប់ម៉ឺននាក់ដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេបានត្រឡប់ទៅផ្ទះវិញឱ្យបានលឿនដើម្បីប្រកបការងារ និង ក៏ដូចជារៀនសូត្រ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ…

  • ភរិយារដ្ឋមន្ត្រីការពារជាតិ ៖ យើងអត់ចង់ឃើញសង្គ្រាមទេ ព្រោះសង្រ្គាមធ្វើឱ្យយើងទទួលរងទុក្ខលំបាក ឃ្លាតឆ្ងាយគ្រួសារ

    ភរិយារដ្ឋមន្ត្រីការពារជាតិ ៖ យើងអត់ចង់ឃើញសង្គ្រាមទេ ព្រោះសង្រ្គាមធ្វើឱ្យយើងទទួលរងទុក្ខលំបាក ឃ្លាតឆ្ងាយគ្រួសារ

    (សៀមរាប)៖ នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងមានអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា ថៃ ជាង ១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិនខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមធ្វើឲ្យយើងទទួលរងទុក្ខលំបាកវេទនា បែកបាក់គ្រួសារ ឃ្លាតឆ្ងាយ និងបាត់បង់ប្តីជាទីស្រលាញ់ទៀតផង ហើយ ពាក្យថា សង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ មិនថាប្រទេសតូចឬធំ មានឬក្រនោះទេ ។ លោកជំទាវ ទាង អេង បានបន្តថា លោកជំទាវមិនអាចពិពណ៌នាទាំងអស់បានទេ បើបងបងប្អូនមានអារម្មណ៍យ៉ាងម៉េចលោកជំទាវក៍មានអារម្មណ៍ដូចគ្នាព្រោះស្វាមីរបស់លោកជំទាវក៍ជាទាហ៊ានដែលបានព្យាយាមការពារជាតិជាមួយថ្នាក់ដឹកនាំដើម្បីស្វែងរកសុខសន្តិភាពជូនបងប្អូនទាំអស់គ្នាផងដែរ ។ លោកជំទាវ ទាង អេង ទៀសីហា…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ វត្តមានចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី អាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC គឺឆ្លុះបញ្ចាំងពីបំណងរួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលជោគជ័យ និងយូរអង្វែង

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ វត្តមានចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី អាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC គឺឆ្លុះបញ្ចាំងពីបំណងរួម ក្នុងការធ្វើឱ្យបទឈប់បាញ់ ទទួលជោគជ័យ និងយូរអង្វែង

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា វត្តមានចូលរួមសង្កេតការណ៍របស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិនក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)នាពេលខាងមុខ គឺឆ្លុះបញ្ចាំងឲ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឲ្យបទឈប់បាញ់ទទួលជោគជ័យ និងយូរអង្វែងជាមួយនឹងគោលដៅនាំមកនូវសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ចំពោះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីថៃបានឯកភាពជាមួយនឹងសំណើរបស់កម្ពុជាឲ្យមានវត្តមានប្រទេសម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងចិនចូលរួមជាអ្នកសង្កេតការណ៍។ ការរៀបចំនេះគឺជាការរៀបចំបន្តកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ដែលបាននាំមកនូវការឯកភាពគ្នាលើបទឈប់បាញ់ ហើយមកទល់នឹងពេលនេះបានធ្វើឲ្យស្ថានការណ៍នៅព្រំដែន មានសភាពកាន់តែស្ងប់ស្ងាត់ឡើង ។ ការចូលរួមរបស់ប្រទេសដៃគូទាំងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពេលបំណងប្រាថ្នារួមនិងការធ្វើឲ្យបាត់ឈប់បាញ់ ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅ នាំមកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ៕ ដោយ ៖ វណ្ណលុក

  • ឯកឧត្តម ប៉ែន បូណា ៖ ពេលនេះកំពុងតែមានការក្លែងបន្លំគណនីហ្វេសប៊ុកច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីយើង

    ឯកឧត្តម ប៉ែន បូណា ៖ ពេលនេះកំពុងតែមានការក្លែងបន្លំគណនីហ្វេសប៊ុកច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីយើង

    (ភ្នំពេញ)៖ ពេលនេះ គឺកំពុងតែមានការក្លែងបន្លំ គណនីហ្វេសប៊ុក ជាច្រើនដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ក៏ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ នេះគឺជាកលល្បិចថ្មីមួយទៀតដែលគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរយើង។នេះគឺជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បញ្ជាក់ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា”សូមបងប្អូនមានការប្រុងប្រយ័ត្ន កុំចាញ់ល្បិចកលទាំងនេះឱ្យសោះ” ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងដែរថា ពេលនេះជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសកំពុងមានការសាមគ្គីគ្នាជាធ្លុងមួយ បង្កើតបានជាខឿនការពារទឹកដីយ៉ាងរឹងមាំ និងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរទាំងមូល ។ ដូច្នេះហើយសូមបងប្អូនយើងបន្តថែរក្សានូវកម្លាំងមហាសាមគ្គីជាតិនេះឱ្យរឹងមាំ និងស្ថិតស្ថេរជានិច្ច៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តម ហេង រតនា ៖ ភស្តុតាងបង្ហាញច្បាស់ថា ទីតាំងវត្តអារាមដែលត្រូវបានពួកទ័ពអាកាសសៀមទម្លាក់បាន ប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82

    ឯកឧត្តម ហេង រតនា ៖ ភស្តុតាងបង្ហាញច្បាស់ថា ទីតាំងវត្តអារាមដែលត្រូវបានពួកទ័ពអាកាសសៀមទម្លាក់បាន ប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82

    (ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មកាអាចារ្យវត្តបានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 ។ អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជាបានបញ្ជាក់ថា គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ហេង រតនាបានបញ្ជាក់ដែរថា ៖ រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀមនិងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច? ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ ៕ ដោយ ៖…

  • ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីររក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី

    ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីររក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី

    (ឧត្តរមានជ័យ)៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។ សំណេរដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូ​បាន​ជួប​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​នាពេល​ថ្មីៗ​នេះ។ ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកដល់ពេលនេះកងកម្លាំងកម្ពុជា ១៨ ដែលស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពថៃកំពុងមានសុវត្ថិភាព

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកដល់ពេលនេះកងកម្លាំងកម្ពុជា ១៨ ដែលស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពថៃកំពុងមានសុវត្ថិភាព

    (ភ្នំពេញ)៖ មកដល់ពេលនេះកងកំលាំងកម្ពុជា ១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយកងទ័ពថៃកំពុងមានសុវត្ថិភាពល្អ។នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ ។ លើកឡើងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវម៉ាលី សុជាតាបានបញ្ជាក់ថា ៖ «នាងខ្ញុំបញ្ជាក់សាជាថ្មីថាចំពោះកងកំ លាំងកម្ពុជាយើងចំនួន១៨រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃចាប់តាំងពីម៉ោង៧និ ង៥០នាទីម៉ោង២៩ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបញ្ជាក់ថា ពួកគេមានសុត្ថិភាពល្អ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការយ៉ាងសស្រាក់សម្រាំដើម្បីធ្វើយ៉ាងណាឲ្យថៃបញ្ជូនកងកំលាំងទាំង ១៨រូបមកវិញឲ្យបានឆាប់រហ័ស ។ ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាបានស្នើឱ្យអគ្គមេបញ្ជាការ ម៉ាឡេស៊ីឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃ ឆាប់ប្រគល់ឲ្យវិញកងកម្លាំងទាំង ១៨រូបនេះ ហើយក្រសួងការពារជាតិមិនទុកសមាជិកយើងចោលនោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា ចាប់តាំងពីចូលជាធរមានរវាងកម្ពុជា និងថៃ ពោលគឺមកដល់ពេលនេះមានរយៈពេល ៥ថ្ងៃហើយរាជរដ្ឋាភិបាលកម្ពុជាមិនមានការប្រែប្រួលនោះទេក្នុងការអនុវត្តនូវបទឈប់បាញ់ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពស្ថានភាពកាន់តែប្រសើររហូតដល់ដោះស្រាយដោយសន្តិវិធី ។ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងដែរថា ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកក៏មានក្រុមអ្នកសង្កេតការណ៍អាស៊ានអន្តរកាលមកពី៣ប្រទេស ដែលក្នុងនោះអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធានអាស៊ានជាអ្នកដឹកនាំ និងជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការ អនុព័ន្ធយោធាហ្វីលីពីបានចុះទៅ ទស្សនៈកិច្ចនៅតំបន់ដែលកើតហេតុដែលជាទីតាំងយន្តយោះថៃទម្លាក់គ្រាប់បែកនៅខេត្តឧត្តរមានជ័យ និងបានបន្តចុះទៅមើលជនភៀសឹកនៅខេត្តព្រះវិហារ។ ជាងនេះក៏បានចុះទៅតំបន់ភ្នំខ្មោច ដែលជាតំបន់ក្តៅដោយតំបន់នេះត្រូវរងផលប៉ះ…

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបជាមួយពលករ ដែលវិលត្រឡប់ពីប្រទេសថៃចំនួន ៧៩៧នាក់ នៅស្រុកត្រាំកក់ និងក្រុងដូនកែវ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបជាមួយពលករ ដែលវិលត្រឡប់ពីប្រទេសថៃចំនួន ៧៩៧នាក់ នៅស្រុកត្រាំកក់ និងក្រុងដូនកែវ

    (ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយបានសម្រេចចិត្តមករស់នៅស្រុកកំណើតវិញ ប្រមាណ ៧៩៧នាក់ ក្នុងស្រុកត្រាំកក់ (៣៥០នាក់) និងក្នុងក្រុងដូនកែវ (៤៤៧នាក់)។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងក្រុងដូនកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឡើងនៅ ២ទីតាំងផ្សេងគ្នា គឺនៅសាលាស្រុកត្រាំកក់ និងសាលាក្រុងដូនកែវ ខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូនពលករអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ដោយយោធាថៃបានផ្លោងគ្រាប់ ទម្លាក់គ្រាប់បែក និងប្រើប្រាស់អាវុធធន់ធ្ងន់ និងប្រើប្រាស់ផ្សែងពុល មកលើទីតាំងយោធា និងប្រជាជនកម្ពុជា ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង អស់ជាច្រើនកន្លែង ហើយការណ៍នេះធ្វើឱ្យប្រជាជនយើងដែលរស់នៅតាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានដ៏ច្រើនលើសលប់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបានពាំនាំនូវទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោនិងសម្តេចធិបតីចំពោះបងប្អូនពលករយើងដែលធ្វើការនៅប្រទេសថៃនិងបានត្រឡប់មកកន្លែងកំណើតវិញប្រកបដោយសុវត្ថិភាព។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យខិតខំផ្សព្វផ្សាយឱកាសការងារជូនដល់បងប្អូនពលករយើង និងអំពាវនាវដល់បងប្អូនយើងឱ្យខិតខំបំពេញការងារតាមសមត្ថភាពរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកតំបន់ប្រាសាទតាមាន់ធំ…