-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន ១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន ១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ ខណៈនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជូនពរឱ្យបងៗកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជា សះស្បើយ និងកោតសរសើរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះការ ការពារបូរណៈភាពទឹក ដីប្រកបដោយភាពអង់អាចក្លាហាន តស៊ូនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយវាយដណ្តើមយកទឹកដីពីជនឈ្លានពាន សៀម។ ជាមួយនិងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀងអាហារ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនរបស់ សម្តេចតេជោ…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមតាមសំណូមពររដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតឆ្លើយតបទៅឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងអំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញពីការយល់ព្រមតាមសំណូមពរ ។ ទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សូមស្នើឱ្យមានតំណាង មកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន…
-
ក្រសួងបរិស្ថានប្រកាសបើកគម្រោង «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ឆ្ពោះទៅកម្ពុជាបៃតង

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រកាសបើកជាផ្លូវការនូវគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation Special Fund)។ ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រសិទ្ធនាមកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ប្រៀបដូចជា «ផ្កាអ័រគីដេ ដែលមានភាពស្រស់ស្អាតយូរអង្វែង»។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា ការជំរុញការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូលព្រៃ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ។ លើសពីនេះ គម្រោងក៏នឹងបង្កើតឱកាសការងារបន្ថែមដល់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍។ ឆ្លើយតបទៅនឹងការគាំទ្រនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ជាពិសេសក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំពោះការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការងារអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិកន្លងមកនៅកម្ពុជា និងគាំទ្រលើគម្រោងដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ស្ថាប័នជាតិ-អន្តរជាតិទាំងអស់…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះជួបសួរសុខទុក្ខបងប្អូនយុទ្ធជន ដែលបានរងរបួស ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ

(ខេត្តព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ក៏ដូចជាចូលរួមសោកស្តាយនូវឧបទ្ទវហេតុក្នុងជម្លោះព្រំដែនផងដែរ។ លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏សូមជូនពរបងប្អូនទាំងអស់ឆាប់ជាសះស្បើយ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងបរិស្ថានលុបចោលការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥នេះបានចេញសេចក្តីប្រកាសមួយដោយធ្វើការលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥។ ជាមួយការលុបចោលការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ប្រាប់ថា ក្នុងគោលបំណងចូលរួមផ្តោតការយកចិត្តទុកដាក់លើការជួយគាំទ្រដល់វីរកងទ័ព ជួរមុខកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកខ្មែរដែលកំពុងស្នាក់នៅតាមទីតាំង សុវត្ថិភាពនានា ក្រសួងបរិស្ថានបានសម្រេចលុបការរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅមុខបរិវេណវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ ក្រសួងបានបញ្ជាក់ដែរថា ចំពោះកូនឈើដែលក្រសួងបរិស្ថានបណ្តុះបានជាង ៣លាន ៤សែនដើម ក្រសួងនឹងធ្វើការចែកជូនសាធារណជនដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត ដើម្បីយកទៅដាំ ឱ្យបានទាន់ពេលវេលាក្នុងរដូវវស្សានេះទៅតាមការគ្រោងទុក ៕ ដោយ ៖ ម៉ាដេប៉ូ
-
ធ្វើជំរឿន គឺជាកំណែទម្រង់ រដ្ឋបាលសាធារណៈ និងធ្វើបច្ចុប្បន្នភាពដឹកនាំការគ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ ដល់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលទំនើបមានសមត្ថភាពខ្ពស់។ កំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើបច្ចុប្បន្នភាពដឹកនាំ ការគ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ ។ នេះជាប្រសាសន៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងឱកាសបើកយុទ្ធនាការជំរឿនមន្ត្រីរាជការ នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្ន័យមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់មន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅរៀបផែនការពង្រឹងសមត្ថភាពមន្ត្រី បំរើការងារចំគោលដៅ បំរើឱ្យការធ្វើផែនការ គោលនយោបាយគ្រប់គ្រងធនធានមនុស្ស បង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ បង្កើនប្រសិទ្ធភាពប្រកួតប្រជែងរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ ការធ្វើជំរឿន ពិតជាមានសារៈសំខាន់ហើយជាមូលដ្ឋានគ្រឹៈ គ្រប់គ្រងនិងអនុវត្តវិស័យមុខងារសាធារណៈ និងជាការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ។ ទិន្ន័យនៃការធ្វើជំរឿន នឹងជួយរាជរដ្ឋាភិបាលក្នុងកាវាយតំលៃមូលធនមនុស្ស នៅតាមក្រសួងស្ថាប័ន អង្គភាពនីមួយៗ និងការពង្រីកចំនួនមន្ត្រីជំនាញ ចំគោលដៅការងារ…
-
ឯកឧត្តម ឃួង ស្រេង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ កក្កដាឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។ ឯកឧត្តម ឃួង ស្រេង បានជូនពរដល់វីរៈកងទព័ជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា.ថៃ។ ឯកឧត្តមអភិបាលរាជធានី បានកោតសរសើរដល់វិរៈកងទ័ពដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឱ្យបងប្អូនធ្វើចិត្តឱ្យស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ ។ ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជា យ៉ាងអង់អាចក្លាហាន ៕ ដោយ ៖ ហេង សម្បត្តិ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

(ខេត្តកំពង់ធំ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ រួមមាន ៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងកិច្ចការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ ។ ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព…
-
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបូជាសព លោកអនុសេនីយ៍ទោ តែម សុខជា ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ គួរំលឹកផងដែរថា លោកអនុសេនីយ៍ទោ តែម សុខជា ជាយោធិន បម្រើការងារនៅកងពលតូចលេខ៨ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៣ឆ្នាំ ។ មរណភាពរបស់ លោកអនុសេនីយ៍ទោ តែម សុខជា គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប…
-
អង្គការស៊ីម៉ាក់ កំពុងស្រាវជ្រាវគ្រាប់បែកផ្ទុះចំនួន ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន ៥ទីតាំងពីសំណាក់ភាគីថៃ

(ភ្នំពេញ)៖ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)របស់ថៃ អគ្គនាយក នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានបញ្ជាក់ថា ”គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84ចំនួន ៤គ្រាប់ក្នុងការទម្លាក់ក្នុង ១ជើង”។ ឯកឧត្តម ហេង រតនាបានបញ្ជាក់ប្រាប់ដែរថា ៖ មានពួកអគតិលាបពណ៌បានលើកឡើងថា គ្រាប់បែក MK-84នេះជាគ្រាប់បែកចាស់ សុំបញ្ជាក់ថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង ៥០ឆ្នាំមកហើយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ច្រែសស៊ីដែកជ្រៅៗ ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ ។ ចំពោះ អ្នកណាសង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បានផងដែរ ៕ ដោយ ៖…