Category: នយោបាយ

  • មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?

    មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ សម្តេច បានលើកឡើងផងដែរថា : “នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីស្នើឲ្យមានការដោះយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត”។

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីមូលហេតុមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជា​ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីមូលហេតុមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជា​ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន

    ភ្នំពេញ៖ លើបណ្ដាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អំពីអំពីមូលហេតុមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជា​ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនក្រោយពីមានបទឈប់បាញ់។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មាន​ភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នា​បានផ្ទុះ​ឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះ​អាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់​រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ សម្ដេចធិបតី បន្តថា ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឱ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះគឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំង​យើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ សម្ដេចធិបតីបន្ថែមថា “ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យ​មានការដោះ​លែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ”។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុល សាធារណៈមតិទាំងជាតិ និងអន្តរជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុល សាធារណៈមតិទាំងជាតិ និងអន្តរជាតិ

    (ភ្នំពេញ)៖ ប្រទេសថៃ បានកំពុងប្រើប្រាស់នូវព័ត៌មានក្លែងក្លាយដើម្បី ជាយុទ្ធសាស្ត្រ ក្នុងការបំពុលសាធារណៈមតិជាតិនិងអន្តរជាតិ។ពួកគេតែងចោទប្រកាន់ថា កម្ពុជា បំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ នៅតែកើតមានឡើងជាបន្តបន្ទាប់។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ពន្យល់ប្រាប់ពីកលល្បិចយុទ្ធសាស្រ្តបញ្ចេញព័ត៌មានក្លែងក្លាយ ពីសំណាក់របស់ ប្រទេសថៃ ថា កំពុងសាបព្រួសដើម្បីបំណងបន្លំ សាធារណៈមតិជាតិ និងអន្តរជាតិ ។ ហេតុនេះដើម្បី ជៀសវាងការជាប់អន្ទាក់ជឿតាមការញុះញង់របស់សារព័ត៌មានថៃគេ ត្រូវស្វែងយល់ និងត្រូវដឹងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងអនុវត្តកិច្ច ព្រម ព្រៀងឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡាស៊ីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ប៉ែន បូណា បានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងដោយបញ្ជាក់ថា «សូម បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស សូមប្រយ័ត្ន ចំពោះ ព័ត៌មានក្លែងក្លាយ ជាពិសេសគឺ ព័ត៌មានមកពីប្រទេសថៃ ទាំងបណ្ដាញ សារព័ត៌មាន ផ្លូវការ ទាំងបណ្ដាញសង្គម…

  • ក្រសួងការបរទេស ថាថៃកំពុងចោទកម្ពុជាពីការរំលោបទឈប់បាញ់ ខុសពីការពិត

    ក្រសួងការបរទេស ថាថៃកំពុងចោទកម្ពុជាពីការរំលោបទឈប់បាញ់ ខុសពីការពិត

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រកាសនៅថ្ងៃពុធ ទី ៣០ ខែកក្កដានេះថា ប្រទេសថៃ បានចោទប្រកាន់ប្រទេសកម្ពុជាពីការរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ផ្ទុយពីការពិត ដោយព្រមានពីការបង្កឲ្យមានភាពផុយស្រួយពីភាគីថៃ។កាលពីថ្ងៃអង្គារ ទី ២៩ ខែកក្កដា ប្រទេសថៃបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាននៅពាក់កណ្តាលអាធ្រាតថ្ងៃទី ២៨ ខែដដែលនេះ។មានប្រាសាសន៍ក្នុងក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងភ្នំពេញ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លើកឡើងថា ភាគីថៃ បន្តការចោទប្រកាន់ដើម្បីទម្លាក់កំហុសមកលើកម្ពុជា។ ហើយនោះគឺជាការចោទប្រកាន់ដែលផ្ទុយពីការពិត និងជាការចោទប្រកាន់ដោយគ្មានភស្តុតាង។ឯកឧត្តម បកស្រាយថា «កងកម្លាំងប្រដាប់អាវុធកម្ពុជាបានគោរពយ៉ាងត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ»។ ហើយការវាយប្រហារតាមរយៈការចោទប្រកាន់មកលើកម្ពុជា«នឹងបង្កគ្រោះថ្នាក់ រួមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដល់សមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានរហូតមកដល់ពេលនេះ»។ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី ក៏បានច្រានចោលការចោទប្រកាន់របស់ប្រទេសថៃ ដែលថាកងទ័ពកម្ពុជាមានគោលដៅវាយប្រហារលើជនស៊ីវិល និងបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស»។ឯកឧត្តម បញ្ជាក់ថា នេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានសំអាងទាល់តែសោះ។ ហើយកម្ពុជាជានិច្ចជាកាលគោរពទៅកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន រួមទាំងអនុសញ្ញាអូតាវ៉ា ក្នុងការទុបស្កាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំង មនុស្ស។កាលពីព្រឹកថ្ងៃពុធនេះដែរ អនុព័ន្ធយោធាមកពីប្រទេសចំនួន ១៣ ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី បារាំងចិន និងប្រទេសសមាជិកអាស៊ាន ផងដែរ បានចុះទៅពិនិត្យតំបន់ព្រំដែនដើម្បីតាមដានដោយផ្ទាល់ពីការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និថៃ។ឯកឧត្តម ជុំ…

  • ស៊ីម៉ាក់ ទៅយកគ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសថៃទម្លាក់លើផ្ទះពលរដ្ឋកម្ពុជា

    ស៊ីម៉ាក់ ទៅយកគ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសថៃទម្លាក់លើផ្ទះពលរដ្ឋកម្ពុជា

    ស៊ីម៉ាក់ ទៅយកគ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសថៃទម្លាក់លើផ្ទះពលរដ្ឋកម្ពុជា ភ្នំពេញ៖ គ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសរបស់ថៃបានវាយប្រហារគោលដៅទៅលើផ្ទះប្រជាពលរដ្ឋនាថ្មីៗមកនេះត្រូវបានខាងអង្គការស៊ីម៉ាក់ប្រមូលយកទៅទុកដាក់ដើម្បីចៀសវាងបង្កគ្រោះថ្នាកដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់( CMAC)បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពស៊ីម៉ាក់ (CMAC) បានចុះទៅពិនិត្យដល់ទីតាំងដែលពលរដ្ឋរាយការណ៍ និងបានប្រមូលយកគ្រាប់បែកទាំងនោះមករក្សាទុកដើម្បីរក្សាសុវត្ថិភាព។ គួរបញ្ជាក់ថា វាជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ ជាតិផ្ទុះជាង ៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្រុម MK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសថៃកាលពីកន្លងទៅថ្មីនេះ។ ចំពោះ គ្រាប់បែកប្រភេទMK-84នេះ ក៏កម្រប្រើប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕ដោយ៖ម៉ាដេប៉ូ CMAC Secures Massive Bomb Dropped by Thai Air Force on Cambodian Civilian Area A high-explosive aerial bomb dropped by…

  • ទាហានថៃចាប់ទាហានកម្ពុជា២០នាក់ជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានខ្មែរ២ នាក់អាចស្លាប់

    ទាហានថៃចាប់ទាហានកម្ពុជា២០នាក់ជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានខ្មែរ២ នាក់អាចស្លាប់

    (ព្រះវិហារ)៖ មេទ័ពជាន់ខ្ពស់កម្ពុជាមួយរូប បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានា ថាទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ ធ្វើជាចំណាប់ខ្មាំង ក្រោយពីបទឈប់បាញ់ចូលជាធរមាន។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឪកាសអញ្ជើញអនុព័ន្ធយោធា និងមន្ត្រីទូត មកពីប្រទេសចំនួន ១៣ ដើម្បីចុះពិនិត្យការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតាមតំបន់ព្រំដែន នៅថ្ងៃពុធ ទី ៣០ ខែកក្កដា នេះ។ មន្ត្រីខ្ពស់យោធាដដែល បញ្ជាក់ថា នាវេលាម៉ោង៥ និង១៨នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃបានប្រើរថគ្រោះមួយគ្រឿង ជាមួយកម្លាំងថ្មើរជើងចំនួន៣០នាក់បាញ់សំដៅលើកងកម្លាំងកម្ពុជានៅបុស្បូវជាំតែចំនួន២គ្រាប់ ប៉ុន្តែកងកម្លាំងកម្ពុជាមិនបានបាញ់តបតទៅភាគីថៃនោះទេតាមបទបញ្ជារបស់ថា្នក់ដឹកនាំ ដោយកងកម្លាំងបានចូលទៅលេណដ្ឋានដើម្បីធ្វើការលាក់ខ្លួនការពារសុវត្ថិភាព។ នៅពេលនោះ កងកម្លាំងថៃ បានបាញ់មកលើកម្ពុជាបន្ថែមទៀត និងបានដណ្តើមយកលេណដ្ឋានរបស់កងទ័ព កម្ពុជាប្រមាណ៤០ម៉ែត្រ ហើយបានប្រើល្បិចបក់ដៃហៅកងទ័ពកម្ពុជាឱ្យទៅចចារគ្នា។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បន្ថែមថា កងទ័ពកម្ពុជាប្រមាណ៦នាក់ បានចូលទៅជិតកងកម្លាំងថៃដោយបានចាប់ដៃស្វាមគមន៍គ្នា និងថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ ប៉ុន្តែក្នុងអំឡុងភាគីទាំងពីរកំពុងឈរថតរូបជុំគ្នា ស្រាប់តែកងទ័ពថៃដែលលាក់ខ្លួននៅពីក្រោយស្ទុះមកលើកកាំភ្លើងភ្ជង់ ហើយចាប់កងទ័ពកម្ពុជាជិត២០នាក់។ ឯកឧត្តម បញ្ជាក់ថា កងទ័ពកម្ពុជាម្នាក់បាត់រត់រួច ប៉ុន្តែកងទ័ពកម្ពុជាពីរនាក់អាចនឹងត្រូវបាញ់សម្លាប់។ហើយរហូតមកទល់រសៀលថ្ងៃទី៣០…

  • រដ្ឋមន្រ្តីការងារ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាលើកស្ទួយសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ

    រដ្ឋមន្រ្តីការងារ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាលើកស្ទួយសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ

    (ភ្នំពេញ)៖ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ឯកឧត្ដមរដ្ឋមន្ត្រីក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍លើការលេចចេញនូវសកម្មភាពរើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់ក្រុមជ្រុលនិយមថៃ។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននិងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តិអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តដោយជោគជ័យនូវ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) នាពេលកន្លងមកនេះ។ នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត…

  • ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំគណៈប្រតិភូចូលរួម «សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥» នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

    ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំគណៈប្រតិភូចូលរួម «សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥» នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

    (សៀងហៃ)៖ នៅថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (WAIC) ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Li Qiang នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យា អ្នកវិទ្យាសាស្រ្ត អ្នកធ្វើគោលនយោបាយ មកពីប្រមាណ ៤៤ប្រទេសនៅជុំវិញពិភពលោក។ សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត គឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិកំពូលមួយដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ និងអ្នកធ្វើគោលនយោបាយ ដើម្បីដាក់បង្ហាញអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពិភាក្សាអំពីអភិបាលកិច្ចនិងឥទ្ធិពលសង្គមនៃបញ្ញាសិប្បនិម្មិត ។ ក្នុងឱកាសនៃការចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (WAIC) ឯកឧត្តម សំ សិទ្ធិសេរី និងគណៈប្រតិភូបានទស្សនកិច្ចពិព័រណ៍របស់សន្និសីទ ដើម្បីស្វែងយល់ពីនវានុវត្តន៍ចុងក្រោយបង្អស់ក្នុងវិស័យ Generative AI, Large Language Models, ដ្រូន និងមនុស្សយន្តផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាពិភាក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសកល ដោយឯកឧត្តមបានគូសបញ្ជាក់ពីគោលនយោបាយស្នូលពីរដែលជាមគ្គុទេសន៍ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិតនៅកម្ពុជាគឺ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ។ ភាពអង់អាចក្លាហាន និងការលះបង់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាគំរូវីរភាពដ៏ឧត្តុងឧត្តមសម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំងអស់គ្នា យុវជន និងប្រជាពលរដ្ឋគ្រប់រូបនិងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។ តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឥណ្ឌូណេស៊ីប្រកាសជួយជ្រោមជ្រែងម៉ាឡេស៊ីដោះស្រាយជម្លោះកម្ពុជា-ថៃ និងរក្សាស្ថេរភាពក្នុងតំបន់

    ឥណ្ឌូណេស៊ីប្រកាសជួយជ្រោមជ្រែងម៉ាឡេស៊ីដោះស្រាយជម្លោះកម្ពុជា-ថៃ និងរក្សាស្ថេរភាពក្នុងតំបន់

    ហ្សាកាតា ៖ វិមានប្រធានាធិបតីឥណ្ឌូណេស៊ីបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងលោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី២៩ ខែកក្កដា ថា ឥណ្ឌូណេស៊ីកំពុងទំនាក់ទំនងយ៉ាងសកម្មជាមួយម៉ាឡេស៊ី ដើម្បីលើកទឹកចិត្តឱ្យមានការបន្ធូរបន្ថយជម្លោះរវាងកម្ពុជា និងថៃ។ លោកប្រធានាធិបតី Prabowo បានចាប់ផ្តើមកិច្ចប្រជុំដោយការថ្លែងសាទរលោកនាយករដ្ឋមន្រ្តី Anwar ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងជម្លោះកម្ពុជា-ថៃ និងថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់។ លោក Prabowo មានវ័យ៧៤ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រៀមខ្លួនជាស្រេចដើម្បីជួយ ទោះនៅទីណាក៏ដោយ។ យើងចង់ឱ្យអាស៊ានតែងតែដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ ការពិចារណា និងការចរចា។ ដោយឡែក លោកនាយករដ្ឋមន្រ្តី Anwar បានប្រាប់លោក Prabowo ថា កិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកអាស៊ាន គឺមានសារៈសំខាន់ ក្នុងការថែរក្សាសន្តិសុខក្នុងតំបន់។ លោក Anwar មានវ័យ៧៨ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា សម្រាប់ពេលនេះ នៅក្នុងការត្រួតពិនិត្យសន្តិសុខ ប្រទេសអាស៊ាន ពិសេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ប្រ៊ុយណេ និងហ្វីលីពីន នឹងទទួលខុសត្រូវត្រួតពិនិត្យដំណើរការសន្តិភាពនេះ។…