-
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួល ជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។ ឯកឧត្តមបន្តថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា។ សូមជម្រាបថា ក្នុងជំនួបដដែលឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ…
-
ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ដែលចោទឡើងដោយភាគីថៃ។ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញនៅយប់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមាន លក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ជាមួយគ្នានេះកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល៕ដោយ៖ម៉ាដេប៉ូ Ministry of Foreign Affairs of Cambodia Rejects Thailand’s Allegation of Ceasefire Violation The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia has officially rejected the…
-
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធានដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានសំណូមពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ ការសំណូមពរនេះ បានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូបំ ពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅក្នុងជំនួបនោះ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំ ណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ ។ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា គឺក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ ។អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ទៀតថា…
-
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់អំពីគោលនយោបាយសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមនៅក្នុងសមរភូមិការពារបូរណភាពទឹកដី

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា”ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ”។ លើបណ្ដាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា ៖”ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន”។សម្ដេចធិបតីបន្តថា ទី១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ៖រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។. ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។ សម្ដេចធិបតីបន្តថា ទី២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។. ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕ដោយ៖វណ្ណលុក
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកស្បៀងអាហារ របស់ប្រើប្រាសចាំបាច់ ចែកជូនដល់ពលរដ្ឋដែលកំពុងភៀសសឹក ពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងជំរំសុវត្ថិភាព

(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹក ចំនួន ២.៤០០គ្រួសារស្មើនឹង ៨.៣៣៥នាក់ ដែលកំពុងប្រមូលផ្តុំនៅក្នុង មណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំង ស្ថិតក្នុងខេត្តសៀមរាបរួមមាន ៖ មណ្ឌលសុវត្ថិភាពក្នុងបរិវេណ វត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង ៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន ៤០០គ្រួសារស្មើនឹង ១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាព ស្ថិតក្នុងបរិវេណ វត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ១.០០០គ្រួសារ ស្មើនឹង ៣.១៧៨នាក់ ។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង…
-
វេទិកាការងារថ្នាក់ខេត្តផ្តល់ឱកាសការងារប្រហែល ៣.០០០កន្លែង

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចែករំលែកព័ត៌មានឱកាស ការងារ ឱកាសបណ្តុះបណ្តាល កម្មសិក្សា កម្មវិធីស្ម័គ្រចិត្ត និងអាហារូបករណ៍ដែលកំពុង មាននៅ ក្នុងវិស័យជាច្រើន រាប់ចាប់ពីវិស័យ ទេសចរណ៍ អាហារកែច្នៃ និងរថយន្ត។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជា ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៥ សរុបចំនួន ៩៩៧.១៦៩ នាក់ ស្មើនឹង ៦.៤% នៃចំនួនប្រជាជនសរុប។ ខេត្តនេះក៏បង្ហាញពីអត្រាចូលរួមកម្លាំងពលកម្មដ៏រឹងមាំផងដែរ ដោយ ៧៦% នៃបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅបានចូលរួមយ៉ាងសកម្មក្នុងកម្លាំងពលកម្ម។ លើសពីនេះ ខេត្តបាត់ដំបងមិនត្រឹមតែលេចធ្លោពាក់ព័ន្ធនឹងការមានសហគ្រាសជាច្រើន និងសក្តានុពលកម្លាំងពលកម្មចម្រុះប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏មានតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាស ការងារ និងការធ្វើសមាហរណកម្មរបស់ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារការងារក្នុងស្រុកផងដែរ។ វេទិកានេះបានផ្តល់ជាវេទិកាពិសេសមួយសម្រាប់អ្នកចូលរួមជាង ១.០០០ នាក់ រួមទាំងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ យុវជន និងយុវជនមានពិការភាពដើម្បីធ្វើអន្តរកម្មជាមួយក្រុមហ៊ុន និងស្ថាប័នល្បីៗ និងគ្រឹះស្ថានផ្តល់ការអប់រំ និងបណ្តុះបណ្តាល ស្តីពីទស្សនវិស័យការងារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាពដែលមាននៅលើទីផ្សារការងារ។ លោកស្រី ហង្ស…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខ និងនាំយកស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ប្រមាណ ៣២៩គ្រួសារ ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្ដរមានជ័យ និងតំបន់ខេត្តបន្ទាយមានជ័យ មករកទីតាំងសុវត្ថិភាពក្នុងស្រុកព្រះនេត្រព្រះ ដែលរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង ៩០០ គ្រួសារ។ តមក ឯកឧត្តម ឌិត ទីណា បានបន្តអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា ស្បៀង និងគ្រឿងបរិក្ខារប្រើប្រាស់ សរុបប្រមាណ ៣ម៉ឺនដុល្លារ សម្រាប់នាំយកជូនប្រជាពលរដ្ឋជម្លៀសពីតំបន់សឹកមកទីតាំងសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សមាគមខ្មែរ-ចិនខេត្តកណ្ដាល ក្រុមហ៊ុន ឈុន សុខអាន ក្រុមហ៊ុន តាំង ឌី គ្រុប និងក្រុមហ៊ុន លីណា អេហ្គ្រីខលឈ័រ សម្រាប់ទឹកចិត្តនាំយកអំណោយមកជួយគាំពារជនរួមជាតិក្នុងគ្រាលំបាក ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពី ឧត្តមសេនីយ៍ឯក ដួង សំនៀង បានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានចូលរួមរំលែកទុក្ខឥតឧបមា និងបានបង្ហាញ នូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា សង្គហធម៌គំរូមួយរូប ឥស្សរជនស្នេហាជាតិដ៏ឧត្ដុង្គឧត្តម នៃកងយោធពលខេមរភូមិន្ទ ពោរពេញដោយឆន្ទៈ មនសិការដ៏មោះមុត អង់អាចក្លាហាន រួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម…
-
មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាពយល់ព្រមឈប់បាញ់គ្នា

(ឧត្តរមានជ័យ)៖ មេបញ្ជាការភូមិភាគ៤ កម្ពុជា និងមេបញ្ជាការភូមិភាគទី២ ថៃ ឯកភាព យល់ព្រមឈប់បាញ់គ្នា ។ យោងតាមកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ ចំពោះលទ្ធផលរួមមាន៖ ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ។ ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ។ ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង ៤នាក់ ៕ ដោយ ៖ វណ្ណលុក
-
មេភូមិភាគ ៥កម្ពុជា និងមេភូមិភាគទី១ ថៃ បានឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ

(ខេត្តបន្ទាយមានជ័យ)៖ មេភូមិភាគ ៥កម្ពុជា និងមេភូមិភាគទី១ ថៃ បានឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។ យោងតាមជំនួបរវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា បានបញ្ចប់ហើយ ។ ចំពោះលទ្ធផលរួមមាន៖ សន្យាឈប់បង្កើនទ័ព ជៀសវាងការប្រឈមមុខដាក់គ្នា, ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរ ត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម ៕ ដោយ ៖ វណ្ណលុក