Category: នយោបាយ

  • ផ្ទុះករណីបាញ់ប្រហារនៅញូវយ៉ក ស្លាប់៥នាក់ រួមទាំងខ្មាន់កាំភ្លើង

    ផ្ទុះករណីបាញ់ប្រហារនៅញូវយ៉ក ស្លាប់៥នាក់ រួមទាំងខ្មាន់កាំភ្លើង

    ញូវយ៉ក ៖ មន្ត្រីអាមេរិកនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅថ្ងៃទី២៨ ខែកក្កដា នៅខាងក្នុងអគារខ្ពស់កប់ពពក Midtown Manhattan ដោយបានសម្លាប់មនុស្ស ៤នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់ ក្នុងអំពើហិង្សាដោយកាំភ្លើង គឺជាមន្ត្រីប៉ូលិសក្រុងញូវយ៉កអាយុ ៣៦ឆ្នាំដែលបម្រើការក្នុងកងកម្លាំងប្រហែល ៣ឆ្នាំកន្លះ។ រីឯជនសង្ស័យ៣នាក់ទៀតគឺជាជនស៊ីវិល។ ស្នងការប៉ូលិសក្រុងញូវយ៉ក លោកស្រី Jessica Tisch និយាយថា ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណបញ្ជាក់ថា មានឈ្មោះ Shane Tamura អាយុ ២៧ឆ្នាំ ដែលជាពលរដ្ឋមកពីទីក្រុង Las Vegas បានបើកឡានឆ្លងក្រុងទៅកាន់ក្រុងញូវយ៉កក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបាញ់សម្លាប់ខ្លួនឯងចំដើមទ្រូងនៅចុងបញ្ចប់នៃការបាញ់ប្រហាររបស់គាត់។ លោកស្រី Tisch បន្ថែមថា ខ្មាន់កាំភ្លើងត្រូវបានគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយមន្រ្តីស៊ើបអង្កេតមិនទាន់អាចកំណត់មូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះនៅឡើយទេ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១០ព្រឹកនេះ

    មេបញ្ជាការភូមិភាគទី៤ កម្ពុជា ជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១០ព្រឹកនេះ

    (ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ ។ ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ ត្រូវបានកំណត់ និងឯកភាព កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ការអនុវត្តបទឈប់បាញ់បន្ទាន់នឹងនាំមកនូវសន្តិភាព និងសន្តិសុខ ឡើងវិញ រវាងកម្ពុជា-ថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ការអនុវត្តបទឈប់បាញ់បន្ទាន់នឹងនាំមកនូវសន្តិភាព និងសន្តិសុខ ឡើងវិញ រវាងកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ក្នុងជម្លោះព្រំដែន និងការប្រយុទ្ធគ្នា យ៉ាងក្តៅគគុករវាងកម្ពុជា-ថៃ ក្នុងនេះជំហានដំបូងនៃការឈានឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខនោះគឺបន្ទាប់ពីការអនុវត្តបទឈប់បាញ់បន្ទាន់មួយកើតឡើង ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋ លេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា ដើម្បីធានាបាននូវបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ភាគីទាំងពីរត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យមានការធានា និងការអនុវត្តពេញលេញ ម៉ឺងម៉ាត់ ហ្មត់ចត់នូវអ្វីដែលបានឯកភាពគ្នានៅក្នុងកម្រិតនៃការជជែកគ្នារបស់ថ្នាក់ដឹកនាំរួចហើយនោះ គឺត្រូវបង្កើតយន្តការតាមដាន និងត្រួតពិនិត្យមួយឡើង ។ លោកជំទាវបញ្ជាក់ថា ប្រសិនបើភាគីទាំងពីរមានការឯកភាព និងមានការជួបជាមួយនឹងក្រុមអនុព័ន្ធយោធានៃប្រទេសនានាដែលដឹកនាំដោយប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ីដើម្បីឈានដល់ការនាំមកវិញនូវប្រក្រតីភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលក្នុងនោះក៏មានក្រុមអង្កេតការណ៍មួយដែលនឹងត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ត បទឈប់បាញ់ ។ លោកជំទាវបានបន្តថា ប្រទេសម៉ាឡេស៊ីក៏នឹងពិគ្រោះយោបល់ផងដែរជាមួយបណ្តាប្រទេសដែលជាសមាជិអាស៊ានដទៃទៀតដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តនៅក្នុងកម្រិតតំបន់លើការគាំទ្រដល់សន្តិភាពនៅលើដីជាក់ស្តែង ដែលវត្តមាន និងកិច្ចសហការរបស់ភាគីទាំងអស់គឺជាការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ការសន្ទនា និងស្ថិរភាពនៅក្នុងតំបន់៕ ដោយ ៖ ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា-ថៃ នឹងភ្ជាប់ឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តីការពារជាតិក្រោយការផ្ទុះអាវុធ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា-ថៃ នឹងភ្ជាប់ឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តីការពារជាតិក្រោយការផ្ទុះអាវុធ

    ភ្នំពេញ៖ ភាគីទាំងពីរ កម្ពុជា និងថៃ នឹងបន្តឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ។នេះជាការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋ លេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជុំវិញ​កិច្ចចរចា​បទ​ឈប់បាញ់ជាបន្ទាន់និងអត់លក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ដើម្បីធានាឱ្យបានក្នុងបទឈប់បាញ់គ្នានេះដែរក្នុងជម្លោះព្រំដែន​រវាង​ប្រទេសកម្ពុជា-ថៃ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានណែនាំឱ្យបង្កើតអំពីយន្តការលម្អិត សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។យន្តការនេះគេរំពឹងថានឹងដើរតួនាទីជាគ្រឹះដើម្បីសន្តិភាព និងទំនួលខុសត្រូវ ប្រកបដោយចិរភាព។ ដើម្បីធានាឱ្យបាននូវការឯកភាពគ្នា នៃបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ គឺយើងត្រូវតែធ្វើយ៉ាង​ណាដើម្បី​ឱ្យកា​រធានា និងការអនុវត្តពេញលេញម៉ឺងម៉ាត់ ម៉ត់ចត់ នូវអ្វីដែលបានឯកភាពនិង ជជែកគ្នាក្នុងកម្រិតថ្នាក់ដឹកនាំ​រួច​ហើយនោះគឺត្រូវបង្កើនយន្តការតាមដាន ត្រួតពិនិត្យមួយឡើង។អ្នកនាំពាក្យដដែលបន្តថា​ សម្រាប់ជំហានបន្ទាប់ ក្នុងកិច្ចការទាំងអស់នេះ នឹងមានការកោះប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (JBC)នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕ដោយ៖ម៉ាដេប៉ូ

  • ក្រសួងបរិស្ថានផ្តល់ធុងដាក់សំរាម ដើម្បីលើកកម្ពស់ភាពស្អាត និងសុខភាពរបស់ប្រជាពលរដ្ឋ តាមមណ្ឌលសុវត្ថិភាពនៃជនភៀសសឹក ដោយសារសង្រ្គាមពីការរំលោភបំពានពីកងទ័ពថៃ

    ក្រសួងបរិស្ថានផ្តល់ធុងដាក់សំរាម ដើម្បីលើកកម្ពស់ភាពស្អាត និងសុខភាពរបស់ប្រជាពលរដ្ឋ តាមមណ្ឌលសុវត្ថិភាពនៃជនភៀសសឹក ដោយសារសង្រ្គាមពីការរំលោភបំពានពីកងទ័ពថៃ

    (ភ្នំពេញ)៖ ដើម្បីសុខភាព អនាម័យ និងបរិស្ថាន ចំពោះប្រជាពលរដ្ឋភៀសសឹក ក្រុមការងារក្រសួងបរិស្ថាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមមានរថយន្តដឹកសំរាម ចំនួន ១គ្រឿង និងធុងសំរាម ចំនួន២២០ធុង ទៅប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ ក្រុមការងារក្រសួងបរិស្ថាន បាននាំយកសម្ភារៈនិងរថយន្ត ទៅដល់ទីតាំងមណ្ឌលសុវត្ថិភាពនានា ក្នុងភូមិសាស្រ្តខេត្តទាំង២នេះ ក្នុងនោះបានប្រគល់ជូន ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់បែងចែកប្រើប្រាស់ នៅមណ្ឌលសុវត្ថិភាព ចំនួន៣កន្លែង រួមមានមណ្ឌលសុវត្ថិភាពអន្លង់វែង ស្រុកអន្លង់វែង ធុងសំរាម ចំនួន ២០ធុង, មណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ធុងសំរាម ចំនួន ៣០ធុង និងមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ស្រុកបន្ទាយអំពិល រថយន្តដឹកសំរាម ចំនួន១គ្រឿង និងធុងសំរាម ចំនួន២០ធុង។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ធុងសំរាម ចំនួន ៥០ធុង ដល់រដ្ឋបាលស្រុកស្វាយលើ និងមន្ទីរបរិស្ថានខេត្តសៀមរាប…

  • សេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គម

    សេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន លើបណ្តាញទំនាក់ទំនងសង្គម

    (ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គព្រះមហាក្សត្រ។ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជននិងប្រជាជន។ ក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា…

  • សម្ដេចធិបតី ៖ ចាំកងទ័ព និងប្រជាជន បានសេចក្តីសុខ ប្រទេសជាតិ បានទទួលសុខសន្តិភាពវិញសិន ចាំលាបសក់

    សម្ដេចធិបតី ៖ ចាំកងទ័ព និងប្រជាជន បានសេចក្តីសុខ ប្រទេសជាតិ បានទទួលសុខសន្តិភាពវិញសិន ចាំលាបសក់

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បាននិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខ មានការធូរស្រាល បន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨កក្កដា ។ ល្ងាចថ្ងៃទី២៨កក្កដា ជំនួយការខ្ញុំម្នាក់ ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀត ឱ្យយោបល់ថា ខ្ញុំគួរលាបសក់កុំឱ្យមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះ អត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ ។ អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រឡប់មកវិញជាគំហុកពីប្រទេសថៃ។ល។ បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឱ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភៀសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។ ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ…

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា ថ្កោលទោសការឈ្លានពានរបស់ថៃ និង សំដែងក្តីអាណិតពលរដ្ឋកម្ពុជារងគ្រោះដោយក្តុកក្តួល

    សម្តេចប្រធានរដ្ឋសភាកម្ពុជា ថ្កោលទោសការឈ្លានពានរបស់ថៃ និង សំដែងក្តីអាណិតពលរដ្ឋកម្ពុជារងគ្រោះដោយក្តុកក្តួល

    (ប្រទេសស្វីស)៖ នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន ៣០ប្រទេស ចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តី និងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលស្រ្តីលើកទី១៥ នៃប្រធានសភាស្ត្រី (15SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព » នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅក្នុងប្រទេសស្វីស ដែលត្រូវជាពេលរសៀលនៅកម្ពុជា សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការរំលោភទាំងស្រុងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃឯករាជ្យមួយ។ អំពើព្រៃផ្សៃនោះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្រ្តីនិងកុមារ ដែលជាជនងាយរងគ្រោះ។ ទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ទឹក ភ្លើង…

  • បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ

    បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ

    លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទ សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញ់ជាបន្ទាន់និងឥតលក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ៖ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដែលចូលជាធរមានកាលពីម៉ោង២៤៖០០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ជាលទ្ធផលវិជ្ជមាន នៅតាមយោធភូមិភាគទាំងអស់គឺមិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ នេះជាការប្ដេជ្ញាចិត្តយ៉ាងខ្ពស់នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ របស់ថ្នាក់ដឹកនាំទាំងអស់។ ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព ភាគីទាំង២ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួននៅក្នុការឯកភាពគ្នាពីបទឈប់បាញ់ជាបន្ទាន់ ៖ ចំណុចទី ៖ ទី១. បញ្ឈប់នូវការបាញ់គ្នា, ទី២. មិនឱ្យមានការចល័តទ័ព ឬបន្ថែមទ័ព, ទី៣. កងទ័ពភាគីទាំង២ត្រូវរក្សានៅទីតាំងដដែលរាប់ចាប់ពីម៉ោង ២៤៖០០នាទី (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥, ទី៤. ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការ ជាមួយគ្នា។ ចំណុចទី២ ៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគដោយក្នុងនោះមានភូមិភាគ១ និងភូមិភាគ២ (ប្រទេសថៃ) ជួបជាមួយមេបញ្ជាការយោធភូមិភាគ៤, ភូមិភាគ៥ និងភូមិភាគ៣ (ប្រទេសកម្ពុជា)។ ចាប់តាំងពីម៉ោង ៧ព្រឹក ថ្ងៃនេះ គឺមានដំណើរការនៃកិច្ចប្រជុំថ្នាក់ភូមិភាគរួចទៅហើយ។…

  • ក្រសួងបរិស្ថាន និង យូណេស្កូ ពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារអភិរក្សប្រភពទឹកក្រោមដី​និងបេតិកភណ្ឌ​ប្រកបដោយនិរន្តរភាព

    ក្រសួងបរិស្ថាន និង យូណេស្កូ ពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារអភិរក្សប្រភពទឹកក្រោមដី​និងបេតិកភណ្ឌ​ប្រកបដោយនិរន្តរភាព

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។ ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥លោក Sardar Umar Alam បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី​បរិស្ថាននូវ​លទ្ធផលនៃកិច្ចប្រជុំ CMDA RPSC លើកទី២ ព្រមទាំងកិច្ចសហប្រតិបត្តិការបន្តនៃគម្រោង CMDA (Cambodia – Mekong River Delta Aquifer) ដែលផ្តោតលើការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោម​ដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ លោកបញ្ជាក់ថាគម្រោងនេះមានគោលបំណងដោះ​ស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និង​ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គម្រោង CMDA ទទួលបានមូលនិធិពី GEF (មូលនិធិបរិស្ថានសកល) អនុវត្តដោយ អង្គការស្បៀងអាហារ និងកសិកម្ម និងដំណើរការដោយ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ដោយមានអង្គការយូណេស្កូ ក្នុងភាពជាដៃគូ។ ឆ្លើយតបនឹងការលើកឡើងរបស់លោកប្រធានប្រចាំប្រទេស ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជាអនុសាសន៍​ក្នុងការបង្កើតតំបន់អភិរក្សជីវមណ្ឌល…