-
សម្តេចតេជោ ហ៊ុន សែន ៖ «សមិទ្ធផល នៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជា និងថៃ ។ តាមរយៈបណ្ដាញសង្គមនាវេលាទាបភ្លឺថ្ងៃទី២៩ កក្កដា សម្ដេចតេជោ បានរៀបរាប់ថា ជាដំបូង ខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព ។ សម្ដេចតេជោ ក៏សូមអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ ៕ ដោយ ៖ វណ្ណលុកThe achievement of…
-
សម្តេចតេជោ៖ សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជា និងថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចតេជោ បានអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ៕
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ឯកឧត្តម ដូណាល់ ត្រាំ អបអរសាទរជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ

ភ្នំពេញ៖លើបណ្ដាញសង្គមនារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា “ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ សម្ដេចធិបតីបានបន្តថា”ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឱ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ”។ ឯកឧត្តមប្រធានាធិបតីយល់ថាដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ សម្ដេចធិបតី បន្តថា ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឱ្យបានជោគជ័យ។” សម្ដេចធិបតីបានបញ្ជាក់ជាចុងក្រោយថា”ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ “៕ដោយ៖វណ្ណលុក
-
ម៉ាឡេស៊ីត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបែបនេះបន្ទាប់ពីបញ្ចប់បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀបចំ និងមានការចូលរួមពីតំណាងចិន ។ឯកឧត្តមបន្តថា ប្រទេសម៉ាឡេស៊ី នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីពីបទឈប់បាញ់។យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរន្តរភាព និងការទទួលខុសត្រូវ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្តថាសង្រ្គាមនឹងចប់ហើយ បើផ្អែកទៅលទ្ធផលកិច្ចចរចាជាប្រវត្តិសាស្រ្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃនេះ(ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥)។ឯកឧត្តមបញ្ជាក់បន្ថែមថា”ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អធ្រាត្រទៅ។ នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក”៕
-
សង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចារវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្ត្រីស្តីទីថៃនៅចំពោះមុខប្រជាជាតិរៀងៗខ្លួន

ភ្នំពេញ៖ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិបានថ្លែងថាសង្រ្គាមនឹងចប់ហើយបើផ្អែកទៅលទ្ធផលកិច្ចចរចាជាប្រវត្តិសាស្រ្ត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃនេះ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបែបនេះបន្ទាប់ពីបញ្ចប់បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀបចំ និងមានការចូលរួមពីតំណាងចិន ។ឯកឧត្តមបន្តថា ក្រោយបញ្ចប់ចរចាជម្លោះព្រំដែនជាមួយភាគី ថៃ នាយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា”ស្នូរកាំភ្លើងនឹងលែងលាន់លឺទៀតហើយចាប់ពីយប់នេះនៅម៉ោង១២អធ្រាត្រទៅ ។នេះបើយោងតាមស្មារតីនៃទំនួលខុសត្រូវ រួមរវាងមេដឹកនាំកំពូលទាំងពីរគឺកម្ពុជាថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក។ ជាមួយការថ្លែងបែបនេះឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់បានគូសបញ្ជាក់ដែរថាប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានបានត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលរៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់។ម៉ាឡេស៊ីក៏នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀតដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជានិងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់មកកម្ពុជាវិញជាមួយនឹងបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រថ្ងៃទី២៨ កក្កដានេះ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ីជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនេះជាគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការឯកភាពបទឈប់បាញ់ នៅម៉ោង១២អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដានេះ កើតមានឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហការរៀបចំ និងមានការចូលរួមពីតំណាងចិន ។ សូមជម្រាបថា សម្ដចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ពេលត្រឡប់មកដល់កម្ពុជា ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ ១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។…
-
ឯកឧត្តម ហ៊ុន ម៉ានី បដិសេធទាំងស្រុងការប្រើប្រាស់រូបភាព ក្នុងគណនីតេឡេក្រាមក្លែងក្លាយដោយដាក់ទាំងឈ្មោះ និង រូបភាព ឯកឧត្តម

(ភ្នំពេញ)៖ ថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីតេលេក្រាម ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដើម្បីធ្វើសកម្មភាពក្នុងចេតនាទុចរិតណាមួយ។ ឯកឧត្តម សូមបដិសេធទាំងស្រុងថា គណនីដែលមានភិនភាគដូចរូបភ្ជាប់មកនេះមិនមែនជាគណនីផ្ទាល់ខ្លួន និងផ្លូវការឡើយ ។ នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមផ្លូវការ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ សូមអានខ្លឹមសារទាំងស្រុង គោរពជូនសាធារណជន បងប្អូនជនរួមជាតិពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីតេលេក្រាម ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីធ្វើសកម្មភាពក្នុងចេតនាទុចរិតណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងថា គណនីដែលមានភិនភាគដូចរូបភ្ជាប់មកនេះមិនមែនជាគណនីផ្ទាល់ខ្លួន និងផ្លូវការរបស់ខ្ញុំឡើយ ។ ខ្ញុំសូមណែនាំឱ្យជនប្រព្រឹត្តត្រូវបញ្ឈប់ទង្វើរបស់ខ្លួនភ្លាម និងសូមបងប្អូនដែលបានត្រូវគណនីនេះទាក់ទងក្នុងគោលបំណងអ្វីមួយ មេត្តាកុំចាញ់បោកការបញ្ឆោតរបស់ក្រុមទុចរិតឱ្យសោះ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ទៅកាន់សមភាគីថៃថា កម្ពុជាមិនទាន់បានប្រើ និង មិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03នៅឡើយទេ កុំលាបព៌ណ មួលបង្កាច់

(ភ្នំពេញ)៖ កម្ពុជា សូមបញ្ជាក់យ៉ាងច្បាស់លាស់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ ។ នេះជាការបញ្ជាក់ពីសំណាក់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាពថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងថា មកដល់ពេលនេះភាគីថៃកាន់តែលាបពណ៌មួលបង្កាច់កម្ពុជាដើម្បីបំភាន់សាធារណៈមតិ ទាំងជាតិ និងអន្តរជាតិ។ កម្ពុជាសូមទាមទារឱ្យថៃឈប់ជាបន្ទាន់នៃការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យមានការបិទបាំងនៃការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន ។ អ្មកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដែរថា កម្ពុជាសូមបន្តថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការដែលថាកម្ពុជាប្រើ មីស៊ីល PHL-03 ។ ជាថ្មីម្តងទៀតចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ភាគីថៃ ចោទប្រកាន់ថាកម្ពុជាបានប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ទង្វើចោទប្រកាន់ទាំងងងើលម្តងហើយម្តងទៀតទាំងគ្មានមូលដ្ឋានអ្វីសោះនេះ ដែលឆ្លុះបញ្ចាំងជាលេសរបស់ភាគីថៃដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវនិងព្រៃផ្សៃជាងមុន អមនុស្សធម៌ជាងមុន និងកាន់តែខ្លាំងជាងមុន ក្នុងការវាយប្រហា ររំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា។ ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថាការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលរបស់ថៃជាអំពើខុសច្បាប់ធ្ងន់ធ្ងរអន្តរជាតិ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ បណ្តាញសារព័ត៌មាន និងផេកផ្លូវការរបស់ថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាមើលឃើញ ដើម្បីបិទបាំងការមួលបង្កាច់មកលើកម្ពុជា

(ភ្នំពេញ)៖ មកទល់ពេលនេះនៅក្នុងបណ្តាញសារព័ត៌មានស្រុកថៃ និង បណ្តាញផេកផ្លូវការខាងភាគីថៃជាច្រើនបានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើល ដើម្បីបិទបាំងការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំពុលកម្ពុជា ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង ១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា”ការបិទមិនឱ្យពលរដ្ឋកម្ពុជាមើលឃើញ សបញ្ជាក់ថា ភាគីថៃរអៀនដែលខ្លួនប្រព្រឹត្តិហើយខ្លាចគេដឹងការពិត។នាពេលនេះកម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ ការទូត ស្របតាមច្បាប់អន្តរជាតិ” ។ កម្ពុជា សូមបន្តថ្កោលទោស និងច្រានចោលយ៉ាងដាច់អហង្ការដែលថាកម្ពុជាប្រើ មីស៊ីល PHL-03 ។ កម្ពុជាសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL-03 នៅឡើយទេ ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ទង្វើចោទប្រកាន់ទាំងងងើលម្តងហើយម្តងទៀតទាំងគ្មានមូលដ្ឋាន បានឆ្លុះបញ្ចាំងជាលេសរបស់ភាគីថៃដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវ និង ព្រៃផ្សៃជាងមុន អមនុស្សធម៌ជាងមុន និងកាន់តែខ្លាំងជាងមុន ក្នុងការវាយប្រហាររំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា។ ថៃកាន់តែលាបពណ៌មួលបង្កាច់កម្ពុជាដើម្បីបំភាន់សាធារណៈមតិ ទាំងជាតិ និងអន្តរជាតិ។ កម្ពុជា សូមទាមទារឱ្យថៃឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យមានការបិទបាំង នៃការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន…
-
មន្ត្រីក្រសួងការពារជាតិ ៖ ការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន កងទ័ពយើងបានបន្តឈរជើងនៅតំបន់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងរឹងមាំ

(សៀមរាប)៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជុំ ខេត្តសៀមរាប បានថ្លែងថា ការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន កងទ័ពយើងបានបន្តឈរជើងនៅតំបន់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងរឹងមាំ ។ ឯកឧត្តម លី កុសល ថ្លែងដូច្នេះ ក្នុងឱកាសដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តទាំង១២ ទូទាំងស្រុកអង្គរជុំ កាលពីដើមសប្ដាហ៍នេះ នៅវត្តបត់ ។ ឯកឧត្តម លី កុសល បានថ្លែងបញ្ជាក់ថា យើងទាំងអស់គ្នាអាចមានឱកាសប្រារព្ធពិធីប្រគេន ទៀនព្រះវស្សាចំពោះព្រះសង្ឃដូចពេលនេះបាន គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ពេញលេញ ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរស់នៅរបស់ប្រជាជន ប្រកបដោយភាពសុខសាន្ត គ្មានការភ័យខ្លាច មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការបញ្ចេញមតិយោបល់ និងការរួមចំណែកស្ថាបនាប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម បន្តថា សន្តិភាព និងព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ ដែលតែងតែផ្សារភ្ជាប់គ្នាជានិច្ចមិនអាចខ្វះបាន សម្រាប់ជីវិតរស់នៅរបស់ប្រជាជន ប្រកបដោយសុភមង្គល និងសុខភាពផ្លូវចិត្ត តាមរយៈការអប់រំ នៃព្រះពុទ្ធសាសនា។ ដោយសារយល់ឃើញពីហេតុផលទាំងនេះហើយ…