Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមាន​ជ័យ នៅរសៀលថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូនប្រជា​ពល​រដ្ឋចំនួន ៣៦០គ្រួសារបន្ថែមទៀត នៅទីតាំងសុវត្ថិភាពស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មកដល់ពេលនេះប្រជាពលរដ្ឋសរុបជាង ៩០០ គ្រួសារ បានភៀសខ្លួនចេញពី​តំបន់​ព្រំដែនអូរបីជាន់ មក រកទីតាំងសុវត្ថិភាពនៃស្រុកអូរជ្រៅ។ រាជរដ្ឋាភិបាល និង​អាជ្ញា​ធរខេត្ត នឹងបន្តផ្ដល់ការគាំពារជូនប្រជាពលរដ្ឋដែលភៀសខ្លួន​ពីតំបន់ហានិភ័យ​ខ្ពស់ ។ នៅរសៀលដដែល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្តអញ្ជើញចុះពិនិត្យ​ស្ថាន​ភាព និងសួរសុខទុក្ខមន្ត្រីប្រចាំការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលកំពុង​បន្តវិល​ត្រ​ឡប់​មកមាតុភូមិកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍ពលករបន្តចាកចេញពីប្រទេសថៃ មកកម្ពុជាវិញ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត និងមន្ត្រីប្រចាំការនៅច្រកព្រំដែន ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងរៀបចំការដឹកជញ្ជូនទៅស្រុកកំណើត ការជួយ​ស្វែង​រកការងារ និង​ការផ្តល់សេវាសុខភាពដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋវិលត្រលប់​ដោយ​រលូន ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រយៈពេល៥ ថ្ងៃពលករខ្មែរជិត៤០ម៉ឺនាក់បានវិលមកស្រុកកំណើតវិញ ខណៈក្រសួងការងារអំពាវនាវឱ្យ​ពលករ​វិលត្រឡប់

    រយៈពេល៥ ថ្ងៃពលករខ្មែរជិត៤០ម៉ឺនាក់បានវិលមកស្រុកកំណើតវិញ ខណៈក្រសួងការងារអំពាវនាវឱ្យ​ពលករ​វិលត្រឡប់

    ភ្នំពេញ៖ តាមរយៈការឈ្លានពានយ៉ាងឃោរឃៅរបស់កងទ័ពថៃ និងការវាយប្រហារគ្នារយៈពេល៥ថ្ងៃមកនេះ មានពលករ ខ្មែរដែលធ្វើការនៅប្រទេសថៃ​យ៉ាងហោចណាស់ប្រមាណជិត ៤០ម៉ឺននាក់បាននាំគ្នាសម្រុកមកកាន់​ប្រទេស​កំណើតវិញ។នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ការពារជាតិនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការ​ឈ្លានពាន​របស់​កងទ័ពថៃមកលើទឹកដីកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់។ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។ នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើង​បន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។ អ្នកនាំពាក្យដដែលបានលើកឡើងថា យើងក៏បានទទួលសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការវាយដំ ធ្វើបាប គំរាម​កំហែង ពីសំណាក់ក្រុមជ្រុលនិយមជនជាតិថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់ដែលជាពលករកម្ពុជា ។នេះជាទង្វើអ​មនុស្ស​ធម៌ ខុសច្បាប់និង មិនអាចអត់ឱនឱ្យបានសោះឡើយ។ ជាមួយនឹងទង្វើព្រៃផ្សៃរបស់ក្រុមជាតិនិយមថៃនេះដែរក្រសួងការពារជាតិកម្ពុជាបានធ្វើការអំពាវនាវដល់អាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ដើម្បីការពារប្រជាពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាចាប់ជនល្មើសឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ដែលជាអំពើឧក្រិដ្ឋរបស់ខ្លួនដោយផ្តល់នូវយុត្តិធម៌ និងតម្លាភាពជូនពលករកម្ពុជា។ ដោយឡែកកាលពីថ្ងៃទី២៧ ខែកក្កដា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តី​សូមអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថ្ងៃទី២៨កក្កដា ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់មកដល់ទាហានកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថ្ងៃទី២៨កក្កដា ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់មកដល់ទាហានកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ។

  • ប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ គោរពវិញ្ញាណក្ខន្ធសពឧត្ដមសេនីយឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ

    ប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ គោរពវិញ្ញាណក្ខន្ធសពឧត្ដមសេនីយឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ

    ភ្នំពេញ ៖គណៈប្រតិភូនៃរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កាលពី​ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។ មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយ​ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឧត្តមសេនីយ៍ទោ បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការ​ចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយ​គុណធម៌នៅក្នុងសង្គមជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញ​ប្រឆាំង​ជាមួយពួកចោរសៀមឈ្លានពាន ដែលបានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចងចាំនូវ​គុណូបការៈដ៏ថ្លៃថ្លានេះ។ ឯកឧត្តមបានពលីកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ៕ដោយ៖វណ្ណលុក

  • នាវាដឹកយន្តហោះចម្បាំងឯកោបំផុតរបស់រុស្ស៊ីប្រឈមការលក់ ឬបំផ្លាញចោលតែម្តង

    នាវាដឹកយន្តហោះចម្បាំងឯកោបំផុតរបស់រុស្ស៊ីប្រឈមការលក់ ឬបំផ្លាញចោលតែម្តង

    មូស្គូ ៖ នាវាដឹកយន្តហោះចម្បាំងតែមួយគត់របស់ប្រទេសរុស្ស៊ី មានអាយុកាលប្រហែល៤០ឆ្នាំ ឈ្មោះថា Admiral Kuznetsov អាចនឹងត្រូវបង្ខំចិត្តបំផ្លាញចោល ឬលក់ចេញតែម្តង នេះបើតាមការបញ្ជាក់របស់ប្រធានសាជីវកម្មសាងសង់កប៉ាល់រដ្ឋរបស់រុស្ស៊ី លោក Andrei Kostin បានប្រាប់កាសែត Kommersant នៅក្នុងការអត្ថាធិប្បាយមួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។ ការកត់សម្គាល់បែបនេះរបស់លោក Kostin កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការងារជួសជុល និងថែទាំនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov ដែលដំណើរការជាយូរមកហើយនោះបានផ្អាកដំណើរការ ដោយសារតែវាមានសភាពចាស់ទ្រុដទ្រោម និងការចំណាយខ្ពស់លើការថែទាំ ឬជួសជុល។ យ៉ាងណាមិញការសម្រេចចិត្តចុងក្រោយ នៅពុំទាន់ធ្វើឡើងនៅឡើយ។ ដោយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៨៥ ក្នុងអំឡុងសម័យសហភាពសូវៀតនោះ នាវាដឹកយន្តហោះចម្បាំង Kuznetsov បានចូលរួមសកម្មភាពនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ដើម្បីគាំទ្រដល់របបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ដោយដឹកកងយន្តហោះចម្បាំងរបស់ខ្លួនធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកងកម្លាំងឧទ្ទាម។ ប៉ុន្តែវាមិនបានដើរតួនាទីក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយសារតែវាបានឈប់បម្រើការចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ទោះបីជាឆ្លងកាត់ទំនើបកម្មនៅក្នុងតំបន់ Murmansk ជិតទីតាំងដែលកងនាវាភាគខាងជើងរបស់រុស្ស៊ីមានមូលដ្ឋាន។ កាលពីខែធ្នូ ឆ្នាំ២០១៩ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់ និង១២នាក់រងរបួស ដោយសារតែភ្លើងឆេះលើនាវា Admiral Kuznetsov ហើយកាលពីឆ្នាំមុន នាវានេះបានរងការខូចខាតម្តងទៀត ក្នុងពេលធ្វើការជួសជុលនៅឯកំពង់ផែ។…

  • 🔥Breaking News : កាសែត The Nation ថា កម្ពុជាវាយប្រហារតាមអ៊ីនធឺណេតលើប្រព័ន្ធផ្សព្វផ្សាយថៃកើនដល់ ២០០លានដង

    🔥Breaking News : កាសែត The Nation ថា កម្ពុជាវាយប្រហារតាមអ៊ីនធឺណេតលើប្រព័ន្ធផ្សព្វផ្សាយថៃកើនដល់ ២០០លានដង

    បាងកក ៖ កាសែត The Nation បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដាថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Nation Group បានទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងធ្ងន់ធ្ងរ ដែលមានប្រភពចេញពីអ្នកប្រើប្រាស់នៅកម្ពុជា ដោយការវាយប្រហារបានផ្តោតជាពិសេសទៅលើកាសែត The Nation Thailand និង Thai News នៅលើទាំងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការវាយប្រហារទាំងនេះ មានភាគច្រើននៅលើ Facebook និងការវាយប្រហារ DDoS នៅលើគេហទំព័រ។ យោងតាមការស្រង់ទិន្នន័យរបស់កាសែតថៃ The Nation, ការវាយប្រហារសរុបមានដល់ទៅ ២២៣លានដង ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។ over the past three days, Nation Group has come under severe cyberattack originating from Cambodian users, targeting particularly The Nation…

  • កម្ពុជា-ថៃ នឹងជួបគ្នានៅម៉ាឡេស៊ី ព្រោះអាមេរិកជួយរៀបចំ និងមានការចូលរួមពីចិន ដើម្បីសម្រេចបទឈប់បាញ់

    កម្ពុជា-ថៃ នឹងជួបគ្នានៅម៉ាឡេស៊ី ព្រោះអាមេរិកជួយរៀបចំ និងមានការចូលរួមពីចិន ដើម្បីសម្រេចបទឈប់បាញ់

    ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៅថ្ងៃស្អែក ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ព្រោះអាមេរិក មានជួយរៀបចំ និងមានការចូលរួមពីចិន ។ តាមរយៈលើគណនីហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី២៧កក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពី តំណាងចិន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទ ឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។ សម្ដេចធិបតី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបាន ផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ ៕ I will lead Cambodian delegation to attend a…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងទ័ពឈ្លានពានថៃ នៅតែបន្តបាញ់ប្រហារយ៉ាងខ្លាំងចូលទឹកដីរបស់កម្ពុជាយើងដដែល គិតត្រឹមម៉ោង១១ ថ្ងៃទី២៧ ខែកក្កដា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងទ័ពឈ្លានពានថៃ នៅតែបន្តបាញ់ប្រហារយ៉ាងខ្លាំងចូលទឹកដីរបស់កម្ពុជាយើងដដែល គិតត្រឹមម៉ោង១១ ថ្ងៃទី២៧ ខែកក្កដា

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង១១៖០០ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃ នៅតែបន្តបាញ់ប្រហារយ៉ាងខ្លាំងចូលទឹកដីរបស់កម្ពុជាយើងដដែល ។ ក្នុងសេចក្ដីថ្លែងការណ៍នាវេលាម៉ោង១១ ថ្ងៃទី២៧កក្កដា លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន ។ ក្រសួងការពារជាតិកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន ។ អ្នកនាំពាក្យរូបនេះថា ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា ។ លោកជំទាវ បន្ថែមថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃ បានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី ។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣…

  • សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃ បានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ នៅម៉ោង ០៤:៥០នាទី ថៃបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃ បានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មក…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ទោះព្រមព្រៀងឲ្យមានបទឈប់បាញ់ តាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក ក៏ភាគីថៃ បន្តបាញ់ចូលទឹកដីកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ទោះព្រមព្រៀងឲ្យមានបទឈប់បាញ់ តាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក ក៏ភាគីថៃ បន្តបាញ់ចូលទឹកដីកម្ពុជា

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា បើទោះបីជាថៃ ឯកភាពឲ្យមាន បទឈប់បាញ់ តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងណាក្ដី ប៉ុន្តែទាហានថៃ នៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានញញើតដៃ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា មកទល់ម៉ោងនេះ គឺជាថ្ងៃទី៤ ដែលទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជាទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេសគ្រាប់ចង្កោម ដោយគ្មានញញើតនៃច្បាប់អន្តរជាតិ ។ សម្រាប់ការវិវត្តន៍នៃសភាពការណ៍ នៃការប្រយុទ្ធគ្នា និងការបាញ់ប្រហារពីភាគីថៃមកលើកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយុទ្ធភូមិភាគទី៤ គឺម៉ោង៥ព្រឹក ថៃបានចាប់ផ្ដើមវាយនៅតំបន់ជាំតែ បុស្បូវ ដែលឃើញថា មានការបាញ់បន្តបន្ទាប់។ អ្នកនាំពាក្យដដែល បន្ថែមថា នៅក្នុងទីតាំងផ្សេងៗ ក្នុងភូមិសាស្រ្តមួយចំនួន នៅយុទ្ធភូមិភាគទី៤ យន្តហោះថៃ បានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅតាមផ្លូវឡើងទៅប្រាសាទព្រះវិហារ និងម៉ោង១១៖៥៦នាទី យន្តហោះថៃ…