-
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ អាវុធនោះទេ

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «ខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ អាវុធនោះទេ តែកងទ័ពថៃបានគំរាម កំហែងមក លើកងទ័ពខ្មែរ ដោយបណ្តេញចេញពីទឹកដីកម្ពុជា ប្រសិនបើកងទ័ពខ្មែរមិនចេញ ពួកគេនឹងប្រើប្រាស់ អាវុធបាញ់ប្រហារមកលើកងទ័ពខ្មែរ»។ លោកជំទាវ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និ សីទសារ ព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃ ការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជានាថ្ងៃទី២៦ ខែកក្កដានេះ៕ ដោយ ៖ វណ្ណលុក
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ស្ថានភាពនៅខេត្តកោះកុង មិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពតានតឹង

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅថ្ងៃត្រង់ថ្ងៃទី២៦កក្កដានេះថា ស្ថានភាពនៅខេត្តកោះកុង ដោយកម្លាំងវីរកងទ័ពយើងនៅឈរជើងនៅទីតាំងដដែលដោយមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពបានតានតឹងដោយសារតែសកម្មភាពកងទ័ពឈ្លានពានថៃ តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨គ្រឿង។ នេះជាទង្វើប្រកបដោយអរិភាពរបស់កងទ័ពឈ្លានពានថៃ ដែលរំលោភបំពានដោយផ្ទាល់មកលើដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ”។ “The situation in Koh Kong province has become tense, as our heroic troops remain stationed in their positions without any armed clashes. Meanwhile, the Thai invading forces are preparing to deploy four additional ships between Koh…
-
កងទ័ពកម្ពុជា ៥រូបបានពលីជីវិត និងរបួស ២១រូប ចំណែកពលរដ្ឋបានបាត់បង់ជីវិត ៨រូប និងរបួស ៥០រូប ក្រោយការឈ្លានពានពីសំណាក់កងទ័ពសៀម

(ភ្នំពេញ)៖ ចាប់ពីថ្ងៃផ្ទុះសង្គ្រាមនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានថៃ បាញ់ប្រហារមកលើទាហានកម្ពុជាបានបង្កឱ្យទាហានកម្ពុជាចំនួន ៥រូបបានស្លាប់បាត់បង់ជីវិត និងរបួស ២១រូប ។ ក្រៅពីនេះប្រជាពលរដ្ឋស្លាប់ ៨រូប និងរបួស ៥០រូប។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា” ទាហានកម្ពុជា៥រូប របួស២១រូប ប្រជាពលរដ្ឋបានបាត់បង់ ជីវិត៨រូប និងរបួស៥០រូបនៅខេត្តឧត្តរមានជ័យ។ ទង្វើដែលបង្កដោយថៃនេះបានបង្កឱ្យមានជនភៀសខ្លួននៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា ៖ ខេត្តឧត្តរមានជ័យចំនួន ៩៥ ៧៧គ្រួសារ ស្មើនឹង ២៣៣២៨នាក់ ខេត្តព្រះវិហារ ៣១១២គ្រួសារ ស្មើនឹង ១៤២០រូប ខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១រូប ខេត្តបន្ទាយមានជ័យ ៥២៤គ្រួសារ ស្មើនឹង ១៨៨០រូប ។ ជាសរុប គ្រួសារដែលត្រូវជម្លៀសចេញពីទីលំនៅ ទៅកាន់ទីកន្លែងផ្សេងៗមានចំនួន ៣៥៨២៩នាក់ ។ ”ក្រោយពីទាហានថៃបានបាញ់ប្រហារ ដោយប្រើប្រាប់អាវុធគ្រប់ធន់មកលើទាហានកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់វត្តអារាម…
-
អភិបាលខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជាង ២ម៉ឺន ៣ពាន់ ៥រយនាក់ បានភៀសខ្លួនមកមណ្ឌលសុវត្តិភាព

(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះអាវុធពីការឈ្លានពានរបស់កងទ័ពថៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួនជាង ២ម៉ឺន ៣ពាន់ ៥រយនាក់ បានភៀសខ្លួនមកមណ្ឌលសុវត្តិភាពដែលខេត្តបានរៀបចំ ៦ទីតាំង រួមមាន ៖ទី១ វត្តថ្មកំបោរ ស្រុកបន្ទាយអំពិលទី២ វត្តបាក់ថ្កៅ ស្រុកចុងកាល់ទី៣ វត្តដីដុះ ស្រុកចុងកាល់ទី៤ អូរអំបិល ស្រុកអន្លង់វែងទី៥ ត្រពាំងក្រូច ស្រុកត្រពាំងប្រាសាទនិងទី៦ វត្តត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ៕ ក្រុមការងារ AMS
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ កិច្ចប្រជុំ UN បានអំពាវនាវឱ្យភាគីទាំងពីរអត់ធ្មត់ជាអតិបរមា និងដោះស្រាយតាមសន្តិវិធី

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា នៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ UN បានអំពាវនាវឱ្យភាគីទាំងពីរមានការអត់ធ្មត់ឱ្យបានជាអតិបរមា ហើយបានអំពាវនាវឱ្យមានដំណោះស្រាយតាមសន្តិវិធី និងបញ្ចប់ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ ។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសសហប្រតិបតិ្តការ និង អន្តរជាតិបានថ្លែងក្នុង សន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្កសហប្រជាជាតិ លោក អគ្គលេខាធិការអង្កសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មាន ដោយបានស្នើឱ្យភាគីទាំងពីរមានភាពអត់ធ្មត់ដោយអតិបរមាជាទីបំផុត ។ មុនកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិ សុខអង្កការសហប្រជាជាតិ បានចេញរបាយការណ៍ចំនួនពីរ គឺ ទី១.បានទទួលសំណើរសុំពីកម្ពុជាឱ្យមានកោះប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សា សន្តិសុខ អង្កកាសហប្រជាតិ ។ ទី២.របាយការណ៍បានលើកឡើងពីការសម្របសម្រួលរបស់នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឲ្យមានការឈប់បាញ់គ្នារវាងភាគីទាំងពីរ ហើយភាគីកម្ពុជាបានទទួលយក ចំណែកភាគីថៃ បញ្ជាក់ថា ដំបូងទទួលយកសំណើរ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរក្រឡះជំហរមិនទទួលយកវិញ ។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំបិទទ្វារតាមដំណើររបស់ភាគីកម្ពុជាក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិបានលើកយកពីករណីថៃបានធ្វើការក្រឡះសំដី ពីការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ស្នើឲ្យឈប់បាញ់រវាងកម្ពុជា-ថៃផងដែរ។ យ៉ាងណាក្តី បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសថានៅក្នុងកិច្ចប្រជុំតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្កការសហប្រជាជាតិបានថ្លែងការណ៍ពីការវាយលុកដោយទ្រង់ទ្រាយធំរបស់កងទ័ព ថៃ យ៉ាងបំពានមកលើកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥…
-
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនជនរួមជាតិចូលរួមផ្តល់អំណោយគ្រប់ប្រភេទ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា ៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែន ជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និង សប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តា ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ…
-
ឯកឧត្តម ប៉ែន បូណា ៖ ៣ថ្ងៃនេះកងទ័ពឈ្លានពានថៃ វាយប្រហារលើទីតាំងជនស៊ីវិលជាច្រើនកន្លែង បង្កឱ្យពលរដ្ឋកម្ពុជារងរបួស និង ស្លាប់ច្រើននាក់

(ភ្នំពេញ)៖ កងទ័ពឈ្លានពាន ថៃ បានបាញ់ និងទម្លាក់គ្រាប់បែក ទៅលើគោលដៅស៊ីវិលជាច្រើនក្នុងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលបង្កឱ្យពលរដ្ឋស្លូតត្រង់ ស្លាប់ និងរងរបួសជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្ន ភាពនៃ ការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។ ការទម្លាក់គ្រាប់បែករបស់ថៃមកលើជនស៊ីវិលស្លូតត្រង់មានដូចជា ៖ ទី១ បានទម្លាក់គ្រាប់បែក កំទេចវត្តមួយ នៅវត្តតាមាន់សែនជ័យ ដែលមានទីតាំង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ធ្វើឱ្យទីតាំងគោរពបូជាសាសនាមួយនេះ ខ្ទេចខ្ទាំយ៉ាងខ្លាំង រហូតធ្វើឱ្យស្លាប់អាចារ្យម្នាក់ក្នុងវត្តថែមទៀត។ ទី២ ថៃបានផ្លោងគ្រាប់បែក កំទេចមណ្ឌលសុខភាពមួយ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ នៅពេលដែលគេព្យាបាលជំងឺ ,ទី៣ ថៃបានបាញ់ចូលភូមិឋាន ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋខ្ទិចខ្ទាំ រួមទាំងកុមារផងដែរ បន្ទាប់មកទៀត មានស្ថានីយ៍ឥន្ទនៈមួយ ក៏ត្រូវបានបំផ្លិចបំផ្លាញ នៅក្នុង ខេត្តឧត្តរមានជ័យ ។ ថៃ ក៏បានបាញ់គ្រាប់បែបចូលទៅក្នុងប្រាសាទព្រះវិហារ…
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការជួយសង្រ្គោះជីវិតមាតា និងទារក គឺជាកត្តាសំខាន់ មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានប្រទេសជាតិសុខភាពល្អ

(ភ្នំពេញ)៖ ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ មិនមែនគ្រាន់តែជាអាទិភាពប៉ុណ្ណោះទេ តែជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ ដោយយកចិត្តទុកដាក់ទៅលើ ករណីរំលូត សូមគណៈកម្មការអ្នកជំនាញទាំងឡាយពិនិត្យ និងវិភាគសារឡើងវិញការរំលូតដែលមិនត្រឹមត្រូវ ករណីមរណភាពមាតា និងទារក ត្រូវតែមានការតាមដានឱ្យបានជាប់ជាប្រចាំ និង ត្រូវបង្កើនការស្រាវជ្រាវ អំពីករណីមិនទាន់មានការថយចុះអត្រាមរណភាពមាតា និងទារក ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងដូចច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ និង ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើត និងការឆ្លើយតប ព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ដែលពិធីនេះ មានអ្នកចូលរួម ចំនួន ២២៥៨នាក់។ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើត ឆ្នាំ២០២៥-២០៣០នេះ ជាឯកសារយុទ្ធសាស្ត្រមានសមាសធាតុគន្លឹះ ៧ចំណុច ដែលចាំបាច់ត្រូវអនុវត្តស្របពេលជាមួយគ្នានឹងការពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការបម្រើសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិតទាំងសាធារណៈ និងឯកជន។ ការពិនិត្យលើករណីស្លាប់របស់មាតា និងទារកជុំវិញកំណើតនឹងជួយដល់ការរកឃើញមូលហេតុពិតប្រាកដ ដើម្បីធ្វើការកែលម្អនិងបង្កើនគុណភាពព្យាបាលបានទាន់ពេលវេលា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីការបង្ការការបញ្ជៀសកត្តាហានិភ័យ ដែលបង្កជាមូលហេតុនៃការស្លាប់របស់មាតានិងទារក គឺត្រូវយកចិត្តទុកដាក់លើការពិនិត្យផ្ទៃពោះប្រកបដោយគុណភាព កំណត់ឱ្យបាន…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប គេចពីក្រុមអ្នកសារព័ត៌មាន ព្រោះមិនហ៊ានប្រឈមមុខ នឹងការភូតកុហករបស់ខ្លួន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចាត់ទុកតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប គេចពីក្រុមអ្នកសារព័ត៌មាន ព្រោះមិនហ៊ានប្រឈមមុខ នឹងការភូតកុហករបស់ខ្លួន ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប បានគេចពីក្រុមអ្នកសារព័ត៌មាន, ចំណែក តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅ អ.ស.ប បានជួបជាមួយអ្នកសារព័ត៌មាននិងបានឆ្លើយជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ឯកឧត្តមរដ្ឋមន្ត្រី ចោទជាសំនួរថា តើហេតុអ្វី? ខ្ញុំជឿថា មិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ……មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់របស់ពួកគេ និងទង្វើឈ្លានពានប្រដាប់អាវុធរបស់ពួកគេមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងការបំផ្លាញទីតាំងស៊ីវិល និងទីសក្ការៈបូជា ៕ រូបភាព ៖ នៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិយប់មិញ ដោយ ៖ វណ្ណលុក
-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថៃបានដាក់ខេត្តត្រាត ខេត្តច័ន្ទបុរី ក្រោមច្បាប់អាជ្ញាសឹកបង្ហាញពីភាពគឃ្លើនចង់រំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាភាគីថៃកាន់តែគឃ្លើន និង បានដាក់ពង្រាយកងទ័ពវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង ដោយពុំបានចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងជម្លោះណាមួយឡើយ។ ក្រៅពីនេះភាគីឈ្លានពានថៃបានដាក់ខេត្តត្រាត ខេត្តច័ន្ទបុរី ដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកោះកុង ខេត្តពោធិ៍សាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយចាប់ផ្តើមពង្រាយទ័ព និងសព្វាវុធសឹកដែលបង្ហាញពីភាពគឃ្លើនចង់រំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា ។ បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ក្រៅអំពីដាក់ច្បាប់អាជ្ញាសឹកខេត្តនៅតាមព្រំដែនជាមួយកម្ពុជានេះ ភាគីថៃបានពង្រីកការវាយប្រហារតាមតំបន់ ព្រំដែន នៃខេត្តបន្ទាយមានជ័យ តាមផែនការយោធានៃយុទ្ធសាស្រ្ត ចក្រពង្សភូវ៉ានាថ។ ការត្រៀមកងទ័ពទាំងនេះបង្ហាញឱ្យឃើញថា ថៃមានបំណងពង្រីក ការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាកាន់តែខ្លាំងឡើងៗ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងដែរថា”ភាគីថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើកម្ពុជា ដូចជាការអះអាងនោះឡើយ ។ ក្នុងនេះដូចជាការបំភ្លៃការជាន់មីនរបស់កងទ័ពថៃ ដែលជាហេតុផលនៃការត្រៀម និងបង្កើតទុកជាមុនដើម្បីជាលេសសម្រាប់ ពង្រីកយុទ្ធនាការឈ្លានពានលើទឹកដីកម្ពុជា ។សកម្មភាពទាំងនេះបង្ហាញឱ្យឃើញច្បាស់ក្រឡែតអំពី ការប៉ុនប៉ង និង យុទ្ធសាស្រ្តបង្កើត ទុកជាមុនរបស់ភាគីថៃ ដើម្បីឈ្លានពានកម្ពុជា។ ការចោទប្រកាន់របស់ភាគីថៃប្រកបដោយភាពលាក់បាំង គ្មានមូលដ្ឋានច្បាស់លាស់ ហើយព្រងើយកន្តើយអំពីទំនួលខុសត្រូវរបស់ខ្លួនចំពោះច្បាប់អន្តរជាតិសោះឡើយ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់បន្ថែមថា ៖ ថៃបានប្រើប្រាស់យន្តហោះប្រភេទ F16…