-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃចាប់ផ្តើមប្រើគ្រាប់បែកចង្កោមជាការល្មើសច្បាប់អន្តរជាតិ និងបង្ហាញភាពឃោឃៅពីការសម្លាប់មនុស្សគ្មានញញើតដៃសោះឡើយ

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាថៃបានចាប់ផ្តើមវាយប្រហារគ្រាប់បែកចង្កោមមកលើកម្ពុជាចាប់ពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នេះដែលបង្ហាញពីការល្មើសច្បាប់អន្តរជាតិ និងឃោឃៅពីការសម្លាប់មនុស្សគ្មានញញើតសោះឡើយ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវេលាម៉ោង៣,២០នាទីទាបភ្លឺ ថៃបានវាយប្រហារគ្រាប់បែកចង្កោមមកលើតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣។ នៅវេលាម៉ោង ៥,២៥នាទីថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច ។ម៉ោង ៥,៣០នាទីថៃ បានចាប់ផ្តើមវាយប្រហារនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ,នៅវេលាម៉ោង៥,៤០នាទីថៃចាប់ផ្តើមវាយប្រហារនៅតំបន់មុំ៣ ,នៅវេលាម៉ោង ៦,៥០នាទីថៃបានបាញ់គ្រាប់បែកចង្កោម លើកទី២នៅភូមិ តេជោធម្មជាតិ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ,វេលាម៉ោង៧,០៣នាទីថៃបាញ់ចូលគោលដៅជាំក្សាន្តផងដែរ ។ សម្រាប់នៅពេលវេលាម៉ោង ៨,០០នាទី ថៃបានព្យាយាមវាយប្រហារដណ្តើមយកប្រាសាទតាក្របីវិញប៉ុន្តែកងកម្លាំងរបស់យើងបានតស៊ូយ៉ាងស្វិតស្វាញ ហើយប្តេជ្ញាការពារឱ្យខានតែបាន មិនឱ្យការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាបានឡើយ។ លោកជំទាវបានថ្លែងដែរថាថៃចាប់ផ្តើមប្រើគ្រាប់បែកចង្កោមវាយសន្ធាប់ដោយចេតនាដ៏ខុសច្បាប់មកលើទឹកដីកម្ពុជា។ភាពរំលោភដ៏កម្រោល នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។ការប្រើប្រាស់អាវុធបែបនេះមិនត្រឹមតែបង្ហាញពិភាពឃោឃៅនិងអនុមនុស្សធម៌របស់ថៃប៉ុណ្ណោះទេតែវាជាការឆ្លុះបញ្ចាំងឱ្យមើលឃើញថាប្រទេសមួយនេះមិនខ្លាចរអាច្បាប់អន្តរជាតិសោះឡើយ៕ ដោយ៖ម៉ាដេប៉ូ
-
អាជ្ញាធរមីន ថ្កោលទោសលើកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើទឹកដីប្រទេសកម្ពុជា តាមបណ្តោយព្រំដែន

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ដោយថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើទឹកដីប្រទេសកម្ពុជា តាមបណ្តោយព្រំដែន។ សកម្មភាពនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ។ សេចក្តីថ្លែងការណ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារដូច្នេះថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកដល់ម៉ោងនេះ កងទ័ពកម្ពុជានៅបន្តគ្រប់គ្រង់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារ:

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តសេនីយ៍ឯក ម៉ាលី សុជាតិ បានច្រានចោលការចេញផ្សាយរបស់សារព័ត៌មានថៃ ដែលថា កងទ័ពថៃ កាន់កាប់បានប្រាសាទព្រះវិហារ និងវត្ដកែវសិក្ខាគិរីស្វារៈ ។ តាមអ្នកនាំពាក្យបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទីតាំងទាំងពីរ កងទ័ពកម្ពុជា កំពុងបន្ដគ្រប់គ្រងបានដដែល មិនដូចការចេញផ្សាយរបស់សារព័ត៌មានថៃ នោះទេ ។ សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃ បានបើកការ បាញ់ប្រហារមុន មកលើកងទ័ពកម្ពុជា ដែលធ្វើឱ្យកម្ពុជា ត្រូវប្រើសិទ្ធិវាយបក ដើម្បីការពារខ្លួន និងទប់ស្កាត់ការឈ្លានពានពីសំណាក់កងទ័ពថៃ ៕ ដោយ ៖ វណ្ណលុក
-
មេ UN ជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា

(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។ នេះបើតាមអ្នកនាំពាក្យរបស់ UN ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន Global Times។ អ្នកនាំពាក្យ UN បានគូសបញ្ជាក់ក្នុងសនិ្នសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ ថា លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ។ លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ ៕ ដោយ ៖ វណ្ណលុក
-
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរួមប្រជុំគ្នា នៅរសៀលថ្ងៃសុក្រនេះ ដើម្បីពិនិត្យមើលចម្បាំងកម្ពុជា-ថៃ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរួមប្រជុំគ្នា នៅរសៀលថ្ងៃសុក្រនេះ ដើម្បីពិនិត្យមើលចម្បាំងកម្ពុជា-ថៃ។ សូមរំលឹកថា ថ្ងៃ២៤ កក្កដា ប៉ុន្មានម៉ោងក្រោយពីថៃ ផ្តើមវាយឈ្លានពានកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ, តាមរយៈលិខិត, ឱ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ៕ ដោយ ៖ វណ្ណលុក
-
បារាំងអំពាវនាវឱ្យថៃ និងកម្ពុជា ឈប់ប្រយុទ្ធជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី២៤ ខែកក្កសា ឆ្នាំ២០២៥ បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បែបនេះថា ៖ ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ហើយប្រទេសបារាំងសូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព ។ ប្រទេសបារាំងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ។ ប្រទេសបារាំងអំពាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំដែន។ សូមអ្នកដំណើរបារាំងដែលស្ថិតនៅតំបន់ព្រំដែន ចាកចេញឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ ចេញញត្តិថ្កោលទោសការឈ្លានពានរបស់ថៃ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារក្នុងបូរណភាពទឹកដីកម្ពុជា។ ក្នុងញត្តិដដែល ក្រសួងការងាគូសបញ្ជាក់ថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាព ចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង ផ្ទុយទៅវិញ ប្រទេសថៃបែរជារំលោភនូវអធិបតេយ្យភាពក្នុងតំបន់ ដែលកំពុងមានជម្លោះ និងកំពុងដាក់ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបានលបវាយឆ្មក់មក កាន់កងទ័ពកម្ពុជានាព្រឹកនេះ ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ ប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការ ប្រើប្រាស់យន្តការវាយបកដែលជាសិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែល យើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូន កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងត្រូវបានទ័ពថវាយឆ្មក់ និងកំពុង ទប់ទល់វាយបកនឹងសត្រូវនៅសមរភូមិជួរមុខ តាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួង បានជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព…
-
ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពលរដ្ឋ ប្រកាសគាំទ្រយ៉ាងខ្លាំងក្លា ដល់រាជរដ្ឋាភិបាល និងដល់វីរកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធ ជាមួយចោរសៀម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យុវជន និងប្រជាពលរដ្ឋនៅគ្រប់ឃុំទាំ៧ នៃស្រុកអូររាំងឪ បានជួបជុំគ្នាតាមកន្លែងផ្សេងៗគ្នា ដើម្បីបង្ហាញការរួមគ្នា ជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយខ្មាំងសត្រូវ ឈ្លានពាន ការពារបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ យ៉ាងអង់អាចក្លាហាន មោះមុត បន្ទាប់ពីកងទ័ពថៃបានរំភលោភចូលមកក្នុងទឹកដីកម្ពុជា និងបាញ់មកលើកម្ពុជាមុន ចាប់តាំងពីព្រឹកព្រលឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ការរួមកម្លាំងគ្នារវាង ថ្នាក់ដឹកនាំ មន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋកម្ពុជា នៅទូទាំងស្រុកអូររាំងឪ នាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសាមគ្គីភាព លើកស្ទួយជាតិ ប្រឆាំងរាល់អំពើឈ្លានពាន រំលោភបំពានព្រំដែន និងប្តេជ្ញារួមគ្នាជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជាកងទ័ពជួរមុខដោយមិនឱ្យខ្មាំងសត្រូវឈ្លានពាន បៀតបៀនយាយីទឹកដីកម្ពុជាជាដាច់ខាត និងសូមជូនពរវីរកងទ័ពកម្ពុជា ទាំងងអស់ទទួលបានសេចក្តីសុខ សុវត្ថិភាពនិងទទួលបានជ័យជម្នះ…
-
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ថៃមិនត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាទេ តែបាន វាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលកម្ពុជាថែមទៀត

(ភ្នំពេញ)៖ ភាគីថៃមិនមានចេតនាត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជាតែប៉ុណ្ណោះទេ គឺពួកគេក៏បានវាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលរបស់កម្ពុជាថែមទៀតផង ដែលធ្វើឱ្យជនស៊ីវិលកម្ពុជាកំពុងរត់ភៀសខ្លួនក្រោមភាពភ័យខ្លាចជាខ្លាំង។ នេះបើតាមការបញ្ជាក់ពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា”ការវាយប្រហារជនស៊ីវិល ដែល ត្រង់បញ្ហានេះក្រសួងការពារជាតិបានចេញភ្លាមៗនូវសេចក្តីថ្លែងការណ៍ ដោយបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើយ៉ាងសាហាវឃោរឃៅរបស់ភាគីថៃ និងបានស្នើឱ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសឱ្យបានពេញទំហឹង “។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា ក្រសួងការពារជាតិនឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ដើម្បីឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានដ៏កំរោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់នូវទង្វើអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងចៀសវាងសកម្មភាពទាំងឡាយណាដែលធ្វើឱ្យកើនឡើងនូវភាពតានតឹងបន្ថែមទៀត។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានច្រានចោល បន្ទាប់ពីភាគីថៃបានចោទកងទ័ពកម្ពុជាថាបានវាយប្រហារចំពោះជនស៊ីវិលនៅក្នុងទឹកថៃផងដែរ ដោយលោកជំទាវអះអាងថាកងទ័ពកម្ពុជាវាយប្រហារតែទីតាំងយោធាតែប៉ុណ្ណោះ។ ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃនេះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅលើ៨ទីតាំងនៅថ្ងៃនេះគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះអូរផ្កាស្នេហ៍ និងតំបន់មុំបី។ នៅក្នុងនោះផងដែរក្រោយពីការបើកការវាយប្រហារយ៉ាងសន្ធាប់នៅក្នុងទីតាំងមួយចំនួនរហូតដល់ការប្រើប្រាស់អាវុធធុនធ្ងន់ និងឈានដល់ការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់នៅក្នុងតំបន់មួយនៃខេត្តព្រះវិហារ គឺតំបន់ចំការចេកថែមទៀតផង…
-
កម្ពុជា បានជូនដំណឹងត្រឹមត្រូវទៅកាន់ភាគីថៃពីការទម្លាក់កម្រិតទំនាក់ទំនងទូត ខុសពីថៃដែលគឃ្លើនមិនអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ ការប្រព្រឹត្តរបស់រដ្ឋាភិបាលថៃ ក្នុងការទម្លាក់ កម្រិត ទំនាក់ទំនងការទូតរវាងប្រទេសទាំង២គឺថៃ-កម្ពុជា មិនបានធ្វើឱ្យមានភាពសមស្របណាមួយ ទៅតាមច្បាប់ទម្លាប់អនុវត្តជាអន្តរជាតិ ដែលមានកំណត់នៅក្នុងសន្ធិសញ្ញា ទី ក្រុង វីយែន ស្តីពីទំនាក់ទំនងការទូតសោះឡើយ។ គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើងដោយ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥រួចមក។ ឯកឧត្តម ជុំ សុន្ទរី ថ្លែងថា ៖ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា រដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈអំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ តែប្រទេសមួយនេះពុំបានជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស កម្ពុជានោះឡើយ ។ គោលដៅដែលប្រទេសនេះធ្វើក៏មិនមានអង្គហេតុ និង អង្គច្បាប់ ហើយរបៀបអនុវត្តក៏មិនស្របតាមគោលការណ៍អន្តរជាតិថែមទៀត។ ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងដែរថា”ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូត…