-
កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និងបានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល

(ភ្នំពេញ)៖ កងទ័ពកម្ពុជា បើកការវាយបកលើទាហានឈ្លានពានថៃដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជាមិនឲ្យប្រជាពលរដ្ឋចូល ។ នេះបើយោងតាមមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាថ្លែងប្រាប់បណ្តាញសារព័ត៌មាន ពីតំបន់ព្រំដែននៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ៕ វណ្ណលុក
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ស្នើប្រជាពលរដ្ឋខេត្តព្រះសីហនុ រួមសហការលើកកម្ពស់ជីវភាពសហគមន៍តំបន់ឆ្នេរ និងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យម្ចាស់ក្បាលដីតាមបណ្ដោយឆ្នេរកែវផុស១ ( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួមសហការកែច្នៃបណ្ដាឆ្នេរទាំងនេះឱ្យកាន់តែមានសោភណភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ។ ថ្លែងក្នុងជំនួបជាមួយម្ចាស់ក្បាលដីតាមបណ្តោយឆ្នេរកែវផុស១ ( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីតាមបណ្ដោយឆ្នេរកែវផុស១( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ អាចចូលរួមជាមួយក្រុមការងារបានក្នុងកម្រិតណា ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយឆ្នេរទាំងនោះ ដូចជាការកសាងផ្លូវបេតុង ចំណតរថយន្តនិងបន្ទប់ទឹក រួមនឹងការដាំដើមឈើនិងបំពាក់អំពូលភ្លើងផ្សេងៗជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា បណ្ដាឆ្នេរទាំងអស់ខាងលើនេះ គឺជាឆ្នេរដ៏ស្រស់ស្អាតពីធម្មជាតិស្រាប់…
-
ឯកឧត្តម ឃួង ស្រេង ៖ ក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ

(ភ្នំពេញ)៖ ទាំងអ្នកក្រ អ្នកសុំទាន និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ពួកគាត់គឺសុទ្ធតែ ត្រូវការសន្តិសុខ ។ ដូច្នេះក្នុងនាមជាមន្ត្រី កងកម្លាំងនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើយើង។ ហើយត្រូវលុបបំបាត់ឱ្យបានការបើកកន្លែងម៉ាស្យា កោសជប់ ដែលភ្ញៀវចូលទៅបាត់បង់លុយកាក់ ទ្រព្យសម្បត្តិ ។ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងបែបនេះ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យចៅសង្កាត់ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀតដែលមានមេប៉ុស្តិជាសេនាធិការឱ្យចៅសង្កាត់ហើយធ្វើការឱ្យដឹងតួនាទីរបស់ខ្លួនចេះស្ដាប់ចៅសង្កាត់ធ្វើការងារសេវាសាធារណៈបម្រើប្រជាពលរដ្ឋឱ្យបានល្អដូជាអត្តសញ្ញាណប័ណ្ណ ការងារថែរក្សាការពារសន្តិសុខឱ្យបានល្អ ជាដើម ។ ចំណែកស្មៀនត្រូវស្ដាប់ចៅសង្កាត់ហើយសហការគ្នាបើចៅសង្កាត់ធ្វើអ្វីខុសប្រាប់គាត់រឿងនេះឬរឿងនោះមិនត្រូវធ្វើទេវាអាចមានទោស ឬជាប់គុកកុំឱ្យគាត់ធ្វើមិនមែនឃើញខុសហើយមិនប្រាប់ហើយមិនបោះត្រាឬទុកឱ្យគាត់ខុសនោះទេ។ ស្មៀនខុសយើងអាចដកចេញបានហើយស្នើសុំទៅក្រសួងមហាផ្ទៃដូរចេញ ។ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្ស ខណ្ឌ សង្កាត់…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ មូលនិធិលំនៅឋានជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងការកែប្រែសង្គមកម្ពុជា

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតគូរបង្កើតមូលនិធិលំនៅឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានមុខរបរ មានប្រាក់ចំណូល កាត់បន្ថយបំណុលឯកជន មានជីវភាពកាន់តែប្រសើរឡើង និងមានលទ្ធភាពអាចទិញលំនៅឋានសម្រាប់រស់នៅបាន ។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតមូលនិធិលំដៅឋាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងបានធ្វើការសិក្សាអំពីលទ្ធភាព និងនីតិវិធី នៃការរៀបចំរចនាសម្ព័ន្ធរបស់ “មូលនិធិលំនៅឋាន” តាមការចង្អុលបង្ហាញរបស់គោលនយោបាយជាតិស្តីពីលំនៅឋានឆ្នាំ២០១៤ និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល, អនុក្រឹត្យលេខ ១៨០ អនក្រ.បក ឆ្នាំ២០១៤ ស្តីពីការបង្កើតអគ្គនាយកដ្ឋានលំនៅឋាន និងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានលំនៅឋានផងដែរ ។ មូលនិធិលំនៅឋាន នឹងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានលំនៅឋានរស់នៅសមរម្យប្រកបដោយសុខុមាលភាព…
-
ក្រសួងសុខាភិបាលប្រកាសបើកឱ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ ។ គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។ នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពសកម្ម និងចាត់ទុកជំងឺមិនឆ្លង ពិសេសជំងឺមហារីកជាអាទិភាពមួយ និងសូមធ្វើការរួមគ្នា ដោយបុរេសកម្ម ជាពិសេសការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយនៅមណ្ឌលសុខភាពត្រូវតែយកចិត្តទុកដាក់ អនុវត្តផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ក្នុងការពិនិត្យ និងស្វែងរករោគសញ្ញាវិធីសាស្រ្តការពារ។ នៅតាមមណ្ឌលសុខភាពរៀបចំឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺថ្លើម ជំងឺមហារីកមាត់ស្បូនទៅតាមអាយុគោលដៅ និងពិនិត្យលទ្ធភាព ក្នុងការធ្វើតេស្តរកមេរោគមហារីកចំពោះករណីសង្ស័យ។ ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ត្រូវមានយន្តការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងត្រូវមានការសហការគ្នាក្នុងករណីត្រូវបញ្ជូន ហើយប្រាកដថាការបញ្ជូននោះមានការផ្តល់…
-
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥, ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត the nation ជាដើម បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជានិងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។ (page) English version:On the evening of July 23, 2025, various Thai media outlets, including The Nation newspaper, reported that Thailand had decided to downgrade diplomatic ties with Cambodia, recall its ambassador from Phnom Penh, and expel the Cambodian…
-
កម្ពុជា-ជប៉ុន បើកទំព័រកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យបរិស្ថានតាមផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល

(ភ្នំពេញ)៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានលើបច្ចេកវិទ្យាផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXAបានបង្ហាញសមត្ថភាពដ៏ទំនើប ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមាន ផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។ ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី (Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ ម៉ែត្រ…
-
ប្រទេសដែលបានចូលរួមក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ គាំទ្រកម្ពុជា និង ប្តេជ្ញារួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

(សៀមរាប)៖ បណ្តាប្រទេសជាសមាជិក និង ដៃគូពាក់ព័ន្ធចំនួន៣៦ដែលបានចូលរួម ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(20th Asia Media Summit) បានវាយតម្លៃខ្ពស់ថាបញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហាគ្រោះថ្នាក់ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងប្រយុទ្ធប្រឆាំង។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ នា សណ្ឋានគារសុខា ក្នុងខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖”អ្វីដែលក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីព័ត៌មានក្លែងក្លាយនេះគឺត្រូវបានប្រទេសជាសមាជិកចាត់ទុកថាជារឿងមួយចាំបាច់ណាស់ដែលយើងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង។ហេតុដូច្នេះហើយបានជាក្នុងកិច្ចប្រជុំកំពូលមួយនេះបណ្តាប្រទេសជាសមាជិក គឺបានគាំទ្រនៃគំនិតផ្តួចផ្តើមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈចេញសេចក្តីថ្លែងការណ៍ អង្គរ២.០ ដែលមានន័យថាជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ហើយក៏មានការចុះអនុសារណៈនៃការយោគយល់គ្នា ជាមួយបណ្តាប្រទេសជាសមាជិកដើម្បីគាំទ្រ គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា”អ្វីដែលយើងទាំងអស់គ្នា មានការតាំងចិត្តក្នុងការប្រឆាំងជាមួយព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ពីព្រោះថាព័ត៌មានក្លែងក្លាយជាគ្រោះថ្នាក់ ដែលបង្កឡើងហើយបង្កើតជាបញ្ហាផ្សេងៗហើយអ្វីដែលសំខាន់នោះកាលណា ប្រជាជនប្រើប្រាស់ព័ត៌មានក្លែងក្លាយគឺនឹងធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការទទួលបាននូវព័ត៌មានត្រឹមត្រូវ ហើយនិងធ្វើឱ្យប៉ះពាល់ទៅដល់ ការសម្រេចចិត្តណាមួយរបស់គាត់”។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដែរថា អ្វីដែលកម្ពុជាបានរៀបចំឡើងនេះជាដំណើរមួយដ៏ត្រឹមត្រូវ ហើយត្រូវបានស្វាគមន៍ពីបណ្តាប្រទេសជាសមាជិក និងអ្នកចូលរួមយ៉ាងច្រើន។ គួរបញ្ជាក់ថាសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្ត សៀមរាប បានចាប់ផ្តើមរយៈពេល៤ថ្ងៃពោលគឺថ្ងៃទី២១…
-
ក្រសួងការពារជាតិប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះក្រសួងការពារជាតិប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ បានចាត់ទុកថាការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា”កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)”។ វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាព និងបែកចែកការទទួលខុសត្រូវរបស់ក្រុមការងារ និងអនុក្រុមការងារទទួលបន្ទុកតាមវិស័យដូចជា ការងារអភិវឌ្ឍស្ថាប័ន វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងវិស័យឌីជីថល វិស័យទូរគមនាគមន៍ និងវិស័យប្រៃសណីយ៍។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំលើការរៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួងសំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយពេលវេលា ការចំណាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងមានសង្គតិភាពទៅនឹងគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលរួមមាន យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា (២០២២-២០៣៥) គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២៣-២០៣៥) និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ជាដើម ៕ ដោយ ៖ ង៉ាន់ ទិត្យ