-
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ

(កណ្ដាល)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស…
-
រដ្ឋមន្រ្តីព័ត៌មានកម្ពុជា ប្រាប់អនុរដ្ឋមន្រ្តីព័ត៌មានមីយ៉ាន់ម៉ាថា ជំហរកម្ពុជាខិតខំប្រឹងប្រែងតាមរយ:ផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ

(សៀមរាប)៖ ជំហររបស់កម្ពុជា គឺ ខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ តែថៃតែងតែគេចវេសពីផ្លូវច្បាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិត (dirty strategy) ចោទប្រកាន់កម្ពុជា ។ ការបង្ហាញជំហរបែបនេះ ធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍សន្និសទីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ ក្នុងជំនួបទ្វេភាគី កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ ទៅលើវិស័យព័ត៌មានផ្សព្វផ្សាយ ។ ឯកឧត្តម នេត្រ ភក្រ្តា បានជម្រាបជូន អនុរដ្ឋមន្ត្រីព័ត៌មាន មីយ៉ាន់ម៉ា អំពីវិបត្តិរវាងកម្ពុជា-ថៃ នឹងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលកម្ពុជាខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់…
-
ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែលនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅជម្រុញកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន។ ជំនួបពិភាក្សានេះធ្វើឡើងនៅក្នុងឱកាសនៃការចូលរួមសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នាសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី២ ក្រោមប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា
-
ឯកឧត្តម ម៉ម ប៊ុននាង លើកទឹកចិត្តដល់អាជ្ញាធរខេត្តព្រះវិហារ បន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

(ព្រះវិហារ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។ ឯកឧត្តម ម៉ម ប៊ុននាង លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ ទេសចរណ៍ រ៉ែ និងថាមពល និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន។…
-
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥នាក់ (ស្រី១៣នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្តាំផ្ញើឱ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស សក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងការវិនិយោគបន្ថែមមកកាន់កម្ពុជាសំដៅលើកស្ទួយប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធក្នុងការសិក្សា និងការរស់នៅប្រទេសជប៉ុន ព្រមទាំងក្រើនរំលឹកដល់និស្សិតអាហារូបករណ៍ទាំងអស់ធ្វើយ៉ាងណាបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ និងចូលរួមជាមួយបងប្អូនខ្មែរនៅជប៉ុន ជាពិសេស បងប្អូនពលករដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។ កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម (៧) ក្រសួងអភិវឌ្ឍន៍ជនបទ (៨)ក្រសួងកិច្ចការនារី (៩)ក្រសួងរ៉ែ និងថាមពល និង (១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា…
-
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តប្រឆាំងនឹងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព។ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក នាព្រឹកឭថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ។ សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និងស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត ។ សម្តេចធិបតី…
-
រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារនៅកម្ពុជា

(កណ្ដាល)៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរំលោភបំពានគ្រប់ទម្រង់ដល់កុមារនៅកម្ពុជា ខណៈការណ៍នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បី គាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានលើកឡើងថា កុមារ គឺជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក ហើយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងបានដាក់ចេញនូវផែនការណ៍សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ហើយនៅក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានកំពុងដើរតួនាទី, ការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទង់ និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ ដោយធានាឲ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែកនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ…
-
ឯកឧត្តម ជា វ៉ាន់ដេត ៖ ពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗអាចទទួលបានភាពជោគជ័យបានឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានផ្ដល់អនុសាសន៍ណែនាំ និងដំបូន្មានមួយចំនួនទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សាខ្ជាប់ខ្ជួនដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រឡងនៅក្នុងខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរកចំណេះដឹង ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាចទទួលជោគជ័យនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាពុទ្ធិសំខាន់នៅក្នុងជីវិតដែលអាចធ្វើឱ្យសិស្សនីមួយៗអាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការខិតខំព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស ។ ប្រសាសន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ១៨ ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤ ០០០ នាក់ តាមប្រព័ន្ធវីដេអូ ZOOM ។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជំនាញនៃក្រសួង មន្ទីរ រាជធានីខេត្ត មន្ទីរអប់រំ យុវជន…
-
មន្ទីរដែនដីខេត្តកំពង់ចាមផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដីដល់អាជ្ញាធរស្រុកនិងក្រុមសំណង់

កំពង់ចាម៖ លោក យន ឆៃយុត្ត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ចាមបានកាលពីថ្ងៃទី២២ ខែកក្កដា បានប្រជុំផ្សព្វផ្សាយដល់រដ្ឋបាលស្រុក ឃុំនិងក្រុមជាងសំណង់ទូទាំងខេត្តកំពង់ចាមដោយមានការចូលរួមពីលោកអភិបាលរងស្រុកទទួលផែនសំណង់ចំនួន៥ រួមមាន ស្រុកព្រៃឈរ ជើងព្រៃ បាធាយ កោះសូទិន និងស្រុកស្រីសន្ធ ព្រមទាំងមេឃុំទាំង៥ និងក្រុមជាងទូទាំងខេត្តកំពង់ចាម។ លោអនុប្រធានមន្ទីរបានផ្សព្វផ្សាយអំពីនីតិវិធីទាំងឡាយទាក់ទងការសាងសង់ឬសំណង់នានានៅមូលដ្ឋានរបស់ខ្លួន។លោកបញ្ជាក់ថាមុននឹងសាងសង់ត្រូវតែសុំច្បាប់ពីមន្ទីរឱ្យបានត្រឹមត្រូវនិងជ្រើសរើសជាងដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុដែលប្រឈមនឹងទោសទណ្ឌ។ត្រូវរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ឱ្យចំគោលដៅជៀសវាងការចុះផ្អាកពីអាជ្ញាធរនិងជំនាញ។ លោកអនុប្រធានមន្ទីរបានជំរុញដល់មន្រ្តីចូលរួមទាំងអស់សូមបន្តផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋអំពីដំណើរការទាំងឡាយទាក់ទងនឹងការសាង់សង់ និងអនុវត្តជាក់ស្តែងដោយអនុលោមទៅតាមច្បាប់៕ដោយ៖លី ពៅ