Category: នយោបាយ

  • កម្ពុជាស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នាមួយសម្រាប់ក្រមសីលធម៌ AI

    កម្ពុជាស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នាមួយសម្រាប់ក្រមសីលធម៌ AI

    (សៀមរាប)៖ កម្ពុជាស្នើឱ្យមានការចាប់ផ្តើមការពិភាក្សាលើធម្មនុញ្ញក្នុងតំបន់រួមគ្នាមួយ សម្រាប់ក្រមសីលធម៌លើបញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យសារព័ត៌មាន ដែលគាំទ្រដល់តម្លាភាព យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។ សំណើរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការជឿជាក់លើវិធីសាស្រ្តដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សចំពោះការឆ្លើយតបទៅនឹង AI ដែលជាការការពារការងារ ពង្រីកការពិត និងលើកកម្ពស់គណនេយ្យភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា «AI មានសក្តានុពលក្នុងការធ្វើបដិវត្តន៍ពីរបៀបដែលយើងបង្កើត ចែកចាយ និងប្រើប្រាស់មាតិកា។ វានាំមកនូវប្រសិទ្ធភាព និងភាពច្នៃប្រឌិតដ៏ធំសម្បើម។ ប៉ុន្តែវាក៏ណែនាំការគំរាមកំហែងថ្មីៗផងដែរ ដូចជា ឧបាយកលក្លែងក្លាយ ភាពលំអៀងនៃទិន្នន័យ និងព័ត៌មានមិនពិតដោយស្វ័យប្រវត្តិ»។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០នេះ ក៏មានកិច្ចពិភាក្សាលើសារៈសំខាន់ និងបញ្ហាប្រឈមសម្រាប់ AI នៅក្នុងវិស័យសារព័ត៌មានផងដែរ(AI in Media: Opportunities and Challenges) និងGenerative Al…

  • មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ជាឱកាសរៀបចំដឹកនាំនិងរីកចម្រើនប្រកបដោយបរិយាប្ន័ន

    មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ជាឱកាសរៀបចំដឹកនាំនិងរីកចម្រើនប្រកបដោយបរិយាប្ន័ន

    (សៀមរាប)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍មិនត្រឹមតែផ្តល់ជំនាញប៉ុណ្ណោះទេ វាបានបណ្តុះភាពក្លាហាន ផ្តល់សិទ្ធិអំណាចដល់សំឡេងដែលជារឿយៗមិនឮ ហើយជំរុញកិច្ចសហការដែលនឹងបន្លឺឡើងចេញពីបន្ទប់នេះ។ ថាមពល និងការប្តេជ្ញាចិត្តពីសិស្សានុសិស្ស អ្នកអប់រំ និងដៃគូ គឺជាសញ្ញាមួយដ៏ធំជាងនេះទៅទៀត អនាគតដែលយុវជនកម្ពុជាគ្រប់រូបមានឱកាសក្នុងការរៀបចំ ដឹកនាំ និងរីកចម្រើនក្នុងយុគសម័យឌីជីថលប្រកបរិយាប្ន័ន ។ ក្នុងឱកាសថ្លែងការណ៍ ឯកឧត្តម ថុង គន្ធយុឡេង ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាបិទសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថលរបស់យុវជន និងក្មេងស្រី ក្នុងទិវា ICT Cambodia ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាស្តីពីការពង្រឹងប្រព័ន្ធឌីជីថលរបស់យុវជន និងក្មេងស្រីក្នុងទិវា ICT Cambodia ឆ្នាំ២០២៥» យើងសូមរម្លឹកថា ការបំប្លែងឌីជីថល មិនមែនគ្រាន់តែនិយាយអំពីបច្ចេកវិទ្យានោះទេ តែគឺនិយាយអំពីមនុស្ស និងអំពីគំនិតយុវជនក្នុងការដោះសោទ្វារថ្មី ជាពិសេសក្មេងស្រី និងយុវនារីដែលហ៊ានស្រមៃខ្លួនឯង មិនត្រឹមតែអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាអ្នកបង្កើត អ្នកដឹកនាំ និងអ្នកច្នៃប្រឌិតនៅក្នុងពិភពឌីជីថល ។…

  • វិនិយោគិនកាតា ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ព្រោះមើលឃើញពីកត្តាសុខសន្ដិភាព សុវត្ថិភាព និងសន្ដិសុខល្អ

    វិនិយោគិនកាតា ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ព្រោះមើលឃើញពីកត្តាសុខសន្ដិភាព សុវត្ថិភាព និងសន្ដិសុខល្អ

    (ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក Fahd Al-Dosaro ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH ដែលជាវិនិយោគិនមកពីប្រទេសកាតា បានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដោយសារមើលឃើញពីកត្តាសុខសន្ដិភាព សុវត្ថិភាព និងសន្ដិសុខល្អ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុនវិនិយោគនៃប្រទេសកាតា AI Mansour Holding (AMH) និងក្រុមហ៊ុន LCH Investment Group Co., Ltd. ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានអរគុណដែលក្រុមហ៊ុនបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា កន្លងទៅសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ក៏ធ្លាប់បានអំពាវនាវដល់អ្នកវិនិយោគនៅប្រទេសកាតាអញ្ជើញមកចាប់យកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន AMH បានអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងស្ដាប់នូវមតិយោបល់របស់សម្ដេចតេជោបន្ថែមទៀត ដើម្បីស្វែងរកឱកាវិនិយោគនៅកម្ពុជា។…

  • ក្រុមហ៊ុន មីនេបៀ នឹងដំណើការរោងចក្រថ្មី នៅខេត្តពោធិ៍សាត់ នៅចុងឆ្នាំនេះ ក្រោយវិនិយោគនៅកម្ពុជា ១៤ឆ្នាំ បានរីកចម្រើនជាបន្តបន្ទាប់

    ក្រុមហ៊ុន មីនេបៀ នឹងដំណើការរោងចក្រថ្មី នៅខេត្តពោធិ៍សាត់ នៅចុងឆ្នាំនេះ ក្រោយវិនិយោគនៅកម្ពុជា ១៤ឆ្នាំ បានរីកចម្រើនជាបន្តបន្ទាប់

    (ភ្នំពេញ)៖ ក្រោយវិនិយោគនៅកម្ពុជា រយៈពេល ១៤ឆ្នាំមកនេះ ក្រុមហ៊ុន មីនេបៀ បានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅចុង ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុន នឹងដំណលការរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ដែលនឹងផ្ដល់ឱកាសការងារបន្ថែមទៀតដល់ពលរដ្ឋនៅទីនោះ ។ លោក យូស៊ីហ៊ីម៉ា កៃនុម៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀមីត្សូមី របស់ប្រទេសជប៉ុន លើកឡើងដូច្នេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ និងស្ថាគមន៍ចំពោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ ជាថ្មីម្ដងទៀតក្រោយពីខានជួបអស់រយៈពេល ១០ឆ្នាំ ហើយសម្ដេចតេជោ បានអរគុណដែលក្រុមហ៊ុន មីនេបៀ បានជ្រើសរើសយកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តការរីកចម្រើនមកដល់សព្វថ្ងៃនេះ ។ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយ លោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាង ប្រជាជន កម្ពុជានិងប្រជាជនវៀតណាម ជាពិសេស ក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ សមាគមបានបន្តដាក់ចេញទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា…

  • កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបើកជាផ្លូវការជាមួយនឹងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជិត ៣០ប្រទេស ចូលរួម

    កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបើកជាផ្លូវការជាមួយនឹងវត្តមានថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជិត ៣០ប្រទេស ចូលរួម

    (សៀមរាប)៖ ព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ជាលើកទី២ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ សន្និសីទនេះ ធ្វើឡើង ចាប់ថ្ងៃទី២១ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ថ្លែងនៅមុនកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 ដែលរៀបចំឡើងជាលើកទី២ នៅកម្ពុជា, ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ដ្រា បានលើកឡើងថា ប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «យើងផ្ដោតលើប្រធានបទសំខាន់ៗ ទី១៖ ពាក់ព័ន្ធបញ្ហាបញ្ញាសិប្បនិម្មិត…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងដែនដី ប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាន ដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងដែនដី ប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាន ដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍

    (រតនគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រើប្រាស់ធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាន ដើម្បីប្រែក្លាយជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ។នេះជាប្រសាសន៍លើកឡើងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនបងប្អូនពលរដ្ឋ ស្ថិតនៅភូមិត្រុំ ឃុំឡាមិញ ភូមិយ៉ាសម ភូមិស៊ើង ភូមិចែត ភូមិគ្លិ ភូមិយ៉ែម និងភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការវាស់វែងដីធ្លីបង្ហើយ គឺជាកិច្ចការសំខាន់សម្រាប់កម្ពុជា ហើយជំហានបន្ទាប់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវមានភារកិច្ចយកធនធានអចលនទ្រព្យដែលប្រជាពលរដ្ឋទទួលបាននេះ ដើម្បីប្រែក្លាយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង និងប្រើប្រាស់ធនធាននេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ពួកគាត់បន្ថែមទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលនេះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាង ព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងលោកជំទាវបណ្ឌិត ខណៈកម្រោងនេះ គឺជាការផ្ដយចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ។ ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ គ្រោង​ចំណាយថវិកា​ ១.៧០០លាន​ដុល្លារ​អាមេរិក ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ…

  • គណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តស្ទឹងត្រែង

    គណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តស្ទឹងត្រែង

    (ខេត្តស្ទឹងត្រែង)៖ ក្នុងចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈ​ម នានារបស់រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា គោលបំណងសំខាន់របស់គណៈប្រតិភូគណៈ-កម្មការទី១០ ព្រឹទ្ធសភាពនាពេលនេះ គឺដើម្បីមកជួបសំណេះសំណាលសួរសុខទុកដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខេត្តស្ទឹងត្រែង ។ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា តាមរយៈការអនុវត្តការងារជាអាទិភាពចម្បងចំនួនពីរគឺ៖ ទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការជួប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមជាមួយការអនុវត្តមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ។ ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ…

  • រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក

    រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក

    (ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ សហគមន៍ខាងលើផ្ទាល់គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដី ៥០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់។ ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យសហគមន៍សហការជាមួយក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពស្នើសុំគ្រប់គ្រងស្ថានីយបូមទឹករដ្ឋ សំដៅមានទឹកស្រោចស្រពគ្រប់គ្រាន់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងជំរុញឱ្យមានការសិក្សាលើការថែទាំ និងជួលជុលឱ្យប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហើយក្រសួងនៅតែបន្តគាំទ្រឱ្យធំធាត់ និងមាននិរន្តរភាព៕ ប្រភព ៖ ក្រសួងកសិកម្ម