-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc., របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យូស៊ីហ៊ីម៉ា កៃនុម៉ា (YOSHIHISA Kainuma) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀមីត្សូមី Minebea Mitsumi Inc., របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងចន្លោះឆ្នាំ២០១០ ក្នុងតម្លៃវិនិយោគប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារ និងមានកម្មករជាង ៦៦០០នាក់ ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅនេះ ក្រុមហ៊ុនមីនេបៀមីត្សូមី…
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារខ្លី ៥ចំណុច រំលឹកទៅភាគីថៃ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារខ្លី ៥ចំណុច ដើម្បីរំលឹកទៅភាគីថៃ ក្រោយមួយរយៈនេះ ថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើបណ្ដាញសង្គមដូច្នេះថា៖ មួយរយៈនេះ ខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ សម្ដេចធិបតី បន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷ ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ ២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ ៣.…
-
ឯកឧត្តម ជា ច័ន្ទបូរិបូរណ៌ បានស្នើឱ្យមានការរៀបចំតាំងពិព័រណ៍រូបថតអំពីប្រទេសកម្ពុជា នៅសកលវិទ្យាល័យ Sofia ដើម្បីណែនាំវប្បធម៌ខ្មែរដល់និស្សិត

(ប៊ុលហ្គារី)៖ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូរណ៌ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានស្នើការរៀបចំការតាំងពិព័រណ៍រូបថតអំពីប្រទេសកម្ពុជានៅសកលវិទ្យាល័យ Sofia ដើម្បីណែនាំវប្បធម៌ខ្មែរដល់និស្សិត ។ ឯកឧត្តមបណ្ឌិត បានលើកឡើងពីប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរបែបរបស់កម្ពុជា ដោយកត់សម្គាល់ថា ប្រទេសកម្ពុជាធ្លាប់ជាអាណាចក្រមួយ ហើយចាប់តាំងពីពេលនោះមកបានឆ្លងកាត់ទម្រង់អភិបាលកិច្ចផ្សេងៗ។ ឯកឧត្តមក៏បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនកាលនៅជានិស្សិតនៅប្រទេសប៊ុលហ្គារី ដោយផ្តល់នូវការយល់ដឹងអំពីគន្លងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង តាមរយៈរបបខ្មែរក្រហម រហូតដល់ការងើបឡើងវិញ និងការរីកចម្រើនរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូរណ៌ បានស្នើនេះ ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ រវាងលោកស្រីសាស្ត្រាចារ្យ Mira Markova ព្រឹទ្ធបុរសនៃមហាវិទ្យាល័យប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ Sofia លោកស្រីសាស្ត្រាចារ្យបណ្ឌិត Milena Petkova ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យប្រវត្តិសាស្រ្ត និងលោកស្រីសាស្រ្តាចារ្យ Rumyana Marinova-Christidi ប្រធានផ្នែកសិក្សាជ្វីហ្វ ។ លោកស្រី សាស្ត្រាចារ្យ Markova ស្នើឱ្យបង្កើតកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរនិស្សិត និងព័ត៌មានសិក្សារវាងមហាវិទ្យាល័យប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ Sofia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានោះលោកស្រីក៏បានស្នើឱ្យរៀបចំពិធីជប់លៀងវប្បធម៌ឧទ្ទិសដល់ទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារី…
-
រដ្ឋមន្រ្តីព័ត៌មាន សូមឱ្យប្រព័ន្ធព័ត៌មានថៃប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ហើយសូមកុំបញ្ចូលនូវនិន្នាការនយោបាយ នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន

(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានស្នើសុំឱ្យប្រព័ន្ធព័ត៌មានរបស់ថៃ សូមឱ្យប្រកាន់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានត្រឹមត្រូវ ហើយការផ្សព្វផ្សាយព័ត៌មាន ត្រូវប្រកាន់នូវសច្ចៈភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន ហើយសូមកុំបញ្ចូលនូវនិន្នាការនយោបាយ នៅក្នុងអត្ថបទពព័ត៌មានរបស់ខ្លួន។ ឯកឧត្តម រដ្ឋមន្រ្តីគូសបញ្ជាក់ថា «មិនមែនបង្រៀនអ្នកសារព័ត៌មានរបស់ថៃ ទេ ក៏ប៉ុន្តែ អ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ក្នុងការបំប៉ោងព័ត៌មាន មានច្រើន»។ ការស្នើសុំបែបនេះរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន និងអន្តរជាតិ ជាច្រើនស្ថាប័ន បន្ទាប់ពីលោកបានបញ្ចប់ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥។ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន៣៧ នៅលើទឹកដីសៀមរាប-អង្គរ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងបន្ថែថា៖អ្វីដែលយើងធ្វើការតាមដានកន្លងទៅលើបញ្ហាផ្សព្វផ្សាយប្រព័ន្ធ របស់ផ្សព្វផ្សាយថៃ គឺការបង្កើតនូវភាពមន្ទិល និងការប្រើប្រាស់ពាក្យពេចន៍ដែលជួនកាលអ្នកព័ត៌មាន បានបំប៉ោងខុសពីការពិត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ…
-
រដ្ឋលេខាធិការក្រសួងកសិកម្ម វាយតម្លៃខ្ពស់លើវិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥

(សៀមរាប)៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានប្រចាំឆមាសទី១ឆ្នាំ២០២៥ វិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ទាំងនេះក៏ដោយសារការខិតខំជំនះរាល់ការលំបាក ឧបសគ្គនានា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដោយមានការគាំពីរដ្ឋបាលខេត្ត និងកិច្ចសហការដ៏ល្អជាមួយអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងការឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករ ។ ឯកឧត្តម រដ្ឋលេខាធិការ ថ្លែងដូច្នេះក្នុងឱកាសដឹកនាំសិក្ឋាសាលាបូកសរុបលទ្ធផលការងារ ឆមាសទី១ និថដាក់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។ ក្នុងឱកាសនេះ ឯកឧត្តម ឃុន សាវឿន បានដាក់ទិសដៅ ដើម្បីអនុវត្តបន្ត ដោយទី១ ត្រូវលើកកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មបន្ថែមទៀត ក្នុងទិសដៅបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះ ត្រូវរៀបចំយន្តការព័ត៌មាន ស្ថានភាពទីផ្សារ និងនិន្នាការតម្លៃ ពិសេសការតភ្ជាប់ការផលិតតាមកិច្ចសន្យា រវាងកសិករ និងពាណិជ្ជករ។…
-
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកៀរគរ និងសហការក្នុងការរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គនៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិតជំនាន់ក្រោយបន្ថែមទៀត

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តកៀរគរ និងសហការក្នុងការរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គនៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិតជំនាន់ក្រោយបន្ថែមទៀត និងបន្តចូលរួមលើកទឹកចិត្ត និងគាំទ្រទាំងធនធានបច្ចេកទេស សម្ភារៈ និងធនធានហិរញ្ញវត្ថុ។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបិទកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការរចនាអនាគតសម្រាប់អនាគតយុវជនជំនាន់ក្រោយ» នៅហ្វេកធើរីភ្នំពេញ(Factory Phnom Penh) នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវបានគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងសកម្មភាព ឬកម្មវិធីរបស់ក្រសួង ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យប្រមាណ ១,៥លាននាក់។ ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាអ្នកទទួលបន្ទុកអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលនាអាណត្តិនេះសំដៅធ្វើយ៉ាងណាឱ្យ «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសទិសស្លោករបស់ TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសង្កេតឃើញថា៖«កម្មវិធីនេះមានកិច្ចពិភាក្សា…
-
កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីបង្ហាញពីកត្តាសុខសន្តិភាពនិងសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន

(សៀមរាប)៖ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងការរីកចម្រើនរបស់កម្ពុជា ដោយបង្ហាញពីសន្តិភាពនិងវឌ្ឍនភាពរបស់ ប្រទេស។ បន្ថែមពីនោះទៀត បានបង្ហាញពីវឌ្ឍនភាព សន្តិភាព និងសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់អ្នកចូលរួមរាប់រយនាក់មកពីជុំវិញពិភពលោក ។ ការលើកឡើងរបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បញ្ចាក់ប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារសុខា សៀមរាប។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះលើកឡើងបន្ថែមថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ មានការចូលរួមពីបណ្តាប្រទេសជាច្រើន ដែលបានបង្ហាញពីភាពជាក់ស្តែងថា កម្ពុជាជាប្រទេស មានសុខសន្តិភាព និងជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍ក្នុងកម្រិតអន្តរជាតិ។ ឯកឧត្តម បានបញ្ចាក់បន្តទៀតថា ក្រុងសៀមរាប ដែលជាតំបន់សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រ រួមទាំងរមណីយដ្ឋានអង្គរវត្ត នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ « អ្នកដែលចូលរួមនៅទីនេះសុទ្ធតែបានបន្លឺ បង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ទោះបី ភ្ញៀវខ្លះធ្លាប់មកជាលើកទី១…
-
កម្ពុជា និង បណ្តាអ្នកជំនាញបរទេស នឹងអង្គុយរួមកិច្ចសហការគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និងវិស័យព័ត៌មានការទូត

(សៀមរាប)៖ ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្ត សៀមរាបនាថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ដែលបានរៀបចំឡើងនាទឹកដីអង្គរ ខេត្តសៀមរាប កម្ពុជា នឹងអង្គុយរួមគ្នាជាមួយអ្នកជំនាញបរទេស ក្នុងការរួមកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង ព័ត៌មានការទូត។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា៖តាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានយើងនឹងអង្គុយរួមគ្នាជាមួយអ្នកឯកទេសពីអ្នកជំនាញបណ្តាប្រទេសនានាដើម្បីរកវិធី ក្នុង កិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនេះជាចំណុចសំខាន់ទី១ ហើយរឿងសំខាន់ទី២ទៀតគឺ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងផ្តល់ឱកាសក្នុងព័ត៌មានការទូត ពោលគឺយើងនឹងប្រើប្រាស់ទំនាក់ទំនងអន្តរជាតិ លើគ្រប់វិស័យការទូតគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិស័យ នយោបាយការទូតតាមរយៈព័ត៌មាន ដើម្បីធ្វើយ៉ាងណាយើងរួមគ្នាលើកតម្កើង លើកកម្ពស់ កិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា ជាសំខាន់។ ក្រៅពីនេះយើងនឹងប្រាប់ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់យើងបានឈានចូលដល់យុគសម័យទំនើប យុគសម័យ ឌីជីថល យុគសម័យបញ្ញាសិប្បនិម្មិត(AI)ដែលចាំបាច់ត្រូវដើរឱ្យទាន់យុគសម័យកាលថ្មី។…
-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ការចែករំលែកបទពិសោធន៍ ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នឹងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិកម្ពុជាកាន់តែរីកចម្រើន

(សៀមរាប)៖ តាមរយៈការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរលើកទី២ ដែលបានកំពុងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២៤ ខែកក្ដដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាបនេះរំពឹងថានឹងបានចែករំលែកបទពិសោធន៍ និង ភាពជាក់ស្តែងនៃបច្ចុប្បន្នភាពផ្នែកបណ្តាញសារព័តមានអាស៊ីប៉ាស៊ីហ្វិក ហើយវានឹងជួយជំរុញផងដែរដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យកាន់តែរីកមច្រើនថែមទៀត។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា៖នៅក្នុងសន្និសីទ្ធកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះអ្នកសារព័ត៌មានកម្ពុជាយើងនឹងបានទទួលនូវចំណេះដឹង ការចែករំលែកបទពិសោធន៍ ពីអ្នកជំនាញឯកទេសក្នុងយុគសម័យបែបទំនើបពិភពលោក នៃប្រព័ន្ធផ្សព្វផ្សាយបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលផងដែរ។ ទោះបីយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មីនេះយើងក៏នឹងប្រឈមបញ្ហាចោទឡើងដែរ ហេតុដូច្នេះទេ ក្រុមអ្នកជំនាញមកពីអន្តរជាតិទាំងនេះនឹងបានបង្ហាញពីបញ្ហាប្រឈមនឹងការព្រួយបារម្ភរបស់គេ ពិសេសទៅលើបញ្ហាសីលធម៌ អំពីអត្តចរិក និងអំពី របៀបនៃការផ្តល់ព័ត៌មាន។ក្នុងនេះនឹងផ្តោតទៅលើការផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងព្រមជាមួយនឹងការផ្តល់ព័ត៌មានដែលក្លែងក្លាយលាយឡំជាមួយផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា ”ដូច្នេះក្នុងផលប្រយោជន៍ដែលយើងទទួលបានគឺយើងនឹងបានស្គាល់ យើងនឹងយល់ច្បាស់ ពីអ្វីដែលផ្លូវយើងត្រូវដើរទៅមុខក្នុងវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ឱ្យដឹងនាថ្មីៗនេះថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះ…
-
ថ្ងៃទី១នៃសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានចាប់ផ្តើមដោយបើកសិក្ខាសាលាចំនួន៧ ផ្តោត សារៈប្រយោជន៍យ៉ាងសំខាន់លើវិស័យព័ត៌មានយុគសម័យថ្មី

(សៀមរាប)៖ ក្នុងការបើកសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នេះ បានចាប់ផ្តើមធ្វើឡើងដោយបើកសិក្ខាសាលាចំនួន ៧ព្រមៗគ្នា ក្នុងនេះបានផ្តោតសារៈយ៉ាងសំខាន់ ទៅលើការវិវឌ្ឍន៍ នៃយុគសម័យឌីជីថល ការវិឌ្ឍន៍លើវិស័យបញ្ញាសិប្បនិម្មិត (AI)ជាដើម ។ នេះបើតាមការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសិក្ខាសាលានាព្រឹកថ្ងៃនេះដែរនឹងមានវាគ្មិនមកពីបណ្តាប្រទេសសំខាន់ៗពិសេសជាសម្ព័ន្ធភាពនិងដៃគូសំខាន់ៗ ដែលក្នុងនោះនឹងធ្វើបទបង្ហាញ និង ពន្យល់អ្នកចូលរួមទាំងអស់បានយល់ និងបានចំណេះដឹងក្នុងពិធីនេះផ្ទាល់តែម្តង។ ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមក្នុងការបានទទួលនូវចំណេះដឹងថ្មីៗនៃការវិវឌ្ឍន៍នេះបច្ចេកវិទ្យាទំនើបថ្មីៗដល់អ្នកចូលរួម ។ សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានចាប់ផ្តើមហើយ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ២០២៥ នាសណ្ឋានគារសុខា…