-
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានដាក់ចម្ងល់ទៅថៃរឿងចោទខ្មែរលបទៅដាក់មីន?

ភ្នំពេញ៖លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលើកជាចម្ងល់បែបចំអកទៅកាន់ថៃ ។ចំណែកឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បន្ថែមថា ទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ។ សំណេររបស់ឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារថា “ឆ្ងល់មែនទែន មិនមែនឆ្ងល់នយោបាយទេ ។ គ្រាន់តែពេលយប់ងងឹត ទ័ពខ្មែរយើងចេញពីលេណដ្ឋានមិនប្រយ័ត្នក៏ត្រូវពួក sniper ថៃបាញ់សម្លាប់ ថែមពីនេះ ថៃទើបបង្អួតពីដ្រូនគ្រប់បែប(ដ្រូនត្រួតពិនិត្យ ដ្រូនស៊ើបការណ៍ ដ្រូនប្រយុទ្ធ និងកម្ទេចមុខសញ្ញាសំខាន់ៗ )និងកងកម្លាំងខ្នាប់ដី ហេតុអីក៏ចោទខ្មែរលបទៅដាក់មីនបាន ? ដាក់មីនច្រើនគ្រាប់មានន័យថាត្រូវប្រើកម្លាំងលើសពី ២ នាក់ ម៉េចក៏មិនដឹង ? ម្យ៉ាងទៀត អ្នកណាក៏ដឹងដែរថា កន្លងមកកងបះបោរនៅភូមាមានអាវុធដែលទិញពីឈ្មួញថៃ ហេតុអីក៏ថៃថាគ្មានមីនរុស្ស៊ី ?”។ ដោយឡែកនៅថ្ងៃសៅរ៍នេះ ឯកឧត្តម ហេង រតនា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកថា “ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជើងម្ខាងនិងរបួសស្រាលចំនួន២នាក់(តាមរយៈសារព័ត៌មាន)ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ។ នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។ តាមរយៈសំណេរមានខ្លឹមសារដូច្នេះថា “សូមថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ”។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ៖១. យន្តការបច្ចេកទេសទ្វេភាគីដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគឃ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ ជាចុងក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សូមជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា…
-
សកម្មភាពមុនដំណើរការកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ”

(ភ្នំពេញ)៖ «តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាកម្មវិធីរៀបចំឡើងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក រាជធានីភ្នំពេញ ដោយមានសាធារណជនយ៉ាងច្រើនកុះករបានចូលរួមច្រៀងចម្រៀងជាតិរួមគ្នា។ ក្រោមទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អ្នកចូលរួមទាំងអស់ បានបង្ហាញស្មារតីគ្រួសារខ្មែរ រួមជាតិ បានចូលរួមច្រៀងចម្រៀងជាតិរួមគ្នា ជាមួយអារម្មណ៍ស្មោះស្ម័គ្រ ពោរពេញដោយក្ដីស្រឡាញ់ចំពោះជាតិ និងមាតុភូមិកម្ពុជា។ ព្រឹត្តិការណ៍ បានបង្ហាញថែមទៀតពីកម្លាំងសាមគ្គីភាព គាំទ្រយ៉ាងជ្រាលជ្រៅ ជូនចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាប្តេជ្ញាការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងការគាំទ្រពេញទំហឹងដល់វីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារយ៉ាងអង់អាចក្លាហាននៅតាមព្រំដែន ៕ ដោយ ៖ វណ្ណលុក
-
សកម្មភាពមុនដំណើរការកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ”

(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួល និងអ្នកចូលរួម បាន និងកំពុងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិកជាបន្តបន្ទាប់ ជាមួយទឹកមុខស្រស់ស្រាយ ស្វាហាប់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីបង្ហាញការគាំទ្រវីរកងទ័ពជួរមុខរបស់យើង។ “យើងខ្មែរ មោទនភាពជាតិខ្មែរ តស់! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តជូនកងទ័ពជួរមុខ” ។ ក្នុងស្មារតីស្នេហាជាតិ និងគាំទ្រដល់វីរភាពដ៏ក្លានហានការពារបូរណភាពទឹកដីរបស់បងៗកងទ័ពយើងដែលកំពុងឈរជើងនៅតាមបណោ្ដយព្រំដែន ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលដែលមានប្រជាជនថៃ ជឿលើពាក្យសម្តីរបស់សម្ដេច ជាងពាក្យសម្តីរបស់ ថាក់ ស៊ីន

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល ដែលមានប្រជាជនថៃ ជឿលើពាក្យសម្តីរបស់សម្ដេច ជាងពាក្យសម្តីរបស់ ថាក់ ស៊ីន ។ សម្តេចតេជោ បានបង្ហាញឃ្លីបវីដេអូ និងសរសេរសារខ្លីដូច្នេះថា ខ្ញុំបានតាមដានស្តាប់ការស្ទង់មតិប្រជាជនថៃ។ នៅពេលថ្មីៗនេះ តាមទូរទស្សន៍ថៃប៉ុស្តលេខ៧ ហើយលទ្ធផល បានបង្ហាញថា «២៨% ជឿ លើខ្ញុំ ហ៊ុន សែន» និង«៣% ជឿ ថាក់ស៊ីន»។ សម្ដេចថា លទ្ធផលនេះ ពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃ ជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន ! ៕ ដោយ ៖ វណ្ណលុក
-
សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ជិត ៥០០នាក់ និងតាមអនឡាញជិត ៤០០នាក់ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា សន្និសីទនេះ ពិតជាមានសារៈសំខាន់ ព្រោះបានលើកឡើងនូវសកម្មភាពការងាររបស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិត បន្តថា គិតត្រឹមឆ្នាំ២០២៥នេះ TYDA មានអាយុ ១៣ឆ្នាំហើយ ដែលកន្លងមកនេះបានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីក…
-
ក្រសួងការងារ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសបន្តរួមគ្នាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ហេង សួរ បានកោតសរសើរចំពោះ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស ដែលតែងតែជួយដល់កម្ពុជា ជាពិសេស លើគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ តាំងពីដំណាក់កាលទី១ ដំណាក់កាលទី២ និងបន្តអនុវត្តរួមគ្នាថែមទៀតសម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ។ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយក្នុងការធ្វើការងាររួមគ្នាជាត្រីភាគីរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) និងអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ សំដៅរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា កម្លាំងពលកម្មជំនាញចល័តក្នុងតំបន់ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ ។ លោក Jean-Gabriel Duss បញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងដំណាក់កាលបន្ទាប់នៃកម្មវិធី TVET ១,៥លាននាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន ៧មករា

-
សម្ដេចតេជោ ហ៊ុន សែន៖ សូមស្តាប់សម្តីរបស់លោក អាភីស៊ីត វេចាជីវ៉ា បញ្ជាក់ពីថ្ងៃទី១៨ កក្កដា ២០២៥ ថា «អ្វីដែលខ្ញុំបាននិយាយទាំងអស់ពាក់ព័ន្ធនឹង លោក ថាក់ ស៊ីន គឺជាការពិត»

-
លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងប្រទេស

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥),…