Category: នយោបាយ

  • រាជរដ្ឋាភិបាលកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស«សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯអគ្គរដ្ឋទូតបារាំង ឯកឧត្តម Jacgues Pellet

    រាជរដ្ឋាភិបាលកម្ពុជា ប្រគល់គ្រឿងឥស្សរិយយស«សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯអគ្គរដ្ឋទូតបារាំង ឯកឧត្តម Jacgues Pellet

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានកោតសរសើរ ឯកអគ្គរដ្ឋទូតបារាំង ដែលបានបំពេញបេសកកម្មប្រកបដោយការតាំងចិត្តខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្រ្ដ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងបារាំង។ ការកោតសរសើរបែបនេះ បានធ្វើឡើងខណៈដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវចប់អាណត្តិការទូតនៅកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ប្រាក់ សុខុន បានអរគុណចំពោះការរួមចំណែកដ៏សំខាន់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសវិស័យអបរំ វប្បធម៌ និងការអភិវឌ្ឍន៍ ។ ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងនោះហើយ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស«សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម Jacques PELLET ។ ឯកឧត្តម ប្រាក់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរព្រឹត្តិការណ៍ នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរព្រឹត្តិការណ៍ នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ តាមរយៈសេចក្ដីជូនដំណឹងស្ដីពីការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ បានឲ្យដឹងថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេច លេខ…

  • កម្ពុជា និង កូរ៉េខាងត្បូង នៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតលើវិស័យនានា

    កម្ពុជា និង កូរ៉េខាងត្បូង នៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតលើវិស័យនានា

    (ភ្នំពេញ)៖ កម្ពុជា-កូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ដែលទើបបានផ្លាល់ប្តូរពីកម្រិតទំនាក់ទំនងទ្វេភាគី កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។ ការបញ្ជាក់របស់ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យនានា ។ ឯកឧត្តម ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត ពីការផ្តល់កិច្ចសហប្រតិបត្តិការពេញលេញចំពោះ ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋកូរ៉េផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងការសម្របសម្រួលដ៏ល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបទេស…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសន្តិភាព ហើយប្ដេជ្ញាការពារអ្វីដែលកម្ពុជាមានបច្ចុប្បន្ន ឱ្យបានល្អប្រសើរ

    សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសន្តិភាព ហើយប្ដេជ្ញាការពារអ្វីដែលកម្ពុជាមានបច្ចុប្បន្ន ឱ្យបានល្អប្រសើរ

    (ភ្នំពេញ)៖ ការបែកបាក់ពីអតីតកាលរបស់កម្ពុជា ដែលមានផែនដីធំទូលាយ ក្លាយជាប្រទេសតូច ហើយឥឡូវនេះ កម្ពុជា មានសន្តិភាព ដូច្នេះ កម្ពុជា គឺត្រូវប្ដេជ្ញាការពារអ្វីដែលមានបច្ចុប្បន្ន មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ទៅប្រទេសក្បែរខាងឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយបញ្ចប់កិច្ចពិភាក្សាថា សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ។ សម្តេច បញ្ជាក់ថា វត្តមានរបស់លោក និងគណៈប្រតិភូ ពេលនេះ ក៏ដូចជាកាលពីឆ្នាំកន្លងទៅ បានបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានបន្តថា…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។

  • តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​ជាមួយកម្ពុជា រួមទាំងអាស៊ាន

    តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​ជាមួយកម្ពុជា រួមទាំងអាស៊ាន

    ភ្នំពេញ៖ នាឱកាសដឹកនាំប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អូស្មាន សាហ្គឡាម សមាជិករដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) បានគូសបញ្ជាក់ថា តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានទី១ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​គណៈប្រតិភូតួកគីយ៉េ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអ្នក​នយោបាយនៃអន្តរសភាអាស៊ានលើកទី ១៦ (16th AIPA Caucus) ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់​មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសភា ការទូត និងការអភិវឌ្ឍប្រកប​ដោយចីរភាព នៅក្នុងអាស៊ាន និងដៃគូអាស៊ាន។ ឯកឧត្តមអនុប្រធានទី១ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-តួកគីយ៉េ ដែល​ត្រូវ​បាន​ពង្រឹង និងពង្រីកជាលំដាប់ គ្របដណ្ដប់វិស័យសំខាន់ៗ ជាពិសេស វិស័យសេដ្ឋកិច្ច ទេសចរណ៍…

  • បងប្អូនស្គាល់អត់ម-១៣? 

    បងប្អូនស្គាល់អត់ម-១៣? 

    អតីតមន្ទីរឃុំឃាំង១៣ គឺជាកន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម លើអ្នកជាប់ឃុំដែលចាប់ខ្លួនពីតំបន់មួយចំនួននៃភូមិភាគពិសេស និងជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់ក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (លន់ នល់) អំឡុងពេលសង្គ្រាមស៊ីវិល។  គេជឿជាក់ថា មានជនរងគ្រោះរាប់រយនាក់ បានស្លាប់នៅទីនេះ ហើយឌុច បានដកពិសោធន៍អំពីកិច្ចការគ្រប់គ្រងគុក ធ្វើទារុណកម្ម សម្លាប់មនុស្ស និងបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួន រួចបានទៅអនុវត្តកាន់តែព្រៃផ្សៃនៅ ស-២១ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ យោងតាមភស្ដុតាងឯកសារនិងសក្ខីកម្ម អ្នកជាប់ឃុំនៅម-១៣ ត្រូវដាក់ឲ្យជាប់ឃ្នោះក្នុងរណ្ដៅនៅប្របមាត់ស្ទឹងក្រាំងពន្លៃ មុននឹងទារុណកម្ម និងសួរចម្លើយ។ អំឡុងពេលឃុំឃាំង អ្នកជាប់ឃុំខ្លះត្រូវបង្ខំឲ្យធ្វើការងារ ខ្វះខាតអាហារហូបចុក និងព្យាបាល ហើយក្រោយមកភាគច្រើនត្រូវបញ្ជូនទៅសម្លាប់។ ក្រៅពីទារុណកម្មព្រៃផ្សៃ អ្នកជាប់ឃុំខ្លះបានស្លាប់ដោយសារទឹកជំនន់ ដ្បិតពុំអាចចេញរួចពីរណ្ដៅ។ សព្វថ្ងៃទីតាំងនេះជា តំបន់ការពាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យោងតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏ជាទីតាំងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ  ១១ កក្កដា ២០២៥ ។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា…

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤ រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ។ ៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។ ៤- សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • ឯកឧត្តម អ៊ឹង សុខឧត្តម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីក្រុងញូវយ៉ក

    ឯកឧត្តម អ៊ឹង សុខឧត្តម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីក្រុងញូវយ៉ក

    (សហរដ្ឋអាម៉េរិក)៖ នៅថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ចូលរួមមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីគណៈប្រតិភូស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ។ កិច្ចប្រជុំ បានពិភាក្សាអស់រយៈពេល ៥ឆ្នាំ និងបានបញ្ចប់ដោយការអនុម័តនូវរបាយការណ៍ចុងក្រោយរបស់ក្រុមការងារ OEWG លើសមិទ្ធផលដ៏សំខាន់មួយចំនួន ដែលសម្រេចឯកភាពគ្នាជាឯកច្ឆន្ទបានតាមរយៈការសម្របសម្រួលពីគ្រប់រដ្ឋជាសមាជិក។ របាយការណ៍ OEWG’s 2021-2025 រួមមាន របាយការណ៍សម្រេចចុងក្រោយ និងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជាយន្តការសកលអចិន្ត្រៃយ៍ថ្មី ស្តីពីសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICTs) ដែលជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅមុខ និងការធានាបាននូវសុវត្ថិភាពក្នុលំហរសាយប័រ ៕ ដោយ ៖ ង៉ាន់…