Category: នយោបាយ

  • អគ្គលេខាធិការ អន្តរសភាអាស៊ាន (អាយប៉ា/AIPA) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់រដ្ឋសភាកម្ពុជា

    អគ្គលេខាធិការ អន្តរសភាអាស៊ាន (អាយប៉ា/AIPA) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់រដ្ឋសភាកម្ពុជា

    (ភ្នំពេញ)៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទាំងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លាំងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទាំងនៅក្នុងតំបន់និងសលលោក ។ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះ ខណៈចូលជួបសម្តែងការគួរសម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…

  • កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និង វិបុលភាពរួម

    កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និង វិបុលភាពរួម

    (ភ្នំពេញ)៖ កិច្ចប្រជុំក្រុមអ្នកនយោបាយ អាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម ។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និង ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ និងវត្តមានសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ជិត ៣០០នាក់ ។ ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការរួមចំណែកដល់ភាពជោគជ័យ នៃកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅពេលនេះ។ ឯកឧត្ដមបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រតិភូទាំងអស់ក្នុងការពិភាក្សា ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ក្នុងរយៈពេលពីរថ្ងៃកន្លងមក ។ ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាបានបង្ហាញនូវការជឿជាក់លើតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំណាងរាស្រ្ត និងស្ថាប័នសភាក្នុងការរៀបចំកិច្ចសន្ទនាពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញចក្ខុវិស័យសហគមន៍អាស៊ាន…

  • ឯកឧត្តម ឃួង ស្រេង ៖ ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់

    ឯកឧត្តម ឃួង ស្រេង ៖ ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់

    (ភ្នំពេញ)៖ ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផង ថាតើ យើងទៅបំរើពួកគាត់យ៉ាងម៉េចកើត។ បន្ថែមពីនេះប្រធានភូមិ និងលោកចៅសង្កាត់ត្រូវពិនិត្យជាប្រចាំ និងមានវិធានការ ចំពោះឡានដឹកខ្សាច់ ដឹកដី។ យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវត្រូវតែលាងសំអាតសងវិញ។ ការលើកឡើងខាងលើរបស់ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឡើង នាវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃទី១៦ កក្កដាខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិង លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ។ ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៩ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការកសាង លូ ប្រឡាយមេ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

    (ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការអញ្ជើញចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃ EuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង CADT និង EuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដើម្បីបំពេញតម្រូវការក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele បានពិភាក្សានិងផ្លាស់ប្តូរយោបល់នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)។ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele ក៏ដូចជា CADT និង EuroCham បានគូសបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅចូលរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល៕ ដោយ…

  • ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គិតត្រឹមឆ្នាំ២០២៥ អដ្ឋិធាតុយុទ្ធជនកងទ័ពពលី ស្ម័គ្រចិត្តនិងជំនាញការវៀតណាមក្នុងភូមិសាស្រ្តខេត្តកណ្តលរកឃើញបានចំនួន ១,២៨៥អដ្ឋិធាតុ

    ឧត្តមសេនីយ៍ត្រី នៃ និយម ៖ គិតត្រឹមឆ្នាំ២០២៥ អដ្ឋិធាតុយុទ្ធជនកងទ័ពពលី ស្ម័គ្រចិត្តនិងជំនាញការវៀតណាមក្នុងភូមិសាស្រ្តខេត្តកណ្តលរកឃើញបានចំនួន ១,២៨៥អដ្ឋិធាតុ

    (ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា កិច្ចសហការ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយគិតពីឆ្នាំ២០០២ដល់ឆ្នាំ២០២៤ (ជំហានទី១ ដល់ជំហានទី២៣) សម្រេចបានលទ្ធផលសរុបចំនួន ១,២៦៦ អដ្ឋិធាតុនិងបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស វិញរួចរាល់។ ដោយឡែកក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ទទួលបានលទ្ធផល ចំនួន ១៩ អដ្ឋិធាតុ ដូច្នេះលើកិច្ចសហការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន ពលីកងទ័ពស្ម័គ្រ និងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានចំនួន ១,២៨៥អដ្ឋិធាតុ។ ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីចុះហត្ថលេខាប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានរុករកឃើញ ជីកលើកបាននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងជំហានទី២៤ រដូវប្រាំងឆ្នាំ២០២៤-២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ពិធីប្រគល់-ទទួល…

  • សម្ដេចតេជោសួរទៅនាយករដ្ឋមន្រ្តីស្តីទីថៃ ថា បើសម្ដេចអត់​តម្លៃហេតុអ្វីលោក​ត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែល​កំពុង​ព្យួរតំណែងមកចាំទូរសព្ទជួបសម្ដេច?

    សម្ដេចតេជោសួរទៅនាយករដ្ឋមន្រ្តីស្តីទីថៃ ថា បើសម្ដេចអត់​តម្លៃហេតុអ្វីលោក​ត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែល​កំពុង​ព្យួរតំណែងមកចាំទូរសព្ទជួបសម្ដេច?

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានលើកឡើងលើបណ្ដាញ​សង្គមហ្វេសប៊ុក​នា​ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា “មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី( ភូមិថាំ វៈឆៈយៈឆៃ )និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលបានវាយប្រហារចំពោះខ្ញុំ”។ ខ្លឹមសារនៃសំណេរបានបន្តយ៉ាងដូច្នេះថា ” ខ្ញុំក៏ចង់បញ្ជាក់​បែបទះ​កំផ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មាន​តម្លៃ​សម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីត​នាយក​រដ្ឋមន្ត្រីដែលកំពុងព្យួរតំណែង​មកចាំទូរសព្ទជួប​ខ្ញុំ​នៅរសៀល​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ដោយមិនមានការណាត់ជាមុន?”។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវ​សុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុង​ការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឱ្យលោកបាត់​ការចងចាំបែបនេះ? សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃ​ក្រហម(កុម្មុយនីស្តថៃ)មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់​នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវ​ធ្វើ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយ​ប្រធានព្រឹទ្ធសភា ហ៊ុន សែន…

  • សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានព្រឹទ្ធសភា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការ គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តី​រីក​រាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួប​នាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ។ជាមួយគ្នានេះសម្ដេច ក៏រីករាយ​ដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញ​សិទ្ធិនៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេច​បាន​នូវគោលដៅខ្លួន។ ចំណែកលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានជម្រាប​សម្តេចតេជោ ហ៊ុន សែន នេះជាលើកទី១ហើយ ដែលលោក​ជំទាវបានមកកម្ពុជានិងបានឃើញយល់ដឹងអំពីកម្ពុជា និងទន្ទឹមគ្នានេះ ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំ និងជំនួបនានាជាមួយភាគីកម្ពុជា។ ដោយស្ថានភាពកម្ពុជា និងទីម័រឡេស្តេ មានភាពស្រដៀងគ្នានោះ លោកជំទាវនឹង​ពាំនាំ​បទបពិសោធន៍មេរៀនទាំងនោះទៅទីម័រឡេស្តេ។លោកជំទាវសង្ឃឹមថា ក្នុងនាមបងប្អូនអាស៊ាន កម្ពុជានឹងបន្តរួម​ដំណើរ​ជាមួយគ្នា ហើយជឿជាក់ថា នៅក្នុងដំណើរនេះ ទីម័រឡេស្តេអាចប្រែក្លាយការប្រឈមនានាទៅជាកាលានុវត្តភាព។ បញ្ជាក់ជូនភ្ញៀវសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវភាព​ជឿជាក់ចំពោះទីម័រឡេស្តេ​ជាសមាជិកពេញសិទ្ធិ​របស់​អាស៊ាន។ទន្ទឹមនេះសម្តេចបានបង្ហាញពីស្ថានភាពខុសគ្នារវាងកម្ពុជា និងទីម័រឡេស្តេ…

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំផែនទីប្រើប្រាស់ឃុំ ក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសេសសល់ឱ្យបានឆាប់រហ័ស

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំផែនទីប្រើប្រាស់ឃុំ ក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសេសសល់ឱ្យបានឆាប់រហ័ស

    (ភ្នំពេញ) ៖ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំការងារលើការរៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ នាព្រឹកថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យមានការឯកភាពគ្នាលើការងាររៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីការកំណត់ក្នុងច្បាប់ភូមិបាល ហើយអ្វីដែលយើងទាំងអស់គ្នាធ្វើនេះ គឺជាកាតព្វកិច្ចចំពោះជាតិក្នុងការថែរក្សាមរតកដូនតា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ចំពោះមុខការងារនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបជំរុញការងារនេះបានដំណើរការឆាប់រហ័ស ដោយក្រុមការងារត្រូវធ្វើផែនទីសុរិយោដី ១១៤ភូមិ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដោយផ្អែកលើភាពជាក់ស្ដែងនៅនឹងកន្លែង,ត្រូវរៀបចំប្លង់គោលហើយត្រូវផ្លាស់ប្ដូរលក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ ដើម្បីជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំងពីរនេះឱ្យបានឆាប់រហ័ស ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយដែលក្រសួងបានដាក់ចេញ,ចាប់ពីដើមអាណត្តិទី៧នេះ តាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងកិច្ចការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគោលនយោបាយមួយ គឺការចុះបញ្ជីដីបង្ហើយដែលបានធ្វើឡើងនៅទូទាំងប្រទេស…

  • ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    (ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ” ។ ក្របខ័ណ្ឌនេះបង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យប្រមាណ ៩៧% នៃតួអង្គសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា៖ “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងបង្កើនគណនេយ្យភាពសម្រាប់តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ។” ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ កំណត់សូចនាករសមិទ្ធកម្មគន្លឹះច្បាស់លាស់ ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នគ្រប់កម្រិត ឱ្យស្របទៅនឹងសមត្ថភាព…

  • មន្រ្តីឧទ្យានុរក្សកំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និង ឧបករណ៍ទំនើបជួយពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ

    មន្រ្តីឧទ្យានុរក្សកំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និង ឧបករណ៍ទំនើបជួយពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ

    (ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប (Satellite Image) និងឧបករណ៍ទំនើប(Drone) ដើម្បីអនុវត្ដការងារល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព ។ ក្រសួងបរិស្ថានបានឱ្យដឹងថានៅក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បានចុះពិនិត្យទីតាំងជាក់ស្ដែង បានចំនួន៧៧ចំណុចរួមមាន៖ តាំងរងការកាប់ទន្ទ្រានមានចំនួន៣២ចំណុច ស្មើនឹងទំហំផ្ទៃដី៤៥៩,៦៤ហិកតា ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន២៨ចំណុច ស្មើនឹងទំហំផ្ទៃដី៣៣១,៦៥ហិកតានិងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន១៧ចំណុច។ ជាក់ស្តែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្ដីឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹងរង ខេត្តសៀមរាប និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង៦៧ចំណុចរួមមាន ទីតាំងរងការកាប់ទន្រ្ទាន មានចំនួន៤០ចំណុច ស្មើនឹងទំហំផ្ទៃដី៤២៨,១៩ហិកតា ទីតាំងដី មានការដាំដំណាំផ្សេងៗ មានចំនួន២៥ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ហិកតា និងទីតាំងដីពុំមានបទល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន០២ចំណុច។ មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿង បទល្មើសធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចំនួន១៥ករណី ក្នុងនោះ…