Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • កុមារកំព្រា និងចាស់ឥតទីពឹងនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការ​ឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាជា​លើកទី២៥

    កុមារកំព្រា និងចាស់ឥតទីពឹងនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការ​ឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាជា​លើកទី២៥

    ភ្នំពេញ៖ជាមួយនឹងអំណោយជាស្បៀងអាហារ សម្ភារៈ និងថវិកា, បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹងចំនួន៣២៨​នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះ​ជនអស់​សង្ឃឹមបានទទួលទាន​អាហារសាមគ្គីដ៏មានឱជារស​មួយ​ពេល​ដែលរៀបចំឡើងដោយ​កាកបាទក្រហមកម្ពុជា។ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់​មកជា​មួយនូវអំណោយ​សម្រាប់​ឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាការផ្តល់ជូនជាលើកទី២៥ ។ ក្រោមស្នូរទះដៃ និងស្នាមញញឹមពព្រាយរបស់កុមារា កុមារី ប្រកបដោយសម្លៀក​បំពាក់​ស្អាត​​បាតស្វាគមន៍វត្តមាន​លោក​ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី១នៃកាកបាទក្រហមកម្ពុជា , លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការ​សង្គ្រោះជន​អស់សង្ឃឹមបានជម្រាបលោកជំទាវអគ្គលេខាធិការរងទី១ថា ក្មេងៗដែលយើងគ្នាបាន​ឃើញពួកគេ​ស្លៀកពាក់​ស្អាតៗ រាំល្វតល្វន់ ញញឹមស្រស់នៅទីនេះ អតីតកាលរបស់​ពួកគេ គឺពិបាក និងកម្សត់។ កុមារខ្លះជាទារក​ទើបនឹងកើតត្រូវគេយកមក​បោះបង់​ចោល ,ខ្លះឪពុកសម្លាប់ម្ដាយទុកឱ្យកូននៅកំព្រា, ខ្លះទៀតម្ដាយ​ជួបបញ្ហា​ច្រើន​ កូននៅតូចគ្មានទីពឹង,ខ្លះទៀតគ្រួសារគ្មានលទ្ធភាពចិញ្ចឹម ,ខ្លះម្ដាយស្លាប់ចោល ,ខ្លះ​ម្ដាយឪពុកញៀន​គ្រឿងញៀន​យកកូនមកទុកចោលជាដើម ។ លោកស្រីបានបន្ថែមដោយពេញចិត្តថា “ខ្ញុំមានការសប្បាយចិត្ដ។ក្នុងនាមខ្លួនខ្ញុំផ្ទាល់​មិនមែនជាអ្នកដើមកំណើត​ជាខ្មែរមែនពិត តែបានមករស់នៅស្រុកខ្មែរ,ខ្ញុំមានអារម្មណ៍​ស្រស់ស្រាយ សុខសប្បាយ…

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៕

  • ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរ៉ូម៉ានី រីកចម្រើនឈានទៅមុខជានិច្ចនិរន្តរ៍ ក្នុងអត្ថប្រយោជន៍របស់ប្រជាជនទាំងពីរ

    ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរ៉ូម៉ានី រីកចម្រើនឈានទៅមុខជានិច្ចនិរន្តរ៍ ក្នុងអត្ថប្រយោជន៍របស់ប្រជាជនទាំងពីរ

    (ប្រទេសរ៉ូម៉ានី)៖ ការទូតដ៏មានប្រសិទ្ធភាព គឺស្ថិតនៅលើមូលដ្ឋាននៃស្ពានទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។កម្ពុជាគឺជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងសម្បូរទៅដោយវប្បធម៌ដ៏អស្ចារ្យ យើងមានបំណងចង់ចែករំលែករឿងរ៉ាវនៃប្រទេសរបស់យើង ដល់ប្រជាពលរដ្ឋរ៉ូម៉ានី ដើម្បីបង្កើតការយល់ដឹង និងកង្វាក់កង្វល់រវាងប្រជាជាតិទាំងពីរ។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ H.E. Ms. Brândușa Ioana Predescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ។ ឯកឧត្តម បណ្ឌិត ក៏បានលើកឡើងដែរថា យើងត្រូវធ្វើការផ្សព្វផ្សាយអោយគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ប្រទេសយើងទាំងពីរ ដើម្បីបង្កើតការយល់ដឹង និងស្មារតីសាមគ្គីភាពរវាងប្រជាជនយើងទាំងពីរ ។ ឯកឧត្តមបណ្ឌិតបន្ថែមថា កម្ពុជាបានសង្កេតឃើញថា រ៉ូម៉ានីមានសក្តានុពលដ៏ល្អប្រសើរ ក្នុងវិស័យសេដ្ឋកិច្ចចម្រុះ ជាពិសេសផ្នែកព័ត៌មានវិទ្យា យានយន្ត និងកសិកម្ម។ យើងសង្ឃឹមថា វិស័យទាំងនេះនឹងក្លាយជាសម្រង់ដ៏ល្អសម្រាប់សហប្រតិបត្តិការក្នុងពេលអនាគត។…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យនិស្សិតដែលសិក្សានៅក្រៅប្រទេសខិតខំរៀនសូត្រ និងរៀបចំខ្លួនដើម្បីកម្ពុជា

    រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យនិស្សិតដែលសិក្សានៅក្រៅប្រទេសខិតខំរៀនសូត្រ និងរៀបចំខ្លួនដើម្បីកម្ពុជា

    (ភ្នំពេញ)៖«ក្រោមម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា រៀន និងបង្រៀនកាន់តែទទួលបានប្រសិទ្ធភាព និង និម្មាបនភាព» នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងឱកាសទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន៥៥នាក់ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងែទី១៥ ខែកក្កដា ឆ្នាំ២០២៥រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការសិក្សាគឺជាការស្វែងរកទុនសម្រាប់ជីវិត ហើយបច្ចុប្បន្ននេះ ការសិក្សាប្រកបដោយគុណភាពគឺជារឿងចាំបាច់ ក្នុងយុគសម័យការប្រកួតប្រជែងសមត្ថភាព និងទីផ្សារសេរី។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកនូវប្រវត្តិតស៊ូក្នុងការចិញ្ចឹមជីវិត និងការសិក្សារៀនសូត្រផ្តើមចេញពីក្មេងកំព្រា ក្រោយសម័យប៉ុល ពត រហូតបានទៅបន្តការសិក្សារៀនសូត្រនៅប្រទេសកាណាដា។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថានបានចែករំលែកបទពិសោធន៍ជីវិត ដល់ប្អូនៗនិស្សិតគួរពិចារណា១-ខិតខំរៀនសូត្រ ធ្វើជាទុន២-ការងារសមស្របនឹងសមត្ថភាព និងទេពកោសល្យ៣-សុភមង្គលគ្រួសារ៤-កិត្តិយស កេរ្តិ៍ឈ្មោះក្នុងសង្គម៥-បន្សល់ទុកមរតកសម្រាប់ជំនាន់ក្រោយ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត និស្សិតអាហារូបករណ៍ទាំង ៥៥នាក់ក្នុងនោះ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសហុងគ្រីចំនួន១៦នាក់ ប្រទេសជប៉ុនចំនួន២៣នាក់ ប្រទេសចិន១៣នាក់ និងប្រទេសអៀរឡង់៣នាក់។ ជាអនុសាសន៍ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវនឹងការអនុវត្តជាក់ស្ដែង ជាពិសេសការប្រកាន់ខ្ជាប់នូវសច្ចធម៌ ឆ្លាតវៃ ឯករាជ្យម្ចាស់ការ…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋសភាកម្ពុជា និង ទីម័រឡេស្តេ ឯកភាពគ្នា ដើម្បីជំរុញទំនាក់ទំនងការទូតសភា ពង្រីកវិស័យទេចរណ៍ ពាណិជ្ជកម្ម និងអប់រំ

    រដ្ឋសភាកម្ពុជា និង ទីម័រឡេស្តេ ឯកភាពគ្នា ដើម្បីជំរុញទំនាក់ទំនងការទូតសភា ពង្រីកវិស័យទេចរណ៍ ពាណិជ្ជកម្ម និងអប់រំ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំលើកទី១៦ នៃក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (The 16th AIPA Caucus)។ ក្នុងនាមរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាទីម័រឡេស្តេនាពេលនេះ ពិតជាមានសារៈសំខាន់ និងជាកិត្តិយសដ៏ធំសម្រាប់សភាកម្ពុជា ដោយបានបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព និងឆន្ទៈដ៏មោះមុតក្នុងការពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-ទីម័រឡេស្តេ។ សម្តេចបានសង្កត់ធ្ងន់ថា វត្តមានរបស់គណៈប្រតិភូទីម័រឡេស្តេនៅក្នុងកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សបញ្ជាក់ឱ្យឃើញនូវស្មារតី បំណងប្រាថ្នា និងឆន្ទៈមុតស្រួចរបស់ទីម័រឡេស្តេ ក្នុងការត្រៀមខ្លួនក្លាយជាសមាជិកផ្លូវការរបស់ AIPA នាពេលខាងមុខ។…

  • កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

    កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ឈិន ចូវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមទៀតថា…

  • រដ្ឋសភាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយ (អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ជាផ្លូវការ

    រដ្ឋសភាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយ (អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ជាផ្លូវការ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយ (អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃអង្គារទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។ សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបសវនាការ និងស្វាគមន៍ ជាមួយប្រធានគណៈប្រតិភូបរទេស មុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus AIPA

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបសវនាការ និងស្វាគមន៍ ជាមួយប្រធានគណៈប្រតិភូបរទេស មុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus AIPA

    (ភ្នំពេញ)៖ នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ។” ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។ ជាមួយការស្វាគមន៍ដ៏កក់ក្តៅ សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូថា «សូមឱ្យការស្នាក់អាស្រ័យរបស់ ឯកឧត្តម លោកជំទាវ…