Category: នយោបាយ

  • ទូទាំងខេត្តបន្ទាយមានជ័យ វាយគង អបអរសាទរការចុះ”បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក

    ទូទាំងខេត្តបន្ទាយមានជ័យ វាយគង អបអរសាទរការចុះ”បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក

    បន្ទាយមានជ័យ៖ កាលពីម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្រ្តីរាជការនៃមន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បាន​វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃ​ការចុះ​បញ្ជី”​បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការចុះ “បូជនីយដ្ឋាន​ចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា​មណ្ឌល​ផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជី​​បេតិក​ភណ្ឌ​ពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែង​ឆ្ងាយ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាព​បញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃ​អង្គការ​យូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់​ឆ្នាំតទៅមុខ។ តាមរយៈអនុសាសន៍​ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌…

  • គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីស្នើច្បាប់ ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥

    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីស្នើច្បាប់ ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៍ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការដ្ឋាន សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៤-ផ្សេងៗ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជុំវិញ លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង៩:៣០នាទីព្រឹក ដើម្បី បើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…

  • រដ្ឋបាលខេត្តកំពង់ចាម​ ទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖​ ពីទីតាំងឧក្រិដ្ឋកម្ម​ មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក

    រដ្ឋបាលខេត្តកំពង់ចាម​ ទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖​ ពីទីតាំងឧក្រិដ្ឋកម្ម​ មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក

    កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥​ បានអញ្ជើញ​​ដឹកនាំមន្ត្រីរាជការ ទូងស្គរ អបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន​ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម​ មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក​ ។ ក្នុងសារលិខិតអបអររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ដើម្បីជា ការបំផុសបន្ថែមទៀត…

  • រដ្ឋបាលខេត្តស្ទឹងត្រែងអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំង ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រដ្ឋបាលខេត្តស្ទឹងត្រែងអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំង ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំង​​មន្រ្តីនៃក្រុមប្រឹក្សា ខេត្ត អភិបាលនៃគណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរ​ឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល ផ្សះផ្សា និងសន្តិភាព» ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក ។ មុននឹងចាប់ផ្តើមពិធីទូងស្គរមន្រ្តីនិងមហាជនចូលរួមបានស្មិងស្មាធិ៍ គោរពវិញ្ញាណ ក្ខន្ធដល់ជនរងគ្រោះ ដែលបាន​បាត់បង់​ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដល់ជនរួមជាតិក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន​ចងចាំនៃកម្ពុជា ពីទីតាំង​ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក។ សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល​ផ្សះផ្សា និងសន្តិភាព» ដែលបាន​ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំងមាន៣ទីតាំង…

  • ខេត្តកំពង់ធំអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅទីតាំងដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន

    ខេត្តកំពង់ធំអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅទីតាំងដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន

    កំពង់ធំ ៖នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅទីតាំងដីសម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីត យុទ្ធជនកាលពីថ្ងៃទី១៣ ខែកក្កដា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធាន​សមាគម​អតីតយុទ្ធជ នកម្ពុជាខេត្តកំពង់ធំ និងភរិយា និងសហការី បានរៀបចំពិធីអបអរសាទរ បូជនីយដ្ឋានចងចាំ នៃ​កម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ដោយមានអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមជាច្រើននាក់ចូលរួម។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាអានសារលិខិត របស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ​ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល​ផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ មាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង…

  • រដ្ឋបាលខេត្តព្រះវិហារអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជា​មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក

    រដ្ឋបាលខេត្តព្រះវិហារអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជា​មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក

    ព្រះវិហារ៖ ដូចបណ្ដាខេត្តដទៃទៀតដែរនាបរិវេណសួនច្បារ មុខសាលាខេត្តព្រះ​វិហារ​កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥រដ្ឋបាលខេត្តបានប្រារព្ធពិធីទូង​ស្គរអបអរសាទរ​ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។​ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្ត​ព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ត គីម រិទ្ធី អភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ។ មុននឹងចាប់ផ្តើមពិធីទូងស្គរ អង្គពិធីបានស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវ​នូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋាន​ចងចាំនៃកម្ពុជា ពីទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល​ផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការផ្ដោតលើការវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់ជីវភាពសហគមន៍

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការផ្ដោតលើការវិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់ជីវភាពសហគមន៍

    (កំពត)៖ ការផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសហគមន៍មិនមាន​លទ្ធ​ភាព​​ធ្វើ​ដោយខ្លួនឯង ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដែលរដ្ឋវិនិយោគក្នុងការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ឲ្យទៅសហគមន៍ ដើម្បីឲ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើ​យ៉ាងណាឱ្យសហគមន៍មានការងារធ្វើ មានប្រាក់ចំណូល ។ នេះជាប្រសាសន៍លើក​ឡើង​​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពត ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្តីពីលទ្ធផល ​នៃ​ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទ ជីវភាពរស់នៅ​របស់សហគមន៍ត្រពាំងសង្កែ ដោយ​មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពត កែប និងព្រះសីហនុ រួមនឹងពលរដ្ឋ​សហគមន៍ត្រពាំងសង្កែ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួង​រៀបចំ​ដែនដី បានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍​គំរូ​ក្នុងការ​រៀប​ចំក្រុង ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភណ្ឌភាព និងស្របតាមយុទ្ធសាស្ត្ររបស់​គណ​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈាន​ទៅរៀប​ចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើក​ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ជាលទ្ធផល​ក្រោយ​ការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវ​ទេសចរមកកំសាន្តប្រមាណមួយពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើក​ស្ទួយ​ជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

  • មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះ​បណ្តា​ល​​ពង្រឹងសមត្ថភាពអនុវត្តការងារ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់​យកឌីជី​ថល​ដើម្បីប្រសិទ្ធភាពការងារ’’​ ដែលបានរៀបចំឡេីងនៅខេត្តរតនគិរី

    មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះ​បណ្តា​ល​​ពង្រឹងសមត្ថភាពអនុវត្តការងារ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់​យកឌីជី​ថល​ដើម្បីប្រសិទ្ធភាពការងារ’’​ ដែលបានរៀបចំឡេីងនៅខេត្តរតនគិរី

    (ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយក​រដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំ​កម្មវិធី​កសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រម​ទាំង​ចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជា​ពលរដ្ឋ​ដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីក​ចម្រើន​បន្ថែមទៀត។ នៅថ្ងៃទី៨ ដល់ ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹង​សមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ នៅភោជនីយដ្ឋាន រតនៈលីណា ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី ព្រមទាំងមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរងនៃ​គណៈ​អភិបាលខេត្តក្រចេះ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួ​ង​ប្រៃស​ណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៧៩រូប ដែលជាមន្ដ្រីរាជការ​មក​ពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា​គមនា​គមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ​និងលិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហា​ប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍…

  • មកដឹងពីសារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ជា​បូជនីយដ្ឋាន​ចង​ចាំ​នៃកម្ពុជា

    មកដឹងពីសារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ជា​បូជនីយដ្ឋាន​ចង​ចាំ​នៃកម្ពុជា

    ភ្នំពេញ៖ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន៣ទី​តាំងរួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​ទួលស្លែង(ស២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣” ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ តើអ្វីទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១)?។គេហទំព័រ​សារមន្ទីរទួលស្លែងបានឱ្យដឹងថាសារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​ទួលស្លែង ជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(សម័យ​ខ្មែរ​ក្រហម)​។ អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំ ក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​គោល​នយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រង​របស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែល​មានជីវិត​នៅ​ពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរង​គ្រោះ១២នាក់​មានកុមារ៤នាក់។ មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។ ក្រោយ​ចូល​មក​ដល់​មន្ទីរ​ស-២១ ខ្មែរ​ក្រហម​បង្ខំ​អ្នក​ទោស​ឲ្យ​ថត​រូប ផ្តល់​ចម្លើយ​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទា​ល់ខ្លួន និង​ខ្សែ​បណ្ដាញ​។ អ្នក​ទោស​ត្រូវ​និយាយ​រៀប​រាប់​ពី​ជីវ​ប្រវត្ដិ​លម្អិត​ពី​កុមារ​ភាព​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​។…

  • ថ្នាក់ដឹកនាំ មន្ត្រីនគរបាលរាជធានីភ្នំពេញ ប្រគេនទានវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល

    ថ្នាក់ដឹកនាំ មន្ត្រីនគរបាលរាជធានីភ្នំពេញ ប្រគេនទានវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល

    (ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា ។ ពិធីបុណ្យចូលព្រះវស្សានេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ ថ្ងៃ១៥កើត ខែ កត្តិក ។ ក្នុងរយៈពេល ៣ខែនេះ…