-
រដ្ឋបាលខេត្តកំពង់ចាម ទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក

កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ទូងស្គរ អបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ។ ក្នុងសារលិខិតអបអររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ដើម្បីជា ការបំផុសបន្ថែមទៀត…
-
រដ្ឋបាលខេត្តស្ទឹងត្រែងអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំង ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីនៃក្រុមប្រឹក្សា ខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល ផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ មុននឹងចាប់ផ្តើមពិធីទូងស្គរមន្រ្តីនិងមហាជនចូលរួមបានស្មិងស្មាធិ៍ គោរពវិញ្ញាណ ក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដល់ជនរួមជាតិក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំងមាន៣ទីតាំង…
-
ខេត្តកំពង់ធំអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅទីតាំងដីសម្បទានសង្គម កិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន

កំពង់ធំ ៖នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅទីតាំងដីសម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីត យុទ្ធជនកាលពីថ្ងៃទី១៣ ខែកក្កដា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានសមាគមអតីតយុទ្ធជ នកម្ពុជាខេត្តកំពង់ធំ និងភរិយា និងសហការី បានរៀបចំពិធីអបអរសាទរ បូជនីយដ្ឋានចងចាំ នៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ដោយមានអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមជាច្រើននាក់ចូលរួម។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាអានសារលិខិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ មាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង…
-
រដ្ឋបាលខេត្តព្រះវិហារអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ ដូចបណ្ដាខេត្តដទៃទៀតដែរនាបរិវេណសួនច្បារ មុខសាលាខេត្តព្រះវិហារកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥រដ្ឋបាលខេត្តបានប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ត គីម រិទ្ធី អភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ។ មុននឹងចាប់ផ្តើមពិធីទូងស្គរ អង្គពិធីបានស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវនូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់ជីវភាពសហគមន៍

(កំពត)៖ ការផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលសហគមន៍មិនមានលទ្ធភាពធ្វើដោយខ្លួនឯង ដូច្នេះ នេះគឺជាយុទ្ធសាស្ត្រដែលរដ្ឋវិនិយោគក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅសហគមន៍ ដើម្បីឲ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើយ៉ាងណាឱ្យសហគមន៍មានការងារធ្វើ មានប្រាក់ចំណូល ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្តីពីលទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទ ជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពត កែប និងព្រះសីហនុ រួមនឹងពលរដ្ឋសហគមន៍ត្រពាំងសង្កែ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី បានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍គំរូក្នុងការរៀបចំក្រុង ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភណ្ឌភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណមួយពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’ ដែលបានរៀបចំឡេីងនៅខេត្តរតនគិរី

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅថ្ងៃទី៨ ដល់ ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ នៅភោជនីយដ្ឋាន រតនៈលីណា ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៧៩រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍…
-
មកដឹងពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋានចងចាំនៃកម្ពុជា

ភ្នំពេញ៖ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន៣ទីតាំងរួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១), មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣” ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ តើអ្វីទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស២១)?។គេហទំព័រសារមន្ទីរទួលស្លែងបានឱ្យដឹងថាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។ មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស។ ក្រោយចូលមកដល់មន្ទីរស-២១ ខ្មែរក្រហមបង្ខំអ្នកទោសឲ្យថតរូប ផ្តល់ចម្លើយទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន និងខ្សែបណ្ដាញ។ អ្នកទោសត្រូវនិយាយរៀបរាប់ពីជីវប្រវត្ដិលម្អិតពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួន។…
-
ថ្នាក់ដឹកនាំ មន្ត្រីនគរបាលរាជធានីភ្នំពេញ ប្រគេនទានវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា ។ ពិធីបុណ្យចូលព្រះវស្សានេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ ថ្ងៃ១៥កើត ខែ កត្តិក ។ ក្នុងរយៈពេល ៣ខែនេះ…
-
ក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គឺជាទិវាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆ័នចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេលនេះ បានក្លាយជាកាលបរិច្ឆេទនៃការចងចាំ និងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់មនុស្សជាតិ ប្រជាជនកម្ពុជានិងពិភពលោកទាំងមូល ដែលសបញ្ជាក់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ មហាសមិទ្ធផលនេះ ក៏ជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស…
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចូលរួមអបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព រួមមាន៖ អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងពិធីដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកកម្មរុក្ខាប្រមាញ់ និងនេសាទបានចូលរួមជាច្រើននាក់ ។ គួរបញ្ជាក់ថា ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាពនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះដែររៀបចំឡើងដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នាវេលាម៉ោង៧ព្រឹក ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងបំផុសចលនាប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដេីម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕ ដោយ ៖ ម៉ាដេប៉ូ