Category: នយោបាយ

  • សម្តេចធិបតីហ៊ុន ម៉ាណែត ៖ ទីតាំងឧក្រិដ្ឋកម្មពីអតីតកាល នៃកម្ពុជា បានប្រែក្លាយទៅជាទីតាំងនៃការចងចាំ ការអប់រំ និងក្តីសង្ឃឹមដល់មនុស្សជំនាន់ក្រោយ រៀនសូត្រពីតម្លៃពិតនៃសន្តិភាព

    សម្តេចធិបតីហ៊ុន ម៉ាណែត ៖ ទីតាំងឧក្រិដ្ឋកម្មពីអតីតកាល នៃកម្ពុជា បានប្រែក្លាយទៅជាទីតាំងនៃការចងចាំ ការអប់រំ និងក្តីសង្ឃឹមដល់មនុស្សជំនាន់ក្រោយ រៀនសូត្រពីតម្លៃពិតនៃសន្តិភាព

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងវីដេអូជាភាសាអង់គ្លេស បានថ្លែងទៅកាន់អង្គប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកថា ៖ ទីតាំងឧក្រិដ្ឋកម្មទាំងបីរបស់កម្ពុជានោះ ជាសាក្សីនៃការបាត់បង់អាយុជីវិតរបស់ជនស្លូតត្រង់រាប់លាននាក់ ក្នុងព្រឹតិ្តការណ៍ដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងនៃលទ្ធផលដ៏អាក្រក់ ដែលបណ្តាលមកពីការស្អប់ខ្ពើម អំពើហិង្សា និងការប្រាសចាកសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាសដែលអង្គការយូណេស្កូ បានទទួលស្គាល់ និងបានដាក់បញ្ចូលបូជនីយដ្ឋានចងចាំចំនួន ៣ទីតាំងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៃប្រទេសបារាំង ។ ទីតាំងទាំងនោះ រួមមាន ទី១.អតីតមន្ទីរឃុំឃាំង ម.១៣ ស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ទី២. មន្ទីរឃុំឃាំង ស.២១ ដែលបច្ចុប្បន្ន ជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង, និងទី៣ គឺវាលពិឃាដជើងឯក ស្ថិតនៅរាជធានីភ្នំពេញ ។ ទីតាំងទាំង៣នេះ បានមានឈ្មោះផ្លូវការថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ។ សារពិសេសរបស់សម្តេចធិបតី ក្នុងនាមរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា តាមរយៈការផ្សាយវីដេអូពីចំងាយពីប្រទេសម្ពុជានេះ…

  • សម្ដេចធិបតី ណែនាំឱ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្ដេចធិបតី ណែនាំឱ្យវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»។ ក្នុងសាលិខិតបន្តថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) ៕ ដោយ ៖ វណ្ណលុក

  • អង្គការយូណេស្កូ ទទួលស្គាល់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    អង្គការយូណេស្កូ ទទួលស្គាល់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលនៃការផ្សះផ្សារនៃសន្តិភាព ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

    (ភ្នំពេញ)៖ បូជនីយដ្ឋានចងចាំរបស់កម្ពុជាចំនួន ៣ទីតាំង ត្រូវអង្គការយូណេស្កូ ទទួលស្គាល់ និងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកហើយ នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។ បូជនីយដ្ឋានចងចាំនៃកម្ពុជាទាំង ៣ទីតាំងនោះ រួមមាន ទី១.អតីតមន្ទីរឃុំឃាំង ម.១៣ ដែលរបបខ្មែរក្រហមបានប្រើប្រាស់ជាទីឃុំឃាំងអ្នកទោសមុនឆ្នាំ១៩៧៥ ស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ, ទី២. មន្ទីរឃុំឃាំង ស.២១ ដែលអតីតកាលជាវិទ្យាល័យទួលស្វាយព្រៃ និងបច្ចុប្បន្ន គឺជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង, និងទី៣ គឺវាលពិឃាដជើងឯក ស្ថិតនៅរាជធានីភ្នំពេញ ។ ទីតាំងទាំង ៣នេះ ត្រូវបានបង្កើតជាបូជនីយដ្ឋានចងចាំនៃកម្ពុជា ។ ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ បានធ្វើឡើងនៅថ្ងៃទី១១ កក្កដា ២០២៥ វេលាម៉ោង ៥:៣៥នាទីរសៀល ត្រូវនឹងម៉ោង ១០:៣៥នាទីយប់ ម៉ោងនៅកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស នៃប្រទេសបារាំង ។ ការទទួលស្គាល់នេះ គឺបន្ទាប់ពីរយៈពេញមួយសប្តាហ៍កន្លងមក ដែលគណៈកម្មការសម្បតិ្តបេតិកភណ្ឌពិភពលោក បានជួបប្រជុំសម្រេចអនុម័តទៅលើបេក្ខភាពចំនួន ៣០ ដែលបានដាក់ស្នើសុំចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលមានរួមទាំងទីតាំងប្រវត្តិសាស្រ្ត, ទីតាំងសម្បត្តិវប្បធម៌ និងទីតាំងអភិរក្សធម្មជាតិផងដែរ…

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល

    (ភ្នំពេញ)៖ គណៈវិជ្ជាជីវៈសុខាភិបាល ក្នុងតួនាទីជាអាជ្ញាធរនិយ័តកម្មអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និងសុខភាពសាធារណៈ ត្រូវមានមានការប្រជុំគ្នាជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងជាលក្ខណៈសកល និងសម្លឹងមើលការអនុវត្តឱ្យបានល្អ ដោយត្រូវធ្វើឱ្យប្រសើរឡើងតាមប្រព័ន្ធមួយដែលមានវិន័យ និងរដ្ឋបាលច្បាស់លាស់ ស្របនឹងប្រព័ន្ធកំណែទម្រង់សុខាភិបាលរបស់ក្រសួង និងត្រូវពិចារណាអំពីការងារកម្រិតសាមញ្ញ ទៅកម្រិតប្រទាក់ក្រឡា ដល់កម្រិតជំនាញ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព រួមមាន កម្រិតម៉ាក្រូ គឺបច្ចេកទេស និងធនធាន ការទំនាក់ទំនង ភាពជាការដឹកនាំ មានប្រព័ន្ធការងាររស់រវើក ទាំងគោលគំនិតរបស់វិជ្ជាជីវៈ និងមានអនុលោមភាពតាមច្បាប់ជាធរមាន ។ ការថ្លែងបែបនេះ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបសំណេះសំណាលលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្រ្ត អាទិភាព…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ៖ មិនមែនគ្រាន់តែចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ៖ មិនមែនគ្រាន់តែចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងឱ្យពង្រីកការគិតគូរបន្ថែមទៀត លើការងារសម្បទានដីដោយមិនគ្រាន់តែជាការចែកដីធ្លី តាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ ថ្លែងក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំកែលម្អឆ្នេរសមុទ្រ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា វិសាលភាពនៃការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានទំហំធំធេង ហើយការងារដែលយើងធ្លាប់ធ្វើពីមុន មកដល់បច្ចុប្បន្ន គឺកាន់តែមានទំហំធំធេងជាងមុនទៅទៀត ដូច្នេះសូមកុំគិតត្រឹមតែការងារស្នូលតែ១ជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍ លើកស្ទួយគុណភាពជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យប្រសើរឡើងផងដែរ ។ ទាក់ទិននឹងការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំថ្នាក់ដឹកនាំក្រសួង ត្រូវជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការថវិកាកែលម្អឆ្នេរសមុទ្រ បន្ទាប់មកត្រូវពិភាក្សាជាមួយបណ្ដាឃុំនៅតាមតំបន់ឆ្នេរ ថាតើយើងត្រូវរៀបចំកែលំអរអ្វីខ្លះនៅតំបន់ឆ្នេរ ដើម្បីឲ្យតំបន់ឆ្នេរកាន់តែមានសោភ័ណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អោយចូលមកកំសាន្តកាន់តែច្រើន សំដៅទទួលបានប្រាក់ចំណូល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ។ ជាមួយនេះ ត្រូវធ្វើរបាយការណ៍អំពីគម្រោងដែលម្ចាស់ក្បាលដី…

  • បារាំង និងអង់គ្លេសជំរុញគាបសង្កត់លោក ពូទីន ឲ្យយល់ព្រមបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន

    បារាំង និងអង់គ្លេសជំរុញគាបសង្កត់លោក ពូទីន ឲ្យយល់ព្រមបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន

    ឡុងដ៍ ៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោកប្រធានាធិបតីបារាំង Emmanuel Macron ចាប់ដៃអំពាវនាវឲ្យពិភពលោករួមកម្លាំងគ្នាបង្កើនសម្ពាធថែមទៀត តាមរយៈការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំរុស្ស៊ី លោក ពូទីន ដើម្បីទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។ ការអំពាវនាវរបស់មេដឹកនាំបារាំង និងអង់គ្លេសនេះ កើតឡើងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ដោយយន្តហោះដ្រូនទ្រង់ទ្រាយធំដល់ទៅ ៧២៨គ្រឿង និងមីស៊ីលចំនួន១៣គ្រាប់ក្នុងពេលត្រឹមតែមួយយប់ ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន និងក្រោយពីលោក ត្រាំ បានរិះគន់ចំៗខុសពីធម្មតា ចំពោះ លោក ពូទីន។ នេះជាការវាយប្រហារដោយយន្តហោះដ្រូនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Starmer បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យើងគួរតែមានការផ្លាស់ប្តូរ ដើម្បីសម្រេចឲ្យបានសន្តិភាព តាមរយៈការដាក់សម្ពាធបង្ខំឱ្យលោកប្រធានាធិបតី ពូទីន រត់រកតុចរចាបង្កើតបទឈប់បាញ់នៅអ៊ុយក្រែន។ រីឯលោកប្រធានាធិបតី Macron ដែលអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើនសម្ពាធលើប្រទេសរុស្ស៊ី បានបន្ថែមថា យើងពិតជាត្រូវការអ្វីដែលថ្មី ដើម្បីគាបសង្កត់លោកប្រធានាធិបតី ពូទី ហើយអ្វីដែលយើងត្រូវការ នោះគឺជាអ្វីដែលអាចកែប្រែសម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី។ លោកថា កញ្ចប់ទណ្ឌកម្មថ្មីនឹងក្លាយជាការផ្លាស់ប្តូរសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ

    កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ

    (ឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ស្បៀងចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយផ្សេងៗ ។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយក្តីនឹករលឹក និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដែលបានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា ។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ស្បៀងចំនួន២០០គ្រួសារសម្រាប់ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។ ក្នុងឱកាសនេះ លោកស្រី មុំ ពុទ្ធីតា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុក្ខនរណាម្នាក់ចោលឡើយ…

  • រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥លើ១២៥សំឡេងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ កម្ពុជា

    រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥លើ១២៥សំឡេងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ កម្ពុជា

    (ភ្នំពេញ)៖ រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន ១២៥ អង្គ/រូប ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរនិងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវបានកំណត់ក្នុងច្បាប់ ។ អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធី ដោយបានពិភាក្សា ផ្តល់យោបល់យ៉ាងល្អិតល្អន់…

  • សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ

    សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវការផ្គត់ផ្គង់ទាំងគុណភាពនិងបរិមាណ ទទួលបានការគាំទ្រជាច្រើនពីក្រសួង កាត់បន្ថយថ្លៃដើមផលិត មានហានិភ័យទាបពីកត្តាទីផ្សារនិងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា នេះជាសមិទ្ធផលថ្មី នៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត។ ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ដ្រីធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់ធ្ងន់ថា នេះជាឆន្ទៈមួយដ៏ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កើនល្បឿននៃការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវលទ្ធផលល្អឱ្យទទួលបានជោគជ័យទាំងអស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕ ប្រភព…