Category: នយោបាយ

  • រដ្ឋមន្ត្រី ក្រសួងអធិការកិច្ចប្រគេនទៀនព្រះវស្សា ដល់វត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ

    រដ្ឋមន្ត្រី ក្រសួងអធិការកិច្ចប្រគេនទៀនព្រះវស្សា ដល់វត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ

    ខេត្តព្រះវិហារ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាថ្ងៃទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ គេនៅចាំបានថា វត្តកែវសិក្ខាគិរីស្វារៈនេះ បានរងការខូចខាតដោយការបាញ់ផ្លោងអាវុធគាំទ្រធុនធ្ងន់ជាច្រើនរយគ្រាប់ពីសំណាក់ទាហានសៀមឈ្លានពានកាលពីដើមខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ បណ្តាលឱ្យខូចខាតយ៉ាងទម្ងន់ ។ នៅក្នុងបរិវេណវត្ត ពេលនេះបើចង់ចូលទៅអុជធូបគោរពបូជារំលឹកដល់បារមីនៃកំពូលភ្នំប្រាសាទព្រះវិហារ គឺមិនមានអ្វីដែលមានសភាពស្រស់បស់នឹងស្អាតបាតដូចជាពេលមុននោះទេ គឺដោយសារតែដំបូលព្រះវិហារប្រក់មេឃជញ្ជាំងបាក់ធ្លុះធ្លាយ និងព្រះពុទ្ធបដិមាក៏ត្រូវបែកបាក់អស់មួយចំនួនធំទៅហើយដែរមើលឃើញគួរឱ្យអាណោចអាធមណាស់។វត្តកែវសិក្ខាគីរីស្វារៈ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរ។នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ សៀមសម្រេចលើកទ័ពមកឈ្លានពានខ្មែរ បន្ទាប់ពីអង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារដ៏ចំណាស់របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និង មានការប៉ះទង្គិចគ្នាដោយអាវុធ ចំនួនបីលើក ហើយបានបណ្ដាលឲ្យមានការស្លាប់ និងរបួសទាំងសងខាង។ ទីតាំងវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទ ព្រះវិហារ គឺស្ថិតនៅលើទឹកដីកម្ពុជាដោយស្របច្បាប់លើកម្រងផែនទី១/២០០.០០០ដែលក្នុងនោះរួមទាំងផែនទី «ដងរែក» ដែលមានប្រាសាទព្រះវិហារ ហើយដែលតុលាការយុត្តិធម៌អន្តរជាតិហៅថា ផែនទីឧបសម្ព័ន្ធ១ទទួលស្គាល់។ បើតាមព្រះសង្ឃ នៅវត្តកែវសិក្ខាគិរីស្វារៈ បានមានថេរដីកាឱ្យដឹងថា ព្រះសង្ឃនិងសិស្សដែលកំពុងគង់នៅ និងរស់នៅក្នុងវត្តនេះ…

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សា និងទ័យវត្ថុ បច្ច័យ ប្រគេនដល់វត្តចំនួន ១៥១វត្ត និង ៥សាលាបុណ្យ សម្រាប់បុណ្យចូលព្រះវស្សា

    រដ្ឋបាលរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សា និងទ័យវត្ថុ បច្ច័យ ប្រគេនដល់វត្តចំនួន ១៥១វត្ត និង ៥សាលាបុណ្យ សម្រាប់បុណ្យចូលព្រះវស្សា

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទៅប្រគេនដល់វត្តចំនួន ១៥១វត្តនិង ៥សាលាបុណ្យក្នុងរាជធានីភ្នំពេញសំរាប់បុណ្យចូលព្រះ វស្សាក្នុងន័យចូលរួមពិធីបុណ្យចូលព្រះវស្សាដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ នៅរសៀលថ្ងៃទី១០ កក្កដាឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីវេរទៀនព្រះវស្សានិងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រគេនដល់ព្រះសង្ឃចំនួន ១៥១វត្ត និង ៥សាលាបុណ្យក្នុងរាជធានីភ្នំពេញដែលពិធីនេះបានរៀបចំជាសរុបនៅក្នុងបរិវេណវត្តនាគវន័្តក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ។ តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល ៣ខែ រាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ ថ្ងៃ១៥កើត ខែ កត្តិក ។ ក្នុងរយៈពេល…

  • ឯកឧត្តម សុខ សូកេន បញ្ជាក់ថា ការចូលរួមរបស់បងប្អូនសមរភូមិក្រោយ គឺជាការរួមគ្នាការពារ បូរណភាពទឹកដី មិនមែនជាការឈ្លានពាននោះទេ

    ឯកឧត្តម សុខ សូកេន បញ្ជាក់ថា ការចូលរួមរបស់បងប្អូនសមរភូមិក្រោយ គឺជាការរួមគ្នាការពារ បូរណភាពទឹកដី មិនមែនជាការឈ្លានពាននោះទេ

    ព្រះវិហារ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនប្រជាជន និងមន្ត្រីរាជការនៅសមរភូមិក្រោយ គឺប្រពៃណីយ៍របស់កម្ពុជានៅក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងកម្លាំងវីរ:យុទ្ធជនក្នុងស្មារតីចូលរួមការពារបូរណភាពទឹកដី មិនមែនជាការប៉ុនប៉ងបង្កសង្គ្រាម ឬឈ្លានពានទឹកដីគេនោះទេ។ ការលើកឡើងនេះ បានធ្វើឡើងនៅចំពោះមុខកងវីរ:យុទ្ធយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារ ក្នុងគ្រាដែលឯកឧត្តម សុខ សូកេន ដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះ ក្រសួងអធិការកិច្ច និងសប្បុរសជន ប្រគល់ជូនបងប្អូនកងកម្លាំងនៅទីបញ្ជាការកងអង្គរក្ស ស្ថិតនៅភូមិមរកតតេជោ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់នេះ ឯកឧត្តម សុខ សូកេន បានពាំនាំការសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងគ្រប់ប្រភេទប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបាន លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ ឯកជន ប្រជាជនទាំងនៅក្នុងប្រទេស…

  • រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើអេកូទេសចរណ៍ ពង្រឹងបដិសណ្ឋារកិច្ច សេវាកម្មឱ្យបានប្រសើរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធានធម្មជាតិ

    រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើអេកូទេសចរណ៍ ពង្រឹងបដិសណ្ឋារកិច្ច សេវាកម្មឱ្យបានប្រសើរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងការអភិរក្សធនធានធម្មជាតិ

    (សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកា បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាប» ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាយន្តការសំខាន់មួយសម្រាប់ការអភិវឌ្ឍ និងការអភិរក្ស ធនធានធម្មជាតិ ដោយផ្តល់ឱកាសឲ្យប្រជាជនមានចំណូល បង្កើតការងារ និងចូលរួមក្នុងការសម្រេចចិត្ត ពាក់ព័ន្ធនឹងអភិវឌ្ឍមូលដ្ឋាន ។ ឯកឧត្តម ហួត ហាក់ បន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្ដិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន…

  • ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា រួមកិច្ចសហការគ្នាដើម្បីលើកកម្ពស់​ការ​ផ្សព្វផ្សាយនៃការយល់ដឹងទីផ្សារមូលបត្រនៅកម្ពុជា

    ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា រួមកិច្ចសហការគ្នាដើម្បីលើកកម្ពស់​ការ​ផ្សព្វផ្សាយនៃការយល់ដឹងទីផ្សារមូលបត្រនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា បានចុះហត្ថលេខា​លើអនុ​ស្សា​រណៈនៃការយោគយល់គ្នាមួយ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិ​បត្តិ​ការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យ​មូល​បត្រ​នៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់នារសៀលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៥ឱ្យដឹងថាការចុះអនុស្សារណៈនៃការយោគយល់គ្នានេះនឹង ជួយជំរុញដល់ការផ្សព្វផ្សាយកាន់តែទូលំទូលាយដល់សាធារណៈជនពិសេសពលរដ្ឋដែលមិនទាន់យល់ច្បាស់អំពីវិស័យមូលបត្រនេះអាចយល់ដឹងកាន់តែច្បាស់ពីកាលានុវត្តភាពរបស់វិស័យមូលបត្រកម្ពុជា ដើម្បីឈានទៅចាប់យកឱកាសវិនិយោគ ក្នុង វិស័យមូលបត្រ និងពង្រីកការវិនិយោគ។ ឯកឧត្តម នេត្រ ភក្រ្តាបានមានប្រសាសន៍ថានាកន្លងមកប្រជាពលរដ្ឋ មានការចាប់ អារម្មណ៍ទៅលើនិយ័តករមូលបត្រ និងក៏ដូចជាការយល់ដឹងលើវិស័យនេះនៅមាន​កម្រិតនៅឡើយ ហើយហេតុនេះការរួមគ្នាផ្សព្វផ្សាយជាផ្នែកមួយសំខាន់​ដើម្បីឱ្យពួក​គាត់បាននូវការយល់ដឹង និងចូលរួមនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យ​សំខាន់មួយនៅក្នុងចំណោមវិស័យហិរញ្ញវត្ថុដ៏ទៃទៀត ដែលជាចលករដ៏សំខាន់​នៅ​ក្នុង​របត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានមួយចំនួន មិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់នៅឡើយផង ដែលជាឧបសគ្គមួយ​នៅក្នុង​ការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ច, បើសិនជាអ្នកសរសេរព័ត៌មានមិន​យល់ពីប្រធានបទ តើអ្នកអានរបស់គាត់យល់ដែរឬទេ? ដូច្នេះចាំបាច់ត្រូវធ្វើការ​បណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុន ដល់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​និយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាស​សម្រាប់ការសិក្សារៀនសូត្រពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការ​វិនិ​យោគផ្ទាល់ផងដែរ ពោលគឺជាវិស័យមួយដែលអនុញ្ញាតឱ្យអ្នកវិនិយោគពីគ្រប់ប្រភព​ទាំងអស់អាចធ្វើពិពិធកម្មការវិនិយោគដើម្បីបង្កើននូវចំណូលបន្ថែម និងគ្រប់​គ្រងហា​និភ័យរបស់ខ្លួនផងដែរ។ ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា…

  • លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ី អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ

    លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ី អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយតំណាង​គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំ​គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅ ទីក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស៖ កិច្ចប្រជុំបានកត់សម្គាល់លើរបាយការណ៍ប្រចាំ​ឆ្នាំ២០២៥ (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ខែមិថុនា ឆ្នាំ២០២៥) របស់ AICHR និងបានឯកភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់ AICHR សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំទន្ទឹងរង់ចាំការឯកភាពលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ របស់ AICHR (២០២៦-២០៣០) នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នាពេល​ខាងមុខ ក្នុង គោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក​អាស៊ាន​បន្ថែមទៀត ដើម្បីពង្រឹងការ លើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្សនៅក្នុងតំបន់។…

  • លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខា​លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និង សហប្រតិបត្តិការនៅ​អាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេ​ស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ រដ្ឋមន្ត្រីការបរទេសបាន​ពិភាក្សា​អំពី​កិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេប​ដោយក្រុម​ការងារ ភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវ​ការជា​បន្ទាន់​សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្ត្រចំពោះទិដ្ឋភាពភូមិសាស្ត្រ​សេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។ ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវ​ឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការ​សម្រប​សម្រួល​អន្តរសសរស្តម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពី​វិស័យ​ឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់…

  • ពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃ​បានចាប់ខ្លួន

    ពលករថៃ ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃ​បានចាប់ខ្លួន

    (ភ្នំពេញ)៖ ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលហៀបនឹង​មកដល់​កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ។ បើតាមកាសែតដដែល ពលករថៃទាំាង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់​ព្រំដែន​របស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជា​ដើម្បីធ្វើការ​នៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជន​នៃប្រទេស ដែលមានព្រំដែនជាប់គ្នាជារឿងធម្មតា។ ពោល គឺនៅកម្ពុជាក៏មាន​ពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។ លោក ស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យ ដែលធ្វើឲ្យពលរដ្ឋប្រទេសជិត​ខាងមកធ្វើការនៅកម្ពុជា»។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃ​ក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើស​អើង​ណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេស​កម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺន​កន្លែង​នៅទូទាំងប្រទេស។ បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជា មានការចំណាយតិចជាង មាន​ការ​ថែទាំសុខភាព មានការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់​សោធន​និវត្តន៍​ថែមទៀតផង…

  • កម្ពុជា បាន និងកំពុងពង្រឹងភាពជាម្ចាស់លើការតាក់តែងច្បាប់ដោយខ្លួនឯង

    កម្ពុជា បាន និងកំពុងពង្រឹងភាពជាម្ចាស់លើការតាក់តែងច្បាប់ដោយខ្លួនឯង

    (ភ្នំពេញ)៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានផ្លាស់ប្តូរពីការពឹងផ្អែក លើដៃគូអភិវឌ្ឍន៍ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល ។ សម្ដេចធិបតី បានបន្ថែមថា អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ គតិយុត្ត នៅលើសកលលោក ។ សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩…

  • ជប៉ុនផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ Osprey នៅមូលដ្ឋានទ័ពថ្មី

    ជប៉ុនផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ Osprey នៅមូលដ្ឋានទ័ពថ្មី

    តូក្យូ ៖ កងទ័ពជប៉ុន នៅថ្ងៃទី៩ ខែកក្កដា ចាប់ផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ V-22 Ospreys នៅឯមូលដ្ឋានទ័ពអចិន្ត្រៃយ៍ថ្មី ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន ដែលនេះជាការពង្រឹងផ្នែកការពារជាតិ ចំពេលមានភាពតានតឹងក្នុងតំបន់ ពិសេសកូរ៉េខាងជើង និងចិន។ ចំណាត់ការនេះ គឺជាផ្នែកមួយនៃការបង្កើនកម្លាំងយោធារបស់ប្រទេសជប៉ុន ជាពិសេសនៅតំបន់ភាគនិរតី ពោលគឺផ្តោតចម្បងលើការរារាំងសកម្មភាពវាទទីដែនសមុទ្រកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។ កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុននិយាយថា ក្រុមដំបូងនៃកងឧទ្ធម្ភាគចក្រ Ospreys ចំនួន១៧គ្រឿងបានហោះហើរទៅដល់មូលដ្ឋានទ័ពថ្មី Camp Saga ហើយនៅសេសសល់ទៀតនឹងហោះហើរមកដល់នាពាក់កណ្តាលខែសីហាខាងមុខ។ យ៉ាងណា ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Ospreys V-22 នៅតែមានភាពចម្រូងចម្រាសនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅភាគខាងត្បូង ដោយសារតែកើតមានឧបទ្ទវហេតុជាបន្តបន្ទាប់ទាក់ទងនឹងឧទ្ធម្ភាគចក្រដែលផលិតដោយអាមេរិកមួយនេះ។ ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រ Osprey របស់កងទ័ពអាកាសអាមេរិកបានធ្លាក់នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត។ ចំណែកនៅខែតុលា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Osprey កងទ័ពជប៉ុន បានហោះផ្អៀង និងបុកដី នៅពេលព្យាយាមហោះហើរ អំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយយោធាអាមេរិក។ ហើយការស៊ើបអង្កេតបានរកឃើញថា បញ្ហានេះកំហុសរបស់មនុស្ស៕ ប្រភព ៖ AP ប្រែសម្រួល ៖…