-
អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំង ទប់ស្កាត់បទល្មេីសតាមបន្ទាត់ព្រំដែន បេីមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជា ឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងខណៈដែល ឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ជាមួយ ក្រុមការងារ កងកម្លាំងឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ស្របពេលដែលបញ្ហាព្រំដែននៅតែតានតឹង ឯកឧត្តម អ៊ុ រាត្រី បានជំរុញទៅដល់កងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បេីសិនជាមានការរកឃេីញថាមានបទល្មេីសនៅតាមព្រំដែនត្រូវធ្វេីការបង្ក្រាបឱ្យបានដោយគ្មានលេីកលែងឡេីយ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងារ ទទួលរង់ចាំទទួល។…
-
អភិបាលខេត្ត និងក្រសួងវប្បធម៌ រំលឹកខួបប្រាសាទសំបូរព្រៃគុក ដ៏មានតម្លៃប្រវត្តិសាស្ត្រ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ អតីតរាជធានីឦសានបុរៈ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ពិធីនេះបានអញ្ជើញដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសកម្ម។ ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលតំណាងឲ្យអតីតរាជធានីខ្មែរ សម័យចេនឡា ក្នុងឈ្មោះដើមថា «ឦសានបុរៈ»។ ប្រាសាទនេះត្រូវបានកសាងឡើងចាប់ពីចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ហើយមានក្រុមប្រាសាទសំខាន់ចំនួន ៣ រួមមាន៖ ប្រាសាទសំបូរ (ខាងជើង), ប្រាសាទកណ្តាល (ប្រាសាទតោ) និងប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។…
-
អភិបាលរងខេត្តសៀមរាប ណែនាំឲ្យមន្ត្រីទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់

(សៀមរាប)៖ មន្ត្រីទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពស្មោះត្រង់ និងតស៊ូព្យាយាមលើកស្ទួយការងាររដ្ឋបាលឲ្យកាន់តែប្រសើរឡើង។ ត្រូវបង្កើនសាមគ្គីភាពក្នុងអង្គភាព ឈ្វេងយល់អំពីតួនាទី និងការបែងចែកការងារឱ្យមានតម្លាភាព និងប្រសិទ្ធភាព ។ ពិសេសត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការជៀសវាងអំពើអសន្តិសុខផ្សេងៗ ដោយអនុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់មានសុវត្ថិភាព”។ នេះគឺជាការលើកឡើងរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការសម្រាប់មន្រ្តីនៃរដ្ឋបាលស្រុកអង្គរធំ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។ សូមបញ្ជាក់ថា លោក កែ វីរិទ្ធ មានឋានន្តរសក្តិនាយក្រុមការថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរងស្រុកអង្គរធំ និង លោក ស៊ូរ សេដ្ឋាន មានឋានន្តរសក្តិក្រមការដើមខ្សែថ្នាក់លេខ៣ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាស្រុកអង្គរធំ ។ លោកអភិបាលរងខេត្ត ក៏បានណែនាំឲ្យមន្រ្តីដែលទើបត្រូវបានតែងតាំងថ្មី ត្រូវអនុវត្តការងារដោយឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដើម្បីធានាថាការងាររដ្ឋបាលស្រុកអាចបំពេញបានយ៉ាងរលូន ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ពិសេសត្រូវដាក់ចិត្តស្មោះលើសេវាកម្មសាធារណៈ ក្នុងការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនយ៉ាងច្បាស់លាស់ ៕ ដោយ ៖ ប៊ុន រដ្ឋា
-
ក្រសួងការងារ និង អង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពី សាលាសណ្ឋាគារ សាលាបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែលមានជីវភាពខ្វះខាត។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រៀបចំឡើងនៅទីស្ដីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l’Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) ក្នុងគោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្លូវការទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយសហការជាមួយនឹងស្ថាប័នជាតិនានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹងការកសាងសមត្ថភាពដល់បុគ្គលិក។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោង សាលាសណ្ឋាគារ សាលាបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកពង្រឹងគុណភាព ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«តាមរយៈកិច្ចព្រមព្រៀងនេះ ខ្ញុំគិតថា យើងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកចំណេះដឹង…
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន នៅប្រទេសស្វ៊ីស

(ហ្សឺណែវ)៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់ដៃគូអន្តរជាតិទាំងអស់ ដើម្បីពិនិត្យលទ្ធផលរយៈពេល២០ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីសកាលពីឆ្នាំ២០០៥ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ៦០រូប អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ ៤០រូប តំណាងទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិប្រមាណ៥០ រួមទាំងអ្នកចូលរួមជាច្រើនប្រទេសប្រមាណ ៤០០០នាក់ ។ កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥នេះ ក៏មានកម្មវិធីអមមួយចំនួនរួមមាន “កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global…
-
ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ ទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ តាមបន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។ សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។ ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។ ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស…
-
សួងមុខងារសាធារណៈ ពង្រឹងការគ្រប់គ្រងការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា

(ភ្នំពេញ)៖ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹកក្នុងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ក៏បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការធានានូវការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ស្របតាមគោលការណ៍រាជរដ្ឋាភិបាលនិងការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងថវិការដ្ឋ។ ទី១៖ ការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រី ទាន់ពេលវេលា ទៀងទាត់ និងរៀងរាល់២សប្តាហ៍ម្តង។ ដោយឡែកនៅក្នុងខែដែលមានពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនិងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ទទួលបានបៀវត្សនិងប្រាក់ឧបត្ថម្ភ មុនពេលពិធីបុណ្យ និង ទទួលបានការបើកផ្តល់មុនកាលកំណត់ថែមទៀតនៅក្រោយពិធីបុណ្យ។ ការរៀបចំបើកផ្តល់ទាន់ពេល ទៀងទាត់ និងឆាប់រហ័សនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់និងជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅ និងសេចក្តីត្រូវប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ ទី២៖ ការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងការធានានូវការប្រើប្រាស់ថវិកាដោយត្រឹមត្រូវ។ ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំនូវយន្តការតាមដាន និងត្រួតពិនិត្យជាប្រចាំ លើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីធានាថា ថវិកាសម្រាប់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់ដោយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាបាល។ ក្នុងស្ថានភាពដែលមានការបើកបៀវត្ស ឬប្រាក់ឧបត្ថម្ភមិនស្របតាមគោលការណ៍ ដោយហេតុការផ្តល់ព័ត៌មានដល់អង្គភាពមិនទាន់ពេលវេលាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពមន្ត្រីឬការបំពេញឯកសារមិនបានស្របតាមការកំណត់ ដូចជាករណី មរណភាព ការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការស្ថិតក្រៅក្របខ័ណ្ឌដើម ការចូលនិវត្តន៍ ការឈប់សម្រាកពីការងារជាដើម ត្រូវបានតាមដាននិងត្រួតពិនិត្យជាប្រចាំដោយក្រសួងមុខងារសាធារណៈ។ ករណីមានការបើកហួស…
-
ក្រសួងបរិស្ថាន និង ភាគីពាក់ព័ន្ធបានធ្វើការពិនិត្យ ដើម្បី រៀបចំចុះបញ្ជីភ្នំសំពៅ និង ភ្នំបាណន់ នៅក្នុងខេត្តបាត់ដំបង ជាតំបន់បេតិភណ្ឌធម្មជាតិ

(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន ២ គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ ។ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផដែរ ។ លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ…
-
សម្ដេចតេជោ ហ៊ុន សែន ៖ អ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺ ប្រជាជនថៃ ស្រឡាញ់ ហ៊ុន សែន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ថា ជារឿងដ៏ចម្លែក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ ។ តែយ៉ាងណា សម្ដេចថា អ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺប្រជាជនថៃ ស្រឡាញ់ ហ៊ុន សែន ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ថា វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។ សម្ដេចបន្តថា ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ។ ដូច្នេះ ខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺ ប្រជាជនថៃ ស្រឡាញ់ ហ៊ុន…
-
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ !

វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។ ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕