-
ព្រះមហាក្សត្រកម្ពុជា ៖ ពិធី “រុក្ខទិវា” ជាចលនាជាតិមួយដ៏សំខាន់ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព

(កំពង់ចាម)៖ ក្នុងព្រះរាជសុន្ទរកថា ក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវា”ជារៀងរាល់ឆ្នាំ ។ ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង មានបន្ទូលបញ្ជាក់ថា ពិធី “រុក្ខទិវា”ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្ម ជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុត របស់សត្វគ្រប់ ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យ កុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ…
-
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូមដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ សេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ លំដាប់ 4F នេះ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗ ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800…
-
ព្រះមហាក្សត្រកម្ពុជា ៖ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ គឺដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងព្រះរាជសុន្ទរកថា ក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ ចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាសម្រេចបាននាពេលកន្លងមក និងដែលបានជួយលើក កម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ព្រះករុណា ព្រះមហាក្សត្រ សូមអរគុណឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ ដើម្បីចូលរួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ព្រះកុរណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ…
-
ក្រសួងរៀបចំដែនដី ក្រសួងធម្មការ និងក្រសួងវប្បធម៌ រកការឯកភាពគ្នាលើការសាងសង់ ថែទាំ និងជួសជុលសំណង់សាសនា សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំមតិយោបល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា គណៈវិស្វករ គណៈស្ថាបត្យករ និងបញ្ញវន្តខ្មែរទាំងអស់ ដើម្បីស្វែងរកការឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំនិងការជួសជុលសំណង់វត្តអារាម និងសំណង់សាសនាធ្វើយ៉ាងណាដើម្បីកុំ ឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ។ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការសាងសង់និងការជួសជុលសំណង់វត្តអារាម ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចការជាអាទិភាពមួយដ៏ធំរបស់ក្រសួង គឺការរៀបចំដែនដី និងនគរូបនីយកម្ម ដែលក្នុងកិច្ចការនោះមានការបែងចែកជាតំបន់នានានៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានតំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ទីប្រជុំជននិងក្រុង ហើយនៅក្នុងតំបន់ទីប្រជុំជននិងក្រុងគឺយើងមានប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ដែលបាននឹងកំពុងរៀបចំជាបណ្ដើរៗនៅតាមបណ្ដារាជធានីខេត្តមួយចំនួនរួចហើយ ។ លើសពីនេះ ដោយសារវត្តអារាមជាអត្តសញ្ញាណជាតិខ្មែរ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយប្រជាពលរដ្ឋខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំមតិយោបល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា គណៈវិស្វករ គណៈស្ថាបត្យករនិងបញ្ញវន្តខ្មែរទាំងអស់ដើម្បីស្វែងរកការឯកភាពគ្នាទាក់ទិននឹងការសាងសង់ ថែទាំនិងការជួសជុលសំណង់វត្តអារាមនិងសំណង់សាសនាធ្វើយ៉ាងណាដើម្បីកុំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងភាពសមស្របនៃរចនាបទសំណង់សាសនា និងការជួសជុលអភិរក្សសំណង់បេតិកភណ្ឌ…
-
អភិបាលរាជធានីភ្នំពេញ សូមឱ្យប្រជាពលរដ្ឋ៣គ្រួសារទៀត ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបសាក់(ចាក់អង្រែក្រោម–ព្រែកប្រា) ទទួលយកសំណងដែលរដ្ឋប្រគល់ជូន

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមូយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបសាក់(ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន ៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរ នូវឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញបានសម្រេច ប្រគល់សំណងជូនពួកគាត់ជាង ៣លានដុល្លារយ៉ាងណាក្តី ។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៨ កក្កដានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ទាំង ៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ ។ ជាលទ្ធផលគឺពួកគាត់នៅតែទាមទាសំណងហួសហេតុ មិនអាចទទួលយកបានដដែលពោលគឺបានទាមទារ គុណនិង២ ,គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ ។ ដូច្នេះសូមបងប្អូនទាំង ៣គ្រួសារមេត្តាយោគយល់ ។ អាជ្ញាធរក្នុងនាមអាណាព្យាបាល មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទាសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន ។ ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា តម្លៃដីរហូតដល់ជាង ៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។…
-
គ្រោះរញ្ជួយដីនៅក្វាតេម៉ាឡា ស្លាប់មនុស្ស២នាក់

បរទេស ៖ យោងតាមទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេស Guatamala បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី ក្នុងប្រទេស ដែលស្ថិតនៅតំបន់អាមេរិក កណ្តាល មួយនេះ កាលពីថ្ងៃអង្គារ។ អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំង បានបណ្តាលឱ្យមានការខូចខាត នៅទូទាំងប្រទេស។យោងតាម អ្នកនាំពាក្យ គណៈកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់គ្រោះមហន្តរាយ លោក Andres Erazo បាននិយាយថា មានការរអិលបាក់ដី ហើយ កម្ទេចកម្ទីថ្ម បានកប់លើរថយន្ត តាមផ្លូវហាយវេ នាភាគនិរតី នៃ រដ្ឋធានី ក្វាតេម៉ាឡា ។ មន្ត្រីការិយាល័យ និងបុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស ចេញពីអគារ ក្រោយកើតមានការរញ្ជួយដីខ្លាំង ចំនួនពីរលើក ដែលមានកម្រិត៤.៧រិចទ័រ និង ៥.៦រិចទ័រ ដែលបានអង្រួនប្រទេសក្វាតេម៉ាឡា និង ថែមទាំងមានការរញ្ជួយ នៅប្រទេសក្បែរខាង គឺ ប្រទេស អែល សាល់វ៉ាឌ័រ ផងដែរ៕ ប្រភពពី…
-
ធនាគារពិភពលោកប្រចាំកម្ពុជា មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា

(ភ្នំពេញ)៖ អាទិភាពរបស់ធនាគារពិភពលោក គឺស្របគ្នានិងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ។ ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្ត្រី សុខាភិបាលកម្ពុជា ។ នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tenia Meyer និង ស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក» បានលើកឡើងបែបនេះ ក្នុងឱកាស ចូលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី…
-
ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ១០ហិកតា ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងព្រះរាជពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តកំពង់ចាម ជាច្រើនរូបទៀត ។ «រុក្ខទិវា ៩កក្កដា»…
-
អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ថា អ្វីដែលកម្ពុជាត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។ លោកបន្តថា អត្រាពន្ធរបស់អាម៉េរិក គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា ៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។ លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។ លោកថា៖ “រោងចក្រខ្នាតអន្តរជាតិដូចជា H&M,…
-
សម្ដេចតេជោ អបអរអាជ្ញាធរ និងប៉ូលីសថៃ ដែលបានជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីថៃ ដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃ លើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។ ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការ គួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ? ៕ ដោយ ៖ វណ្ណលុក