Category: នយោបាយ

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុបនោះទេ

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុបនោះទេ

    (កំពង់ស្ពឺ)៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុប នោះទេ ។ កម្ពុជា នៅតែបន្តអនុវត្តការប្រឡង ដើម្បីពង្រឹងសមត្ថភាពសិស្ស ។ កម្ពុជា អាចបំបាត់ការ​ប្រឡង​បាក់ឌុបបាន លុះត្រាតែការពង្រឹងការសិក្សារបស់សិស្ស មានប្រសិទ្ធិភាព​ចាប់​ពីថ្នាក់បឋមឡើងទៅ ។ នេះជាការគួសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចធិបតី ថ្លែងដូច្នេះថា ការប្រលង​បាក់​ឌុបនេះ នៅប្រទេសខ្លះ មិនមានទេ ដូចជានៅអាមេរិក មិនមានទេ ដោយគេយក​ពិន្ទុ​ឆមាស ប្រចាំឆ្នាំ ហើយគេឱ្យជាប់ តែនៅកម្ពុជា ការប្រលងមួយៗ គឺជាការធ្វើតេស្ត​ដើម្បីកំណត់និយាម ហើយវាយតម្លៃ…

  • សម្ដេចធិបតី ៖ ទោះមានសម្ភារៈទំនើបនៅក្នុងសាលារៀនក៏ដោយ តែគុណភាពអប់រំ​ដែលសំខាន់ គឺគ្រូបង្រៀន

    សម្ដេចធិបតី ៖ ទោះមានសម្ភារៈទំនើបនៅក្នុងសាលារៀនក៏ដោយ តែគុណភាពអប់រំ​ដែលសំខាន់ គឺគ្រូបង្រៀន

    (កំពង់ស្ពឺ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គុណភាពអប់រំ ដែល​សំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈគ្រប់គ្រាន់ នៅក្នុងសាលា​រៀនក៏​ដោយ ប៉ុន្ដែបើមានកង្វះខាត នូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំ ដល់​សិស្សបានដែរ ដូច្នេះ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បាន​បន្តវិនិយោគ លើការបណ្ដុះបណ្ដាល គុណវុឌ្ឍិគ្រូបង្រៀននេះឯង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផល​នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចធិបតី បានថ្លែងដូច្នេះថា គុណភាពអប់រំដែលសំខាន់ គឺពាក់ព័ន្ធជាមួយគ្រូ យើងមានឧបកណ៍ យើងមានមេរៀនល្អ…

  • សម្ដេចធិបតី៖ មូលធនមនុស្ស ដើរតួនាទីសំខាន់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០

    សម្ដេចធិបតី៖ មូលធនមនុស្ស ដើរតួនាទីសំខាន់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០

    (កំពង់ស្ពឺ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មូលធនមនុស្ស បានដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជា ឱ្យទៅជាការពិត ក្នុងឆ្នាំ​២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាអាទិភាព​ចំបងបំផុត លើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា ។ សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល ជំរុញឱ្យធនធានមនុស្ស ឱ្យមានចំណេះ ទាំងជំនាញ និងចំណេះដឹងទូទៅ ដើម្បីប្រែក្លាយយុជនកម្ពុជា ឆ្លើយតបតាមតម្រូវការ​ការងារទីផ្សារ និងការរីកចម្រើន នៃបច្ចេកវិទ្យានៅលើពិភពលោក ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផល​នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្តេចធិបតី…

  • សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ

    សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹក​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុង​ឧត្តុង្គម៉ែជ័យ មានដូចជា អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅ សរុបចំនួន ១១ខ្នង ស្មើ​នឹង ១៤៩បន្ទប់ ។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យ​ប្រើប្រាស់នេះ ជាអំណោយដ៏ថ្លៃ​ថ្លា​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ តាមរបាយការណ៍បានឱ្យដឹងថា អគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែល​សម្ពោធ​នាពេលនេះ ស្ថិតក្នុងគ្រឹះស្ថានសិក្សា ចំនួន៦ រួមមាន៖ ១៖ វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ។ អគារសិក្សាត្រូវសម្ពោធមានចំនួន ២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់។…

  • គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបន្តទទួលពាក្យចុះឈ្មោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៣៧៧ នៅទូទាំងប្រទេស

    គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបន្តទទួលពាក្យចុះឈ្មោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ចំនួន ៦៩៩កន្លែង ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៣៧៧ នៅទូទាំងប្រទេស

    ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងបន្តទទួលពាក្យចុះឈ្មោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ៦៩៩កន្លែង ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៣៧៧ នៅទូទាំងប្រទេស។ ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានតំណែងវិជ្ជាជីវៈសុខាភិបាល ចំនួន ៤ប្រភេទ ដែលត្រូវជ្រើសរើស រួមមាន៖👉 មន្ត្រីគិលានុបដ្ឋានបិញ្ញាបត្រ ចំនួន ៥៦កន្លង👉 មន្ត្រីគិលានុបដ្ឋានមធ្យម ចំនួន ៣១០កន្លែង👉 មន្ត្រីឆ្មបបរិញ្ញាបត្រ ចំនួន ៤៧កន្លែង👉 មន្ត្រីឆ្មបមធ្យម ចំនួន ២៨៦កន្លែង។ 🖥 បេក្ខជនដែលមានបំណង ដាក់ពាក្យចូលរួមប្រឡងប្រជែង សូមចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/mcs25moh ចាប់ពីថ្ងៃដំណឹងរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ 🖥 ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង សេចក្តីណែនាំ លក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើស តាមរយៈតំណរភ្ជាប់ https://www.facebook.com/share/p/1NzRQuSfff/ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖ 🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»១.Telegram (https://mcsuat.mcs.gov.kh/)២.Facebook (https://www.facebook.com/CivilServiceCambodia) 🖥…

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ ច្រើនជាងថៃ

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ ច្រើនជាងថៃ

    (ព្រៃវែង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅ រោង ចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែង ទៅកាន់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើបមកពីប្រទេសថៃ​ប្រមាណ ១០០០នា​ក់​ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែល​មានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។ ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធន​ជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និង​ការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការ​នៅ​ប្រទេសថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភនានា​ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ​នោះទេ ហើយ​បើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារ​នៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ…

  • ក្រុមហ៊ុនធំៗចិនចាប់អារម្មណ៍លើការវិនិយោគ ដែលចូលរួមចំណែកដល់​ការអនុវត្ត​ភាព​ស្អាត នៅ កម្ពុជា

    ក្រុមហ៊ុនធំៗចិនចាប់អារម្មណ៍លើការវិនិយោគ ដែលចូលរួមចំណែកដល់​ការអនុវត្ត​ភាព​ស្អាត នៅ កម្ពុជា

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមាន​គោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ច​គាំពារបរិស្ថាន ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ «ក្រសួងបរិស្ថាន សូមស្វា​គមន៍​ចំពោះបច្ចេកវិទ្យាថ្មីៗ ដែលត្រូវប្រើប្រាស់ក្នុងគ្រប់គ្រងបរិស្ថាន ដែលតម្រូវតាម​ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៥បានទទួលជួបលោក Li Wenjie ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនផ្សេងទៀតមកពីប្រទេសចិនចូលជួប​សម្តែងការគួរសមនិងសំណេះសំណាល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងបរិស្ថាន បានកំពុងផ្តោតលើភាពស្អាត របស់យុទ្ធ​សាស្រ្តចក្រា​វិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក ។ ចំពោះភាពស្អាតលើផ្ទៃមេឃ និង ស្អាតលើដី ក្រសួងបរិស្ថាន បានខិតខំប្រឹង​ប្រែង​ដាក់ចេញជាយុទ្ធនាការនានា ហើយបានទទួលលទ្ធផលល្អប្រសើរ ដោយមានការ​ចូល​រួម​យ៉ាងច្រើន ពីគ្រប់ភាគី ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ…

  • គណបក្សចុះមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី អបអរសាទរខួបទី៧៤ នៃការបង្កើតគណបក្សប្រជាជន

    គណបក្សចុះមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី អបអរសាទរខួបទី៧៤ នៃការបង្កើតគណបក្សប្រជាជន

    (ខេត្តសៀមរាប)៖ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើត​គណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលមាន​ការ​ចូលរួមពី សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានប្រមាណ២០០នាក់។ បន្ទាប់ពីបានអានសន្ទរកថា របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ឯកឧត្តម ហេង ធូ បានបង្ហាញថា ការបង្កើត គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកបានប្រកាន់ខ្ជាប់នូវ​គោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិ​ស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់​ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះ​ប្រជា​ជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ…

  • សម្ដេចនាយករដ្ឋមន្ត្រី អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្ដេចនាយករដ្ឋមន្ត្រី អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​​កម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់​ប្រា​សាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បាន​សរសេរថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍​ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។​នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។…

  • ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា

    ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវ Manuela V. Ferro បានសម្ដែងអំណរគុណ និងសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី នាឱកាសនេះ។ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ ការណ៍នេះបានធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានការវិវឌ្ឍទៅមុខប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ បន្ថែមលើសពីនេះ, លោកជំទាវបានអះអាងថា ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម។ លោកជំទាវបានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពវិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម,…