-
កម្ពុជា-បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ឯកឧត្តមពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាងនៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុតដែលឯកឧត្តមបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយដែលឯកឧត្តមបានបញ្ចប់ការងារការទូតនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗជាច្រើន…
-
សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអាណត្តិការងាររបស់ឯកឧត្តម នៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម។ ឯកឧត្តមក៏បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

(កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខ-ទុក្ខផ្ទាល់ ជាមួយបង-ប្អូនរួមជាតិទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង និងសូមជូនពរប្រជានុរាស្ត្រទាំងអស់មានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជួបតែសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។…
-
ឧត្តមសេនីយ៍ត្រី ស៊ីម សន៖ សុខសន្តិភាពធ្វើឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ

(ព្រៃវែង)៖ ឧត្តមសេនីយត្រី ស៊ីម សន បានលើកឡើងថា សុខសន្តិភាព ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះធ្វើឱ្យកម្ពុជា យើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងាការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទៅតាមទិសដៅផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ លោកបន្ថែមថា ជាក់ស្តែងវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនផងដែរ ដោយក្នុងនោះការកសាងសហេដ្ឋរចនាសម្ព័ន្ទនានា ដើម្បីតម្កល់ទុកជាទីសក្សារបូជាផង និងទុកជាសម្បត្តិវប្បធម៌តជំនាន់ទៅខាងមុខមានការកើនឡើងជាបន្តបន្ទាប់ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ីម សន នាយករង នាយកដ្ឋានកិច្ចការអាស៊ាន អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសង្រ្កាន្តវត្តព្រហារចាស់ក្នុងពិធីសូត្រមន្តអភិសេកសម្ពោធឆ្លងសម្មិទ្ធផលនានា ក្នុងវត្តព្រហារចាស់ ស្តិតនៅភូមិព្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា វត្តព្រហារចាស់គឺត្រូវបានចាត់ទុកថាមានវ័យចំណាស់មួយ ដែលត្រូវបានប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ គណកម្មាការអាចារ្យវត្ត បានខិតខំកៀរគរថវិកាបច្ច័យក្នុងការកសាងវត្តនេះឡើងវិញ មានទាំងព្រះវិហារ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ទនានាផងដែរ។ ឧត្ដមសេនីយ៍ត្រី ស៊ីម សន គូសបញ្ជាក់ផងដែរថា ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទពិសេសក្រុមការងារយុវជនសង្រ្កាន្តវត្តព្រហារចាស់ បានខិតខំប្រឹងប្រែងស្វែងរកថវិកា ដើម្បីជាវដីវត្ត រៀបចំបណ្តាញអគ្គីសនីឡើងវិញ និងសាងសង់រោងដាក់នាគជាដើម។ សមិទ្ធិផលដ៏ថ្លៃថ្លាដែលវត្តព្រហារចាស់ត្រូវបានធ្វើពិធីអភិសេក និងសូត្រមន្តសម្ពោធឆ្លងនាពេលនេះរួមមាន…
-
ក្រសួងការបរទេសកម្ពុជាឆ្លើយតបចំពោះការសេចក្តីថ្លែងការណ៍ខុសពីការពិតរបស់ក្រសួងការបរទេសថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តបនឹងសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី

(ភ្នំពេញ)៖ តាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕ ដោយ / គ្រី សម្បត្តិ
-
រដ្ឋសភា ទទួលពិនិត្យសិក្សាដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទាំង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទាំងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ កម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះជូនគណៈកម្មការជំនាញគឺគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ តាមគម្រោង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ កម្ពុជា របស់តំណាងរាស្រ្តហត្ថលេខីទាំង ១២៥រូប នេះនឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារនិងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆាំងងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេសហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ កម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ…
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថកម្ពុជាឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ក៏ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថកម្ពុជាឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបង្ហាញក្ដីមោទនភាពដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាទឹកដីអច្ឆរិយ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តម បានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ហើយសង្ឃឹមថា ការរីកចម្រើននេះ នឹងបន្តទៅមុខទៀត…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់យុវជនយើង

(ខេត្តព្រះសីហនុ )៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ធំនិងត្រឹមត្រូវបំផុតនៅក្នុងជីវិត និងជាការសម្រេចចិត្តជាយុទ្ធសាស្ត្រសម្រាប់យុវជននៅស្រុកព្រៃនប់ ក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា និងពេលវេលា ទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនក្នុងមូលដ្ឋានស្រុកព្រៃនប់ ដើម្បីបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ដែលបានធ្វើឡើងនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្វាគមន៍ និងអបអរសាទរដល់យុវជនទាំង ៩៩៦នាក់ ដែលត្រូវបានបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់នាពេលនេះ ហើយមិនត្រឹមតែដើម្បីបង្កើនចំនួនឲ្យទទួលបានជ័យជំនះលើការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែការចូលរួមនាពេលនេះ ជាមួយការងារដែលយើងកំពុងតែធ្វើ គឺជាជំហានឆ្ពោះទៅមុខសម្រាប់យើងទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ប្រទេសកម្ពុជាបានងើបឡើងវិញចេញពីសង្គមដែលបែកបាក់ គំនរឆ្អឹងផេះផង់នៃសង្គ្រាម ហើយយើងទាំងអស់គ្នាកំពុងតែស្ដារប្រទេសជាតិឡើងវិញ និងរៀបចំឲ្យមានរបៀបរៀបរយ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតជាសំខាន់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានគុណភាពនៃជីវិត មានសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ដូច្នេះអ្វីដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ក៏ដូចជាគណបក្សខេត្តព្រះសីហនុបាននិងកំពុងធ្វើនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលបំណងក៏ដូចជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយអ្វីទាំងអស់នេះនឹងមិនអាចសម្រេចបានជោគជ័យឡើយ ប្រសិនបើមិនមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ…
-
ប្រធានគណបក្សប្រជាជនខេត្តកំពតរំលឹកមន្ត្រីបក្សឱ្យគោរព ស្រឡាញ់និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់

កំពត៖ក្នុងពិធីផ្ទេរនិងចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកកំពង់ត្រាច និងស្រុក អង្គរជ័យកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សស្រុកកំពង់ត្រាចឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្សប្រជាជនទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបានបន្តថា ក្នុងនាមជាមន្រ្តីគណបក្សមិនត្រូវទុកឱ្យពួកគាត់ជួបការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ គឺត្រូវប្រកាន់គោលការណ៍ ទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា។ សមាជិក សមាជិកា ពិសេសមន្ត្រីគណបក្សនៅតាមមូលដ្ឋានទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ពិសេសត្រូវគោរព ស្រឡាញ់ ពលរដ្ឋដោយភាពស្មោះត្រង់ តាមគំរូវីរភាពដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សូមជម្រាបថា លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ត្រូវបានចូលកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកកំពង់ត្រាច ។ចំណែកលោក មួង នឿន អភិបាលស្រុកអង្គរជ័យក៏ត្រូវបានចូលកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជនស្រុកអង្គរជ័យ៕ ដោយ៖ សិលា សារិន