-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ ) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលឹកថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បានលើកឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។ គួររំលឹកថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ…
-
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ ~ ៧ កក្កដា ២០២៥ ។ គួររំលឹកថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា ។ ១ឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។ បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា…
-
ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារ ក្នុងឱកាសអបអរសាទរ ខួបជាប្រវត្តិសាស្ត្រទី ១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្រ្ត ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥) ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងថា៖ ក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភលោកផង។ ការចុះបញ្ជីនេះជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…
-
ឯកឧត្តម ហេង សួរ ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួសដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា៖«បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹងមិនអាចស្លៀកពាក់ស្អាតបាត គ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាសចូលរួមក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយគ្មានឯកសណ្ឋានល្អៗសម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ គឺមិនមែនជាប៊ិកទេ គឺប្រហែលជាកាំភ្លើងដែលប្អូនៗត្រូវកាន់ជំនួសដោយប៊ិក ប្អូនៗសព្វថ្ងៃអាចដេកនៅលើគ្រែមានបន្ទប់ ប៉ុន្ដែបើគ្មានសន្ដិភាព ប្អូនៗអាចទៅដេកនៅត្រង់សេ ឬដេកក្នុងព្រៃផងដែរ»។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំគ្រប់ជាន់ថ្នាក់ សាមគ្គីផ្ទៃក្នុង មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយដែលដឹកនាំប្រជាជាតិឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។ ឯកឧត្តម…
-
ខ្លឹមសារបញ្ជាក់ជូនសាធារណជនអំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី ៕
-
រដ្ឋបាលខេត្តកែប លែងមេត្រីពូជ និងកូនត្រីរាប់ម៉ឺនក្បាល ចូលក្នុងអាងធម្មជាតិ

កែប៖ត្រីមេពូជចំនួន៣០គីឡូក្រាមនិងកូនត្រីចម្រុះចំនួន៣ម៉ឺនក្បាល ត្រូវបានលែងចូលទៅក្នុងអាងទឹកទំនប់រនេស ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងឱកាសទិវាមច្ឆជាតិ ១កក្កដានិងបង្កើនធនធានជលផលធម្មជាតិ។ ក្នុងពិធីលែងកូនត្រីកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែបបានឱ្យដឹងថា មេត្រីពូជដែលយកមកលែងមានប្រភេទ ត្រីឆ្ពិន ត្រីអណ្តែង ត្រីក្រាញ់ ជាដើម។ លើកទឹកចិត្ត ជាមួយសារអំពាវនាវផង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានកោតសរសើរអភិបាលរងទទួលបន្ទុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំបានពិធីនេះឡើងយ៉ាងល្អ។ឯកឧត្តមរំពឹងថា តាមរយៈត្រីមេពូជ និងកូនត្រីដែលលែងនាពេលនេះ និងជួយទៅបន្ថែមបរិមាណត្រីក្នុងអាងទឹកនេះ ដែលជាប្រយោជន៍សម្រាប់ប្រជាជន។ស្របតាមកំណើនទេសចរមកកម្សាន្តខេត្តកែប កើនឡើង ជាលំដាប់នោះ ឯកឧត្តមអភិបាលជំរុញណែនាំដល់មន្ទីរកសិកម្មខេត្តដែលជាមន្ទីរជំនាញ យកចិត្តទុកដាក់ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍវារីវប្បកម្មទាំងខ្នាតតូច មធ្យម និងធំ តាមតំបន់ដែលមានសក្តានុពលទាំងទឹកសាប ទឹកប្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការសាច់ត្រី និងវារីវប្បកម្មផ្សេងៗ។ទន្ទឹមនេះក៏ត្រូវ ពង្រឹងការទប់ស្កាត់នូវបទល្មើសនេសាទគ្រប់ប្រភេទទាំងទឹកសាប និងទឹកប្រៃ។ បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តកែបបានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥នេះ ប្រជានេសាទប្រមូលផលនេសាទទឹកសាបស្រស់ចំនួន៦៥តោន…
-
ពលរដ្ឋ ៥០០គ្រួសារ នឹងត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក្នុងចំណោម ២៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតរួមគ្នាអស់រយៈពេល៥ថ្ងៃដោយរលូនក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន ១២,៣២៩គ្រួសារ នឹងត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩,៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។ ថ្លែងក្នុងពិធីបិទ ចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. បានឱ្យដឹងថា ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២,៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើសតាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានី ខេត្តនឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ឯកឧត្តម សរ សុវណ្ណា បានបន្តថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង…
-
ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ ជំរុញគ្រូឧទ្ទេសខិតខំអភិវឌ្ឍន៍ចំណេះដឹងឱ្យខ្លាំងបន្ថែមទៀត និងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់

(ភ្នំពេញ)៖ គ្រូឧទ្ទេសត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គនេះ ទៅអភិវឌ្ឍន៍បន្ថែមតាមរយៈការរំលឹកមេរៀន និងខិតខំធ្វើការសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាប្រែក្លាយខ្លួនទៅជាគ្រូ TVET ដ៏ឆ្នើមនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដើម្បីចែករំលែកបន្តដល់លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានរបស់ខ្លួន ព្រមទាំងយកគំនិតល្អៗ ក្នុងវគ្គបំប៉ននេះទៅបណ្តុះបណ្តាលដល់ សិក្ខាកាម សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ការរៀបចំវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣នេះគឺដើម្បីគាំទ្រ និងពង្រឹងដល់កម្មវិធី ១,៥លាននាក់ ជាពិសេសពង្រឹង និងលើកម្ពស់សមត្ថភាព និងចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ សំដៅប្រែក្លាយយុវជនកម្ពុជាឱ្យក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស…
-
ក្រសួងវប្បធម៌ ៖ ការអះអាងរបស់ថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដែលគូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថាការអះអាងរបស់ភាគីថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដោយ គូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីដោះឡើយ។ ជាមួយការលើកឡើងបែបនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥(១៩៦២)។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។…
-
មន្រ្តីនគរបាលចរាចរណ៍ ៣នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ

(ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន៣នាក់ដែលបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរនៃបទល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់ ដែលឈរជើង ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ ក្រសួងមហាផ្ទៃ បញ្ជាក់ឱ្យដឹងដែរថា៖ដោយអនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ។ ក្រសួងមហាផ្ទៃ បានលើកឡើងថាដើម្បីឱ្យការអនុវត្តវិន័យបានទទួលប្រសិទ្ធភាពនោះ ជាក់ស្តែងកន្លងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ គួរបញ្ជាក់ថាអតីតមន្រ្តីនគរបាលចរាចរណ៍ដែលត្រូវបាន បណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា មានឈ្មោះដូចជា៖១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩…