-
សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលឃុបឃិតជាមួយបរទេសបំផ្លាញជាតិឯង

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ សួង ពិសិដ្ឋ
-
សម្តេចតេជោ ហ៊ុន សែន ៖ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ អត្ថបទ ៖…
-
សម្តេចតេជោ ហ៊ុន សែន អរគុណកងកម្លាំង និងអាជ្ញាធរ ដែលខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តព្រៃវែង

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍នៅខេត្តព្រៃវែងតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ សួង ពិសិដ្ឋ
-
សម្តេចតេជោ ហ៊ុន សែន សរសើរគណៈគ្រប់គ្រងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ចំពោះការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃ

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះមានការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃនេះ ។ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឈ្មោះដើមហៅថា សាកលវិទ្យាល័យមហាឥសីវេទ បង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង ដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា ហើយបានប្តូរឈ្មោះជាបន្តបន្ទាប់មកជាសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ នៅចុងខែធ្នូ ឆ្នាំ២០០៨ ។ រយៈពេលជាង ៣០ឆ្នាំ ចាប់តាំងពីការបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៦ជំនាន់រួចមកហើយ និងមាននិស្សិតបញ្ចប់ការ សិក្សាសរុបចំនួន ១៧.៦៧១ នាក់ នារី ៦.៧១៦ នាក់។ បច្ចុប្បន្ន អតីតនិស្សិតទាំងនោះបាននិងកំពុង បម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិប្រកបដោយ សមត្ថភាព វិជ្ជាជីវៈខ្ពស់ ។…
-
សម្តេតេជោ ហ៊ុន សែន៖ ការចរចាព្រំដែនរវាងកម្ពុជា-វៀតណាម , ភាគីទាំងពីរ បានឯកភាពគ្នា ទម្លាក់ខ្សែព្រំដែនទៅចំណុចទឹកជ្រៅ

(ព្រៃវែង)៖ សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចរចាព្រំដែនរវាងកម្ពុជា-វៀតណាម មានរឿងល្អមួយ ដោយភាគីទាំងពីរ បានឯកភាពគ្នា ទម្លាក់ខ្សែព្រំដែនទៅចំណុចទឹកជ្រៅ ។ ដំណោះស្រាយនេះ ជាដំណោះស្រាយល្អបំផុតតាមនិយាមអន្តរជាតិ ដែលតែងយកជន្លងទឹកជ្រៅ ធ្វើជាព្រំដែន ។ ការឯកភាពនេះល្អ ដែលជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការស្រុះស្រួលឯកភាពគ្នារវាងកម្ពុជា-វៀតណាម ក្នុងការដោះស្រាយព្រំដែន…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ

(ព្រៃវែង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ តាមរបាយការណ៍ ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានឱ្យដឹងថា សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ឈ្មោះដើមហៅថា សាកលវិទ្យាល័យមហាឥសីវេទ បង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការមូលនិធិអូស្ត្រាលីសម្រាប់ជំនួយកម្ពុជា ក្នុងគោលបំណងចង់ឱ្យសិស្សដែលបញ្ចប់ ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ និងបណ្តាខេត្តផ្សេងៗទៀត អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យបានប្តូរឈ្មោះជាបន្តបន្ទាប់មកជាសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា…
-
ឯកឧត្តម ហ៊ុន ម៉ានី នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ យោងតាមការបង្ហោះហ្វេសបុកផេកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះ នាព្រឹកថ្ងៃទី៣ ខែ កក្តដា ឆ្នាំ២០២៥នេះ ដោយមានខ្លឹមសារថា បន្ថែមពីលើជំនួយដែលជាការចូលរួមបរិច្ចាគបងប្អូនជនរួមជាតិទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក. ) ក៏បាននាំយកនូវព្រះរាជទានដ៏ថ្លៃថ្លាបំផុតនរបស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យកមកជូនដល់កងទ័ពជួរមុខនៅទិសទី២ និងទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ។ ព្រះរាជទានដ៏ថ្លៃថ្លា គឺជាការសព្វព្រះរាជឫទ័យនៃសម្ដេចយាយ ដែលទ្រង់ប្រោសព្រះរាជទាន ព្រះរាជទ្រព្យដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការធ្វើសកម្មភាពសង្គមរបស់ខ្លួន នាឱកាសដែលគណៈប្រតិភូបានចូលក្រាបថ្វាយបង្គំគាល់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ដោយបានទទួលព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រុមគ្រួសារ ស.ស.យ.ក. បានមូលមតិ និងឯកភាពគ្នាថានឹងយកមកចូលរួមជួយដល់កងទ័ពទាំងអស់។ សាជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំ ជាកូនចៅ សូមសម្ដែងថ្វាយនូវកត្តញ្ញូកត្តវេទីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្ដេចយាយ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ដល់ប្រជានុរាស្រ្តគ្រប់ទីកន្លែង តាមរយៈព្រះរាជអំណោយ និងព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខដល់កូនចៅនៅជួរមុខ៕ ជាវ ចន្ធូ
-
ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្ដីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ”សម្រាប់តម្រង់ទិសក្នុងការត្រៀមធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្តីអំពី “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ” នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ សិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងមិនមែនគ្រាន់តែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង កិច្ចសហប្រតិបត្តិការ និងជាការចែករំលែកយុទ្ធសាស្ត្រសម្រាប់តម្រង់ទិស ក្នុងការត្រៀមធ្វើបរិវត្តកម្មឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើគ្រប់វិស័យ ក្នុងនោះរួមមាន ការការពារនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ កិច្ចការក្នុងការពារទិន្នន័យ និងបង្កើនការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។ កម្មវិធីខាងបានស្វែងយល់បន្ថែមអំពីយន្តការនៃការអនុវត្តល្អបំផុត លើផលប៉ះពាល់ដែលបណ្តាលអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងគោលការណ៍ជាក់ស្តែងដែលអាចត្រូវបានកំណត់ក្នុងការបំពេញការងារតាមតម្រូវការជាក់លាក់របស់ស្ថាប័នរដ្ឋាភិបាលទាំងមូល៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន Ueno Atsushi បានអញ្ជើញទស្សនកិច្ចនៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) ដោយមានការអញ្ជើញចូលរួមអមពីថ្នាក់ដឹកនាំក្រសួង លេខាទីពីរនៃស្ថានទូត តំណាងក្រុមហ៊ុន NTT Data Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងក្រុមហ៊ុន NTT Global Data Center Japan និងតំណាងក្រុមហ៊ុន NTT Data Inc. Thailand។ ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់គាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ។ សូមជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាការរក្សាបានអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV)៕ ដោយ ៖…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ ២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖ សម្ដេចនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” ៕ ដោយ ៖ វណ្ណលុក