Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ៖ គ្មានការចរចាទ្វេភាគីជាដាច់ខាត ក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ

    សម្តេចតេជោ ហ៊ុន សែន ៖ គ្មានការចរចាទ្វេភាគីជាដាច់ខាត ក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ

    (ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។ សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្ដេចតេជោ បានលើកឡើងពីកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលរៀបចំដោយរដ្ឋមន្ត្រីស្ដីទី នៃក្រសួងការពារជាតិថៃ ដែលចេញមកប្រកាសពាក់ព័ន្ធនឹងការបិទព្រំដែន ដោយបញ្ជាក់ថា ថៃ មិនបានបិទច្រកព្រំដែន ឬកែសម្រួលម៉ោងពេលនោះទេ ។ ត្រង់ចំណុចនេះ សម្ដេចតេជោ…

  • នាយឧត្តមសេនីយ៍ ទៀ សីហា៖ខ្ញុំមិនដែលបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ជាមួយក្រសួងការពារជាតិថៃ នោះឡើយ

    នាយឧត្តមសេនីយ៍ ទៀ សីហា៖ខ្ញុំមិនដែលបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ជាមួយក្រសួងការពារជាតិថៃ នោះឡើយ

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានគូសបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៣ ខែកក្កដានេះថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក ខ្ញុំសូមបញ្ជាក់ជូនថា ៖ ១. ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តម ភូមិ ថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ ។ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។ ២. ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី ។ អាស្រ័យហេតុនេះគឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ ។ កូនសោ គឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់ ៕…

  • សម្តេចធិបតី៖ ទោះ១០០ឆ្នាំទៀត ក៏គណបក្សប្រជាជនកម្ពុជា មិនចោលបុព្វហេតុដើម្បីជាតិ និងប្រជាជនដែរ

    សម្តេចធិបតី៖ ទោះ១០០ឆ្នាំទៀត ក៏គណបក្សប្រជាជនកម្ពុជា មិនចោលបុព្វហេតុដើម្បីជាតិ និងប្រជាជនដែរ

    (ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការ គណបក្សប្រជាជន កម្ពុជា នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា ទោះជា ១០០ឆ្នាំទៀត ក៏មិនចោលនូវបុព្វហេតុរបស់ខ្លួនដែរ គឺដើម្បីជាតិនិងប្រជាជន នេះគឺជាការពិត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងមូលដ្ឋានគណបក្សនូវអាគារគណបក្សដ៏ធំបែបនេះ មិនមែនចៃដន្យ ឬមួយមិនមែនគ្រាន់តែអាគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែបង្ហាញនូវការជឿជាក់ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការដឹកនាំនិងបម្រើឱ្យប្រជាពលរដ្ឋ នៅរយៈពេលវែង មិនមែនរយៈពេលខ្លី ។ សម្តេចធិបតី គូសបញ្ជាក់ថា ជិត ៥០មកហើយ រាប់ចាប់ពីឆ្នាំ១៩៧៩មក និងកំពុងបន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា នៅតែជឿជាក់នូវភាពរឹងមាំ និងភាពជោគជ័យរបស់គណបក្ស ដែលបន្តនៅយូរអង្វែងតទៅមុខ ដើម្បីនៅជាមួយប្រជាជន និងដើម្បីដឹកនាំប្រទេសកម្ពុជាតទៅទៀត ។ សម្តេចធិបតី មានប្រសាសន៍ថា “ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផែនការដាក់ត្រឹម២០៥០ ដែលយើងធានានិរន្តរភាព ប៉ុន្តែខ្ញុំជឿជាក់ថា មិនមែនត្រឹមនោះទេ គឺគណបក្សប្រជាជននឹងនៅជាមួយប្រជាពលរដ្ឋ…

  • ក្រុមអ្នកជំនាញកំពុងធ្វើការ ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២

    ក្រុមអ្នកជំនាញកំពុងធ្វើការ ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២

    (ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។ នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២៥ ។ ទាក់ទិនក្នុងរឿងនេះ លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ដំណើរការជួសជុលមណ្ឌបនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារធ្វើសម្រង់ប្លង់ និងកំណាយបកកំណកដីចាក់បង្គលើផ្ទៃខឿន និងផ្នែកខាងក្នុង កកើតពីការពុកផុយរបស់រចនាសម្ពន្ធឥដ្ឋ និងសត្វល្អិត ដោយរកឃើញបំណែកវត្ថុសិល្បៈមួយចំនួនដូចជា បំណែកផ្តែរ សសរពេជ្រ ព្រំដំបូល និងប្រមូលឥដ្ឋដែលមានគុណភាពសម្រាប់ប្រើប្រាស់ឡើងវិញ ។ លោក ចាន់ណូរ៉ា បន្ថែមថា ការជួសជុល ក្រុមអ្នកជំនាញបានប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងផ្នែកនៅសេសសល់ធ្វើជាគំរូដើម្បីជួសជុលផ្នែកដែលខូចខាតឬបាត់បង់ដើម្បីពង្រឹង និងសោភ័ណភាពប្រាសាទ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

    (កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់ និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ។ គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុន រចនា ប្លង់ «មនា ខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖ ទី១៖ អគារទីស្នាក់ការធំ ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារ ភ្ជាប់ ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ ដែលជាប្រភេទដំបូល ដ៏ពេញ និយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ…

  • សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ

    សម្តេចតេជោ ហ៊ុន សែន ៖ ចំណុចខ្លាំងរបស់បក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាមកបំបែកបំបាក់បានឡើយ

    (ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានអ្នកណាមកបំបែកបំបាក់បានឡើយ ។ សម្តេច ថា អ្នកដែលចង់បំបែកគណបក្សប្រជាជន តែងតែបែកខ្លួនឯងជានិច្ច ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំដល់អ្នកដឹកនាំដឹកនាំបន្តវេនទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបាននូវចំណងដ៏រឹងមាំនេះ ។ ការថ្លែងរបស់សម្ដេចប្រធានបក្សកាន់អំណាចដូចនេះ ជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនពិសេសក្រុមប្រឆាំងដែលធ្លាប់បានលើកឡើងជាបន្តបន្ទាប់ថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង ។ ថ្លែងនៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបដែលមានវត្តមាននាឱកាសនោះ មានទាំងសម្តេចក្រឡាហោម ស ខេង,…

  • សម្តេចតេជោ ហ៊ុន សែន ៖ ខាងនោះអ្នកលេង ខាងនេះអ្នកមែន

    សម្តេចតេជោ ហ៊ុន សែន ៖ ខាងនោះអ្នកលេង ខាងនេះអ្នកមែន

    (ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខាងនោះអ្នកលេង ខាងនេះអ្នកមែន ខាងនោះបានគំរាម ខាងនេះធ្វើមែន គំរាមកាត់អ៊ីនធើរណេត កម្ពុជាកាត់មុន, គំរាមកាត់ភ្លើង កម្ពុជាកាត់មុន, គំរាមឈប់លក់ប្រេង ឬឧស្ម័ន ខាងនេះឈប់ទិញមុន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ សួង ពិសិដ្ឋ

  • សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះ ឈប់ទិញអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ

    សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះ ឈប់ទិញអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ

    (ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅ ឈប់ទិញដាច់ខាតចំពោះអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសបែបនេះ គឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។ សម្តេចតេជោ បន្តថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃ បានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ ។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើថា រឿងកុនថៃ ល្មមបញ្ឈប់ការបញ្ចាំងនៅកម្ពុជាហើយ។ រឿងកុនថៃនេះ បានបិទម្តងហើយ កាលពីឆ្នាំ២០០៣ ហើយរហូតដល់ឆ្នាំ២០០៦ ២០០៧ ទើបឱ្យបញ្ចាំងឡើងវិញ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥…

  • សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋាភិបាលថៃ មិនត្រឹមតែកុហកពលរដ្ឋកម្ពុជាទេ តែកុហកទាំងប្រជាជនថៃ និងពិភពលោកទៀត

    សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋាភិបាលថៃ មិនត្រឹមតែកុហកពលរដ្ឋកម្ពុជាទេ តែកុហកទាំងប្រជាជនថៃ និងពិភពលោកទៀត

    (ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ដ្រីការពារជាតិស្ដីទីរបស់ថៃ ថា មិនមានការបិទច្រកព្រំដែនទេ គឺគ្រាន់តែកែសម្រួលពេលវេលា។ សម្ដេចតេជោ ចោទសួរថា តើនិយមន័យថា បើក តែកែសម្រួលពេលវេលា មានន័យយ៉ាងដូចម្ដេច តើវាខុសគ្នាត្រង់ណា? សម្ដេចថា ដូច្នេះដើម្បីកុំឱ្យមានភាពអាម៉ាស់ សូមអ្នកប្រាប់ទៅប្រជាជនអ្នកខ្លួនឯងទៅត្រង់ចំនុចនេះ ព្រោះកម្ពុជា មិនខ្វល់ថា បិទ ឬកែសម្រួលពេលវេលាទេ អ្វីដែលកម្ពុជាចង់បាន គឺការវិលទៅសភាពដើម មុនថ្ងៃទី០៧ មិថុនា មិនចាំបាច់សុំចរចានាំស្មុគស្មាញ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង…

  • សម្តេចតេជោ ហ៊ុន សែន ៖ គ្មានការចរចាទ្វេភាគីជាដាច់ខាត ក្នុងករណីព្រំដែនរវាងកម្ពុជា និង ថៃ

    សម្តេចតេជោ ហ៊ុន សែន ៖ គ្មានការចរចាទ្វេភាគីជាដាច់ខាត ក្នុងករណីព្រំដែនរវាងកម្ពុជា និង ថៃ

    (ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។ សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្ត្រាចារ្យ សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ សួង ពិសិដ្ឋ