Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យ​ខិតខំប្រឹង​ប្រែងរៀនសូត្រដើម្បី ទទួលបានជោគជ័យក្នុងជីវិត

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យ​ខិតខំប្រឹង​ប្រែងរៀនសូត្រដើម្បី ទទួលបានជោគជ័យក្នុងជីវិត

    កំពង់ស្ពឺ៖ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុង«កម្មវិធី ប៉ាម៉ានី» ដែលប្រព្រឹត្តទៅ​សង្កាត់រការធំ ក្រុងច្បារមន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានលើក​ទឹកចិត្ត​ដល់ក្មួយៗ សិស្សានុសិស្សឱ្យបន្តខិតខំប្រឹង​ប្រែងរៀន​សូត្រដើម្បី​ទទួល​បានជោគជ័យក្នុងជីវិត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា គោលបំណងនៃ«កម្មវិធី ប៉ាម៉ានី»នេះគឺ​ដើម្បីលើក​ទឹកចិត្ត​ដល់កុមារឱ្យ​ប្រឹង​ប្រែងរៀន​សូត្រពីតូច ជាពិសេសហាត់ពត់លត់​ដំឱ្យមាន​ឥរិយាបថវិជ្ជមាន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹង ជួយដល់កុមារ​នៅថ្ងៃអនាគត។កម្មវិធីនេះបានជួយជំរុញបន្ថែមឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារ​​ស្រលាញ់ និងខិតខំសិក្សា រៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំ​សិក្សារៀនសូត្រ។ ទន្ទឹមនេះ យើងបានរួមគ្នា ចែករំលែកក្តីស្រលាញ់ពីក្រុមការងារប៉ាម៉ានី តាមរយៈ​ការផ្តល់​អាហារឆ្ងាញ់ និងលេង​ល្បែងកំសាន្ត ណែនាំប្អូនៗ ក្មួយៗឱ្យចេះអនាម័យ សម្អាតខ្លួនប្រាណ ហើយបណ្តុះ​គំនិត​ឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេង​ល្បែងកំសាន្ត នានាផងដែរ។ ក្នុងកម្មវិធីដដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះ​សប្បុរសជន សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស..ស.យ.ក.) ក្រុមការងារប៉ាម៉ានី ព្រមទាំង អាជ្ញាធរមូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល តែងតែចូលរួម​ឧបត្ថម្ភគាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួល​និងចូលរួមចែក​រំលែកក្តី…

  • ព្យុះទីហ្វុង Danas បង្ខំចិនប្រកាសអាសន្ននៅខេត្តភាគខាងកើត

    ព្យុះទីហ្វុង Danas បង្ខំចិនប្រកាសអាសន្ននៅខេត្តភាគខាងកើត

    ប៉េកាំង ៖ រដ្ឋាភិបាលបានប្រកាសអាសន្ននៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្នុងបំណងចាត់វិធានការឆ្លើយតបជាបន្ទាន់ ទប់ទល់នឹងឥទ្ធិពលខ្យល់ព្យុះ Danas ដែលជាព្យុះទីហ្វុងទី៤ ក្នុងឆ្នាំនេះ។ យោងតាមអ្នកសង្កេតការណ៍ឧតុនិយមរបស់ខេត្ត បានឲ្យដឹងថា ព្យុះទីហ្វុង Danas ត្រូវបានរំពឹងថា នឹងផ្លាស់ទីទៅភាគឦសានក្នុងល្បឿនពី ១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពីភាគខាងត្បូងទៅខាងជើងចាប់ពីរសៀលថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទនេះ។ ក្នុងថ្ងៃចន្ទនេះ ព្យុះទីហ្វុង Danas នឹងធ្វើដំណើរទៅដល់សមុទ្រចិនខាងកើត ហើយចាប់ផ្តើមបោកបក់នៅចន្លោះពេលរសៀល និងយប់ថ្ងៃអង្គារ នៅតាមតំបន់ឆ្នេរ ចាប់ពីភាគកណ្តាល និងភាគខាងត្បូងខេត្ត Zhejiang ទៅភាគខាងជើងខេត្ត Fujian។ ទន្ទឹមនេះ រដ្ឋបាលខេត្ត Zhejiang បានជំរុញឱ្យអាជ្ញាធរតំបន់ឆ្នេរ និងនាយកដ្ឋានទាំងអស់ តាមដានយ៉ាងដិតដល់ពីផ្លូវដែលព្យុះទីហ្វុងត្រូវឆ្លងកាត់, ពង្រឹងការពិគ្រោះយោបល់រួមគ្នា និងអនុវត្តវិធានការបង្ការ ស្របតាមផែនការប្រកាសអាសន្ន។ វិធានការទាំងនេះ រួមមានការកោះហៅនាវា និងទូកនេសាទចូលចតជាបន្ទាន់, ផ្អាកចរាចរណ៍ផ្លូវសមុទ្រ, បញ្ឈប់គម្រោងសាងសង់ និងបិទតំបន់ទេសចរណ៍តាមសមុទ្រ។ ក្រុមសង្កេតការណ៍ជាតិចិនក៏បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះទីហ្វុង Danas កាលពីថ្ងៃអាទិត្យផងដែរ ខណៈដែលព្យុះទីហ្វុងនេះ ត្រូវបានរំពឹងថា នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធាប់វាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសចិន។ គួរកត់សម្គាល់ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនពណ៌សម្រាប់ព្យុះទីហ្វុង…

  • ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តក្រចេះ សាងសង់បាន ៩៦ភាគរយគ្រោងដាក់​ឱ្យប្រើ​ប្រាស់​សាកល្បងមុនពិធីបុណ្យភ្នំបិណ្ឌខាងមុខ

    ស្ពានមិត្តភាពកម្ពុជា-ចិន ខេត្តក្រចេះ សាងសង់បាន ៩៦ភាគរយគ្រោងដាក់​ឱ្យប្រើ​ប្រាស់​សាកល្បងមុនពិធីបុណ្យភ្នំបិណ្ឌខាងមុខ

    (ក្រចេះ)៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះដែលជាស្ពានមិត្តភាពកម្ពុជា-ចិនពេលនេះបានសាងសង់ ៩៦ភាគរយ ដើម្បីត្រៀមបើកឱ្យឆ្លងកាត់​បណ្តោះ​អាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាង​មុខ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅ ភូមិ បុសលាវ ឃុំបុសលាវ ស្រុកចិត្រ​បុរី ខេត្តក្រចេះ។ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់​ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្ត​ភាព​កម្ពុជា-ចិន ទន្លេមេគង្គនាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេ​មេ​គង្គ​នឹងបញ្ចប់ការសាងសង់មុនកាលកំណត់។ដោយតាមការគ្រោង​ទុកស្ពាននេះ​នឹង​សាងសង់បញ្ចប់ចំនួន៤២ខែ។ពេលនេះការសាងសង់លើស្ពានសុទ្ធ​សាធបាន ៩៦​ភាគ​រយ សម្រាប់ស្ពាននេះដែរមិនមែនតែស្ពានសុទ្ធសាធទេ​ពោលគឺយើង​មានផ្លូវ​សង​ខាងដោយខាងកើតមានផ្លូវ៧,៧គីឡូម៉ែត្រ និងលិច៧,៨គីឡូម៉ែត្រ ហើយស្ពាន​នេះ​មានប្រវែង១៧៦១ម៉ែត្រ…

  • ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ៖ ការផ្តល់កម្លាំងចិត្តពីឪពុកម្ដាយ ជាការលើកទឹកចិត្តកូន ឱ្យខិតខំរៀនសូត្រ

    ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ៖ ការផ្តល់កម្លាំងចិត្តពីឪពុកម្ដាយ ជាការលើកទឹកចិត្តកូន ឱ្យខិតខំរៀនសូត្រ

    (ព្រៃវែង)៖ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន​អគ្គ​នាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ស្រុកព្រះស្តេច បានចែករំលែកនូវគន្លឹះល្អៗមួយចំនួនដល់មាតាបិតា និងថា ការផ្តល់​កម្លាំងចិត្តដល់កូនៗ ជាការទឹកលើកចិត្តឱ្យកូនស្រឡាញ់ និងខិតខំប្រឹងប្រែងរៀន​សូត្រ ។ ឯកឧត្តម ហ៊ឺ បាវី មានប្រសាសន៍ទៀតថា ក្រៅពីការផ្តល់ការថែទាំសុខភាព និងផ្តល់​អាហារជាប្រចាំ, នៅពេលដល់ម៉ោងកូនទៅរៀន ឪពុកម្តាយ គួរដឹកដៃជូន​កូនដល់​របផ្ទះ និងនិយាយលើកទឹកចិត្ត ឱ្យកូនខិតខំរៀនសូត្រ ហើយនៅពេលកូនត្រឡប់​មកពីសាលាវិញ គួរទៅទទួលកូន ដែលនេះជាចំណុចមិនពិបាកធ្វើ ។ ប៉ុន្តែជាការ​ផ្តល់​កម្លាំងចិត្តដ៏សំខាន់មួយដល់កូនៗ ឱ្យមានទឹកចិត្តស្រឡាញ់ការរៀនសូត្រ និងជាការបណ្តុះមនោសញ្ចេតនាល្អ រវាងឪពុកម្តាយ និងកូនផងដែរ។ ឯក​ឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះស្តេច មានប្រ​សា​ស​ន៍​បែបនេះ ក្នុងពិធីបុណ្យវេរដីប្រគេនព្រះសង្ឃ ៨.០០០ម៉ែត្រការ៉េ ពិធីដាំ​កូន​ឈើ​ ៤.០០០ដើម ពិធីវេរទៀនព្រះវស្សា-ទេយ្យទានប្រគេនព្រះសង្ឃទាំង ៥១វត្ត ក្នុងស្រុកព្រះស្តេច និងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពោធិ៍លាស់ ស្ថិតក្នុង​ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ហ៊ឺ បាវី បានលើកឡើងទៀតថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកទី៣ នៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកទី៣ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកទី៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។

  • អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ )

    អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ )

    ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” Celebrating the 17th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (July 7, 2008 – July 7, 2025) Stretching widely like a ship on the…

  • ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃ ថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន

    ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃ ថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បា​ន​ប្រ​កាសបដិ​សេធ​យ៉ាងដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជន​ថៃ​​មួយ​ចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុង​អធិ​បតេយ្យរបស់ខ្លួន ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើង ៦ចំណុច ឆ្លើយតបទៅនឹងការបំភ្លៃរបស់សារព័ត៌មានថៃ នាយប់ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ២០២៥ ដូចខាងក្រោម៖ «ទី១. កម្ពុជាសូមបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិប​តេយ្យ​​របស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុង​ដោយសារភាគី​ថៃ​បានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាម​ផ្លូវ​ច្បាប់ ។ ទី២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទី​តាំង​ស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។ បើចង់ដឹង​ច្បាស់​ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជា​ក្នុងការ​ដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់​មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ទី៣. ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនា​រូបទង់​ជាតិ​កម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់​របស់​របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។…

  • ប្រធានក្រុមការងារ ជំរុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត

    ប្រធានក្រុមការងារ ជំរុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត

    (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញ ការអនុវត្ត​គោ​លនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួម​បង្ការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ចូលរួមជំរុញឱ្យមូលដ្ឋានស្អាត មានអនាម័យ ដែលផ្តល់សុខភាពល្អ ការរស់នៅស្អាត មូលដ្ឋានមានសោភ័ណភាពទាក់ទាញការចាប់អារម្មណ៍ បន្ថែម​ទៀតពីអ្នកទេសចរណ៍ និងអ្នកវិនិយោគទុននានា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន​ក្រុម​ការ​ងា​រ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សា​លា​ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ បានប្រព្រឹត្ត​ទៅ ដោយមានអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងសមាជិក…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជី​បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈម​មុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន

    ឯកឧត្តម ហ៊ុន ម៉ានី ៖ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជី​បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈម​មុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាព តានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅ​តាមបន្ទាត់ព្រំដែន។ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមាន​ការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញ​ទាំង​ស្រុងនូវផ្សារឈ្មោះ “ផ្សារជើងប្រាសាទ” ឬ “ផ្សារមុខប្រាសាទ” ដែលមានទីតាំង​នៅជើងភ្នំព្រះវិហារដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១គ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍​ដោះ​ស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិច​គ្នានាពេល​នោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើរទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម​ហ្វេសបុក​ផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលដែលព្រះរាជាណាចក្រ​កម្ពុជា អបអរសាទរខួបជាប្រវត្តិសាស្ត្រទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទ​ព្រះ​វិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ ក្នុងសំណេរលើបណ្តាញសង្គមដដែលបានបន្ថែមថា ប្រជាជនកម្ពុជាបានហែល​ឆ្លង​នូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការប៉ះទង្គិចគ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជាផល់ប៉ះពាល់ជាច្រើន​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋ…