Category: នយោបាយ

  • នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

    នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឡរ៉េន ម៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរី បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសសិង្ហបុរីវិញ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងជំនួបទ្វេភាគី ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបទ្វេភាគីជាមួយសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង…

  • សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនទៀត អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និង ១៦ឆ្នាំ នៃការចូលមរណភាពសម្តេច ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

    សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនទៀត អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និង ១៦ឆ្នាំ នៃការចូលមរណភាពសម្តេច ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

    (ព្រៃវែង)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប ១០ឆ្នាំ និង ១៦ឆ្នាំ នៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល ១០ឆ្នាំហើយ នៃមរណភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល ១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម។ ក្នុងឱកាសអញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៍រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម…

  • មន្រ្តីសង្ឃ៖ព្រះសង្ឃក៏មានកាតព្វកិច្ចចូលរួមថែរក្សាសន្ដិភាព និងការពារ​បូរណភាព​ទឹកដី

    មន្រ្តីសង្ឃ៖ព្រះសង្ឃក៏មានកាតព្វកិច្ចចូលរួមថែរក្សាសន្ដិភាព និងការពារ​បូរណភាព​ទឹកដី

    បន្ទាយមានជ័យ៖ ក្នុងពិធីសម្ពោធឆ្លងសមទ្ធិផលមួយចំនួននៅវត្តភ្នំព្រះ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​កាលពីចុង​សប្ដាហ៍កន្លងទៅនេះសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភានៃពុទ្ធសាសនាព្រះរាជា ណាចក្រកម្ពុជាបាន​មាន​ថេរដិកាថា ព្រះសង្ឃក៏មានកាតព្វកិច្ច និមន្តចូលរួមថែរក្សាពុទ្ធសានា ពិសេសចូលរួម​ការពារបូរណភាពទឹកដីផងដែរ តាមរយៈនៃការផ្តល់អំណោយផ្សេងៗដល់កងកម្លាំង​ដែលកំពុងបំពេញភារកិច្ច​ការពារមាតុភូមិ។ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានថេរដិកាបន្ដថា ព្រះសង្ឃក្រៅពី​អប់រំអំពើល្អដល់ពុទ្ធបរិស័ទ ជាមួយការលើកស្ទួយវិស័យពុទ្ធសាសនា រួមទាំង​អក្សរសាស្ត្រ​​ផងនោះ​ព្រះសង្ឃគ្រប់អង្គចាំបាច់ក៏មាន​កាតព្វកិច្ច​និមន្តចូលរួមការពារ​បូរណភាពទឹកដីជាមួយកងកម្លាំងប្រដាប់អាវុធ តាមរយៈនាំយកនូវទេយ្យវត្ថុ​គ្រឿង​បរិភោគ និងបច្ច័យទៅឧបត្ថម្ភដល់កងទ័ពនៅព្រំដែន។ សម្តេចព្រះឧត្តមចរិយាបណ្ឌិតបានបន្តថា ព្រះសង្ឃ ក៏ដូចពុទ្ធបរិស័ទ មន្ត្រីរាជការ ជាអ្នកនៅ​សមរភូមិ​ក្រោយដែល​ជាកម្លាំងចិត្តជួយឧបត្ថម្ភគាំទ្រសមរភូមិមុខ​ដែលមិនអាចខ្វះបាន។ក្នុងតម្លៃណាក៏ដោយ យើងរួមសាមគ្គីគ្នាជា​កម្លាំងក្នុង​ការថែរក្សាសន្តិភាព ការពារទឹកដីខ្មែរឱ្យបានគង់វង់តរៀងរហូត។ ព្រះតេជគុណ ចាន់ សុជន ព្រះចៅអធិការវត្តភ្នំព្រះមានសង្ឃដិកាថា សមិទ្ធផលដែល​សម្ពោធឆ្លង​ពេលរួមមាន​ ស្នាមព្រះបាតមួយគូនិងរោង ,កុដិ ២ខ្នង, ពុទ្ធបដិមាមួយ​ព្រះអង្គធំទំហំ១.២ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ៦៦ ០០០ ដុល្លារអាមេរិក​ដែលជាសទ្ធារបស់សប្បុរសជនក្នុងនិងក្រៅប្រទេស៕ ដោយ៖ គៀន ច័ន្ទហ៊ីន

  • ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យ ត្រូវផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ

    (ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យគ្រូពេទ្យគ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ បន្តពង្រឹងនិយ័តកម្មឱសថឱ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឱ្យមានវេជ្ជបញ្ជា។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញបែបនេះ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងសន្និសីទវិទ្យាសាស្រ្តប្រចាំឆ្នាំ ស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» ដែលមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាសន្និសីទវិទ្យាសាស្រ្តនេះ នឹងក្លាយជាវេទិកា នៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ ឯកឧត្តមរដ្ឋមន្រ្តី…

  • បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងទីផ្សារឌីជីថល​សម្រាប់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ

    បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងទីផ្សារឌីជីថល​សម្រាប់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ

    កំពង់ធំ៖មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បាន​បើកវគ្គបណ្តុះបណ្តាលអំពី​អក្ខរកម្ម​ហិរញ្ញវត្ថុ និងជំរុញការលក់តាម​ទីផ្សារ​ឌីជីថល​សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់កាលពី​​ព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥។ វគ្គនេះមានគោលបំណងបង្កើនការយល់ដឹង និងសមត្ថភាពរបស់អ្នកចូលរួម​ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជួយ​ពង្រឹងសមត្ថភាពរបស់អាជីវកម្ម​ឯករាជ្យ​ក្នុងសហគមន៍។ នេះជាលទ្ធផលគឺជាកិច្ចសហការរវាងមន្ទីរ S&T ក្រុមហ៊ុន Grow4Growth (G4G) និងមូលនិធិអភិវឌ្ឍន៍ (SDF)ដោយ​មានសិក្ខាកាមជាង ១០០នាក់ចូលរួម ក្នុងនេះជា​ថ្នាក់ដឹកនាំមន្ទីរចំនួនប្រាំ មន្រ្តីរដ្ឋបាលស្រុកស្ទោង ។ លោកស្រី គីម តុលតាន់ ស្ថាបនិក G4G បាននិយាយថា អាជីវកម្មក្រៅប្រព័ន្ធ​ភាគ​ច្រើន​នៅកម្ពុជា មិនទាន់បានចុះ​បញ្ជីជាមួយអាជ្ញាធរដែលពាក់ព័ន្ធ។ ដូច្នេះអាជីវកម្ម​ទាំងនោះតែងតែប្រឈមនឹងការខ្វះការការពារផ្លូវច្បាប់ ការចូលរួម​ក្នុងប្រព័ន្ធសង្គម​សន្តិសុខ និងមិនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ដូច្នេះ ការផ្តល់ចំណេះដឹង និងជំនាញជាក់​លាក់​គឺជាផ្នែកសំខាន់ក្នុងការជំរុញឱ្យពួកគេប្តូរទិសដៅទៅ​រកភាព​ច្បាស់លាស់និងរឹងមាំក្នុងអាជីវកម្ម។ លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរ​តែង​តែ​សហការជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញឱ្យ​អាជីវកម្មដើរតាមផ្លូវច្បាប់លោកបន្តថា កន្លងមក មន្ទីរបានធ្វើការ​សិក្សាបញ្ហាប្រឈម ផ្សព្វផ្សាយ ចងក្រងស្ថិតិ និងចែករំលែកព័ត៌មានពាក់ព័ន្ធ ដោយសហការជា​ទៀងទាត់​ជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។ ចំណែកលោក គី…

  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្ដល់ឱកាសការងារនៅតាមភូមិស្រុកក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះតទៅ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្ដល់ឱកាសការងារនៅតាមភូមិស្រុកក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះតទៅ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុកក្នុងខេត្តចំនួន៥ ចាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំគម្រោងរួចរាល់ហើយ ដើម្បីដឹកនាំក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីចុះជ្រើសរើសកម្លាំងពលកម្មដល់ភូមិស្រុកនៅក្នុងខេត្តចំនួន ៥ ដែលជាជំហានដំបូង។ ឯកឧត្តមបន្តថា គម្រោងនេះនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ដោយចាប់ផ្ដើមខេត្តចំនួន៥ ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យបានបញ្ជាក់ថា៖«គោលបំណងសំខាន់របស់យើង គឺរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង…

  • ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ គ្រោងនឹងប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ

    ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ គ្រោងនឹងប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ

    (តាកែវ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តតាកែវ បាននឹងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង ដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរ ហើយប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដែលបានធ្វើឡើងនៅក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូល និងស្វែងរកការឯកភាពគ្នាបន្ថែមទៀត ក្នុងការងាររៀបចំលំហសាធារណៈបឹងតាកែវ ឱ្យបានល្អប្រសើរ និងរក្សាបាននូវគុណតម្លៃជាវប្បធម៌ សង្គម សុខភាព និងគុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋ ។ ដោយឡែកបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីក្នុងខេត្តតាកែវរួចនោះ ជំហានបន្ទាប់គឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងរៀបចំផែនការមេជូនរដ្ឋបាលខេត្តតាកែវក្នុងគោលដៅចង់ឱ្យខេត្តតាកែវក្លាយជាខេត្តមួយ ដែលមានការអភិវឌ្ឍន៍ និងការរៀបចំក្រុងបានល្អ ដូច្នេះ ឯកឧត្តមបានស្នើដល់អគ្គនាយកដ្ឋានសុរិយោដី និងអគ្គនាយកដ្ឋានរៀបចំដែនដី ធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំផែនការមេដើម្បីប្រែក្លាយខេត្តតាកែវដែលមានទំហំសេដ្ឋកិច្ចធំហើយនោះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់…

  • សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើនជើងហោះហើរកាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរី មកកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើនជើងហោះហើរកាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរី មកកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី បន្ថែមទៀត ជាពិសេស សម្ដេចជំរុញឱ្យបង្កើនជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកម្ពុជា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសទទួលជួបឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសឹង្ហបុរី នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងចំពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ និងស្វាគមន៍ ដែលបានជួបឯកឧត្តម…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងទទួលជួបអ្នកមើលថែ (ហ្ម)របស់ដំរីឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងទទួលជួបអ្នកមើលថែ (ហ្ម)របស់ដំរីឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ ឯកឧត្តម ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង អ្នកមើលថែ ហ្មដំរីឈ្មោះ ឡាក់គី ដែលបានលាឈប់ពីការងារ បង្កឱ្យមានការអាណិតអាសូរដល់ដំរីកំសត់កំព្រាមេតាំងតែពីតូចមក ហើយមកដល់ពេលនេះវាត្រូវបានបាត់បង់អ្នកថែទាំរូបវាថែមទៀត ។ ការទទួលជួបពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្មនេះ ត្រូវបានគេរំពឹងថានឹងមានដំណោះស្រាយដ៏ល្អមួយរវាងអ្នកថែទាំ និងដំរីដ៏កំសត់មួយនេះផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីការផ្ទុះរឿងអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ ដែលធ្វើឱ្យមនុស្សជាច្រើន កើតមនោសញ្ចេតនា យ៉ាងអាលោះអាល័យ និង អាណិតអាសូរដល់សត្វដំរីឈ្មោះឡាក់គីដែលកំព្រាមេតាំងតែពីតូចមក ហើយពេលនេះត្រូវបានបែកបាក់ពីអ្នកថែទាំរបស់វាថែមទៀត ។ ការផ្ទុះអាណិតអាសូរដល់សត្វដំរី ដែលត្រូវបានអ្នកថែទាំងលាឈប់នេះបានកំពុងជំរុញដល់អ្នកលេងបណ្តាញសង្គមធ្វើការបង្ហោះចែកចាយបន្តគ្នាពីមួយទៅមួយ ។ រូបភាពដ៏គួរឱ្យខ្លោចផ្សានៃមនោសញ្ចេតបំផុតមួយពេលដែលអ្នកថែទាំ ប្រៀបដូចឪពុករបស់វាជាថ្ងៃចុងក្រោយ ដែលជាបានជិះម៉ូតូចាកចេញទៅបានលើកដៃ លាគ្នា តែត្រូវបានសត្វដំរី(ឡាក់គី)បានរត់មករារាំងផ្លូវ ហាក់វាមិនចង់បែកបាក់ពីអ្នកថែទាំងប្រៀបដូចឪពុកដ៏គួរជាទីស្រឡាញ់របស់វាសោះឡើយ។ រយៈពេល ២៦ឆ្នាំ វាបានរស់នៅជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកថែទាំប្រៀបដូចម្តាយ និងឪពុកដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបវា។ ទាក់ទិនក្នុងរឿងនេះដែរនៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥រដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា៖…

  • ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់ជូនកងកម្លាំងជួរមុខ

    ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់ជូនកងកម្លាំងជួរមុខ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ក្នុងនោះមានតំណាងមកពីវស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ដែលបានចំណាយពេលវេលា និងធនធាន មកដល់ទីតាំងដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងបង្ហាញនូវមោទនភាព ដែលទទួលបានភាពកក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថតក្នុងការការពារបូរណភាពទឹកដី។ ថ្លែងបន្តទៅកាន់អង្គពិធី ឯកឧត្តមបានលើកឡើងថា «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា» ដោយក្នុងនោះឯកឧត្តមបានគូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សារថ្មីម្តងទៀត ឯកឧត្តមក៏បានថ្លែងអរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលបានបានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០ លានរៀល មកកាន់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីផងដែរ។ អំណោយដែលនាំយកមកប្រគល់ជូនកងទ័ពនាពេលនេះ គឺជាការរួមពីសមាជិក សមាជិការ…