Category: នយោបាយ

  • ឯកឧត្តម យូ ឡាណា ៖ ការបើកវគ្គបំប៉នគ្រូបង្គោល ផ្តោតទៅលើការគ្រប់គ្រងក្លឹបយុវជន និងវិជ្ជាសង្គ្រោះបឋម

    ឯកឧត្តម យូ ឡាណា ៖ ការបើកវគ្គបំប៉នគ្រូបង្គោល ផ្តោតទៅលើការគ្រប់គ្រងក្លឹបយុវជន និងវិជ្ជាសង្គ្រោះបឋម

    (ភ្នំពេញ)៖ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ការបើកវគ្គបំប៉នគ្រូបង្គោល គឺផ្តោតទៅលើការគ្រប់គ្រងក្លឹបយុវជន និងវិជ្ជាសង្គ្រោះបឋម ពិសេសគ្រូបង្គោលទាំងអស់ដែលបានបណ្តុះបណ្តាលរួច សូមបន្តយកចិត្តទុកដាក់លើគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងពេលបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីទទួលបានការជឿទុកចិត្ត ការការពារ ជាពិសេសក្នុងពេលមានជម្លោះប្រដាប់អាវុធ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម យូ ឡាណា ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នគ្រូបង្គោលស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាមកពី១២គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ឯកឧត្តមអគ្គលេខាធិការរងទី២ បានមានប្រសាសន៍បន្ថែមថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះបញ្ហាជម្លោះក្នុងតំបន់ ក្នុងនាមប្រតិបត្តិករមនុស្សធម៌ត្រូវយល់ដឹងឱ្យច្បាស់អំពីគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ។ គោលបំណងបំប៉នសមត្ថភាពគ្រូបង្គោល ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលរួចហើយកាលពីឆ្នាំ២០២៤កន្លងមក ដើម្បីឱ្យពួកគាត់បានបន្តការបណ្ដុះបណ្ដាលជូនយុវជនកាកបាទក្រហមកម្ពុជាផ្សេងទៀត នៅតាមគ្រឹះស្ថានឧត្ដមសិក្សារៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសជួយជំរុញសកម្មភាពនៅតាមក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឱ្យកាន់តែបុរេសកម្មថែមទៀត ។ នៅក្នុងវគ្គបំប៉ននេះដែរ ក៏មានបទបង្ហាញអំពី ប្រវត្តិចលនាអន្តរជាតិ, សមាសភាគចលនាអន្តរជាតិ, បដិរូបនៃភាពមនុស្សធម៌, គោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ,ប្រវត្តិនៃការបង្កើតបណ្តាញអ្នកស្ម័គ្រចិត្ត…

  • ពុកម៉ែបងប្អូននិយមកីឡាវាយសី សូមចូលរួមទាំងអស់គ្នា គាំទ្រកីឡាករកីឡាការិនីវាយសីកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥

    ពុកម៉ែបងប្អូននិយមកីឡាវាយសី សូមចូលរួមទាំងអស់គ្នា គាំទ្រកីឡាករកីឡាការិនីវាយសីកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥

    ភ្នំពេញ៖ ពុកម៉ែបងប្អូនដែលនិយមកីឡាវាយសី អាចចូលរួមទស្សនាការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ ដោយសេរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍កម្រិតតំបន់ដែលមាន៥ប្រទេសចូលរួមនេះ គឺជាលើកទី២ហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយការរៀបចំកាលពីលើកទី១ធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ការប្រកួតកីឡាវាយសីអន្តរជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ មាន៥ប្រទេសចូលរួមមានដូចជា៖ កម្ពុជាម្ចាស់ផ្ទះ ឡាវ ប្រ៊ុយណេ មីយ៉ាន់ម៉ា និងទីម័រ។ ដោយធ្វើការប្រកួតលើ៣ប្រភេទអាយុ មានដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ ។ គួរបញ្ជាក់ថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕ ដោយ ជាវ ចន្ធូ

  • នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការនាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការនាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ ចំពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតលើកដំបូង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ ក្រោមការដឹកនាំរបស់សម្តេចព្រះបរមកោដ នរោត្តម សីហនុ ពោល គឺ…

  • កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត បានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសភា បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានសភា បានជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការនេះ ក្នុងនោះ គោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមប្រធានសភា ក៏បានបន្ថែមទៀតថា…

  • សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។ ជំនួបនេះ បានប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតលើកដំបូង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ ក្រោមការដឹកនាំរបស់សម្តេចព្រះបរមកោដ…

  • ក្រសួងប្រៃសណីយ៍ បើកការពិភាក្សា ថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែ កសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

    ក្រសួងប្រៃសណីយ៍ បើកការពិភាក្សា ថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែ កសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។ សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថា នអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរា ល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។…

  • នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ច ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ

    នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ច ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ

     (ភ្នំពេញ)៖ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ ក្នុងឱកាសអញ្ជើញដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៨៖៤០នាទីព្រឹកនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, ឯកឧត្តម អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ ទំនង និងសហប្រតិបត្តិការនៃប្រទេសសមាជិកអាស៊ាន…

  • ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ចូលជួបសំណេះសំណាល និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខណៈចប់បេសកកម្មការទូនៅ កម្ពុជា

    ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ចូលជួបសំណេះសំណាល និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខណៈចប់បេសកកម្មការទូនៅ កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបសំណេះសំណាល និងជម្រាបលាពី ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី។ ក្នុងជំនួបនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអនុស្សាវរីយ៍ល្អៗ និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ទីម័រឡេស្តេ ដែលមានរយៈពេល ២៣ឆ្នាំ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រជាជនទីម័រឡេស្តេ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងល្អបំផុត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីខែឧសភា កន្លងទៅនេះ ព្រមទាំងការប្រគល់នូវគ្រឿងឥស្សរយសដ៏ខ្ពស់បំផុតពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេរ ជូនសម្តេចតេជោ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីការរីកចម្រើននៅគ្រប់កម្រិត និងគ្រប់ក្របខណ្ឌនៃប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ នាពេលកន្លងមក ដោយបានបង្ហាញនូវមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយថ្នាក់ដឹកនាំ ប្រទេស…

  • កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជួយឧបត្ថម្ភការសិក្សាសិស្សក្រីក្រ តាមរយៈការកែច្នៃសំរាម

    កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជួយឧបត្ថម្ភការសិក្សាសិស្សក្រីក្រ តាមរយៈការកែច្នៃសំរាម

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រនៅតាមសាលាជនបទដាច់ស្រយាល។ កិច្ចសហប្រតិបត្តិការនេះកើតចេញពីជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្រុមហ៊ុន GOMI RECYCLE110 CO., LTD ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់នៅកម្ពុជា បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។ នេះជាការឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ ក្រុមហ៊ុនមានផែនការរៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបានសូម្បីនៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនចាប់ផ្ដើមដាក់ម៉ាស៊ីនកែច្នៃសំរាមស្តង់ដារជប៉ុននេះ នៅតាមស្រុកមួយនៃខេត្តជាតំបន់គោលដៅ ជាការសាកល្បងជាមុនសិន រួចចាំបន្តឱ្យបានពេញក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យខ្ពស់។ ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ដែលសិស្សានុសិស្សប្រមូលបានពីយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ឱ្យក្រុមហ៊ុនយកទៅកែច្នៃ។…