Category: នយោបាយ

  • ទូតបារាំង គាំទ្រជំហរកម្ពុជា ក្នុងការដោះស្រាយព្រំដែនជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងត្រៀមផ្តល់ឯកសារ

    ទូតបារាំង គាំទ្រជំហរកម្ពុជា ក្នុងការដោះស្រាយព្រំដែនជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងត្រៀមផ្តល់ឯកសារ

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានប្រកាសពីជំហរគាំទ្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ ហើយបារាំង ត្រៀមខ្លួនផ្នែកផ្តល់ឯកសារនានា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងនៅក្រោយជំនួប។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងប្រទេសទាំងពីរមកដល់បច្ចុប្បន្ន កម្ពុជា និងបារាំង មានភាពល្អប្រសើរ ជាពិសេស ក្នុងពេលដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងពីកិច្ចការងារព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រាប់ពីដំណើរដើមទងនៃជម្លោះជាមួយប្រទេសថៃ ជូនឯកឧត្តម Jacques Pellet ទូតបារាំងប្រចាំនៅកម្ពុជា ។ សម្តេច…

  • ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចែករំលែកអំពីបទពិសោធបរិវត្តកម្មឌីជីថលកម្ពុជាក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ និងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន

    ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចែករំលែកអំពីបទពិសោធបរិវត្តកម្មឌីជីថលកម្ពុជាក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ និងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន

    (ហ្សឺណែវ)៖ នាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញចែករំលែកអំពីបទពិសោធរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថលនិងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើប្រធានបទ “ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែលមានការចូលរួមពីរដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល៦រូប ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីបទពិសោធកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជាពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាពទទួលបានព័ត៌មាននិងពុទ្ធិក្នុងយុគសម័យឌីជីថល។ លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រប់ទិសទីចូលរួមក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ។ ក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំងអគ្គលេខាធិការនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែករំលែកអំពីវឌ្ឍនភាពសំខាន់ៗនៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ បន្ថែមលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។ គួររំលឹកផងដែរថា ប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងសកម្មភាពអញ្ជើញចុះត្រួតពិនិត្យបឹងធំ មានភូមិសាស្រ្តស្ថិតក្នុងស្រុករលាប្អៀរ ស្រុកជល់គិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលយើងជ្រើសរើសផ្ដើមចេញពីខេត្តកំពង់ឆ្នាំងពីព្រោះខេត្តនេះ បានបញ្ចប់ការវាស់វែងដីធ្លីរួចរាល់ ដូច្នេះអ្វីដែលយើងទទួលបានក្នុងដៃ គឺផែនទីសុរិយោដី ងាយស្រួលក្នុងការកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីក្នុងកំរិតឃុំ ។ ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំងជាទីកន្លែងយុទ្ធសាស្ត្រសម្រាប់ចិញ្ចឹមត្រី មានសក្តានុពលច្រើនសម្រាប់វិស័យកសិកម្ម និងសេដ្ឋកិច្ច ។ ជាមួយនេះដែរចំពោះបឹងធំក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារពិនិត្យមើលថា តើត្រូវចុះបញ្ជីបឹងនេះដោយរបៀបណា ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់ថាតើទីណាដែលត្រូវតែជាផ្ទៃទឹករបស់បឹង និងទីណាដែលអាចធ្វើជាតំបន់បម្រុងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍របស់អ្នកខេត្តកំពង់ឆ្នាំង ដូចជាការកសាងសួនសាធារណៈជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កិច្ចការដែលក្រសួងត្រូវធ្វើបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីរួច គឺត្រូវបន្តការងារសិក្សានិងផ្ដល់យោបល់អំពីគុណតម្លៃនៃសេដ្ឋកិច្ចរបស់ដីតាមសក្តានុពលនៃបណ្តាខេត្តនីមួយៗ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតិឱ្យប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យអាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត ។ ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជា រយៈពេលជាង ៣០ ឆ្នាំ មកហើយ ជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែក ដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ក្នុងពិធីនេះ សម្តេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការ គណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផល​ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាម​ជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល ។ សម្តេចធិបតី ក៏បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិ ការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវ​ការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី ការកែទម្រង់ច្បាប់ និងតុលាការ ដោយកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិ របស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលជាមគ្គុទេសក៍បង្ហាញផ្លូវក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមចក្ខុវិស័យ…

  • សិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅ ខេត្តរតនគិរី

    សិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅ ខេត្តរតនគិរី

    (ខេត្តរតនគិរី)៖ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅរមណីដ្ឋានភូមិខ្មែររីសត ខេត្តរតនគិរី។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមឧត្តមសេនីយទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោក នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១២៥រូប។ សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនិងជម្ងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • កម្លាំងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ ប៉ះពាក្យសំដីគ្នា នៅច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ

    កម្លាំងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ ប៉ះពាក្យសំដីគ្នា នៅច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ កម្លាំងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃមួយក្រុម បានប៉ះទង្គិចពាក្យសំដីគ្នាយ៉ាងតឹងសរសៃ ក នាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅច្រកទ្វារអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រធានច្រកទ្វារអានសេះ លោក នាក់ បូនេត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យប៉ះទង្គិចពាក្យសំដីគ្នានោះ គឺមកពីទាហានឈុតខ្មៅថៃមួយក្រុម ចង់យកព្រះពីរព្រះអង្គមកដាក់នៅព្រំដែន ហើយកងទ័ពកម្ពុជាគ្រាន់តែពិនិត្យសកម្មភាព និងថតរូបចេញពីទឹកដីកម្ពុជាប៉ុណ្ណោះ ប៉ុន្តែ ត្រូវបានទាហានឈុតខ្មៅថៃដើរមករករឿងតែម្ដង ។ ក្រោយស្ថានការបានតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នោះមក គេតែងកត់សម្គាល់ឃើញថា ទាហានថៃតែងតែបង្កការអុកឡុក បង្កហេតុឥតឈប់ឈរតាមគ្រប់រូបភាព ទំនងចង់បញ្ឆេះកំហឹង និងធ្វើឱ្យកងទ័ពកម្ពុជា ទប់ចិត្តមិនបាន និងអាចឈានដល់ការផ្ទុះអាវុធមុន ងាយស្រួលដល់ពួកគេ( ទាហានថៃ) រកលេះចោទប្រកាន់កម្ពុជា ។ តែទោះជាយ៉ាងណាក៏ដោយ កងទ័ពកម្ពុជារង់ចាំស្តាប់មេបញ្ជា តែងទប់ចិត្តអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីកសាងបានព្រំដែនជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ៕ ដោយ ៖ ឡុង សំបូរ