Category: នយោបាយ

  • នគរបាលខណ្ឌឫស្សីកែវ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារ អនុវត្តន៍បន្ត

    នគរបាលខណ្ឌឫស្សីកែវ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារ អនុវត្តន៍បន្ត

    (ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងទិសដៅការងារអនុវត្តន៍បន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយ អនុវត្តគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ ។ លោក និងលោកស្រីស្នងការរង បានណែនាំពីបទបញ្ជារបស់ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវគោលការណ៍ ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖ បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជាពិសេស ពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវ បង្កប៉ះពាល់កិត្តិយស…

  • ក្រសួងការងានិងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

    ក្រសួងការងានិងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

    (ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា…

  • ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម

    ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ លទ្ធផលតេស្ដបឋម នៅទីតាំងទាំង៤ខាងលើ ឃើញថាប៉ារ៉ាម៉ែត្រ pH, DO និង COD ស្ថិតនៅក្នុងកំរិតស្ដង់ដារ-ក្រុមការងារបានយកសំណាកទឹក មកវិភាគបន្តនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ដោយឡែក ការត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងគ្មានការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនទេ។ អាងប្រព្រឹត្តិកម្មទឹកកក្ខក់…

  • អ្នកសម្របសម្រួល UN ស្ងោចសរសើរកងទ័ពកម្ពុជា ត្រួសត្រាយផ្លូវដ៏លំបាកប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព

    អ្នកសម្របសម្រួល UN ស្ងោចសរសើរកងទ័ពកម្ពុជា ត្រួសត្រាយផ្លូវដ៏លំបាកប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព

    (ភ្នំពេញ)៖ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានស្ងោចសរសើរកងទ័ពមួកខៀវកម្ពុជា ចំពោះការលះបង់ ដែលបានចូលរួមក្នុងបុព្វហេតុរួម និងត្រួសត្រាយផ្លូវដ៏លំបាកជួយប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព។ ការលើកឡើងបែបនេះ របស់ លោក យូស៊ិប សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាស ចូលរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ប្រជាជន និងយោធិនកម្ពុជា ដែលបានចូលរួមក្នុងបុព្វហេតុរួម ដើម្បីរក្សាសន្តិភាពនៅលើពិភពលោក។ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា កងទ័ពកម្ពុជា បានបំពេញភារកិច្ចដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងបរិយាកាសដ៏ លំបាក។ ក្នុងគ្រាលំបាកទាំងនោះភាពក្លាហានរបស់កងទ័ពកម្ពុជា ត្រូវបានបង្ហាញចេញយ៉ាងពិតប្រាកដ។ នៅពេលកងទ័ពមួកខៀវកម្ពុជាត្រលប់មកមាតុភូមិវិញ អ្នកបានក្លាយជាអ្នករក្សាសន្តិភាពដ៏អង់អាច ដែលបានបម្រើសហគមន៍នៃប្រជាជាតិនានា ដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណេត ដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាល ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

    សម្ដេចធិបតី ហ៊ុន ម៉ាណេត ដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាល ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជារសម្រាប់អនុវត្តបន្ត ៕ ដោយ ៖ វណ្ណលុក

  • ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចាត់ទុក សម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-កូរ៉េ ទាំងបច្ចុប្បន្ន និងអនាគត

    ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចាត់ទុក សម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-កូរ៉េ ទាំងបច្ចុប្បន្ន និងអនាគត

    (ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានចាត់ទុកសម្ដេចតេជោ ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំ និងផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-កូរ៉េ ទាំងបច្ចុប្បន្ន និងអនាគត ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលចប់អាណត្តិបេសកកម្ម នៅកម្ពុជា ក្នុងឱកាសចូលជួបសំដែងការគួរសម និងជម្រាបលា ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណ និងសម្ដែងក្ដីនឹករលឹកជូន បន្ទាប់ពីឯកឧត្តម Park Jong-Wook បំពេញបេសកកម្មការងារបានយ៉ាងល្អ រួមចំណែកពង្រីកទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ សម្ដេចតេជោ ក៏បានបង្ហាញការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរ ។ ជាការឆ្លើយតប ឯកឧត្តម Park Jong-Wook…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលនឹងចប់អាណត្តិបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយ ៖ វណ្ណលុក

  • ក្រសួងមហាផ្ទៃប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដា នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

    ក្រសួងមហាផ្ទៃប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដា នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

    ភ្នំពេញ៖ អំណឹះតទៅនាពេលខាងមុខយើងនឹងបានឃើញបង្គន់អនាម័យស្តង់ដា​នៅតាមសាលាឃុំ សង្កាត់ដែល​មានគំរូប្លង់តែមួយ ដែលប្រកបដោយបរិយាបន្នផង និងសោភ័ណភាពផង។នេះបើយោងតាមលិខិតផ្លូវការរបស់​ឯកឧត្តមអភិសន្តិបណ្ឌិត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបមកអភិបាលនៃគណៈអភិបាល​រាជធានី ខេត្តកាលពីពេលថ្មីៗនេះ។ ក្នុងលិខិតបានបញ្ជាក់ថា ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការក្លែនអន្តរជាតិ​កម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាម​សាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យ​បរិស្ថាន និង​សោភណភាព​នៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមាន​ពិការភាព​ដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។ លិខិតដែលចុះហត្ថលេខាដោយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំថា​ដើម្បីឱ្យមានការឯកភាពគ្នាលើការ​ប្រើប្រាស់ប្លង់​បង្គន់អនាម័យស្ដង់ដាប្រកបដោយ​បរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យ​រដ្ឋបាល​រាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួនមានជាអាទិ៍៖ ១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដា​ប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។ ២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់​នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យ​ស្តង់ដាប្រកបដោយបរិយាបន្ននេះ។ ៣-បង្កលក្ខណៈដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការកៀរគរការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល សប្បុរសជន និងពីប្រភពស្របច្បាប់ផ្សេងៗទៀត ដើម្បីចូល​រួមសាងសង់។ ៤-ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី…

  • គណៈប្រតិភូព្រះរាជអាជ្ញាកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំទ្វេភាគីនៅឡាវ រយៈពេល ៥ថ្ងៃ

    គណៈប្រតិភូព្រះរាជអាជ្ញាកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំទ្វេភាគីនៅឡាវ រយៈពេល ៥ថ្ងៃ

    (ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍ និងហ្លួងប្រាបាង ប្រទេសឡាវ។ គោលបំណងសំខាន់នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា- ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។ ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូនឹងចូលរួមកិច្ចការសំខាន់ៗមាន៖ កិច្ចប្រជុំទ្វេភាគីផ្លូវការ និងការសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ លោកជំទាវ ជា លាង នឹងជួបប្រជុំជាមួយឯកឧត្តម សាយសានៈ ខុតភូតថន អគ្គរដ្ឋអាជ្ញាឡាវ ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការ អយ្យការ ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្គងដែន ដូចជាការជួញដូរគ្រឿងញៀន ការសម្អាតប្រាក់ និងឧក្រិដ្ឋ កម្មបច្ចេកវិទ្យា។ លើសពីនេះ លោកជំទាវ ក៏នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ឡាវ ផងដែរ។ សន្និសីទព្រះរាជអាជ្ញាឡាវ-កម្ពុជា លើកទី១: លោកជំទាវ ជា លាង នឹងចូលរួម និងថ្លែងសុន្ទរកថាបិទ សន្និសីទដែលផ្តោតលើប្រធានបទ “កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ឋភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ឆ្លងដែនទាក់ទងនឹងការជួញដូរគ្រឿងញៀន” នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥…

  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅការងារបន្ត

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅការងារបន្ត

    (ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីព្រឹត្តិការណ៍ជាតិធំៗ ជាពិសេស បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលផ្ដើមចេញពីការចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់ទាហានថៃ។ បច្ចុប្បន្ន ទាំងសម្តេចតេជោ និងរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ ដោយប្រើប្រាស់យន្តការនានា ដើម្បីដោះស្រាយយបញ្ហាដោយសន្តិវិធី។ ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបអំពីការងារដ៏មមាញឹករបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងការពារព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីមូលហេតុនៃការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ កាលពីព្រឹកមិញ ដោយសារតែមានក្រុមជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។…