-
កម្ពុជា និង កូរ៉េខាងត្បូង នៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតលើវិស័យនានា

(ភ្នំពេញ)៖ កម្ពុជា-កូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ដែលទើបបានផ្លាល់ប្តូរពីកម្រិតទំនាក់ទំនងទ្វេភាគី កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។ ការបញ្ជាក់របស់ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យនានា ។ ឯកឧត្តម ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត ពីការផ្តល់កិច្ចសហប្រតិបត្តិការពេញលេញចំពោះ ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋកូរ៉េផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងការសម្របសម្រួលដ៏ល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបទេស…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានសន្តិភាព

-
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសន្តិភាព ហើយប្ដេជ្ញាការពារអ្វីដែលកម្ពុជាមានបច្ចុប្បន្ន ឱ្យបានល្អប្រសើរ

(ភ្នំពេញ)៖ ការបែកបាក់ពីអតីតកាលរបស់កម្ពុជា ដែលមានផែនដីធំទូលាយ ក្លាយជាប្រទេសតូច ហើយឥឡូវនេះ កម្ពុជា មានសន្តិភាព ដូច្នេះ កម្ពុជា គឺត្រូវប្ដេជ្ញាការពារអ្វីដែលមានបច្ចុប្បន្ន មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ទៅប្រទេសក្បែរខាងឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយបញ្ចប់កិច្ចពិភាក្សាថា សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ។ សម្តេច បញ្ជាក់ថា វត្តមានរបស់លោក និងគណៈប្រតិភូ ពេលនេះ ក៏ដូចជាកាលពីឆ្នាំកន្លងទៅ បានបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានបន្តថា…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

-
តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន

ភ្នំពេញ៖ នាឱកាសដឹកនាំប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អូស្មាន សាហ្គឡាម សមាជិករដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) បានគូសបញ្ជាក់ថា តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានទី១ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូតួកគីយ៉េ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអ្នកនយោបាយនៃអន្តរសភាអាស៊ានលើកទី ១៦ (16th AIPA Caucus) ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសភា ការទូត និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអាស៊ាន និងដៃគូអាស៊ាន។ ឯកឧត្តមអនុប្រធានទី១ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-តួកគីយ៉េ ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ គ្របដណ្ដប់វិស័យសំខាន់ៗ ជាពិសេស វិស័យសេដ្ឋកិច្ច ទេសចរណ៍…
-
បងប្អូនស្គាល់អត់ម-១៣?

អតីតមន្ទីរឃុំឃាំង១៣ គឺជាកន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម លើអ្នកជាប់ឃុំដែលចាប់ខ្លួនពីតំបន់មួយចំនួននៃភូមិភាគពិសេស និងជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់ក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (លន់ នល់) អំឡុងពេលសង្គ្រាមស៊ីវិល។ គេជឿជាក់ថា មានជនរងគ្រោះរាប់រយនាក់ បានស្លាប់នៅទីនេះ ហើយឌុច បានដកពិសោធន៍អំពីកិច្ចការគ្រប់គ្រងគុក ធ្វើទារុណកម្ម សម្លាប់មនុស្ស និងបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួន រួចបានទៅអនុវត្តកាន់តែព្រៃផ្សៃនៅ ស-២១ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ យោងតាមភស្ដុតាងឯកសារនិងសក្ខីកម្ម អ្នកជាប់ឃុំនៅម-១៣ ត្រូវដាក់ឲ្យជាប់ឃ្នោះក្នុងរណ្ដៅនៅប្របមាត់ស្ទឹងក្រាំងពន្លៃ មុននឹងទារុណកម្ម និងសួរចម្លើយ។ អំឡុងពេលឃុំឃាំង អ្នកជាប់ឃុំខ្លះត្រូវបង្ខំឲ្យធ្វើការងារ ខ្វះខាតអាហារហូបចុក និងព្យាបាល ហើយក្រោយមកភាគច្រើនត្រូវបញ្ជូនទៅសម្លាប់។ ក្រៅពីទារុណកម្មព្រៃផ្សៃ អ្នកជាប់ឃុំខ្លះបានស្លាប់ដោយសារទឹកជំនន់ ដ្បិតពុំអាចចេញរួចពីរណ្ដៅ។ សព្វថ្ងៃទីតាំងនេះជា តំបន់ការពាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យោងតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏ជាទីតាំងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ១១ កក្កដា ២០២៥ ។ _____________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត To all social media: https://t.me/cambotory #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា…
-
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤ រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ។ ៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។ ៤- សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
ឯកឧត្តម អ៊ឹង សុខឧត្តម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីក្រុងញូវយ៉ក

(សហរដ្ឋអាម៉េរិក)៖ នៅថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំ The Eleventh and Final Substantive Session of the Open-Ended Working Group (OEWG) on ICTs Security នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ចូលរួមមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីគណៈប្រតិភូស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ។ កិច្ចប្រជុំ បានពិភាក្សាអស់រយៈពេល ៥ឆ្នាំ និងបានបញ្ចប់ដោយការអនុម័តនូវរបាយការណ៍ចុងក្រោយរបស់ក្រុមការងារ OEWG លើសមិទ្ធផលដ៏សំខាន់មួយចំនួន ដែលសម្រេចឯកភាពគ្នាជាឯកច្ឆន្ទបានតាមរយៈការសម្របសម្រួលពីគ្រប់រដ្ឋជាសមាជិក។ របាយការណ៍ OEWG’s 2021-2025 រួមមាន របាយការណ៍សម្រេចចុងក្រោយ និងការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជាយន្តការសកលអចិន្ត្រៃយ៍ថ្មី ស្តីពីសន្តិសុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICTs) ដែលជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅមុខ និងការធានាបាននូវសុវត្ថិភាពក្នុលំហរសាយប័រ ៕ ដោយ ៖ ង៉ាន់…
-
កម្ពុជា-អាម៉េរិក នឹងបន្តធ្វើការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ដែលជាក្ដីកង្វល់រួម

(ភ្នំពេញ)៖ ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានសម្ដែងនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ហើយសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ដែលជាក្ដីកង្វល់រួម ។ នេះជាការថ្លែងរបស់លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា កម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។ នៅក្នុងកិច្ចសន្ទនា ឯកឧត្តម អ៊ុច បូររិទ្ធ និង លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានពិភាក្សាគ្នាអំពីបញ្ហានានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្ដូរយោបល់គ្នាអំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានអបអរសាទរចំពោះព្រឹត្តិការណ៍សំខាន់ៗដែលបានរៀបចំនៅក្នុងឱកាសខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក ដែលជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក ដែលឯកឧត្តម ប្រាក់ សុខុន…
-
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ បានបង្ហាញការចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ លោកសាស្ត្រាចារ្យក៏បានគោរពស្នេីសុំសម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា…