-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់អនុសាសន៍ដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ

(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការប្រើប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រើប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ដូចនេះ ខណៈអញ្ជើញជួបសំណេះ សំណាល ជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យ លទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ នៅឃុំស៊ើង និងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី

(រតនគិរី)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជាអញ្ជើញអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៧ភូមិ សរុប១៦៥៧បណ្ណ ស្ថិតក្នុងឃុំស៊ើង និងឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។ តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី ឲ្យដឹងថា បានប្រកាសតំបន់វិនិច្ឆ័យរួចចំនួន ១៩២ ភូមិ (រាប់បញ្ចូលភូមិដែលបានចុះបញ្ជីតាមបទបញ្ជាលេខ ០១ បប) ចុះបញ្ជីចេញប័ណ្ណបានចំនួន ១១២ភូមិ (រាប់បញ្ចូលទាំងភូមិដែលបានចុះបញ្ជីតាមបទបញ្ជា លេខ ០១ បប) ។ កំពុងអនុវត្តមិនទាន់ចេញប័ណ្ណចំនួន ៨០ ភូមិ ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប ១៥៤, ២៧៨ ក្បាលដី ក្បាលដីដែលបានវាស់វែងសរុប ៨១,៧៧៧ ក្បាលដី ។ ក្បាលដីដែលបានធ្វើការវិនិច្ឆ័យសរុប ៧៦, ៣២២ ក្បាលដីបានបិទផ្សាយសរុប ៥៧, ៨៦៨ ក្បាលដី បានចេញប័ណ្ណសរុប…
-
ព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ កម្ពុជា

(ភ្នំពេញ)៖ ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់ ៕ ដោយ ៖ វណ្ណលុក
-
អ្នកនាំពាក្យក្រសួងព័ត៌មានៈត្រីមាសទី២ ឆ្នាំ២០២៥រកឃើញព័ត៌មានក្លែងក្លាយ ចំនួន៨៧៣

ភ្នំពេញៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញលទ្ធផលនៃយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ។ អ្នកនាំពាក្យបានបង្ហាញថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំនេះដែ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។លោកបន្តថា ដូច្នេះយុទ្ធនាការបានដើរតួនាទីយ៉ាងសំខាន់និងបានទប់ស្កាត់ការពារកុំឱ្យព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលកម្ពុជាមានចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុបដោយយុទ្ធនាការបានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងតាមភូមិឃុំដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីខេត្តកំពុងប្រើបណ្តាញសង្គមសម្រាប់ការទទួលព័ត៌មាន។ ទន្ទឹមនេះយុទ្ធនាការបានលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណៈជនតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត តាមក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការលើកទឹកចិត្តឱ្យម្នាក់ៗចូលរួមទប់ស្កាត់និងឈានទៅបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយក្នុងសង្គម ជាពិសេសការចូលរួមពី សំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ របាយការណ៍បង្ហាញដែរថា ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តក្នុងបណ្តារាជធានីខេត្ត ដោយមន្ទីរព័ត៌មានមានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី ។រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធដែលបានធ្វើឱ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គមយើង។ លទ្ធផលត្រីមាសដំបូង ពីខែមេសាដល់មិថុនា ឆ្នាំ២០២៥…
-
ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។ ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។…
-
ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេស ដែលកំពុងសាងសង់ផ្លូវ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ពិសេសពន្លឿនការសាងសង់ឱ្យរួចរាល់តាមផែនការកំណត់ប្រកបដោយការទទួលខុសត្រូវ

(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន បានជំរុញដល់ មន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវគុណភាពល្អប្រសើរ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវនេះ ព្រោះផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ក្រុងសំពៅពូន ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសជិតខាង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត មកវិនិយោគ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាពរបស់ក្រុងសំពៅពូនទាំងមូលផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ដឹកនាំមន្ត្រីបច្ចេកទេស អាជ្ញាធរក្រុងសំពៅពូន ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល កលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវនេះ សូមចូលរួមសហការគ្នា ជាមួយក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ…
-
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបខ្លាំងៗទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញការរិះគន់ថ្នាក់ដឹកនាំកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញមកឆ្លើយតបយ៉ាងខ្លាំងទៅកាន់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ជុំវិញការរិះគន់ថ្នាក់ដឹកនាំកម្ពុជាថា គ្មានសីលធម៌ ។ នៅក្នុងសារដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគឺជាអ្នកដែលមិនចង់និយាយជាមួយ លោក ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់លោកបានព្រហើន និងមើលងាយសម្តេចមកម្ល៉េះ។ លើសពីនោះ សម្តេចក៏មិនចង់និយាយជាមួយបុគ្គលដែលធ្លាប់មានទោស ហើយកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ។ សម្តេចតេជោបានរំលឹកថា ចាប់តាំងពី លោក ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ប្រទេសថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារឆ្នាំ២០០៦។ សម្តេចក៏បានលើកឡើងពីការប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែល លោក ថាក់ស៊ីន ធ្លាប់បានទទួលស្គាល់។ សម្តេចបានសង្កត់ធ្ងន់លើការរិះគន់របស់ លោក ថាក់ស៊ីន ដែលបានចោទប្រកាន់ថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ ដោយសម្តេចចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរដូចកូនស្រីរបស់លោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈ ដែលជាហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។ សម្តេចតេជោបានចោទសួរទៅ លោក ថាក់ស៊ីន វិញថា ប្រសិនបើសម្តេចជាមនុស្សអត់សីលធម៌ ហេតុអ្វីបានជា លោក ថាក់ស៊ីន ពឹងពាក់សម្តេចអស់រយៈពេល…
-
សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតទេ!

ភ្នំពេញ៖នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេស ប៊ុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសំណេរ មួយក្នុងន័យឆ្លើយតបទៅលោក ថាក់ស៊ីន។ សំណេរមានខ្លឹមសារថា៖” ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិន ចង់ និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុង ត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ។ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក។ ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ !។ សម្ដេចតេជោបន្តថា “ជាការកត់សម្គាលល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុន រដ្ឋប្រហារ២០០៦មកម៉្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ ។វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឱ្យប៉ះពាល់ដល់ព្រះចេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួល ស្គាល់ថាពិតជាមានមែន។ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោក ប្រមាថ មេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឱ្យមានការខឹងសម្បារពីប្រជាជនកម្ពុជា។” សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា”ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (២០០៦-២០២៥) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ…
-
ឯកឧត្តម ឌិត ទីណា វាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សហការពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម

(ខេត្តបន្ទាយមាន)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តបន្តសហការពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម សំដៅលើកកម្ពស់ការងារឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស រិះរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដល់ទីតាំង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី បន្តកសាងសមិទ្ធផលបន្ថែមទៀតនូវវិស័យដទៃទៀតរួមមាន៖ សេដ្ឋកិច្ច សង្គម ការអបរំ សុខាភិបាល ពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយរៀបចំជាផែនការមេដោះស្រាយជាប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ការទទួលសំណើនិងសំណូមពរ ឆ្លើយតបឱ្យចំគោលដៅ ទាន់ពេលវេលា វាយតម្លៃច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ…
-
ព្រឹត្តិការណ៍ «តោះ! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» បានបង្ហាញពីទឹកចិត្តស្នេហាជាតិដ៏មុះមុតនៃពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ «តោះ! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ក្រោមប្រធានបទ«យើងខ្មែរ មោទនភាពជាតិខ្មែរ» ជាកម្មវិធីមួយដែលប្រព្រឹត្តទៅដោយមានពលរដ្ឋខ្មែរយ៉ាងច្រើនគគ្រឹកគគ្រេង បាននាំគ្នាមកចូលរួមច្រៀងចម្រៀងជាតិរួមគ្នា នៅល្ងាចថ្ងៃទី១៩ កក្កដា ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាកណ្តាលរាជធានីភ្នំពេញ ។ ការប្រារព្វពិធីនេះ បានអមជាមួយនឹងការប្រគួតបាល់ទាត់ផងដែរ ដើម្បីកៀរគរមូលនិធិគាំទ្រដល់វីរកងទ័ពជួរមុនកម្ពុជា ។ ចម្រៀងជាតិសំខាន់ៗ ដូចជាបទនគរាជ, បទ ពង្សាវតាខ្មែរ, បទ គន់ទៅមេឃ ដែលជាចម្រៀងច្រៀងថ្លែងពីឆន្ទៈ និងទឹកចិត្តកងទ័ព និងបទសុវណ្ណភូមិដីខ្មែរ នោះជាដើម ត្រូវអ្នករៀបចំកម្មវិធីតម្រូវឲ្យអ្នកចូលរួមទាំងអស់ បានច្រៀងរួមគ្នាជាសំលេងតែមួយ ដែលនាំឲ្យអ្នកចូលរួមបានទទួលនូវអារម្មណ៍រំជួលចិត្ត ក្នុងស្មារតីស្នេហាជាតិ និងមានមោទនភាពដែលកើតមកជាពូជសាសន៍ខ្មែរ នៅលើទឹកដីខ្មែរ ស្ថិតក្រោមដំបូលដ៏សុខសាន្ត នៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បន្តមកសម្តេចធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ក្នុងស្មារតីដាច់ខាតរក្សាបាននូវសុខសន្តិភាព និងភាពរីកចម្រើនជូនជាតិ និងប្រជាជនកម្ពុជា ។ ការរៀបចំឲ្យមានកម្មវិធីនេះ គឺក្នុងគោលបំណងដើម្បីបង្ហាញទឹកចិត្តគាំទ្រដល់វីរកងទ័ពជួរមុខ និងក៏ដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយ ដើម្បីជួយ និងគាំទ្រដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាដែលស្ថិតស្ថេរនៅជាអមតៈ ។ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកដឹកនាំកម្មវិធី…