Category: នយោបាយ

  • រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ

    រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ

    ភ្នំពេញ៖ឯកឧត្តម ថង សាវណ្ណ ភុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ថង សាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេសឡាវនៅកម្ពុជា ​ជាការ​តបតាម​ការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែង​ការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នៅចំពោះមុខនិស្សិតរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយយកចិត្តទុកដាក់ថែទាំទារកនិងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីការចាប់កំណើតក្នុងផ្ទៃនៃមាតា រហូតដល់អាយុ២ឆ្នាំ និងបន្តជួយផ្តល់អាហារូបករណ៍រហូតដល់រៀនចប់ថ្នាក់មធ្យមសិក្សា។ ចំពោះយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ក៏ត្រូវបានរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃថែមទាំងឧបត្ថម្ភថវិកាសម្រាប់ការសិក្សាទៀតផង។ ដូច្នេះ យុវជនសម័យនេះ ពិតជាមានសំណាងណាស់ដែលរស់ក្នុងសង្គមបរិយាកាសដ៏អំណោយផលសម្រាប់ការសិក្សាបែបនេះ។ ខុសពីយុវជនជំនាន់មុនដែលឱកាសក៏អត់ សាលារៀនក៏គ្មាន បើបានរៀនក៏ក្នុងស្ថានភាពហួសវ័យ និងលំបាកលំបិន។ ឯកឧត្តម ប៉ែន បូណា បានជំរុញលើកទឹកចិត្តឱ្យយុវជនចេះចាប់យកឱកាសដ៏អំណោយផលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិ។ ទោះបីជាបរិយាកាសអំណោយផលយ៉ាងណាក៏ដោយ បើយុវជនមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ឱកាសនឹងមិនរត់រកពួកគេឡើយ។ ក្នុងន័យនេះ ឯកឧត្តមក៏បានចែករំលែកអំពីវិធីសាស្ត្រមួយចំនួនដើម្បីក្លាយខ្លួនជាមនុស្សពូកែ លេចធ្លោ ពោរពេញដោយចំណេះដឹង…

  • រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ

    រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ

    (កណ្ដាល)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”, ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស…

  • រដ្ឋមន្រ្តីព័ត៌មានកម្ពុជា ប្រាប់អនុរដ្ឋមន្រ្តីព័ត៌មានមីយ៉ាន់ម៉ាថា ជំហរកម្ពុជាខិតខំប្រឹងប្រែងតាមរយ:ផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ

    រដ្ឋមន្រ្តីព័ត៌មានកម្ពុជា ប្រាប់អនុរដ្ឋមន្រ្តីព័ត៌មានមីយ៉ាន់ម៉ាថា ជំហរកម្ពុជាខិតខំប្រឹងប្រែងតាមរយ:ផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ

    (សៀមរាប)៖ ជំហររបស់កម្ពុជា គឺ ខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិជាមួយថៃ តែថៃតែងតែគេចវេសពីផ្លូវច្បាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិត (dirty strategy) ចោទប្រកាន់កម្ពុជា ។ ការបង្ហាញជំហរបែបនេះ ធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍សន្និសទីកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។ ក្នុងជំនួបទ្វេភាគី កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ ទៅលើវិស័យព័ត៌មានផ្សព្វផ្សាយ ។ ឯកឧត្តម នេត្រ ភក្រ្តា បានជម្រាបជូន អនុរដ្ឋមន្ត្រីព័ត៌មាន មីយ៉ាន់ម៉ា អំពីវិបត្តិរវាងកម្ពុជា-ថៃ នឹងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលកម្ពុជាខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់…

  • ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែលនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅជម្រុញកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន។ ជំនួបពិភាក្សានេះធ្វើឡើងនៅក្នុងឱកាសនៃការចូលរួមសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នាសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។ សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី២ ក្រោមប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាព ៖ រិន រចនា

  • ឯកឧត្តម ម៉ម ប៊ុននាង លើកទឹកចិត្តដល់អាជ្ញាធរខេត្តព្រះវិហារ បន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

    ឯកឧត្តម ម៉ម ប៊ុននាង លើកទឹកចិត្តដល់អាជ្ញាធរខេត្តព្រះវិហារ បន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

    (ព្រះវិហារ)៖ ឯកឧត្តម​ ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់​ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។ ឯកឧត្តម​ ម៉ម ប៊ុននាង លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល អបរំ ទេសចរណ៍ រ៉ែ និងថាមពល និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន។…

  • ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥នាក់ (ស្រី១៣នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្តាំផ្ញើឱ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស សក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងការវិនិយោគបន្ថែមមកកាន់កម្ពុជាសំដៅលើកស្ទួយប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធក្នុងការសិក្សា និងការរស់នៅប្រទេសជប៉ុន ព្រមទាំងក្រើនរំលឹកដល់និស្សិតអាហារូបករណ៍ទាំងអស់ធ្វើយ៉ាងណាបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ និងចូលរួមជាមួយបងប្អូនខ្មែរនៅជប៉ុន ជាពិសេស បងប្អូនពលករដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

    ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ បើកកិច្ចប្រជុំលើកទី៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។ កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម (៧) ក្រសួងអភិវឌ្ឍន៍ជនបទ (៨)ក្រសួងកិច្ចការនារី (៩)ក្រសួងរ៉ែ និងថាមពល និង (១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា…

  • រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព

    រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព

    (កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តប្រឆាំងនឹងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព។ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក នាព្រឹកឭថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ។ សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និងស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត ។ សម្តេចធិបតី…

  • រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារនៅកម្ពុជា

    រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារនៅកម្ពុជា

    (កណ្ដាល)៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរំលោភបំពានគ្រប់ទម្រង់ដល់កុមារនៅកម្ពុជា ខណៈការណ៍នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បី គាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានលើកឡើងថា កុមារ គឺជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក ហើយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងបានដាក់ចេញនូវផែនការណ៍សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ហើយនៅក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានកំពុងដើរតួនាទី, ការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទង់ និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ ដោយធានាឲ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែកនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ…