Category: នយោបាយ

  •  អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ថៃពង្រីការវាយប្រហារដល់ឃុំថ្មដា ស្រុកវាលវែង និងព្រឹកនេះបានវាយប្រហារ ៣ទីតាំងមកលើកម្ពុជា

     អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ថៃពង្រីការវាយប្រហារដល់ឃុំថ្មដា ស្រុកវាលវែង និងព្រឹកនេះបានវាយប្រហារ ៣ទីតាំងមកលើកម្ពុជា

    (ភ្នំពេញ) ៖ មកដល់ពេលនេះកងកម្លាំងរបស់ភាគីថៃកាន់តែគឃ្លើន ប្រកបដោយភាពយង់ឃ្នងបានវាយប្រហារលើជនស៊ីវិលកាន់តែច្រើនឡើង និងនៅថ្ងៃទី២៦ ខែកក្កដានេះ កងទ័ពឈ្លានពានថៃបានពង្រីកការវាយប្រហារបន្ថែមទៀតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ភាគីថៃបានពង្រីកការវាយប្រហារតាមទីតាំងខេត្តផ្សេងៗរបស់កម្ពុជាបន្ថែមទៀត ក្នុងនេះដូចជានៅ វេលាម៉ោង ៥,០២នាទីព្រឹក កងទ័ពថៃ បានបើកការវាយប្រហារ ដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅព្រឹកថ្ងៃដដែលនេះ កងទ័ពឈ្លានពានរបស់ថៃ បានចាប់ផ្តើមធ្វើការ វាយប្រហារផងដែរនៅទីតាំងចំនួន ៣កន្លែងទៀត រួមមាន តាថាវ ជាំក្សាន្ត និង វាលឥន្រ្ទី ។ ក្រសួងការពារជាតិសូមអំពាវនាវ ឱ្យសហគមន៍អន្តរជាតិរួមមានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធ ទាំងអស់ថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានទាំងកំរោល និងគឃ្លើនរបស់ភាគថៃ មកលើកម្ពុជា។…

  • ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់បានជម្លៀសខ្លួនមករកទីតាំងសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ

    ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់បានជម្លៀសខ្លួនមករកទីតាំងសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ

    ភ្នំពេញ៖នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី៣ នៃការឈ្លាន របស់ថៃ។ក្រុមការងារ Ams បានមកដល់ទី​សុវត្ថិភាពនៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅទីនេះមានប្រជាពលរដ្ឋភៀស ខ្លួនគេចផុតពីគ្រាប់​ផ្លោងរបស់ថៃចំនួនបីពាន់គ្រួសារស្មើនឹងជាង មួយម៉ឺននាក់។ ក្នុងនោះគឺភាគច្រើនយើងឃើញថា ស្ត្រីនិងកុមារ ដែលបាន​ជម្លៀស​ខ្លួនមករកទីទួលសុវត្តិភាពនៅទីនេះ។ ជនភៀសខ្លួនភាគច្រើន បានលើកឡើងអំពីផលលំបាក ដែលកើត ចេញពីការបាញ់ផ្លោងរបស់កងទ័ព​ថៃធ្លាក់មក​ក្នុង​ភូមិ​ឋានរបស់ពួកគាត់។ពួកគាត់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានចោលស្រែចម្ការ ចោលសត្វ​ពាហណៈ មុនពេលដែលជា​ប្រភព​ចំណូលប្រចាំថ្ងៃរបស់​ពួកគាត់ ហើយកូនចៅគឺមិនបានរៀនទៀតទេ ។ដោយឡែកនៅក្នុងខេត្តនេះ គឺសាលារៀនទាំង​អស់បង្ខំបិទទ្វារ។ សូមបញ្ជាក់ថាក្នុងរយៈពេល បីថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ខែកក្កដារហូត​មកដល់ថ្ងៃទី២៦ ខែកក្កដា នេះ ប្រជាពលរដ្ឋ​ដែលចាក​ចេញចោលលំនៅ​ឋានគេចពីគ្រាប់កំាភ្លើងរបស់ថៃ បានមកដល់ជំរំទីទួល​សុវត្ថិភាពដែលរៀបចំ​ដោយ​អាជ្ញាធរខេត្តចំនួនបីគឺទីមួយ នៅក្នុងស្រុកចុងកាល់ ,ទីពីរគឺនៅស្រុកបន្ទាយអំពិល និងទីបី​នៅស្រុកអន្លង់វែង​ខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា នៅថ្ងៃព្រឹកថ្ងៃទី២៦ ខែកក្កដា នេះសភាពការណ៍ស្ងប់ស្ងាត់នៅតាម​បណ្ដោយព្រំដែននៅក្នុង​ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តែប្រជាពលរដ្ឋក៏នៅតែបន្តចាកចេញពីមូលដ្ឋានមក​រស់នៅទីសុវត្ថិ​ភាពនេះបន្ថែមទៀតផងដែរ។ប្រជាពលរដ្ឋបានចេញពីមូលដ្ឋានដោយម៉ូតូ ដោយគោយន្ត និងដោយរ៉ឺម៉ក រថយន្តផងដែរ៕ដោយ៖ក្រុមការងារAMS

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃបានពង្រីកការឈ្លានពានមកខេត្តមួយចំនួនរបស់កម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃបានពង្រីកការឈ្លានពានមកខេត្តមួយចំនួនរបស់កម្ពុជា

    ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិបានបញ្ជាក់ថាការឈ្លានពានរបស់ថៃបានពង្រីកការឈ្លានពានមកខេត្តមួយ​ចំនួនរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់ថា វេលាម៉ោង ៥ និង២នាទី ថ្ងៃទី២៦ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើង​ធំចំនួន៥គ្រាប់ មក​លើទីតាំងជាច្រើន​នៅក្នុងភូមិសាស្រ្តភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងទីតាំងនៃ​យុទ្ធភូមិភាគទី៤ ថៃបានធ្វើការវាយប្រហារផងដែរចំនួន៣ទីតាំង មាន តាថាវ ជាំតែ និងវាលឥន្រ្ទី នៅវេលាម៉ោង៥ព្រឹកដូចគ្នា។ ព្រះរាជាណាចក្រ​កម្ពុជាសារជាថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ភាគីថៃ និងការ​បង្កហេតុ និង​ការត្រៀមទុកជាមុនរបស់ភាគីថៃ, ព្រះរាជាណាចក្រ​កម្ពុជា​សូមបញ្ជាក់ជាថ្មី ចំពោះការ​ប្តេជ្ញាចិត្ត​រក្សាសុខ​សន្តិភាព ទោះជាយ៉ាងណាសូមរក្សា​សិទ្ធិ​នៅក្នុងការ​ការពារអធិបតេយ្យភាព​របស់ខ្លួន ក្នុងនាមជាជនរងគ្រោះពីការ​រំលោភបំពានរបស់ភាគីថៃ។ កម្ពុជាសូមបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍វាយប្រហារតែលើគោលដៅយោធារបស់ភាគីថៃ មិន​មានគោលដៅវាយប្រហារលើជនស៊ីវិលណាមួយឡើយ។ អ្នកនាំពាក្យដដែលបន្តថា មកដល់ម៉ោងនេះ យើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ ជឿជាក់ មុះមុត ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដោយ​មិន​រួញរាចំពោះការ​គំរាមកំហែង ការ​បង្ខិតបង្ខំ​របស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំង​ប្រដាប់អាវុធកម្ពុជា ឈរយ៉ាងអង់អាចក្លាហាន ក្នុងការ​ការពារដែនអធិបតេយ្យភាពរបស់ខ្លួន​មិន​ឱ្យ​បាត់សូម្បីមួយមីលីម៉ែត្រ៕ដោយ៖សត្យា

  • សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ។ ដោយ ៖ វណ្ណលុក Statement of the Ministry of National Defense of…

  • ព័ត៌មានមិនពិត ធ្វើឱ្យពលរដ្ឋខេត្តកោះកុងជ្រួលច្របល់ទាំងយប់ថ្ងៃទី២៥ កក្កដា (មានវីដេអូ)

    ព័ត៌មានមិនពិត ធ្វើឱ្យពលរដ្ឋខេត្តកោះកុងជ្រួលច្របល់ទាំងយប់ថ្ងៃទី២៥ កក្កដា (មានវីដេអូ)

    ពលរដ្ឋជាច្រើននាក់ ក្នុងខេត្តកោះកុង បានមកប្រមូលផ្ដុំគ្នាសម្រាកនៅលើដងផ្លូវ នៅក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា នាម៉ោង១១យប់ ថ្ងៃទី២៥ កក្កដានេះ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតពីអ្នកប្រេីបណ្តាញសង្គម ថា មានការវាយប្រហារពីសំណាក់ភាគីថៃ មកលើតំបន់ខេត្តកោះកុង។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ធ្វេីឱ្យប្រជាពលរដ្ឋភិតភ័យ ទើបមកប្រមូលផ្ដុំក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមានេះ។ ក្រោយទទួលបានដំណឹងនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំ និងកម្លាំងសមត្ថកិច្ច បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយប្រាប់ពីស្ថានភាពពិតប្រាកដដល់ពួកគេ ហើយឱ្យពួកគេវិលត្រឡប់ទៅគេហដ្ឋានវិញ។ សូមបញ្ជាក់ថា គិតមកដល់ម៉ោង១១ យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមបន្ទាត់ព្រំដែនភូមិសាស្ត្រខេត្តកោះកុង ពុំមានការផ្ទុះអាវុធដូចការផ្សព្វផ្សាយគ្មានប្រភពផ្លូវការនោះទេ។ ប្រភពវីដេអូពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់លើបណ្ដាញសង្គម​ផ្លូវការរបស់​លោកថា “ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាល​ជាតិ ដែលមានស្នងការ​នគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវ​គោក រហូតដល់មាន​ការបញ្ជាក់ជាថ្មី​នាពេលក្រោយ”។ ឯកឧត្តមបន្តថា ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូ​ទាំង​ប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្រប​សម្រួល​ការ​ធ្វើចរាចរណ៍​តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមាន​ការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ក្នុងពេល​ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនជន​រួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយ​ការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរ​ផ្សេងទៀតលើដងផ្លូវ!៕ដោយ៖មុនី

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះការឈ្លាន ពានរបស់ថៃមកលើកម្ពុជា

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះការឈ្លាន ពានរបស់ថៃមកលើកម្ពុជា

    (ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ និងថ្កោល​ទោស​យ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃមកលើព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពខុសច្បាប់ និងជាអរិភាពទាំងនេះ បានប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ហើយក៏ជាការបំពាន​យ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងតំបន់ ព្រមទាំងបទដ្ឋានសិទ្ធិមនុស្សដែលត្រូវបាន​ទទួលស្គាល់ជាសកល។ ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលកម្ពុជា​បាត់បង់ជីវិត និងរងរបួស ដែលជាការរំលោភសិទ្ធិរស់រានមានជីវិត។ លើសពីនេះ ការវាយប្រហារបានបង្ខំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់នាក់ ដែលរស់នៅតាមតំបន់​ព្រំដែន​ត្រូវជម្លៀសខ្លួនចេញ ខណៈដែលផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ​ត្រូវបានបំផ្លាញ ដែល ជាការរំលោភលើសិទ្ធិសេដ្ឋកិច្ច និងសិទ្ធិមានលំនៅដ្ឋាន​សមរម្យ​។ ការវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធ​ធុន​ធ្ងន់របស់ប្រទេសថៃ ដោយបានកំណត់គោលដៅ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទ​ព្រះវិហារដ៏ពិសិដ្ឋ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ​(UNESCO) និងវត្តមួយចំនួនរបស់កម្ពុជា គឺជាការរំលោភលើវិស័យវប្បធម៌​និង​សាសនា បំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីការការពារ​សម្បត្តិ​វប្បធម៌​ក្នុងឧបទ្ទវហេតុជម្លោះប្រដាប់អាវុធ ព្រមទាំងរំលោភលើបទប្បញ្ញត្តិ​នានា​របស់អង្គការយូណេស្កូ អនុសញ្ញាបេតិកភណ្ឌពិភពលោក មាត្រា២៧ នៃសេចក្តី​ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) មាត្រា២៧ នៃកតិកា​សញ្ញាអន្តរ​ជាតិ​ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងមាត្រា១៥ នៃកតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR)។ ប្រទេសថៃបានធ្វើសកម្មភាពរើសអើងពូជសាសន៍លើពលករចំណាកស្រុកខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយការវាយដំលើរាងកាយរហូតមានដល់បាត់បង់​ជីវិត ការគំរាមកំហែង និងអំពើហិង្សាក្នុងទម្រង់ផ្សេងៗទៀត ដែលបំពានលើមាត្រា២…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបំផុសឱ្យមានការផ្តល់ឈាម គឺជាការត្រៀមបម្រុង សូមកុំឱ្យមានការលើកឡើងថា យើងមានការប៉ះទង្គិចហើយត្រូវការឈាមច្រើន

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបំផុសឱ្យមានការផ្តល់ឈាម គឺជាការត្រៀមបម្រុង សូមកុំឱ្យមានការលើកឡើងថា យើងមានការប៉ះទង្គិចហើយត្រូវការឈាមច្រើន

    (ភ្នំពេញ)៖ ការបំផុសឱ្យមានការផ្តល់ឈាមនៅក្នុងថ្ងៃនេះគឺជាការប្រុងត្រៀមបម្រុងជាយថាហេតុបើមានភាពចាំបាច់ សូមកុំឱ្យមានការលើកឡើងថាយើងមានការប៉ះទង្គិចហើយត្រូវការឈាមច្រើនដែលឈានទៅដល់ឱ្យលោកជំទាវទី១ អំពាវនាវឱ្យមានការចូលរួមបរិច្ចាកឈាម។ អ្វីក៏ដោយគឺយើងត្រូវស្ថិតនៅក្នុងផែនការត្រៀមបម្រុង ជាយថាហេតុទាំងអស់ មិនរង់ចាំមានបញ្ហាហើយទើបយើងទៅរកនោះទេ ដោយបម្រើឱ្យគោលដៅពីរទី១ បើយថាហេតុចាំបាច់នៅក្នុងពេលបច្ចុប្បន្ននេះអត់មាននោះទេ តែនៅខាងមុខប្រសិនបើមានយថាហេតុណាមួយកើតឡើង យើងមាននៅក្នុងដៃដើម្បីជួយភ្លាមៗតែម្តង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់លបទសម្ភាសន៍ ដល់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងពិនិត្យមើលការចូលរួមបរិច្ចាកឈាមពីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងមហោស្រព កោះពជ្រ រាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ការបរិច្ចាគឈាមនៅថ្ងៃនេះ ក៏អាចយកទៅជួយដល់ប្រជាពលរដ្ឋដ៏ទៃដែលមានគ្រោះផ្សេងៗ មានបញ្ហាត្រូវការឈាមក៏យើងអាចចូលរួមចំណែកផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា លើសពីការផ្តល់ឈាមវត្តមានរបស់បងប្អូនប្រជាពលរដ្ឋគឺជាកំលាំងចិត្តហើយជាសំឡេងនៃស្មារតីរួម ដែលជាខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រ ទៅលើរាជរដ្ឋាភិបាល និង កងកំលាំងប្រដាប់អាវុធ ដែលឈរជើងដ៏អង់អាចក្លាហាន ជាពិសេសមកដល់ម៉ោងនេះ ជាថ្ងៃទី២ ដែលខាងយោធាថៃបានវ៉ៃ និងឈ្លានពានចូលមកទឹកដីកម្ពុជា។ គួរបញ្ជាក់ផងដែរថា ការចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ដែរមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ តបតាមការអំពាវនាពីលោកជំទាវបណ្ឌិត…

  • ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការ​យូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក

    ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការ​យូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ ស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាង​អង្គការ​​យូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូប្រើប្រាស់​យន្តការ​ដែលមានស្រាប់ ជាពិសេសស្ថាប័នពិគ្រោះយោបល់នានារបស់អង្គការនេះ សិក្សា​វាយតម្លៃផលប៉ះពាល់ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះទៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្រាបជូន​សាធារណជនទូទៅនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នាព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក​ជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធា​រណ​រដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យ​អង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទ​ព្រះ​វិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាម​រយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។ ក្នុងកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញពីការព្រួយបារម្ភអំពី​ផលវិ​បាក ចេញពីការប៉ះទង្គិច ដោយប្រដាប់អាវុធ ដែលកំពុងបង្កការខូចខាតជាក់ស្តែង​ដែលមាននៅតាមគោបុរៈទី១ ទី២ ទី៣ និងទី៥ តំបន់ រចនាសម្ព័ន្ធផ្ទាល់របស់​ប្រា​សាទ ខណៈដែលប្រាសាទព្រះវិហារស្ថិតក្រោមការការពារ​របស់អនុសញ្ញាអន្តរ​ជាតិ​នានា ស្តីពីកិច្ចការការពារបេតិកភណ្ឌ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ…

  • ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កំណត់យកវេលាម៉ោង ៣រសៀល ម៉ោងនៅ New York ថ្ងៃទី២៥ កក្កដា បើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ

    ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កំណត់យកវេលាម៉ោង ៣រសៀល ម៉ោងនៅ New York ថ្ងៃទី២៥ កក្កដា បើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីស្ថានការណ៍ប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ កក្កដានេះ ដើម្បីពិភាក្សា អំពីស្ថានការណ៍ប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។ សម័យប្រជុំបិទទ្វារនេះ ត្រូវបានកំណត់ពេលធ្វើឡើងនៅវេលាម៉ោង ៣រសៀល (ម៉ោងនៅ New York) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕ ដោយ ៖ វណ្ណលុក