Category: នយោបាយ

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ ជំហរប្រកបដោយសុឆន្ទៈរស់កម្ពុជាកំពុងបានទទួលការគាំទ្រពីអន្តរជាតិ និងទាមទារឱ្យថៃឈប់ពុតត្បុតអាក្រក់ចោទប្រកាន់កម្ពុជា លើការវាយប្រហារជនស៊ីវិល

    អ្នកនាំពាក្យក្រសួងការបរទេស ៖ ជំហរប្រកបដោយសុឆន្ទៈរស់កម្ពុជាកំពុងបានទទួលការគាំទ្រពីអន្តរជាតិ និងទាមទារឱ្យថៃឈប់ពុតត្បុតអាក្រក់ចោទប្រកាន់កម្ពុជា លើការវាយប្រហារជនស៊ីវិល

    (ភ្នំពេញ)៖ សហគមន៍អន្តរជាតិបានធ្វើការគាំទ្រចំពោះជំហរប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយចង់ឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយនិងធ្វើការដោះស្រាយជម្លោះដោយសន្តិវិធីតាមការសន្ទនា និង ការទូត ។ ជាមួយគ្នានេះថៃត្រូវតែបញ្ឈប់ការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ថាបានវាយប្រហារទៅលើជនស៊ីវិល។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព នៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា៖បើគេមើលប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថាក្រសួងការបរទេសថៃកំពុងតែត្រៀមរៀបចំដើម្បីធ្វើការប្តឹងតវ៉ាទៅ គណៈកម្មការកាកបាទក្រហមអន្តរជាតិ និងប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដោយចោទប្រកាន់កម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌ អន្តរជាតិ ជាពិសេសគឺ ចោទដោយគ្មានមូលដ្ឋាន សំអាងថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល មន្ទីរពេទ្យជាដើម ។ ឯកឧត្តមបានថ្លែងជុំវិញបញ្ហានេះថា”ពាក់ព័ន្ធនឹងការចោទប្រកាន់នេះកម្ពុជាសូមធ្វើការបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានដ្ឋាន របស់ក្រសួងការបរទេសថៃដូចដែលបានលើកឡើង ខាងលើនេះ ។ ការអះអាងថាកងទ័ពកម្ពុជាបានបើកវាយប្រហារដោយមិនរើសមុខចំពោះជនស៊ីវិល ទីតាំងសាធារណៈ គឺជាការបំភាន់ ខុសពីការពិត និងជាពុតត្បុតអាក្រក់ របស់ថៃតែប៉ុណ្ណោះ” ។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងបញ្ជាក់បន្ថែមថាពោះបញ្ហាមីនវិញ កម្ពុជាសូមគូសបញ្ជាក់ថាកម្ពុជានៅតែរដ្ឋភាគី ប្រកបដោយប្តេជ្ញាចិត្ត…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មកទល់នឹងព្រឹកថ្ងៃទី២៧កក្កដា ទាហានថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកំរោល គ្មានញញើតនូវច្បាប់អន្តរជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មកទល់នឹងព្រឹកថ្ងៃទី២៧កក្កដា ទាហានថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកំរោល គ្មានញញើតនូវច្បាប់អន្តរជាតិ

    ភ្នំពេញ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា មកទល់នឹងព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃ នៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកំរោល និងគ្មានញញើតនូវច្បាប់អន្តរជាតិ ហើយទង្វើរបស់ថៃ កាន់តែគឃ្លើន និងបានពង្រីកការឈ្លានពាន គំរាមកំហែងដល់ដែនអធិបតេយ្យភាពកម្ពុជា ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា មកទល់នឹងព្រឹកថ្ងៃទី២៧កក្កដានេះ ការឈ្លានពានរបស់ថៃមកលើកម្ពុជា បានបំពានទៅទីតាំងផ្សេងៗទៀត កើនឡើងលើសដើមពីតំបន់ដែលមានជម្លោះនៃព្រំដែន រីករាលដាលមកកាន់ទីតាំងផ្សេងៗទៀត ដោយការគំរាមកំហែង ការដាក់សម្ពាធ និងការចល័តនូវសម្ភារសឹកសភាវុធផ្សេងៗ ។ លោកជំទាវឧត្តមសេនីយ៍ បានចាត់ទុកទង្វើដ៏ងងឹតងងុលនេះ បានបង្កវិនាសកម្មជារៀងរាល់ថ្ងៃដោយបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិល ក្នុងនោះរួមទាំងវត្តអារាម មណ្ឌលសុខភាព ស្ថានីយប្រេងឥន្ធនៈ ផ្សារ ភូមិឋាន ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្ករបួសដល់ជនស៊ីវិលមានស្រ្ដី កុមារ និងជនចាស់ចរាផងដែរ ។ អ្នកនាំពាក្យដដែល បន្ថែមថា ចាប់តាំងពីថ្ងៃទី២៦កក្កដា វេលាម៉ោង៥ព្រឹក រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧កក្កដានេះ ថៃបើកការបាញ់ប្រហារជាបន្តបន្ទាប់ និងរហូតមកកាន់កម្ពុជានៅទីតាំងផ្សេងៗគ្នាលើដែនអធិបតេយ្យរបស់កម្ពុជា ។ គ្រប់ទីតាំងទាំងអស់ ដែលទាហានថៃ បានវាយចូលមកកាន់ដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើកាំភ្លើងធំ…

  • អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយសុភវិនិច្ឆ័យ

    អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយសុភវិនិច្ឆ័យ

    (ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ាន សូមពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយសុភវិនិច្ឆ័យ ដោយពិចារណាលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យករបស់កម្ពុជា នូវយន្តការការទូតជាដរាបរៀងមក ។ ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់បន្ថែមថា កម្ពុជា ស្វាគមន៍ការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ឱ្យមានកិច្ចឈប់បាញ់រវាងកម្ពុជា-ថៃ និងដោះស្រាយគ្នាដោយសន្តិវិធី ហើយយើងជំរុញឲ្យប្រទេសថៃ ត្រឡប់ទៅវេទិកាការទូតវិញ ជាជាងថៃធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននានាប្រឆាំង ជាមួយនឹងកម្ពុជា ។ កម្ពុជា បន្តប្តេជ្ញាចិត្ត ក្នុងការររកដំណោះស្រាយប្រកបដោយសន្តិវិធី និងច្បាប់អន្តរជាតិ ហើយកម្ពុជា ប្តេជ្ញាការពារទឹកដីរបស់ខ្លួន ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ ៖ វណ្ណលុក

  • ទូតចិនប្រចាំកម្ពុជាបង្ហាញនូវការសាទរកម្ពុជា-ថៃដែលបង្ហាញគំនិតវិជ្ជមានឈប់បាញ់ភ្លាមៗ

    ទូតចិនប្រចាំកម្ពុជាបង្ហាញនូវការសាទរកម្ពុជា-ថៃដែលបង្ហាញគំនិតវិជ្ជមានឈប់បាញ់ភ្លាមៗ

    ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប្រជាមានិតចិន​ប្រចាំកម្ពុជា លើបណ្ដាញសង្គមផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះបានបង្ហាញនូវការឈានទៅឈប់បាញ់ភ្លាមរវាងប្រទេស​ទាំងពីរ។ សំណេររបស់លោកមានខ្លឹមសារដូច្នេះថា”ភាគីចិនកោតសរសើរកម្ពុជា និងថៃដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់​បាញ់ភ្លាមៗ។ ក្នុងនាម​ជាប្រទេសជិតខាង​ដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសចិនតែងតែប្តេជ្ញា​​ចិត្តក្នុងការជំរុញកិច្ចសន្ទនា​និងសន្តិភាព ហើយនឹងបន្តខិតខំប្រឹងប្រែង​ជាវិជ្ជមានដើម្បីជួយភាគីទាំងពីក្នុងការផ្សារភ្ជាប់ភាពខុសគ្នា និងស្ដារកិច្ច​សហ​ប្រតិបត្តិ​ការឡើងវិញ។ ការសាទរនេះបន្ទាប់ពីមានជំនួបរវាងឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតីអាមេរិក តាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីថៃកាលពីរាត្រីថ្ងៃទី២៦ ខែកក្កដានេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមផ្លូវការថា “ជាដំណឹងវិជ្ជមាន ឯកឧត្តម Donald Trump ក្រោយពីបានពិភាក្សា​ជាមួយ ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយ​សំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងវិជ្ជមានសម្រាប់កងទ័ពនិង​ប្រជាជននៃប្រទេសទាំងពីរ។ “ខ្ញុំសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោម​ការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ”។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ប្រាក់…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកទល់ពេលនេះ សកម្មភាពរំលោភបំពានពីសំណាក់ភាគីថៃនៅតែបន្ត និងកើនឡើងលើសដើម

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ មកទល់ពេលនេះ សកម្មភាពរំលោភបំពានពីសំណាក់ភាគីថៃនៅតែបន្ត និងកើនឡើងលើសដើម

    ចាប់តាំងពីថ្ងៃម្សិលមិញវេលាម៉ោង៥ព្រឹក នៅក្នុងយុទ្ធភូមិភាគទី៤ ថៃចាប់ផ្តើមបាញ់ចូលជាំតែ បុស្សស្បូវ ដែលយើងឃើញថា មានការបាញ់ជាបន្តបន្ទាប់និងរហូត, គ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ចាប់ពីប្រាសាទតាមាន់ រហូតដល់តំបន់មុំបី ថៃបានប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។ Spokesperson of the Ministry of National Defense: As of now, violations from the Thai side continue and have escalated beyond the initial incidents. Since 5:00 AM yesterday, in the operational zone of Military Region 4, Thai forces began launching continuous and intense attacks toward…

  • ប្រជាជនស្លូតត្រង់ត្រូវបង្ខំបែកបាក់គ្រួសារ ចោលផ្ទះ ស្រែចំការ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា

    ប្រជាជនស្លូតត្រង់ត្រូវបង្ខំបែកបាក់គ្រួសារ ចោលផ្ទះ ស្រែចំការ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា

    (ខេត្តឧត្តរមានជ័)៖ ផ្ទះធ្លាប់មានមនុស្សរស់នៅ ត្រូវបិទចាក់សោរចោល ហាងទំនិញតូចធំ មិនបានបើទ្វារដូចពេលមុន។ផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ពុំមានមានអ្នកលក់ អ្នកទិញ។ ស្ថានភាពប្រែប្រួលខុសពីពេលមុន កើតឡើង ដោយសារប្រជាពលរដ្ឋមាន ការភ័យក្លាយ និងបង្ខំចិត្តភៀសសឹក ចោលលំនៅដ្ឋាន គេចចេញពីការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក នៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា។ មូលដ្ឋាននានារបស់ក្រុងសំរោង ដូចគ្នា ប៉ុន្មានថ្ងៃមុន ធ្លាប់មានមនុស្សអ៊ូអរ ទៅមក ក៏ត្រូវបានប្រែជាមានភាពស្ងាត់ជ្រងំ ជាក់ស្តែង ចាប់ពីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅពេលក្រុមការងារបណ្តាញ AMS បានមកដល់ ក្រុងសំរោង បានឃើញប្រជាពលរដ្ឋ បានបង្ខំចិត្តធ្វើដំណើរចេញពីមូលដ្ឋាន ផ្ទះសម្បែង ដើម្បីទៅរកកន្លែងសុវត្ថិភាព ព្រោះតែការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម នាពេលកន្លងមក ក្នុងទឹកដីកម្ពុជា ជាពិសេសក្នុងភូមិសាស្រ្ត ស្រុកបន្ទាយអំពិល និងមូលដ្ឋានមួយចំនួនទៀត របស់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅក្បែរនោះផងដែរ។ អ្នកស្រី អ៊ំ រី អ្នករស់នៅក្នុងក្រុងសំរោង បានបញ្ជាក់ថា ផ្សារសំរោងគ្មានអ្នកណាមកទិញ…

  • សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសដំណឹងល្អ ដល់កងទ័ព ប្រជាជន កម្ពុជា និងថៃ ថា ភាគីថៃ បានឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ

    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសដំណឹងល្អ ដល់កងទ័ព ប្រជាជន កម្ពុជា និងថៃ ថា ភាគីថៃ បានឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ

    (ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែ ខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។  ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយ ឯកឧត្តមប្រធានាធិបតី Donald Trump ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយ ឯកឧត្តម Anwar Ibrahim…

  • ថៃចល័តចល័តនាវាចំនួន ៤គ្រឿងបន្ថែមមកដែនទឹកកម្ពុជា ខណៈមកដល់យប់ថ្ងៃទី២៦ ខែកក្កដា ខេត្ត កោះកុងបន្តរក្សាភាពប្រក្រតី

    ថៃចល័តចល័តនាវាចំនួន ៤គ្រឿងបន្ថែមមកដែនទឹកកម្ពុជា ខណៈមកដល់យប់ថ្ងៃទី២៦ ខែកក្កដា ខេត្ត កោះកុងបន្តរក្សាភាពប្រក្រតី

    (ភ្នំពេញ)៖ មកដល់ពេលនេះទោះបីកងទ័ពថៃឈ្លានពានបានចល័តនាវាចំនួន ៤គ្រឿងបន្ថែមទៀតមកកាន់ដែនទឹកកម្ពុជានៅខេត្តកោះកុង តែសភាពការនៅរក្សាភាពប្រក្រតី។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថាគិតត្រឹមម៉ោង ៥,៣០នាទីល្ងាចថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៥នេះស្ថានភាពខ្សែបន្ទាត់ព្រំដែនខេត្តកោះកុង បន្តរក្សាភាពប្រក្រតីភាពជាធម្មតា។ ដោយឡែកបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់នៅដឹងថានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៥ថានៅខេត្តកោះកុងមិនមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានោះទេ ប៉ុន្តែកងទ័ពថៃបានធ្វើការចល័តនាវាចំនួន៤គ្រឿងបន្ថែម មកតំបន់កោះមួយចំនួនរបស់កម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រសួងការពារជាតិកម្ពុជាឱ្យថៃបញ្ឈប់ជាបន្ទាន់ ពីការផ្សព្វផ្សាយកុហកបោកប្រាស់ដែលបានចោទប្រកាន់កម្ពុជាថា បានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា

    ក្រសួងការពារជាតិកម្ពុជាឱ្យថៃបញ្ឈប់ជាបន្ទាន់ ពីការផ្សព្វផ្សាយកុហកបោកប្រាស់ដែលបានចោទប្រកាន់កម្ពុជាថា បានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា

    (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា ។ អ្នកនាំពាក្យក្រសួងការពារជាតិបាន ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ការលើកឡើងនៅថ្ងៃទី ២៦ ខែកក្កដានេះដែរ អ្នកនាំពាក្យ ក្រសួងការពារជាតិបានឳ្យដឹងថា៖សម្រាប់វោហាសាស្ត្របែបនិទានកថាប្រកបដោយភាពមិនទទួលខុសត្រូវបែបនេះ គឺត្រូវបានធ្វើឡើងមិនត្រឹមតែដើម្បីបំភាន់ភ្នែកប៉ុណ្ណោះទេ ថែមទាំងបញ្ឆេះនូវគ្រោះថ្នាក់ផងដែរ ជាពិសេសស្របពេលដែលអាជ្ញាធរឡាវមិនទាន់បានបញ្ចប់នូវការស៊ើបអង្កេតរបស់ខ្លួន និងជាពិសេសមិនទាន់បានចេញនូវសេចក្តីថ្លែងការណ៍បែបនេះផងនោះ។ កម្ពុជាសូមទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងគ្រាន់តែដើម្បីបិទបាំងការរំលោភច្បាប់អន្តរជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។ ផ្ទុយទៅនឹងទង្វើរបស់ប្រទេសថៃបែបនេះ កម្ពុជាមិនដែលបានប្រព្រឹត្ត ហើយនឹងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋជិតខាងណាមួយ រួមទាំងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ កម្ពុជាសូមបញ្ជាក់នូវការតាំងចិត្តសារជាថ្មីក្នុងការគោរពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់ និងបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុខាងលើនេះប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ ដោយ ៖ ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង១១ និង ១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ គិតត្រឹមម៉ោង១១ និង ១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ដោយ ៖ វណ្ណលុក