Category: នយោបាយ

  • សម្ដេចធិបតី បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដើម្បីជួបចរចាជាមួយភាគីថៃ លើបទឈប់បាញ់គ្នាជាបន្ទាន់រវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃត្រង់ ថ្ងៃទី២៨កក្ដា ថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រៀមចូលរួមប្រជុំពិសេស ដើម្បីឱ្យមានបទឈប់បាញ់បន្ទាន់ រវាងប្រទេសកម្ពុជា និងថៃ ។ តាមការគ្រោងទុក កិច្ចប្រជុំ នឹងប្រព្រឹត្តទៅនៅម៉ោង ២រសៀល ម៉ោងនៅកម្ពុជា ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទៅចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ដែលប្រទេសម៉ាឡេស៊ីដែលធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន ៕ ដោយ ៖ វណ្ណលុក

  • ឯកឧត្តម ចន ណារិទ្ធ ៖ ពលរដ្ឋមានបណ្ណសមធម៌ដែលបានភៀសសឹក អាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅទូទាំងប្រទេស ប្រចាំខែជាធម្មតា។

    ឯកឧត្តម ចន ណារិទ្ធ ៖ ពលរដ្ឋមានបណ្ណសមធម៌ដែលបានភៀសសឹក អាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅទូទាំងប្រទេស ប្រចាំខែជាធម្មតា។

    (ភ្នំពេញ)៖ ក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភាសសឹកពីតំបន់ដែលរងការឈ្លានពានពីប្រទេសថៃ នៅល្ងាចថ្ងទី ២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្តិភាពនៅក្នុងខេត្តសៀមរាបថា ទោះបីជាពលរដ្ឋបានចំណាក់ស្រុកពីតំបន់មួយទៅតំបន់មួយ ក៏ពិតមែន, ក៏ប៉ុន្តែពួកគាត់នៅតែទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានបណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាធម្មតានៅតាមគ្រប់បញ្ជរវីងនៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យតេជោ-ធិបតី នឹងផ្តល់ការគាំពារជូនពលរដ្ឋគោលដៅគ្រប់កាលៈទេស ទាំងអស់ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ ។ ក្នុងដំណើរចុះអង្កេត និងវាយតម្លៃក្នុងការផ្តល់ការគាំពារជូនគ្រួសារដែលបានភៀសសឹកមកកាន់កន្លែងសុវត្តិភាព, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ និងសហការរី ក៏បាននាំយកនៅអង្ករ និងវត្ថុប្រើប្រាស់ចាំបាច់មួយចំនួន ជូនគ្រួសារដែលបានភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់ ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ លើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

    ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ លើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ ។ ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ ។ តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំងអស់ដែលផ្គត់ផ្គង់ទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ថៃ ឱ្យចូលរួមសកម្មភាពក្នុងការការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មករចំណាកស្រុក។ ជាមួយគ្នានោះ ក្រសួងស្នើឱ្យមានការអន្តរាគមន៍ភ្លាមៗ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងស្មើភាពសម្រាប់កម្មករចំណាកស្រុកទាំងអស់នៅប្រទេសថៃ បន្ថែមលើនេះក្រសួងការងារ ក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា និងឧបករណ៍ច្បាប់អន្តរជាតិ និងតំបន់ ដើម្បីធានាសុវត្ថិភាព កិត្តិយស និងការប្រព្រឹត្តអំពើយុត្តិធម៌ចំពោះកម្មករចំណាកស្រុកទាំងអស់ និងគ្រួសាររបស់ពួកគេ ដោយគ្មានការរើសអើងតាមសាសន៍ ឬស្ថានភាពណាមួយឡើយ ៕ ដោយ…

  • ក្រសួងការងារ ចេញសេចក្តីថ្លែងការណ៍ចំពោះការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

    ក្រសួងការងារ ចេញសេចក្តីថ្លែងការណ៍ចំពោះការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនៃអំពើហិង្សា និងការគំរាមកំហែងទៅដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនឹងធ្វើការនៅប្រទេសថៃ ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ និងត្រូវបានផ្សព្វផ្សាយ ចែករំលែកលើគណនីបណ្តាញសង្គម ចាប់ពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ទន្ទឹមនេះ ក្រសួងបានសង្កេតឃើញថាមានការកើនឡើងនៃការដាក់សម្ពោធទៅលើផ្លូវចិត្តរបស់ពលករខ្មែរ ដែលទាំងនេះគឺជាកត្តាដែលនាំឱ្យពលករខ្មែរ មិនអាចធ្វើដំណើរចេញពីកន្លែងធ្វើការ និងចេញពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយ ដោយអាចប្រឈមទៅនឹងអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ហើយក៏មិនអាចបញ្ចេញមតិយោបល់អ្វីបានដែរនៅក្នុងប្រទេសថៃ។ ជាមួយនឹងការកត់សម្គាល់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើអំពើហិង្សានានាដែលអាចកើតមានឡើង ព្រមទាំងចាត់វិធានការចំពោះការគំរាមកំហែង មិនបើកប្រាក់ខែដល់ពលករខ្មែរ ក្នុងគោលបំណង ដើម្បីទុកពលករខ្មែរឱ្យនៅបន្តធ្វើការដែលនេះខុសពីឆន្ទៈ របស់ពលករខ្មែរ។ ក្រសួងបានអំពាវនាវដល់បងប្អូនពលករខ្មែរដែលរងការរើសអើង ឬអំពើហិង្សាណាមួយ ឬមានការសង្ស័យ ឬទទួលបានព័ត៌មាន អំពីសកម្មភាពទាំងនេះនៅប្រទេសថៃ សូមទាក់ទងមកស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ ០២ ៩៥៧ ៥៨៥១ /០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ…

  • សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ

    សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទៅចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ដែលប្រទេសម៉ាឡេស៊ីដែលធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបថា តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២៧កក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំ ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួមពី តំណាងចិន។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទ ឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump កាលពីយប់ថ្ងៃទី២៦កក្កដា ។ សម្ដេចធិបតី សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបាន ផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ ៕…

  • ថៃចង់ដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ និងបង្កើនការវាយប្រហារនៅតាម​សមរភូមិ​ជាច្រើនទៀត

    ថៃចង់ដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ និងបង្កើនការវាយប្រហារនៅតាម​សមរភូមិ​ជាច្រើនទៀត

    (ភ្នំពេញ)៖ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន និងក៏ដូចជាបានកំពុងរំលោភបំពាន ឈ្លា​ន​ពា​ន​ទឹកដីកម្ពុជាយ៉ាងងងើល ពេលនេះកងទ័ពឈ្លានពានប្រទេសថៃកំពុង ចង់​ដណ្តើម​យកវត្តកែវសិក្ខាគិរីស្វារៈដែលជាទឹកដីកម្ពុជាថែមទៀត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ​មកលើទឹកដីកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖កងទ័ពឈ្លានពានថៃថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥បើទោះបីមានការកំណត់នូវកិច្ចប្រជុំពិសេស កម្រិតរាជរដ្ឋាភិបាលនៃប្រ​ទេស​ទាំងពីរ នៅទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណង​ចរចា​ឱ្យ​បាននូវបទឈប់បាញ់គ្នាក៏ដោយ នៅថ្ងៃនេះក៏ដោយ តែនៅវេលាម៉ោង ៣,១០នា​ទីរំលងអាធ្រាតុ ភាគីថៃ នៅបន្តបើកការវាយប្រហារមុន មកលើកម្ពុជានៅតំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង ៥,០៧នា​ទីព្រឹកនេះ ។ ចំពោះសភាពការណ៍នៅតាម ប្រាសាទតាមាន់ធំ ជប់គគីរ តាដូន វាល​ឥន្រ្ទី ៥មករា តាថាវ ភ្នំខ្មោច អានសេះថៃបានវាយយ៉ាងខ្លាំង និងកងទ័ពឈ្លានពាន​ថៃ​មានបំណងដើម្បីដណ្តើម វត្តកែវសិក្ខាគិរីស្វារៈ និងព្រមជាមួយគ្នានេះបានបង្កើន​សមរភូមិ នៅជប់គគីរថ្មដូន ឱ្យឆេះរាលដាលសន្ធោសន្ធៅ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដែរថាទោះបីមានការរំលោភ​បំពាន​​ពីសំណាក់កងទ័ពថៃយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានម៉ោះមុត នៅឈររឹងមាំ តស៊ូយ៉ាងស្វិតស្វាញមិនញញើតនឹងសត្រូវឈ្លានពាន​សូម្បីតែបន្តិច​សោះឡើយ និងកំពុងឈរយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន។…

  • កំណត់ហេតុថ្មី ដែលកើតឡើងចាប់ពីរសៀលថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

    កំណត់ហេតុថ្មី ដែលកើតឡើងចាប់ពីរសៀលថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ កំណត់ហេតុថ្មី ដែលកើតឡើងចាប់ពីរសៀល ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ១១៖៤០នាទី ថៃ បានវាយប្រហារប្រាសាទតាមាន់ធំ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច និងអានសេះ ម៉ោង ១២៖០០នាទី ថៃ បានបើកការវាយប្រហារដោយដ្រូន ម៉ោង ១២៖៣០នាទី ថៃ បានចាប់ផ្តើមវាយថ្មើរជើងចូលទីតាំង ៥មករា ម៉ោង ១៣៖០០នាទី ថៃ បានវាយជញ្ជំនៅ៥មករា ចំការចេក និងប្រាសាទ ព្រះវិហារ ម៉ោង ១៥៖១៧នាទី យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ ម៉ោង ១៦៖១២នាទី ថៃ បានបាញ់ផ្លោងរង្វើលៗនៅជប់គគីរ និងថ្មដូន។ រីឯ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ថៃបានផ្លោងចូលដូចភ្លៀងរលឹម ហើយ ៥មករា អានសេះ…

  • លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់

    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់គ្រប់គ្រាន់

    (ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់​ប្រជាពល​រដ្ឋថា ស្បៀងរបស់កងទ័ពជួរមុខមិនខ្វះទេ មានការផ្គត់ផ្គង់​គ្រប់គ្រាន់ជូនដល់ពួកគាត់ ។ នេះបើតាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឈានចូលដល់ថ្ងៃទី០៥ ដែលទាហាន​ឈ្លានពានថៃ បានបាញ់ប្រហារទាំងកម្រោលមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់​បែកផ្សែង​ពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់​អានសេះ និងកន្លែងផ្សេងៗទៀត ដោយមានការទម្លាក់គ្រាប់បែកចង្កោម បាញ់​អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹម មកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយ​កាន់កាប់​វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៕ ដោយ ៖ វណ្ណលុក

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថៃយកលេសចោទប្រកាន់កម្ពុជាប្រើមីស៊ីល PHL-03 ដើម្បីប្រើអាវុធឃោរឃៅបន្ថែមទៀតមកលើកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ថៃយកលេសចោទប្រកាន់កម្ពុជាប្រើមីស៊ីល PHL-03 ដើម្បីប្រើអាវុធឃោរឃៅបន្ថែមទៀតមកលើកម្ពុជា

    (ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការចោទប្រកាន់​របស់​​ភាគីថៃដែលថា កម្ពុជាបានប្រើមីស៊ីល PHL-03 នោះគឺគ្រាន់តែជាលេស ដើម្បី​ថៃ ប្រើអាវុធឃោរឃៅវាយប្រហារមកលើកម្ពុជា ដោយក្នុងនេះក្រៅពីប្រើគ្រាប់បែក​ចង្កោម ហើយនាពេលនេះឈានដល់ការប្រើប្រាស់គ្រាប់បែកផ្សែងពុលថែមទៀត។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ​ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងការពារជាតិបាន​ថ្លែងថា ​” កម្ពុជាសូមច្រានចោលចំពោះការផ្សាយថា កម្ពុជាបានប្រើប្រាស់អាវុធ​បាញ់​ចម្ងាយ PHL-03 ចូលទឹកដីថៃ ដែលការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន និង ឆ្លុះ​បញ្ចាំង​ដល់​ភាគីថៃជាលេស ដើម្បីខ្លួនប្រើប្រាស់អាវុធកាន់តែសាហាវព្រៃ​ផ្សៃជាងមុន និង​អមនុស្សធម៌ជាងមុន កាន់តែច្រើនក្នុងការវាយប្រហារ រំលោភបំពានលើដែន​ធិប​តេយ្យ​កម្ពុជា ។​ ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់​បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុលជាអំពើខុស​ច្បាប់​ធ្ងន់​ធ្ងរអន្តរជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់ ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងដែរថា ទាក់ទិនទៅនឹង​សមរភូមិ​រយៈពេល ៥ថ្ងៃមកនេះ កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា​ដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។ សកម្មភាព​ដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាព ក្នុងតំបន់…

  • សៀមកាន់តែសាហាវ និងគឃ្លើនមិនខ្លាចច្បាប់អន្តរជាតិបានប្រើផ្សែងពុល​មកលើ​កងទ័ព កម្ពុជា

    សៀមកាន់តែសាហាវ និងគឃ្លើនមិនខ្លាចច្បាប់អន្តរជាតិបានប្រើផ្សែងពុល​មកលើ​កងទ័ព កម្ពុជា

    (ភ្នំពេញ)៖ កងទ័ពឈ្លានពានរបស់ថៃនៅថ្ងៃទី២៧ និង ២៨ ខែកក្កដា ឆ្នាំ២០២៥​បានក្រៅពីប្រើអាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម ហើយនោះ នាពេលនេះ​បានចាប់ផ្តើមវាយប្រហារដោយប្រើគ្រាប់បែកផ្សែងពុលមកលើកងទ័ពកម្ពុជាថែមទៀត។ យោងតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្តីពី​បច្ចុប្បន្ន​ភាព នៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា លោកជំទាវ​ឧត្តម​សេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងនាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥នេះ​ឱ្យដឹងថា៖នាពេលនេះកងទ័ពឈ្លានពានថៃបានប្រើផ្សែងពុលមកលើកងទ័ពកម្ពុជា​យ៉ាងហោចណាស់២កន្លែងពោលគឺនៅតំបន់អានសេះ និងតំបន់ភ្នំខ្មោច។ ក្រសួ​​ងការពារជាតិកម្ពុជាបានចាត់ទុកថាការប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះ គ្រាប់បែកចង្កោម និងចុងក្រោយនេះឈានដល់ការប្រើប្រាស់ផ្សែងពុល​ជាអំពើខុស​ច្បាប់ធ្ងន់ធ្ងរអន្តរជាតិ និងត្រូវបញ្ឈប់ជាបន្ទាន់ ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរទាក់ទិនទៅនឹងសមរភូមិរយៈពេល៥ថ្ងៃមកនេះពីសំណាក់កងទ័ពថៃ ឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា​ដែលកំពុងបង្ហាញយ៉ាងច្បាស់ក្រឡែតអំពីការរំលោភបំពានលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញាអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។សកម្មភាព​ដែលគ្មានទំនួលខុសត្រូវ និង ខុសច្បាប់បែបនេះបានបង្កយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព ស្ថេរភាព ក្នុងតំបន់ នោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះ​នៃសណ្តាប់ធ្នាប់​អន្តរជាតិទៀតផង។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងប្រាប់អំពីសកម្មភាព​សមរ​ភូមិ ភូមិភាគទី ៤ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា ពោល​គឺចាប់តាំងតែវេលាម៉ោង ២,០០នាទីរំលងអាធ្រាតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដោយបានចាប់ផ្តើមផ្លោងនៅវាលឥន្ទ្រី ។ សម្រាប់ម៉ោង១៣,០០កងទ័ពឈ្លានពានថៃចាប់ផ្តើមវាយប្រហារនៅតំបន់៥ មករា ចំ​កា​រចេក និងប្រាសាទព្រះវិហារ ។ វេលាម៉ោង ១៥,១៧នាទីយន្តហោះ​ថៃបាន​បាញ់​ផ្សែងពុលនៅអានសេះ។នៅវេលាម៉ោង ១៦,១២នាទីសភាពការណ៍នៅជប់គគីរ…